
ពីថ្ងៃនេះ ដល់ថ្ងៃចន្ទពេញវង្សប្រចាំខែកញ្ញា ឆ្នាំមាសទាំង ៣ ជៀសផុតគ្រោះ ជួបលាភពេញផ្ទះ
រាប់ពីថ្ងៃទី ០៥ ដល់ថ្ងៃចន្ទពេញវង្ស ប្រចាំខែកញ្ញា ដែលចំថ្ងៃទី ១០ ក៏ជាថ្ងៃសែនព្រះខែដែរនោះ ចិនសែបានទាយឃើញជោគវាសនាមហាឆ្នាំទាំង ៣ ដែលមានរាសីឡើងខ្ពស់ ក៏ជៀសផុតគ្រោះទាំងឡាយ ហើយប្រទះមកវិញតែលាភសំណាងចូលពេញក្នុងផ្ទះ៖ អ្នកកើតឆ្នាំវក – ស្វា មនុស្សដែលកើតឆ្នាំវក ភាគច្រើនជាមនុស្សឆ្លាតនិងពូកែ ហើយពួកគេចេះបត់បែន និងសម្របខ្លួនបានល្អទៅតាមកាលៈទេសៈ។ រាល់ពេលជួបបញ្ហា មនុស្សនេះមិនងាយបាក់ទឹកចិត្តទេ ពោលរមែងអាចដោះស្រាយបញ្ហាទាំងនោះបានដោយភាពការប្រើអារម្មណ៍ស្ងប់ស្ងាត់។ យ៉ាងណាពេលវេលាហៅទ្រព្យរបស់អ្នកបានចូលមកដល់ហើយ ក្នុងកំឡុងពេលនេះ ដល់ថ្ងៃចន្ទពេញវង្សប្រចាំខែ គឺពេញទំហឹងតែម្តងសម្រាប់អ្នកកើតឆ្នាំស្វា។ ជីវិតពួកគេនឹងល្អប្រសើរឡើង រួមទាំងសមាជិកក្រុមគ្រួសារ តែត្រូវចាំចេះគ្រប់គ្រងការចំណាយឲ្យបានច្បាស់លាស់ផង។ អ្នកកើតឆ្នាំកុរ – ជ្រូក…











