
ចាំមើលនរណាទៅជាអនាគតស្វាមី? ឲ្យតែយកឈ្នះប៊ូខាវ នឹងយកធ្វើប្តី ថែម Free បណ្ដាការទៀត
នៅពេលចុងក្រោយរឿងរ៉ាវគុនខ្មែរ និងមួយថៃ បានផ្ទុះការវែកញែកឥតឈប់ នាំឲ្យកើតជាប្រធានបទដ៏ក្តៅគគុក។ ជាពិសេសក្រោយកើតការឆ្លើយឆ្លងរវាងការផ្តល់ជូនសំណើរបស់លោកឧកញ៉ា ស្រី ចាន់ថន ហើយនឹងការតបត្រលប់មកវិញរបស់អ្នកប្រដាល់ចាស់វស្សារបស់ប្រទេសថៃ គឺប៊ូខាវ។ អស់តែពីការផ្តល់ជូនផ្ទះ ផ្តល់ជូនរថយន្ត និងលុយកាក់រាប់សិបលាន សម្រាប់កីឡាករគុនខ្មែរណាដែលអាចយកឈ្នះ ប៊ូខាវ ឥឡូវឡើងមកដល់ស្រីស្អាតនៅកម្ពុជាយើងមួយរូប មានគណនីហ្វេសប៊ុកឈ្មោះ “Yaya Yada” បានប្រកាសថា នឹងព្រមធ្វើជាភរិយា ដោយឥតយកបណ្តាការសូម្បីមួយរៀល ឲ្យតែនរណាអាចវាយឈ្នះ អ្នកប្រដាល់សម្តីបានរបស់ប្រទេសថៃខាងលើ។ តាមរយៈសារបង្ហោះរបស់គណនីខាងលើសរសេរបែបនេះ៖ “បើអ្នកណាវាយឈ្នះ <ប៊ួខាវ> ខ្ញុំនឹងយកធ្វើប្ដី នឹងមិនយកបណ្ដាការសូមបីមួយរៀល ព្រមទាំងគោរពស្រលាញ់ព្រមមើលថែរក្សាអស់មួយជីវិត….👌👌🇰🇭🇰🇭”។ អ៊ីចឹងយើងចាំមើលៗ ថាតើពេលទៅមុខនឹងមានកីឡាកររូបណាអាចប្តូរផ្តាច់យកឈ្នះ ប៊ូខាវ…











