ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

New Copy
ទស្សន៍ទាយ

តស់! មកដឹងទាំងអស់គ្នា ក្នុងចំណោមឆ្នាំទាំង ១២ តើអ្នកកើតខែណា ដែលសំណាងជាងគេ?

យោងតាមការទស្សន៍ទាយតាមរយៈអ្នកកើតក្នុងខែនីមួយៗតាមច័ន្ទគតិ តើអ្នកកើតក្នុងខែណា ដែលស្បូរទៅដោយសុភមង្គល និងសំណាងជាងគេ។ លើសពីនេះសត្វរាសីចក្រក៏នឹងមានសំណាង និងរលូនដែរ ប្រសិនបើអ្នកមានគម្រោងធ្វើអាជីវកម្មអនុវត្ត និងអនុវត្តផែនការក្នុងខែទាំងនេះ។ ១. អ្នកកើតឆ្នាំ ជូត សម្រាប់ឆ្នាំជូត អ្នកដែលកើតខែ​ ១, ៥, ៧, ៨, ៩ គឺមានសំណាង ជាងគេ។ – ខែមករា ៖ អ្នកកើតក្នុងខែនេះ ច្រើនតែមានកេរដំណែលពីដូនតា ឬមានសំណាងបានទទួលមរតកអចលនទ្រព្យដោយមិនចាំបាច់ខ្វល់ខ្វាយពីម្ហូបអាហារ និងសម្លៀកបំពាក់ពេញមួយជីវិត។ – ខែឧសភា ៖ យោងតាមប្រតិទិនចិន ខែនេះគឺជាពេលវេលាដែលស្រូវទុំក៏ដូចជាការចាប់ផ្តើមរដូវដាំដុះដ៏មមាញឹកផងដែរ។…

Copy Of អ្វីដែលអ្នកឃើញមុនគេ
PR

តើជានរណា? OPPO ត្រៀមបង្ហាញរូបសម្រស់ពិតតារាតំណាងថ្មីរបស់ខ្លួននាពេលឆាប់ៗនេះ

ដើមឆ្នាំ 2023 តើ OPPO នឹងមានអ្វី Surprise ពញ្ញាក់អារម្មណ៍? តើអ្នកចង់ឃើញអ្វីថ្មីពី OPPO? ពិតជាភ្ញាក់ផ្អើលក្នុងការត្រៀមខ្លួនទទួលស្វាគមន៍ជាមួយតារាថ្មីតំណាង OPPO ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនឈានមុខប្រចាំប្រទេសកម្ពុជា។ បងប្អូនប្រាកដជាមានចម្ងល់ហើយមែនអត់ថា តើតារាតំណាងថ្មីជានរណា? នេះបើយោងតាមផេគហ្វេសប៊ុកផ្លូវការ OPPO ថ្មីៗក្តៅៗបានប្រកាសនូវតារាតំណាង «ទូតសុច្ឆន្ទៈ» ប៉ុន្តែនៅក្នុងរូបនោះ OPPO មិនបានបង្ហាញមុខមាត់ និងឈ្មោះរបស់តារាតំណាងថ្មីនៅឡើយទេ ដោយទុកឲ្យប្រិយមិត្តជាអ្នកទស្សទាយជាមុនសិន។ ជុំវិញប្រធានបទនេះកំពុងទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជន និងក្លាយជាព័ត៌មានក្តៅគគុកដោយមានការការជជែកវែកញែកគ្នាជាច្រើននៅលើបណ្តាញសង្គម។ យ៉ាងណាមិញ OPPO បានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានថា ចំពោះតារាតំណាងថ្មីជាតារាចម្រៀង Original Song ដ៏ល្បីមួយរូបក្នុងប្រទេសកម្ពុជា…

Rtrt
សង្គម

៩០ ភាគរយ​គឺ​ជំងឺ​ថ្លើម​ហើយ បើ​សុខៗ​រាងកាយ​ធំ​ក្លិន ២ កន្លែង និង​មាន​ស្នាម​ស ១ កន្លែង​នេះ

ប្រសិន​ជា​រាងកាយ​បង្ហាញ​រោគ​សញ្ញា​ព្រមាន​ទាំង ៣ ខាង​ក្រោម អ្នក​គួរ​តែ​យក​ចិត្ត​ទុក​ដាក់ ឬ​ឆ្លៀត​ពេល​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ ព្រោះ​អ្នក​កំពុង​ប្រឈម​នឹង​ការ​កើត​ជំងឺ​ថ្លើម​ហើយ៖ ១) ដង្ហើម​អាក្រក់ ក្លិន​មាត់​មិន​ល្អ អាច​បង្ហាញ​ពី​ការ​សម្អាត​អនាម័យ​មាត់​មិន​បាន​ល្អ ឬ​ការ​រំលាយ​អាហារ​ដំណើរការ​ខុស​ប្រក្រតី។ ទោ​ជា​យ៉ាង​ណា​វា​ក៏​មាន​ការ​ផ្សារភ្ជាប់​ទៅ​នឹង​ជំងឺ​ថ្លើម​ដូច​គ្នា ក៏​ដោយសារ​ពេល​មុខងារ​ថ្លើម​ធ្លាក់​ចុះ នោះ​កម្រិត​អាម៉ូញាក់​ក្នុង​ឈាម​កើន​ឡើង ហើយ​វា​បញ្ចេញ​មក​តាម​មាត់ ទើប​បណ្តាល​ឲ្យ​ក្លិន​មាត់​មិន​ល្អ។ ២) ក្លិន​ក្លៀក​មិន​ល្អ នៅ​ពេល​អាកាសធាតុ​ក្តៅ បើក​ញើស​ច្រើន យើង​រមែង​មាន​ក្លិន​ក្លៀក​នៅ​ក្រោម​ដៃ។ តែ​បើ​ស្ថិត​នៅ​អាកាសធាតុ​ត្រជាក់ អ្នក​ជួប​បញ្ហា​ទាំង​អស់​នោះ​ដែរ វា​គឺ​ជា​សញ្ញា​ដែល​បង្ហាញ​ថា សរីរាង្គ​ថ្លើម​របស់​អ្នក​កំពុង​ខូច​ទៅ​វិញ។ ក៏​ដោយសារ​តែ​កម្តៅ​ដែល​ផ្ទេរ​ទៅ​ក្នុង​ខ្លួន ត្រូវ​បញ្ចេញ​តាម​ក្លៀក ទើប​បណ្តាល​ឲ្យ​ឡើង​ក្លិន​ក្លៀក​មិន​ល្អ។ ៣) អណ្តាត​ពណ៌​ស ជា​ទូទៅ​ភាព​កូត​លើ​ស្រទាប់​អណ្តាត បើ​ចំពោះ​មនុស្ស​មាន​សុខភាព​ល្អ…

Fddf
ប្លែកៗ

ចំណាំ​ទុក! នេះ​អាហារ ៥ ដុត​ខ្លាញ់​រាងកាយ​បាន​ល្អ ហើយ​ថែម​ទាំង​ជួយ​លើក​សម្រស់

ខ្លាញ់​លើស​ក្នុង​រាងកាយ​គឺ​មិន​ល្អ​នោះ​ទេ ព្រោះ​វា​ងាយ​ធ្វើ​ឲ្យ​យើង​មាន​ភាព​តានតឹង ប្រឈម​នឹង​ជំងឺ​ជា​ច្រើន។ យ៉ាង​ណា​មាន​វិធី​ច្រើន​ក្នុង​ការ​ដុត​ខ្លាញ់​ក្នុង​រាងកាយ ដូច​ជា​ការ​ហាត់ប្រាណ​ជា​ដើម តែ​បើ​និយាយ​ពី​របប​អាហារ បើ​អ្នក​ជ្រើសរើស​ត្រូវ​ ក៏​វា​អាច​ចូលរួម​ចំណែក​ជួយ​បាន​ដូច​គ្នា។ ខាង​ក្រោម Knongsrok លើក​ឈ្មោះ​អាហារ​សុខភាព ៥ ដែល​អ្នក​គួរ​តែ​ទទួល​ទាន​ឲ្យ​បាន​ច្រើន ព្រោះ​វា​អាច​ជួយ​កាត់​បន្ថយ​ខ្លាញ់​ដែល​លើស​ក្នុង​រាងកាយ៖ ៥) ខ្លាញ់​ត្រី សំដៅ​ទៅ​ការ​ទទួល​ទាន​ត្រី​ដូច​ជា ត្រី​ធូណា ត្រី Salmon ដែល​វា​មាន​ផ្ទុក​អាស៊ីដ​ខ្លាញ់​អូមេហ្គា-៣ ជំនួយ​ដល់​សុខភាព​បេះដូង។ តាម​ការ​ស្រាវជ្រាវ​ពី​អ្នក​ជំនាញ​នៅ​សហរដ្ឋអាមេរិក បង្ហាញ​ថា ការ​ទទួល​ទាន​អាហារ​ដែល​មាន​ខ្លាញ់​អូមេហ្គា-៣ ច្រើន វា​ជួយ​ឲ្យ​មាន​បម្រែបម្រួល​អាំងស៊ុយលីន និង​ប្រឆាំង​ការ​រលាក ដែល​បណ្តាល​មក​ពី​ជាតិ​ខ្លាញ់​លើស​ក្នុង​សរសៃ​ឈាម ជួយ​រក្សា​ឲ្យ​រាងកាយ​មាន​សុខភាព​ល្អ។ ៤) ប្រេង​ដូង…

Jhhj
ប្លែកៗ

តម្លៃ​ថោក​ងាយស្រួល​រក! អាហារ ៥ អាច​ជួយ​ការពារ ពី​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល

ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ត្រូវ​បាន​គេ​រាប់​ចូល​ជា​ជំងឺ​ដ៏​កាច​សាហាវ​មួយ ព្រោះ​វា​អាច​ឆក់​យក​ជីវិត​មនុស្ស​ត្រឹម​តែ​មួយ​រំពេច ដោយ​មិន​ដឹង​ខ្លួន។ យ៉ាង​ណា​ក្នុង​អត្ថបទ​នេះ Knongsrok សូម​ចែករំលែក​ឲ្យ​ស្គាល់​នូវ​អាហារ ៥ ដែល​អ្នក​គួរ​តែ​ទទួល​ទាន​ឲ្យ​បាន​ញឹកញាប់ ព្រោះ​វា​អាច​កាត់​បន្ថយ​ហានិភ័យ និង​បញ្ចៀស​ពី​ការ​កើត​មាន​ជំងឺ​ដ៏​គួរ​ឲ្យ​ខ្លាច​នោះ​បាន៖ ៥) ត្រកួន បន្លែ​នេះ​មាន​ជាតិ​កាល់ស្យូម​ច្រើន មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ល្អ​សម្រាប់​ការ​រក្សា​សម្ពាធ osmotic នៃ​សរសៃឈាម ហើយ​រក្សា​សម្ពាធ​ឈាម​ឲ្យ​ស្ថិតស្ថេរ។ ដូច្នេះ​ទាំង​សម្រាប់​អ្នក​ជំងឺ​លើស​ឈាម ជំងឺ​បេះដូង ក៏​រាប់​ថា​ល្អ​ដែរ។ ៤) ដំឡូង​ជ្វា ជា​អាហារ​មាន​ជាតិ​សរសៃ គេ​ប្រើប្រាស់​វា​ច្រើន​សម្រាប់​អ្នក​ចង់​សម្រក​ទម្ងន់។ តែ​យ៉ាង​ណា​វា​ក៏​ជួយ​ការពារ​នូវ​ការ​ប្រមូល​ផ្តុំ​បន្ទះ​សរសៃឈាម និង​ការ​កកកុញ​នៃ​ចរន្ត​ឈាម ពោល​ពិត​ជា​ល្អ ដែល​អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​មាន​ជំងឺ​ខាង​លើ​បាន។ ៣) ភ្លៅ​កង្កែប…

Rtt
ប្លែកៗ

កុំ​ប្រហែស​ឲ្យ​សោះ! នេះ​រោគ​សញ្ញា ៥ បង្ហាញ​ថា​អ្នក​កើត​ជំងឺ​មហារីក​លំពែង ត្រូវ​ប្រញាប់​ទៅ​រក​ពេទ្យ​ជា​បន្ទាន់

ប្រសិន​ជា​អ្នក​ជួប​ ១ ក្នុង​ចំណោម​រោគសញ្ញា និង​អាការៈ​ទាំង ៥ ខាង​ក្រោម​នេះ អ្នក​ត្រូវ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ជា​បន្ទាន់៖ ៥) អ្នក​កើត​មាន​ជំងឺ​ខាន់លឿង រោគ​សញ្ញា​ដំបូង​នៃ​ជំងឺ​មហារីក​លំពែង គឺ​ជា​ជំងឺ​ខាន់លឿង ឬ​ស្បែក​ខាន់លឿង ដែល​សាមញ្ញ​ទៅ​គឺ​ស្បែក​របស់​យើង​ឡើង​ទៅ​ជា​ពណ៌​លឿង។ មួយ​ផ្សេង​ទៀត​អាច​សង្កេត​មើល​ទឹក​នោម​ដែល​មាន​ពណ៌​រាង​ងងឹត លាមក​ឡើង​ខ្លាញ់​ជា​ដើម…។ ៤) ឧស្សាហ៍​ចុក​ពោះ ឬ​ឈឺ​ខ្នង ការ​ជួប​អាការៈ​ឈឺ​ចុក​ចាប់​ផ្នែក​ពោះ ឈឺ​ខ្នង​ ញឹកញាប់​ក៏​ជា​រោគ​សញ្ញា​មួយ​នៃ​ជំងឺ​មហារីក​លំពែង​ផង​ដែរ។ ប្រសិន​អ្នក​បាន​ជួប​អាការៈ​បែប​នេះ​ហើយ ក៏​ប្រញាប់​ទៅ​រក​អ្នក​ជំនាញ​ពិគ្រោះ​យោបល់​ជា​បន្ទាន់ ជៀសវាង​ហួស​ពេល ពិបាក​នឹង​ព្យាបាល។ ៣) ស្រក​ទម្ងន់ និង​បាត់បង់​ចំណង់​អាហារ លែង​ឃ្លាន​អាហារ លែង​ចង់​ហូប​អ្វី​ចូល​ក្រពះ ហើយ​ទម្ងន់​ខ្លួន​ក៏​ចេះ​តែ​ស្រក​ទៅៗ ចំណុច​ហ្នឹង​ក៏​ជា​រោគ​សញ្ញា​បង្ហាញ​ច្បាស់ៗ​មួយ​ដែរ។…

Fddf
ប្លែកៗ

អាយុ​ពិត ៣៤ ឆ្នាំ​ហើយ តែ​សាច់​ចាំ​ដូច​ក្មេង​ស្រី​ស្រករ ២០ ដោយសារ​អាថ៌កំបាំង ៤ យ៉ាង​នេះ

តារា​សម្តែង​ស្រី​ជនជាតិ​ជប៉ុន ឈ្មោះ Ishihara Satomi មាន​អាយុ ៣៤ ឆ្នាំ​ហើយ ប៉ុន្តែ​ទៅ​មើល​សម្រស់​រូបរាង​កាយ​របស់​​នាង គឺ​មើល​ទៅ​នៅ​ក្មេង សឹង​តែ​គិត​ថា ទើប​តែ​អាយុ ២០ ស្តើង​អ្វី​តែ​ប៉ុណ្ណោះ។ ស្បែក​របស់​នាង​ស្អាត​រលោង គ្មាន​ស្នាម​ជ្រួញ ហើយ​ឥឡូវ​កំពុង​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ជា “រាជិនី​កំពូល​សម្រស់​ប្រចាំ​ប្រទេស​ជប៉ុន”។ យ៉ាង​ណា​នាង​ក៏​បាន​ចែករំលែក​នូវ​គន្លឹះ​អាថ៌កំបាំង ៤ យ៉ាង​ ដែល​ស្រ្តី​គ្រប់​រូប​មិន​គួរ​រំលង​អាន៖ ៤) លុបលាង​គ្រឿង​សម្អាត​លើ​មុខ​ជា​ប្រចាំ ការ​លាង​សម្អាត​មុខ​គឺ​ជា​ជំហាន​ដំបូង ដែល​ស្រ្តី​គ្រប់​រូប មិន​ត្រូវ​ខ្ជិល​នោះ​ទេ។ ជា​ពិសេស​សម្រាប់​អ្នក Makeup ច្រើន គឺ​នាង​ណែនាំ​ឲ្យ​ក្រោយ​ពី​បំពេញ​ការងារ ឬ​មក​ពី​ខាង​ក្រៅ រឿង​ដំបូង​ភ្លាម​ដែល​ត្រូវ​ធ្វើ​គឺ​ទៅ​លាង​សម្អាត​គ្រឿង…

1
ប្លែកៗ

ទស្សន៍ទាយអត្តចរិត និងបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗ តាមរយៈប្រភេទឈាម

គ្រប់គ្នាប្រហែលជាមិនដឹងទេថា មនុស្សដែលមានប្រភេទឈាមខុសៗគ្នា ច្រើនតែមានបុគ្គលិកលក្ខណៈ ក៏ខុសគ្នាទាំងស្រុងដែរ។ បុគ្គលិកលក្ខណៈ គឺជាការកំណត់សម្គាល់របស់មនុស្សម្នាក់ៗ។ បុគ្គលិកលក្ខណៈរបស់មនុស្ស ត្រូវបានជះឥទ្ធិពលដោយកត្តាជាច្រើន។ ដូច្នេះការអភិវឌ្ឍន៍បុគ្គលិកលក្ខណៈ គឺជាប្រធានបទនៃការជជែកវែកញែកយូរអង្វែង ក្នុងចំណោមអ្នកចិត្តសាស្រ្ត។ អ្នកស្រាវជ្រាវបានធ្វើការស្ទង់មតិ និងរកឃើញទំនាក់ទំនងរវាងមនុស្ស និងប្រភេទឈាមរបស់ពួកគេ។ ពួកគេជឿថា មនុស្សដែលមានប្រភេទឈាមដូចគ្នាច្រើនតែមានចរិតលក្ខណៈផ្ទាល់ខ្លួន។ តោះ! ស្វែងយល់ពីបុគ្គលិកលក្ខណៈរបស់មនុស្សមួយចំនួនដែលមានប្រភេទឈាមខុសៗគ្នា។ ១. ឈាមប្រភេទ A មនុស្សដែលមានឈាមប្រភេទ A ច្រើនតែមានអារម្មណ៍ឆាប់ប្រែប្រួល ហើយនឹងផ្លាស់ប្តូរទៅតាមការអភិវឌ្ឍន៍របស់បុគ្គលម្នាក់ៗ។ ពោលគឺ មនុស្សដែលមានឈាមប្រភេទ A ច្រើនតែមានបុគ្គលិកលក្ខណៈស្រដៀងគ្នាក្នុងវ័យកុមារភាព និងវ័យចំណាស់។ ហើយបុគ្គលិកលក្ខណៈរបស់ពួកគេ នឹងផ្លាស់ប្តូរនៅវ័យកណ្តាល។…

1
ប្លែកៗ

មនុស្សស្រីដែលមានប្រជ្រុយ នៅលើទីតាំងទាំង៣នេះ ភាគច្រើន ជាមនុស្សស្រីដែលរឹងមាំខ្លាំង ជីវិតមិនចេះខ្វះខាតអ្វីឡើយ

ក្រៅតែពីខែឆ្នាំ ឬប្រភេទតារានិករ ​ប្រជ្រុយក៏អាចបង្ហាញពីជោគជតា អនាគត និងអត្តចរិត បុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗបានដែរ។ ដូចការបង្ហាញខាងក្រោមនេះ សម្រាប់មនុស្សស្រីដែលមានប្រជ្រុយនៅលើទីតាំងទាំង៣ខាងក្រោមនេះ បង្ហាញថា នាងជាមនុស្សស្រីដែលមានភាពរឹងមាំតាំងពីកំណើត និងជីវិតទៅថ្ងៃមុខ មិនចេះខ្វះខាតឡើយ មានតែការកើនឡើង ស្ដុកស្ដម្ភ សំណាងច្រើននៅពេលចាស់។ ១. ប្រជ្រុយលើខ្នងដៃ នៅក្នុងនរវិទ្យាវិទ្យា ប្រជ្រុយនៅលើខ្នងដៃជានិមិត្តរូបនៃលុយ អំណាច និងមុខតំណែងរបស់មនុស្ស។ ប្រសិនបើស្ត្រីណាម្នាក់មានប្រជ្រុយនៅលើទីតាំងនេះ នោះមានន័យថា ពួកគេគឺជាមនុស្សដែលទទួលបានពរជ័យជាច្រើន អ្វីគ្រប់យ៉ាងដែលពួកគេធ្វើ នឹងមានសំណាង និងអំណោយផលយ៉ាងគាប់ចិត្ត។ ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ ពួកគេអាចទទួលបានពរជ័យជាច្រើន ទោះបីពួកគេជួបការលំបាកយ៉ាងណាក៏ដោយ ពួកគេអាចយកឈ្នះបានយ៉ាងងាយ។ មនុស្សដែលមានចរិតលក្ខណៈនេះ…

01
សង្គម

ចូលចិត្តស្នេហាបែបចាស់ទុំ! គ្រឹះទាំង៧ ដែលនឹងជួយឱ្យស្នេហារបស់អ្នកមានភាពចាស់ទុំ និងរឹងមាំគ្រប់គ្រាន់ មិនងាយបាក់បែកឡើយ

តើស្នេហា ការស្រឡាញ់សម្រាប់អ្នក មានអត្ថន័យបែបណា? តើអ្នកអាចកំណត់ ឬចាក់គ្រឹះស្នេហារបស់អ្នកឱ្យរឹងមាំគ្រប់គ្រាន់បានទេ? តើស្នេហាដែលអ្នកមានរាល់ថ្ងៃ មានភាពចាស់ទុំគ្រប់គ្រាន់ហើយឬនៅ? ខាងក្រោមនេះ គឺជាចំណុចគោលទាំង៧ ដែលអាចជួយឱ្យអ្នកមានស្នេហាមួយដែលរឹងមាំ និងមានភាពចាស់ទុំ សមល្មមនឹងអាចជួយថែរក្សាទំនាក់ទំនងស្នេហារបស់អ្នកបានហើយ បើអាចធ្វើបាន ធានាថា ស្នេហារបស់អ្នក នឹងអាចចៀសផុតពីបញ្ហាឈ្លោះទាស់ ហើយការស្រឡាញ់ គឺមានតែភាពមេត្តា អធ្យាស្រ័យ ជាក្ដីស្រឡាញ់ ដែលពោរពេញទៅដោយសុភមង្គលរួមគ្នា។ ១. ស្រឡាញ់គ្នាបែបស្ងប់ស្ងាត់! មនុស្សពីរនាក់ស្រឡាញ់គ្នា វាមិនចាំបាច់អីដែលថាត្រូវតែបង្ហាញឱ្យអ្នកដទៃបានដឹង ចង់បានការចាប់អារម្មណ៍ ច្រណែន ឬស្ញើចសរសើរពីអ្នកណានោះឡើយ មិនថា ទំនាក់ទំនងរបស់អ្នកទាំងពីរ កំពុងតែស្ថិតក្នុងបញ្ហា ជម្លោះ…

1
ប្លែកៗ

ប្រជ្រុយទាំង៣នៅលើជើង ពិតជានាំសំណាង និងហុងស៊ុយច្រើនដល់ម្ចាស់ ពេញមួយជីវិត

ប្រសិនបើអ្នកមានប្រជ្រុយ១ ក្នុងចំណោម ៣ ខាងក្រោមនេះ ផ្លូវជីវិតរបស់អ្នកទៅរកភាពជោគជ័យនឹងកាន់តែរលូនល្អ។ យោងតាមនរវិទ្យាបានឱ្យដឹងថា នៅពេលដែលមនុស្សម្នាក់មានប្រជ្រុយ ១ ក្នុងចំណោម ៣ នៅក្នុងទីតាំងនេះក្រោមជើង អ្នកពិតជាសំណាងច្រើន។ ជាពិសេសបន្ទាប់ពីអាយុ ៣០ ឆ្នាំ អ្នកប្រាកដជាមានការអភិវឌ្ឍន៍ផ្នែកទ្រព្យសម្បត្តិច្រើនលើសលប់ ក្ដីសុខក៏ច្រើនផងដែរ។ ១. ប្រជ្រុយនៅលើបាតជើង នៅក្នុងនរវិទ្យា បើមនុស្សម្នាក់មានប្រជ្រុយនៅលើបាតជើង គាត់ប្រាកដជាទទួលបានពរជ័យជាច្រើននៅក្នុងជីវិត។ នេះគឺជាទីតាំងរបស់ប្រជ្រុយដ៏ស្រស់ស្អាតបំផុតដែលនាំមកនូវសំណាង និងហុងស៊ុយជាច្រើនដល់ម្ចាស់របស់វា។ ប្រសិនបើស្ត្រីជាម្ចាស់ម្ចាស់នៅលើបាតជើងរបស់នាង នោះជីវិតនឹងមានភាពសម្បូរបែប និងថ្លៃថ្នូរ។ ប្រជ្រុយកាន់តែធំ សំណាងក៏កាន់តែច្រើនតាមហ្នឹង។ ប្រសិនបើជាបុរស នោះចរិតរបស់គាត់មានភាពស៊ីចង្វាក់គ្នា ងាយស្រួលជោគជ័យលើវិថីអាជីព…

Fg
កីទ្បា

នេះ​ប្រវត្តិ​ជនជាតិ​កួយ គឺ​ជា​ខ្មែរ​ដើម​ភាគតិច គ្មាន​ទេ​ប៊ូខាវ​ជា​កួយ​ថៃ​អី​នោះ

មាន​បងប្អូន​យើង​ជា​ច្រើន​កើត​មាន​ចម្ងល់​ឆ្ងល់​ថា តើ​ប៊ូខាវ​មាន​ពាក់ព័ន្ធ​អ្វី​នឹង​ជាតិសាសន៍​ខ្មែរ ដល់​តែ​ពេល​ចុងក្រោយ​កើត​មាន​រឿង​ក្តៅ​ស្លឹក​ត្រចៀក បន្ទាប់​សាមី​ខ្លួន​ប្រកាស​ថា ជា​ជនជាតិ​កួយ​ថៃ។ តាម​រយៈ​ការ​លើក​ឡើង​នេះ ថែម​នឹង​ពាក្យពេចន៍​ផ្លែផ្កា​មក​លើ​វិស័យ​គុនខ្មែរ​នៅ​កម្ពុជា​ផង ក៏​នាំ​ឲ្យ​កើត​មាន​មតិ​ពី​បងប្អូន​យើង​រិះគន់​ទៅ​លើ​អ្នក​ប្រដាល់​វ័យ ៤០ ឆ្នាំ​ខាង​លើ ថា​ជា​មនុស្ស​ភ្លេច​កំណើត ដ្បិត​អី​ពី​ដើម​ឡើយ​គេ​មាន​ជាតិសាសន៍​ជា​អម្បូរ​ជនជាតិ​ខ្មែរ​ភាគ​តិច មិន​មែន​ជា​ជាតិសាសន៍​ថៃ​អ្វី​នោះ​ទេ។ ​ថ្ងៃ​នេះ​ស្រាប់​តែ​យើង​ទទួល​បាន​ការ​បកស្រាយ និង​ពន្យល់​ច្បាស់ៗ អម​ហេតុផល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ពាក់ព័ន្ធ​នឹង​ដើម​កំណើត​ជនជាតិ​កួយ ពី​គណនី​ហ្វេសប៊ុក Bin Yan-ប៊ីន យ៉ាន ព្រោះ​អី​លោក​ក៏​ជា​បុគ្គល​មាន​ដើម​កំណើត​ពី​ជនជាតិ​កួយ​មួយ​រូប​ដែរ។ តុះ​ទៅ​មើល​នូវ​ការ​រៀបរាប់​តាម​រយៈ​សំណេរ​ខាង​ក្រោម​ទាំង​អស់​គ្នា៖ ខ្ញុំក៏មានដើមកំណើតជាជនជាតិកួយដែរ (ខ្មែរដើមភាគតិចកួច ឬខ្មែរដើមបុរាណភាគតិច) តែខ្ញុំមិនដែលស្រលាញ់ ប៊ូខាវ ប៊ូខាំង ឬមានមោទនភាពហ្នឹងប៊ូខាវកួយថៃអីហ្នឹងសូម្បីតែបន្តិចទេដែលជាកួយកើតនៅអតីតទឹកដីខ្មែរ (បច្ចុប្បន្នទឹកដីសៀម និងសៀមកំពុងគ្រប់គ្រង) ។…