ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

ពណ៏ត្នោត
សង្គម

មកដឹងពីមូលហេតុពិតដែលអ្នកនៅប៉ែកលោកខាងលិច ស្រលាញ់ស្បែកពណ៌ត្នោត ជាងស្បែកស

ការធ្វើអោយស្បែកមានពណ៌ត្នោត បានក្លាយជារឿងមួយដ៏ល្បី​ និងពេញនិយមជាខ្លាំង ចាប់តាំងពីមានកម្មវិធី​ទូរស្សន៍ Jersey Shore មក។ ប៉ុន្តែហេតុអ្វីបានជាមនុស្សចង់បានស្បែកពណ៌ត្នោត​យ៉ាងខ្លាំងបែបនេះ? អ្នកខ្លះនិយាយថាវាជាប់ទាក់ទងនឹងរឿងវណ្ណៈ ហើយ​អ្នកផ្សេងទៀតបានជឿថា​ស្បែកត្នោត​អាចជាប់ទាក់ទងនឹងសុខភាព ខណៈពេលដែលស្បែកសស្លេកមើលទៅដូចមានជំងឺ។ យោងតាមការសិក្សាស្រាវជ្រាវពីសាកលវិទ្យាល័យអេមឺរី បានអោយដឹងថាការមានស្បែកពណ៌ត្នោតធ្វើឱ្យមនុស្សមានអារម្មណ៍សិចស៊ីជាងមនុស្សដែលមានស្បែកពណ៌ស។ ហើយតាមរយៈគេហទំព័រ HotorNot.com ដែលជាគេហទំព័រវាយតម្លៃចំណាត់ថ្នាក់ភាពទាក់ទាញ បានវាស់ស្ទង់ថាស្រ្តីដែលបានពិន្ទុខ្ពស់ជាងគេគឺជា ស្រ្តីដែលមានលក្ខណៈធម្មជាតិ និងពណ៌ស្បែកត្នោត។ ក្នុងចំណោមរូបភាពចំនួន ៤៥ របស់ស្ត្រីដែលមានអាយុពី ២១ ទៅ ៣៥ ឆ្នាំ អ្នកស្រាវជ្រាវបានរកឃើញថាស្ត្រីមានស្បែកពណ៌ត្នោតមានភាព “ ទាក់ទាញទ្វេដង” ដែលត្រូវបានគេចាត់ទុកថាស្អាតខ្លាំង។ ទោះយ៉ាងណាក៏ដោយ វេជ្ជបណ្ឌិត…

Cover 6lucks
ទស្សនៈ

ឆាកជីវិតចេះតែទាក់ៗ ជួបឧបសគ្គ សាកធ្វើបុណ្យ៦យ៉ាងនេះអាចនាំសំណាង ហើយកើបលុយបានទៀត

ពេលខ្លះអ្នកមានអារម្មណ៍ថាជីវិតជាប់គាំង មានបញ្ហា ការលំបាក និងឧបសគ្គចូលមកដែលធ្វើឱ្យយើងមានអារម្មណ៍នឿយហត់ បាក់ទឹកចិត្ត ធ្វើអ្វីក៏ដោយមិនបានផល  ដូចេះការ​ធ្វើ​បុណ្យ​ពិតជាអាចជួយអ្នកបាន។   តាមជំនឿការធ្វើបុណ្យមួយចំនួនពិតជាបានផលអាច​កាត់​បន្ថយ​សំណាង​អាក្រក់​ ជម្នះការលំបាក ហើយនាំមកនូវតែសំណាងល្អ ធ្វើអ្វីក៏បានសម្រេច ថែមទាំងអាចមានសំណាងខាងទ្រព្យសម្បត្តិបានថែមទៀតផង។ ដើម្បីផ្លាស់ប្តូរជីវិតរបស់អ្នកដែលកំពុងតែមានឧបសគ្គ ប្រែក្លាយទៅជាសំណាង និងអាចមានលាភកើបលុយ អាចធ្វើបុណ្យតាមតាម​វិធី ៦យ៉ាង​ដូច​ខាង​ក្រោម ៖ ១. ការ​ធ្វើ​បុណ្យ​ដោយ​ការ​លែង​សត្វ​ស្លាប និង​ត្រី ២. ធ្វើ​បុណ្យ​ជួយដល់សត្វអនាថា ឬសត្វវង្វេង ៣. ធ្វើបុណ្យជូនជនក្រីក្រ ក្មេងកំព្រា ឬជនខ្វះខាត ៤. ធ្វើ​បុណ្យ បង្កើត​ប្រយោជន៍​ដល់សាធារណៈ…

Cover Hot Pot
សង្គម

កំពុងតែល្បីស៊ុប​ Hot Pot ចិនក្តៅៗហិរៗ មានដឹងថាវាមានដើមកំណើត និងប្រវត្តិបែបណាទេ?

ស៊ុបហតផត គឺជាម្ហូបអាហារដែលមានរសជាតិឆ្ងាញ់ និងត្រូវបានគេនិយមញុំាជុំគ្នាជាលក្ខណៈគ្រួសារ និងមិត្តភក្ដិជាដើម។ ជាទូទៅ ការញុំាហតផតតម្រូវឲ្យមានស៊ុបក្នុងឆ្នាំងកម្តៅឲ្យពុះក្តៅៗហុយៗ ដែលមានបន្លែ ប្រហិត គ្រឿងសមុទ្រ និងសាច់ខាងក្រៅដើម្បីដាក់ចូលចម្អិនតាមចំណង់ចំណូលចិត្តរបស់អ្នកញុំា។ ហើយប្រសិនបើអ្នកបានធ្វើដំណើរទៅកាន់ប្រទេសចិន នោះអ្នកនឹងប្រទះឃើញអាហារមួយនេះនៅគ្រប់ទីកន្លែង។ ស៊ុបហតផតនេះមានដើមកំណើតយូរណាស់មកហើយ ពោលគឺតាំងពីសម័យម៉ុងហ្គោលប្រហែល ៨០០-៩០០ឆ្នាំមុនមកម្ល៉េះ ហើយធាតុផ្សំពីមុនមានលក្ខណៈសាមញ្ញណាស់ គឺមានតែសាច់ចៀម និងសាច់សេះប៉ុណ្ណោះ រីឯទឹកស៊ុបវិញគឺមិនមានរសជាតិហឹរនោះទេ។ បន្ទាប់មកវាក៏បានរីកសុះសាយទៅតាមតំបន់ផ្សេងៗនៅក្នុងប្រទេសចិន ហើយនៅតាមតំបន់នីមួយៗគឺមានលក្ខណៈ ឬរសជាតិខុសគ្នាតិចតួច។ #ហតផតតំបន់ចុងឈីង ហតផតដែលមានភាពល្បីល្បាញជាងគេ គឺនៅក្នុងតំបន់ចុងឈីង ដែលវាផ្សំឡើងពីម្ទេសស៊ីឈ័ន និងមានរសជាតិហឹរខ្លាំង។ អ្នកដែលចាញ់ហឹរប្រាកដជាត្អូញថាហឹរពេក ប៉ុន្តែសម្រាប់អ្នកដែលចូលចិត្តរសជាតិហឹរវិញប្រាកដជាញុំាហើយចង់ញុំាទៀតមិនខាន។ ហតផតតំបន់ចុងឈីងត្រូវបានបង្កើតឡើងដោយពលករជំនាន់មុន ព្រោះពួកគេត្រូវការរបស់ក្តៅៗ ដែលអាចជួយបង្កើនកម្តៅក្នុងខ្លួននៅក្នុងអាកាសធាតុត្រជាក់…

Cove Rive
សង្គម

ទន្លេទាំង១០ ដែលវែងជាងគេបំផុតនៅលើពិភពលោក

ជាទូទៅ បើយើងលើកយកប្រធានបទទន្លេមកនិយាយនោះ អ្នកប្រាកដជាគិតថាវាសាមញ្ញ ឬគ្មានអ្វីពិសេសឡើយ ប៉ុន្តែអ្នកអាចហ្នឹងគិតខុសហើយ ព្រោះទន្លេ គឺជាប្រភពទឹកដ៏សំខាន់បំផុតសម្រាប់ទ្រទ្រង់ជីវិតមនុស្ស និងសត្វទាំងឡាយនៅជុំវិញពិភពលោក។ ម្យ៉ាងទៀតទន្លេមិនមានរូបរាងដូចគ្នាទេ ហើយថែមទាំងមានលក្ខណៈពិសេសផ្សេងៗគ្នាទៀតផង ដូចនេះហើយទើបថ្ងៃនេះយើងនឹងលើកយកទន្លេទាំង១០ ដែលវែងជាងគេបំផុតនៅលើពិភពលោកដើម្បីអោយអ្នកទាំងអស់គ្នាបានស្គាល់។ ១.ទន្លេនីលអាហ្វ្រិកខាងជើង-ខាងកើត ទន្លេមួយនេះមានប្រវែង៦,៦៥០គីឡូម៉ែត្រ ហើយប្រភពទឹករបស់វា គឺត្រូវបានចែករំលែកដោយប្រទេសចំនួន ១១ ដែលមានដូចជា៖ Tanzania, Uganda, Rwanda, Burundi, សាធារណរដ្ឋប្រជាធិបតេយ្យ Congo, Kenya, Ethiopia, Eritrea, South Sudan, Sudan និង Egypt។…

Cover Time
ទស្សន៍ទាយ

ទាយចរិតលក្ខណៈពីកំណើត តាមរយៈម៉ោងដែលអ្នកកើត

ជឿទេថាយើងអាចទាយបុគ្គលិកលក្ខណៈមនុស្សយើងតាំងពីកំណើតបាន ដោយការដឹងពី​ថ្ងៃ​ខែឆ្នាំកំណើត។ តែក្នុងនោះសូម្បីតែម៉ោងដែលយើងកើត​ឬហៅថាម៉ោងកំនើតក៏អាចទាយពី។បុគ្គលិកលក្ខណៈរបស់អ្នកបានដូចគ្នា។ តោះ តើអ្នកកើតនៅម៉ោងណា មកទាយទាំងអស់គ្នា​ ៖ ១. ម៉ោងទន្សាយ 05.00-06.59 មនុស្សកើតម៉ោងនេះ មានសុជីវធម៌ល្អ ចេះគិតពិចារណា មានពិភពលោកផ្ទាល់ខ្លួនខ្ពស់ តែជាមនុស្សងាយឆាប់ខឹង។ ២. ម៉ោងនាគ 7:00 ព្រឹក – 8:59 ព្រឹក មនុស្សកើតម៉ោងនេះមានភាពជាអ្នកដឹកនាំខ្ពស់ ជាមនុស្សមានទំនុកចិត្ត និងចូលចិត្តប្រឈមនឹងបញ្ហានានា។ ៣. ម៉ោងពស់ 09.00-10.59 មនុស្សកើតម៉ោងនេះជាមនុស្សពូកែខាងភ្លក់រសជាតិ ជាមនុស្សមានមន្តស្នេហ៍ និងជាមនុស្សដែលងាយនឹងចូលចំណោមមនុស្ស។ ៤.…

Cover 5luck
ទស្សនៈ

គន្លឹះ ៥ ដែលជឿថាអាចជួយបង្កើនសំណាង និងជួយកើបទ្រព្យសម្បត្តិ

បើជីវិតមិនសូវមានសំណាង លុយមិនសូវហូរចូលចេះតែមានបញ្ហាយើងខ្ញុំមានគន្លឹះទាក់ទងនឹងជំនឿណែនាំលោកអ្នក។ តោះមកដឹងពីគន្លឹះ ៥ ដែលជឿថាអាចជួយបង្កើនសំណាង និងជួយហៅទ្រព្យសម្បត្តិលុយកាក់ដូចខាងក្រោម ៖ ១. ​ធ្វើបុណ្យ​ហើយ​ឧទ្ទិស​កុសល​ ការតែងតែធ្វើ​បុណ្យ​ ហើយ​ឧទ្ទិស​កុសល​ដល់ម្ចាស់កម្មពៀរ និងវេនកម្មរបស់ខ្លួន អាចជួយកុំឱ្យមានអ្វីមករារាំងឧបសគ្គទាក់ទងនឹងហិរញ្ញវត្ថុ និងអាចទទួលបានលាភសំណាងហូរចូលយ៉ាងរលូនផងដែរ។ ២. របស់នាំសំណាង ស្វែងរកវត្ថុដែលមានទឹក ដូចជាទឹកធ្លាក់ ថូ ឬអាងចិញ្ចឹមត្រី នៅខាងមុខផ្ទះ ឬបន្ទប់ទទួលភ្ញៀវ។ ដើម្បីបង្កើនលំហូរហិរញ្ញវត្ថុ ព្រោះ​គេ​ជឿ​ថា​ទឹក​ជា​ថាមពល​ហុងស៊ុយ​ដែល​ជួយ​ទាក់ទាញ​សំណាង​ល្អ​ដល់​មនុស្ស​ក្នុង​ផ្ទះ ហើយ​ទឹក​ក្នុង​អាង​ចិញ្ចឹម​ត្រី​ក៏​មាន​ចរន្ត​លុយហូរចូលទៀតផង។ ៣. ពណ៌ត្រូវតែមាន នៅពេលអ្នកចង់បង្កើនសំណាង និងទ្រព្យសម្បត្តិអ្នកត្រូវប្រើពណ៌ដែលមិនអាចខ្វះបាន។ អ្នកអាចប្រើពណ៌ដែលទាក់ទាញលុយ មានដូចជា​ពណ៌​ ស…

Cover Turtle
សង្គម

ជឿអត់ ទទួលទានអណ្តើក​​​ ឬកន្ធាយ ធ្វើឱ្យការរកស៊ីធ្លាក់ចុះដុនដាប និងមានបញ្ហារហូត

បើ​តាម​ជំនឿ​វប្បធម៌​ខ្មែរ សត្វ​អណ្តើក​តំណាង​អោយ​អាយុ​យឺនយូរ និង​ជីវិត​អមតៈ ។ ហេតុនេះ​ហើយ​បានជា​ឋានៈ​របស់​សត្វ​អណ្តើក​ក្នុង​ជំនឿ​សាសនា ត្រូវ​គេ​ចាត់​ទុក​ថា​ជា​សត្វ​មានបុណ្យ​បារមី គួរ​ជាទី​គោរព​សក្ការៈ​។ ដោយវាក៏​ត្រូវ​បាន​គេ​ចាត់ទុកជា​តំណាង ឱ្យ​ស្ថេ​រ​ភាព​នៃ​ភព​ផែនដី ដោយសារ​សត្វ​ល្មូ​ន​នេះ អាច​រស់នៅ​បាន​ទាំង​ក្នុង​ទឹក និង​នៅ​លើគោក​។ នៅក្នុងនោះដែរ ជំនឿខ្មែរមានការគោរព និងថែរក្សាអភិរក្សសត្វអណ្តើកណាស់ ដោយមានទាំងការព្រលែងសត្វអណ្តើកដើម្បីសេចក្តីសុខជាដើម ពិសេសមានអ្នកខ្លះក៏ត្រណមនៅក្នុងការប៉ះពាល់ដល់អាយុជីវិតសត្វអណ្តើក គឺការទទួលទានអណ្តើកជាដើម ព្រោះគេជឿថាអាចនាំឱ្យរាសីស្រុតចុះ មានបញ្ហាការងារ​ ឬការរកស៊ីជាដើម។ នេះបើតាមសំណររបស់ម្ចាស់គណនីហ្វេសប៊ុក Aron Bella បានរៀបរាប់ថា ៖ សូមផ្ដាំអ្នករកស៊ីតូចក្ដី ធំក្ដី កុំញុាំអណ្ដើកឬកន្ធាយអី ទោះឃ្លានយ៉ាងណាត្រូវតាំងចិត្តកុំប៉ះ។ បទពិសោធន៍ខ្ញុំហើយមិនជឿតំណមចាស់បុរាណ  បុរាណលោកផ្តាំថាបើហ៑ានសុីអណ្ដើកនឹងដាក់រាសីបង់ទ្រព្យ…

New Copy
ប្លែកៗ

កំសត់ម្ល៉េះ! ឆ្នាំទាំង ៣ ជាប់និស្ស័យ «ស្រឡាញ់តែម្ខាង» ពេញមួយជីវិត

មិនមែនស្នេហាទាំងអស់នឹងកើតផ្លែផ្កាទេ មានស្នេហាខ្លះដែលនឹងក្លាយជាស្នេហាស្ងៀមស្ងាត់ជារៀងរហូត។ តោះមកមើលតារារាសីទាំង៣ ដែលអាចស្រឡាញ់គេអស់មួយជីវិត ដោយបានត្រឹមស្រមើស្រមៃ ឬ មិនហ៊ានសារភាព! ១. អ្នកកើតឆ្នាំជូត អ្នកកើតឆ្នាំជូតជាមនុស្សដែលមានការប្រុងប្រយ័ត្នខ្លាំង។ ពួកគេខ្លាចគេការបដិសេធ ខ្លាចស្នេហាមិនដូចការគិត ខ្លាចគេក្បត់ មនុស្សទាំងនេះ មិនងាយនឹងដាក់ចិត្ត ដាក់មនោសញ្ចេតនាទៅលើនរណាម្នាក់ដោយងាយឡើយ ហេតុនេះហើយ ទើបពួកគេពិបាកនឹងមានស្នេហាខ្លាំងណាស់…។ យ៉ាងណាមិញ ប្រសិនបើគេដាក់ចិត្តស្រឡាញ់នរណាម្នាក់ហើយនោះ ច្រើនតែមិនហ៊ាននឹងសារភាព ព្រោះពួកគេខ្លាចការខកចិត្ត ខ្លាចនឹងត្រូវគេបដិសេធ ដូច្នេះ មនុស្សឆ្នាំនេះ អាចនឹងត្រូវប្រើជីវិត ស្រឡាញ់គេម្នាក់ឯងបែបនេះ រហូតដល់ចាស់។ ២. អ្នកកើតឆ្នាំចរ អ្នកកើតឆ្នាំចរ ជាមនុស្សមានចិត្តគំនិតមិនចេះប្រាស្រ័យទាក់ទងគ្នាទេ…

New Copy
សង្គម

ចាក់ដោតខ្លាំង! ទាំងនេះ គឺជាចរិតអឿកាយ៉យ របស់ Single អត់លិឍ ​លំដាប់អាជីព ដែលប្រើដើម្បីលួងខ្លួនឯង

សព្វថ្ងៃនេះ ដោយសារតែមិនទុកចិត្តមនុស្សផ្តេសផ្តាស ឬអាចនិយាយថារើសច្រើនពេក និងម្យ៉ាងអាចដោយសារតែជួបនឹងវិបត្តិខកស្នេហ៍រាប់ភ្លេច ​ធ្វើឱ្យសេសសល់មនុស្សអត់គូគរជើងគរដី ឬហៅឱ្យស្រួលគឺអ្នកអត់លិឍតែម្តង។ ជាធម្មតាមនុស្សអត់លិឍ ​តែងតែប្រឹងប្រែងលួងលោមខ្លួនឯង កុំឱ្យគេមើលងាយផង និងដើម្បីបន្លប់អារម្មណ៍ឯកាខ្លួនឯងផងដែរ ហើយកុំនិយាយថាអ្នក ​Single ហ្នឹងអត់ចង់មានគូ ​ឬស្រលាញ់ជីវិតនៅលីវឱ្យសោះ អ្នកអត់លិឍហ្នឹងញ័រចង់មានស្នេហាជាងអីទៅទៀត ​គ្រាន់តែរកវាមិនបាន។ ដូច្នេះ តោះ! មកតាមដានចរិតអឿកាយ៉យ ព្យាយាមបោកចិត្តខ្លួនប៉ុន្មានចំណុចរបស់ពួក ​Single លំដាប់អាជីពទាំងអស់គ្នាដូចខាងក្រោម ៖ ១. ម្នាក់ឯងមិនស្លាប់ទេ៖ កាប់ថ្មចំណាំទុកទៅ អ្នកដែលនិយាយពាក្យហ្នឹង កំពុងតែមានអារម្មណ៍សោកសៅ និង ​Lonely ដល់កម្រិតហើយ ​ហើយពាក្យហ្នឹងជាពាក្យលួងលោមខ្លួនឯងប្រចាំត្រកូលរបស់អ្នកអត់លិឍនោះទេ។…

44
សង្គម

ស្រីៗគួរតែអាន! មកឈ្វេងយល់ពីដំណើរនៃស្នេហា គឺមាន៤ប្រភេទ

#និទាននៃស្នេហា៤ប្រភេទ ថ្ងៃមួយសុខៗប៉ារបស់ខ្ញុំបានសួរខ្ញុំថា​ តេីដឹងទេស្នេហាលេីលោកនេះ​ ៤ប្រភេទ? ខ្ញុំគ្រវីក្បាលហេីយតបថា​ មិនដែលដឹងសោះប៉ា​ ហេីយតេីស្នេហាទាំង៤​ ប្រភេទនោះគឺអ្វីខ្លះទៅ? ប៉ាខ្ញុំបានចង្អុលរូបមួយផ្ទាំងនេះ​ ដែលមាននារី៤នាក់​ ត្រូវដាវចាក់លេីរាងកាយរួចនិយាយថា​ នេះជាប្រភេទស្នេហាទាំង៤​ ៖ 👉នារីទី១​ ដែលនៅក្រោយគេ​ គឺជានារីដែលស្រលាញ់រូបសម្រស់​ រូបរាងកាយ​ និងសម្បកក្រៅរបស់មនុស្សប្រុស ហេីយនាងត្រូវបានដាវចាក់ចំប្រដាប់ភេទ​ ព្រោះនោះជាតម្រូវការដែលនាងស្វែងរក។ ពោលមានន័យថាសម្រាប់សេចក្តីស្រឡាញ់ដែលនាងមាន​ គឺសំដៅទៅលេីរាងកាយ​ ហេីយស្នេហារបស់នាងគឺជាតម្រូវការលេីគ្រែប៉ុណ្ណោះ។ តែស្នេហានេះពិបាកនឹងគេចផុតណាស់​ ព្រោះមនុស្សភាគច្រេីនសុទ្ធតែញៀននឹងរឿងលេីគ្រែបែបនេះ។ 👉នារីទី២​ នៅកណ្តាលគេ​ គឺជាក្តីស្រលាញ់ដេីម្បីបំពេញសេចក្តីស្រេកឃ្លានតម្រូវការផ្ទាល់ខ្លួន​ ដូច្នេះហេីយបានជាដាវចាក់ចំ​-ពោះរបស់នាង ។ ពោលក្តីស្រលាញ់របស់នាង គឺព្រោះតែលុយ​…

Cover Copy
ទស្សនៈ

រឿងសំខាន់ទាំង ១២ ចំណុច ដែលអ្នកគួរតែដឹង ក្នុងអំឡុងវ័យ ២០ ឆ្នាំនេះ

– វាមិនសំខាន់ទេថា អ្នកនៅលីវ ឬមានស្នេហា អ្វីដែលសំខាន់ ប្រសិនបើអ្នមកមានស្នេហា អ្នកត្រូវតែច្បាស់លាស់ចំពោះដៃគូ តែបើអ្នកនៅលីវ អ្នកគួរតែច្បាស់លាស់ នឹងនចំពោះខ្លួនឯង! – វ័យនេះ ជាវ័យដែលអ្នកគួរតែខំប្រឹងរើបម្រះពីភាពក្រីក្រ និងល្ងង់ខ្លៅ ដាក់ចិត្តខិតខំសិក្សា រៀនសូត្រ ដុសខាត់គំនិត អភិវឌ្ឍន៍ខ្លួនឯង មិនមែនយកចិត្តគំនិត មនោសញ្ចេតនាទាំងអស់ ដាក់ទៅលើស្នេហានោះឡើយ ព្រោះបើបែបហ្នឹង ចុងក្រោយ អ្នកបានតែការឈឺចាប់ ទឹកភ្នែកតែប៉ុណ្ណោះ! – ស្នេហាសំខាន់ នៅក្នុងវ័យមួយដែលសក្តិសម កុំបោះបង់ទំនាក់ទំនង មិត្តភាពដ៏ល្អ ព្រោះតែស្នេហា ព្រោះចុងក្រោយ…

Cover Copy
សុខភាព

ភេសជ្ជៈ ៩ មុខ ជួយសម្រួលដល់ការគេង សម្រាប់អ្នកដែលមានបញ្ហាគេង ឬគេងមិនលក់ សក្តិសមទទួលទានណាស់

សម្រាប់អ្នកដែលមានបញ្ហាដំណេក គេងមិនលក់ ឬគេងមិនបានស្កប់ អ្នកគួរតែសាកល្បងទទួលទានភេសជ្ជៈទាំង ៩ នេះសាកមើល ព្រោះភេសជ្ជៈទាំងនេះ សក្តិសមបំផុតសម្រាប់អ្នកកេងមិនលក់ ជួយសម្រួលដល់ការគេងរបស់អ្នក។ ១. តែ Chamomile តែ Chamomile មានសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើន ដែលជួយកាត់បន្ថយភាពតានតឹង ការថប់បារម្ភ និងការគេងមិនលក់។ ការផឹកតែ Chamomile មួយកែវជារៀងរាល់ថ្ងៃនឹងជួយឱ្យអ្នកគេងលក់ស្រួល។ ២. ទឹកដោះគោ​អា​ល់​ម៉ុន ទឹកដោះគោអាល់ម៉ុន គឺជាទឹកដោះគោដែលមានសារធាតុចិញ្ចឹម ជួយកែលម្អគុណភាពនៃការគេង។ វាមានសារធាតុសកម្ម Tryptophan ដែលជម្រុញខួរក្បាលឱ្យផលិតសារធាតុ Serotonin ដែលជួយផ្តួចផ្តើមដំណេក។ លើសពីនេះ…