ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Botanica (2)
PR

រកឯណាបានញុំាកាហ្វេ អង្គុយគយគន់ដងអូរ! Botanica ហាងកាហ្វេបើកថ្មី បង្អួតខ្លួនយ៉ាងឆើតឆាយនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី

បើនិយាយពីអាជីវកម្មហាងកាហ្វេនៅប្រទេសកម្ពុជាយើង ឃើញថាប៉ុន្មានឆ្នាំចុងក្រោយមកនេះ ហាក់មានសន្ទុះច្រើនណាស់ ដោយមានហាងជាច្រើនបើកជាបន្តបន្ទាប់ទៅតាម Concept ផ្សេងៗគ្នា។ តែបើក្រឡេកមកមើល ហាងកាហ្វេដងអូរ Botanica នេះវិញ គឺគួរឲ្យចាប់អារម្មណ៍មែនទែន ដោយក្រៅពីមានការរៀបចំហាងយ៉ាងស្រស់ស្អាត ទេសភាពនៅទីនោះទៀតសោតគឺថាប្លែកភ្នែកតែម្តង ដោយអំឡុងពេលញុំាកាហ្វេបណ្តើរ យើងអាចអង្គុយគយគន់ទេសភាពដងអូរបែបព្រៃភ្នំ រួមជាមួយនឹងអាកាសធាតុត្រជាក់ស្រេប ដែលរឹតតែបង្កើនភាពស្រស់ស្រាយ និងសក្តិសមបំផុតសម្រាប់អ្នកស្រឡាញ់ធម្មជាតិ។ ចំពោះសេវាកម្មវិញអេតមីនសូមអោយ 10/10 ព្រោះហាងមួយនេះបានសម្រិតសម្រាំងនូវកាហ្វេល្អពិតៗ ដែលមានគុណភាព និងរសជាតិឆ្ងាញ់ រីឯសេវាកម្មរហ័សទាន់ចិត្ត មិនធ្វើឲ្យភ្ញៀវដែលទៅខកបំណងនោះឡើយ។ គួរបញ្ជាក់ផងដែរថា ហាងកាហ្វេដងអូរ Botanica ក៏មានលក់អាហារសម្រន់ និងមានកន្លែងសម្រាប់ជួលបោះតង់ សម្រាប់ភ្ញៀវដែលចង់ស្នាក់នៅផងដែរ។ ចំពោះទីតាំងមានភាពងាយស្រួលរក…

New Copy
ប្លែកៗ

ហាមធ្វើរឿង ៣ យ៉ាងនេះ ប្រសិនជាមិនចង់ឱ្យការងាររកស៊ី និងជីវិតជួបបញ្ហា

សម្រាប់អ្នកដែលមានអារម្មណ៍​ថា​ខ្លួន​ជួបតែរឿងសំណាងមិនល្អ ​ការងារ និងការរកស៊ី​ជាប់​គាំងមិនរីកចម្រើនសោះ អ្នកត្រូវសង្កេតខ្លួនឯងមើលមានបានធ្វើរឿងណាខុសឆ្គងដែរឬក៏អត់។ ព្រោះបើតាមជំនឿ មានរឿង៣យ៉ាង ប្រសិនជាអ្នកធញវើឱ្យចេតនាក្តី មិនចេតនាក្តី អាចនាំឱ្យអ្នកជួបរឿងមិនល្អក្នុងជីវិតបាន។ ដូច្នេះមកមើលរឿងទាំង ៣ ដែលធ្វើឱ្យរាសីអ្នកស្រុតចុះ និងរបៀបកែខៃវាដូចខាងក្រោម ៖ ១. ជេរប្រមាថ បង្កាច់បង្ខូច កេងប្រវ័ញ្ជ និងរមិលគុណឪពុកម្តាយ ឬអ្នកមានគុណ អ្នក​ធ្លាប់​ធ្វើ​ខុស ចេតនាក្តី ឬមិនមានចេតនាក្តី នៅក្នុងការស្តីបន្ទោស ឬធ្វើមិនល្អជាមួយឪពុកម្តាយ ឬអ្នកមានគុណណាមួយ។ អ្វីដែលអ្នកអាចកែសម្រួលបាននោះ គឺការសុំការអភ័យទោស។ ក្រៅពីការសុំទោស ត្រូវឱ្យអ្នកដែលអ្នកធ្វើខុសគេ គេអភ័យទោសឱ្យអ្នកផងទើបបាន។ ២.…

Cover Cafe
PR

តោះអ្នកចូលចិត្តដើរហាងកាហ្វេ មានគម្រោងចុងសប្តាហ៍អត់? សាកមកលេង « ស្រយាល » ដឹងតែប្លែកអារម្មណ៍

សម័យនេះ មនុស្សគ្រប់វ័យ ជាពិសេសយុវវ័យ ចូលចិត្តទៅជួបជុមគ្នាទទួលទានកាហ្វេ និងភេសជ្ជៈផ្សេងៗជាការលំហែសម្រាកកម្សាន្តផង ហើយប្រសិនជាមានហាងដែលតុបតែងលំអប្លែកស្អាតគឺរឹតតែពិសេស។ នៅក្នុងនោះ ហាងកាហ្វេបើកថ្មីមួយកន្លែង គឺ « ស្រយាល កាហ្វេ និងផាប់ » បាននឹងកំពុងតែទាក់ទាញយុវវ័យទៅទទួលទានកាហ្វេផង និងមកកម្សាន្តផង តាមរយៈភេសជ្ជៈឆ្ងាញ់ៗតម្លៃសមរម្យ ជាពិសេសគឺហាងតុបតែងប្លែកបែបធម្មជាតិ និងមានច្នៃកន្លែងអង្គុយទទួលទានកាហ្វេនៅលើដើមឈើផងដែរ។ អ្វីដែលកាន់តែចាប់អារម្មណ៍ហាងមួយនេះ មានស្ថានីយ៍ទឹកត្រជាក់ ដែលអាចឱ្យមហាជនទូទៅ ឬអ្នកជិះកង់ហត់ អាចមកច្រកទឹកទទួលទានដោយឥតគិតថ្លៃទៀតផង។ គួរឱ្យដឹងផងដែរថា « ស្រយាល » មានទីតាំងនៅ ភូមិក្តីកណ្តាល ឃុំសារិកាកែវ ​ស្រុកល្វាឯម…

Cover BA
សង្គម

ក្មេងស្រីដែលធ្លាប់ត្រូវគេ​ Bully រឿងហៅកាបូបប្រណីត បានក្លាយទៅជា​ BA របស់ប្រេននេះហើយ!

កាលពីប៉ុន្មានខែមុន​ រឿងរ៉ាវក្មេងស្រីមួយរូបនៅក្នុងប្រទេសសិង្ហបុរីឈ្មោះ Zoe gabriel បានធ្វើឱ្យរង្គោះរង្គើពេញបណ្តាញសង្គម​​ Tik Tokនិងបណ្តាញសង្គមនានា​។ រឿងរ៉ាវដំបូងនោះ គឺដោយសារតែ Zoe បានបង្ហោះវីដេអូពីការសប្បាយចិត្ត ដែលទទួលបានកាបូបប្រេន Charlies&Keith ពីឪពុករបស់នាង ហើយនាងបានហៅកាបូបនោះថាជា luxury brand កាបូបប្រណីត។ ស្រាប់តែត្រូវបានមនុស្សមួយចំនួនមេីលងាយនាងថា​ កាបូបនេះមិនមែនជាកាបូបប្រសណីតនោះទេ​ ។ ឆ្លើយតបនឹងការមើលងាយនោះ នាងបានតបថា វាប្រហែលជាមិនមែនជាកាបូបប្រណីតសម្រាប់អ្នក តែការខិតខំប្រឹងប្រែងរបស់ឪពុកនាងដើម្បីទិញកាបូបឱ្យនាងវាមានតម្លៃណាស់ នោះហើយគឺជាកាបូបប្រណីត។ ក្រោយមកនាងត្រូវបាន​ CEO Charlies&Keith អញ្ជេីញមកទទួលទានអាហារជុំគ្នា​ និងនាំនាងទៅទស្សនកិច្ចរោងចក្រផលិត Charlies&Keith…

ទំនាក់ទំនងស្នេហាសព្វថ្ងៃ_សឹងតែ១០០%សុទ្ធតែជួបបញ្ហាទាំងនេះ
សង្គម

ទំនាក់ទំនងស្នេហាសព្វថ្ងៃ សឹងតែ១០០% សុទ្ធតែជួបបញ្ហាទាំងនេះ

ការស្វែងរកមនុស្សពិសេសមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែវារឹតតែតានតឹងសម្រាប់គូស្នេហ៍សម័យនេះ ដែលតែងតែជួបបញ្ហាមិនចេះចប់មិនចេះហើយ។ ខាងក្រោមនេះគឺសុទ្ធតែជាបញ្ហាដែលជាទូទៅកើតមានក្នុងទំនាក់ទំនងស្នេហាសព្វថ្ងៃនេះ៖ ១.ការផ្ញើសារធ្វើឲ្យដៃគូរម្ខាងទៀតមានការភាន់ច្រឡំ សម័យនេះយើងទទួលបានព័ត៌មានសំខាន់បំផុតតាមរយៈស្មាតហ្វូន។ ដោយមនុស្សអាចចំណាយពេលច្រើនក្នុងការព្យាយាមបកស្រាយពីចេតនារបស់គ្នាទៅវិញទៅមកដោយតាមទូរស័ព្ទ តែការផ្ញើសារបែបនេះអាចធ្វើឱ្យដៃគូរភាន់ច្រឡំពីអត្ថន័យពិត ឬ អ្វីដែលយើងចង់និយាយ។ ២.ខ្លាចរើសដៃគូមិនត្រូវ អំឡុងពេលមានស្នេហារួចទៅហើយ មនុស្សខ្លះនៅតែគិតថាខ្លាចខ្លួនរើសដៃគូខុស បើទោះបីជាបច្ចុប្បន្នខ្លួនមានដៃគូម្នាក់ដែលល្អគ្រប់គ្រាន់ក៏ដោយ។ ហើយធ្វើឱ្យពួកគេតែងតែសួរខ្លួនឯងថាតើបានធ្វើការជ្រើសរើសដៃគូជីវិតត្រឹមត្រូវហើយ ឬ នៅ ដែលជាហេតុធ្វើអោយពួកគេមិនប្រាកដចិត្ត និងតែងតែនាំបញ្ហាមកដាក់នៅក្នុងទំនាក់ទំនងស្នេហា។ ៣.ការភ័យខ្លាចក្នុងការសម្រេចចិត្ត គូស្នេហ៍សព្វថ្ងៃតែងតែអស់សង្ឃឹមពេលជួបបញ្ហាធំៗ ហើយសូម្បីតែនៅពេលធ្វើការសម្រេចចិត្តក៏ជាឧបសគ្គសម្រាប់ពួកគេដែរ រហូតដល់មានការខ្វែងគំនិត និងឈ្លោះគ្នាជាដើម។ ៤.ការជ្រៀតជ្រែកដោយសាច់ញាតិ បញ្ហាដែលគេតែងតែជួបប្រទះភាគច្រើនគឺកើតឡើងដោយសារតែមានការជ្រៀតជ្រែកពីសាច់ញាតិរបស់ពួកគេញឹកញាប់ពេក ដូច្នេះពួកគេងាយនឹងបាត់បង់ការសម្រេចចិត្តបែបឯកជនភាព។ ត្រូវចងចាំថា ឪពុកម្តាយ និងមិត្តភក្តិនឹងមិនដែលស្គាល់ដៃគូរបស់យើងច្បាស់ជាងខ្លួនយើងនោះទេ ដូច្នេះការសូមកុំព្យាយាមស្តាប់ពាក្យសម្តីពីពួកគាត់ច្រើនពេកនាំតែធ្វើឲ្យស្នេហាមានការរកាំរកូស។ ៥.រំលឹកពីសង្សារចាស់…

Cover Bun 5
ទស្សនៈ

ធ្វើបុណ្យទាន ដោយរបស់ ៥យ៉ាងនេះជួយឱ្យជីវិតកាន់តែរីកចម្រើន

ការធ្វើបុណ្យធ្វើទាន មិនត្រឹមតែធ្វើឱ្យអ្នកមានសេចក្តីសុខផ្លូូវអារម្មណ៍ថាបានធ្វើបុណ្យ នោះទេ តែការធ្វើបុណ្យដោយមានគន្លឹះ​ក្នុងការ​ធ្វើ​បុណ្យ អាចជួយពង្រឹង​សំណាង ហិរញ្ញវត្ថុ ជិវិតមិន​ខ្វះ​ខាត ជីវិត​រលូន​ក្នុង​ការ​ងារ និង​ហិរញ្ញវត្ថុ អាចសាកល្បង​ធ្វើ​បុណ្យ​ជាមួយ​វត្ថុ​៥​យ៉ាង​នេះ ។​ # ឆ័ត្រ ការធ្វើបុណ្យទាន ដោយផ្តល់ជាឆ័ត្រ របស់ជ្រក ជួយធ្វើឱ្យជីវិតមានសេចក្តីសុខ និងសុភមង្គល ។ # ​បាយ​ និងស្បៀង ការធ្វើបុណ្យទាន ដោយផ្តល់បាយ ស្បៀង និងគ្រឿងបរិភោគ​​ អាចជួយឱ្យអ្នករកស៊ីមានបាន មិនរបស់ញុំមិនខ្វះខាត និងមិនមានថ្ងៃជួបភាពអត់ឃ្លាន # អំពូល​ភ្លើង គោម…

New Copy
សង្គម

ល្ខោនអាប៉េ​ គឺ​ជា​ឈ្មោះ​ល្ខោន​ច្រៀង​រាំ​បែប​បុរាណ កូនខ្មែរជំនាន់ក្រោយស្ទើរតែមិនស្គាល់

អាប៉េ​គឺ​ជា​ឈ្មោះ​ល្ខោន​ច្រៀង​រាំ​បែប​បុរាណ​មួយ​នៅ​ប្រទេស​កម្ពុជា​ ប៉ុន្តែ​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ សិល្បៈ​ប្រភេទ​នេះ​ស្ទើរ​សល់​តែ​ឈ្មោះ​ប៉ុណ្ណោះ​ ព្រោះ​អាក់​ខាន​លែង​បាន​សម្តែង​តាំង​ពី​យូរ​យារ​ណាស់​មក​ហើយ​ផង​ និង​ម៉្យាង​ទៀត​កាល​ពី​ទម្រង់​សិល្បៈ​នេះ​នៅ​មាន​សកម្ម​ភាព​សម្តែង​នៅ​ឡើយ​នោះ​ ក៏​មិន​សូវ​បាន​សម្តែង​ច្រើន​ប៉ុន្មាន​ផង…​ គឺ​សម្តែង​តែ​ក្នុង​តំបន់​ ខ្លះៗ​ប៉ុណ្ណោះ​ ជា​ហេតុ​បណ្តាល​ឱ្យ​មាន​អ្នក​ស្គាល់​ ឬ​ចេះ​ចាំ​អំពី​ទម្រង់​សិល្បៈ​នេះ​តិច​ ។​ ប៉ុន្មាន​ឆ្នាំ​ក្រោយ​ពេល​របប​ប្រល័យ​ពូជ​សាសន៍​ ប៉ុល​ ពត​ ដែល​បាន​រំលាយ​វប្បធម៌​ជាតិ​ជា​ផេះ​ផង់​ធូលី​ ដួល​រលំ​ទៅ​នៅ​ឆ្នាំ​១៩៧៩​នោះ​ ក្នុង​បំណង​ធ្វើ​ឱ្យ​រស់​ឡើង​វិញ​នូវ​គ្រប់​ទម្រង់​សិល្បៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ អ្នក​ស្រាវ​ជ្រាវ​មួយ​ក្រុម​នៃ​នាយក​ដ្ឋាន​សិល្បៈ​របស់​ក្រសួង​ឃោសនា​ការ​វប្បធម៌​ និង​ព័ត៌​មាន​ បាន​សាក​ល្បង​ប្រមូល​គ្រូ​ និង​សិល្ប​ករ​ ចាស់ៗ​ ដែល​សេស​សល់​ពី​ការ​កាប់​សម្លាប់​ មក​ពិភាក្សា​គ្នា​ ដើម្បី​រំលឹក​ឡើង​វិញ​ រួច​បង្ហាញ​ទម្រង់​សិល្បៈ​ទាំង​នេះ​ ទៅ​តាម​ការ​ចេះ​ចាំ​របស់​ខ្លួន​ ។​ ចំពោះ​ទម្រង់​សិល្បៈ​អាប៉េ​នេះ​ យើង​សង្កេត​ឃើញ​មាន​មតិ​ពីរ​ខុស​គ្នា​ គឺ​បង្ហាញ​ទម្រង់​សិល្បៈ​ល្ខោន​ពីរ​បែប​ខុស​គ្នា​ ប៉ុន្តែ​ទាម​ទារ​ឈ្មោះ​ថា​…

Cover Bunnn
ទស្សនៈ

បង្កើនសំណាង និងទ្រព្យសម្បត្តិ ដោយការធ្វើបុណ្យកុសល ៥យ៉ាងនេះ

អ្នកណាដែលមានរាសីមិនល្អ មិនសំណាងមិនល្អ និងមានបញ្ហាហិរញ្ញវត្ថុ​អាចកែខៃបញ្ហាដោយការធ្វើបុណ្យទានកុសលបាន។ ​អ្នក​ដែល​ចង់​ឱ្យជីវិតផុតទុក្ខភ័យ និង​ដើម្បី​បង្កើន​សំណាង ​និង​ទ្រព្យសម្បត្តិ អាចធ្វើបុណ្យទាន ៥យ៉ាងខាងក្រោមនេះ ៖ ១. ធ្វើ​បុណ្យដាក់បាត្រនឹងព្រះសង្ឃ ប្រសិនបើអ្នកមានបញ្ហាបំណុល ជួបឧបសគ្គ ខ្វះសំណាង ឬចង់បង្កើនហិរញ្ញវត្ថុរបស់អ្នក អ្នកអាចប្រគេនជាចង្ហាន់ព្រះសង្ឃ។ បើមានធនធាន អាចទិញជាអង្ករប្រគេនរឹតតែប្រសើរ អាចដាក់ជាថង់​ ឬ​ប្រអប់ តែកុំ​ដាក់​ដោយផ្ទាល់​លើ​ចាន​បាយ​ព្រោះ​វា​នឹង​បង្ក​ជា​ឧបសគ្គ។ វិធីសាស្ត្រ​នេះ​ត្រូវ​បាន​គេ​ជឿ​ថា​ជា​វិធី​ដើម្បី​សង​បំណុល​កម្មផល​បាន​យ៉ាង​ឆាប់​រហ័ស។ ២. សៀវភៅព្រះធម៌/សៀវភៅសិក្សា ការបរិច្ចាគសៀវភៅធម៌ ឬសៀវភៅសិក្សា វា​ជា​វិធី​មួយ​ទៀត​ដើម្បី​ទទួល​បាន​លាភ​សំណាង​ក្នុង​បញ្ហា​ហិរញ្ញវត្ថុ ព្រោះគេជឿថា ប្រៀបបាននឹងជួយផ្តល់ចំណេះដឹង​​ ជាការបំភ្លឺភ្នែកឱ្យបានឃើញព្រះធម៌ ឬបង្កើនចំណេះដឹង ដើម្បីបន្តអាជីព…

Cover Jee
សង្គម

បាត់ខ្លួនជាង ១០០ឆ្នាំ ចេតិយព្រះពុទ្ធដែលមានអាយុកាល ៧០០ឆ្នាំបានផុសលើផ្ទៃទន្លេមេគង្គ

ពិតជារឿងគួរឱ្យភ្ញាក់ផ្អើលមែនទែន ដែលចេតិយព្រះពុទ្ធសាសនាមានអាយុកាល ៧០០ឆ្នាំ មួយបានផុសលើផ្ទៃទឹកទន្លេមេគង្គប្រទេសថៃ ក្រោយបាក់ស្រុតចូលទឹកទន្លេនៅអំឡុងឆ្នាំ ១៨៤៧ ។ ចេតិយ ដែលកាលពីដំបូងឡើយសាងសង់ជាប់មាត់ទឹក បានបាត់ខ្លួនអស់រយៈពេល ១៧៦ ឆ្នាំ នេះ ត្រូវបានគេប៉ាន់ស្មានថា​បានផុសចេញពីទឹកទន្លេដោយសារតែការមានដីដុះ និងហេតុផលធម្មជាតិផងដែរ ។ ចេតិយបែបព្រះពុទ្ធសាសនាមួយនេះត្រូវបានគេដឹងថាមានឈ្មោះ Phra That Klang Nam សាងសង់ទឹកសង់ឡើងពីថ្ម និងមានកម្ពស់ ២,៧ម៉ែត្រ ហើយក្រោយពីបានផុសឡើងនៅក្នុងទន្លេមេគង្គនៅភាគខាងជើងខេត្តណងខៃ បានធ្វើឱ្យប្រជាជនថៃមានការភ្ញាក់ផ្អើលជាខ្លាំង៕

Cover 7things
ទស្សនៈ

របស់ ៧យ៉ាង ហាមទុកក្នុងផ្ទះ ប្រសិនជាមិនចង់សំណាងអាក្រក់

នៅក្នុងផ្ទះតែងតែមានរបស់របរជាច្រើនដែលរក្សាទុក តែយ៉ាងណាមិញ តាមជំនឿគេជឿថា មិនគួររក្សារបស់ ៧មុខនេះឡើយ ដែលអាចនាំមកនូវសំណាងអា្រកក់ដល់អ្នកនៅក្នុងផ្ទះបាន។   តោះ មកដឹងរបស់ទាំង ៧យ៉ាងនាំអពមង្គលទាំងនេះដែលមិនត្រូវទុកក្នុងផ្ទះ ៖ ១. នាឡិកាងាប់ នាឡិកា តំណាងឱ្យវឌ្ឍនភាពនៃជីវិត វាជាការល្អដែលមានមួយនៅក្នុងផ្ទះបើវានៅតែដំណើរការបានល្អ ផ្ទុយ​ទៅ​វិញបើ​នាឡិកា​ខូច ឬ​ងាប់​មិន​អាច​ប្រើ​បាន​ទៀតគួរតែយកវាចេញពីផ្ទះ។ ការរក្សារបស់ដែលឥតប្រយោជន៍ ឬមិនអាចប្រើបានវា​ក៏​នាំ​ឲ្យ​មាន​ជីវិត​ជួបរឿងអាក្រក់​ដែរ។ អ្នកអាចនឹងមានជីវិតមិនរីកចម្រើនទេ និងជួបឧសគ្គនៅក្នុងជីវិតផងដែរ ។ ២. ប្រតិទិនហួសឆ្នាំ ការរក្សាប្រតិទិនដែលផុតកំណត់នៅផ្ទះ មិនអាចប្រើបានទៀតទេ ហើយការដែលរក្សាទុកហើយត្រូវបានគេមើល ប្រៀបដូចជាការរំលឹករឿងចាស់ដដែលៗ ។ ដូច្នេះ​ហើយ​នៅ​ពេល​ហួស​ឆ្នាំ គួរតែប្តូរប្រតិទិនចេញថ្មី…

New Copy
សេដ្ឋកិច្ច

ប្រវត្តិ និងជំនឿទៅលើត្រីនាគ ដែលល្បីថាជាសត្វនាំលាភសំណាង

បើទោះបីជាសព្វថ្ងៃវិទ្យាសាស្ត្រមានការជឿនលឿនយ៉ាងណាក៏ដោយ ប៉ុន្តែជំនឿដែលមានតាំងពីបុរាណកាលមក គឺនៅតែបន្តរហូតមកដល់បច្ចុប្បន្ននេះ។ ហើយបើតាមក្បួនបុរាណចិនមានជំនឿថា ត្រីនាគគឺជាសត្វរស់នៅក្នុងទឹកមួយប្រភេទ ដែលនាំមកនូវភាពត្រជាក់ត្រជុំ និងនាំសំណាងដល់ម្ចាស់ខ្លួន។ ហេតុនេះហើយទើបជនជាតិចិនតែងតែដាក់តាំងរូបត្រីនាគ ឬចិញ្ចឹមត្រីនាគនៅក្នុងផ្ទះ និងកន្លែងរកស៉ីជាដើម ដើម្បីទទួលបាននូវលាភជ័យ និងលុយកាក់ហូរចូល។ តាមរឿងព្រេងចិនបុរាណបានដំណាលតៗគ្នាមកថា កាលពីសម័យបុរាណ នៅត្រង់ចំណុចទន្លេលឿង ជាច្រកទ្វារនាគនៃប្រទេសចិននោះ គឺតែងតែមានការប្រកួតរបស់ត្រីគ្រប់ប្រភេទជារៀងរាល់ឆ្នាំ។ ការប្រកួតនោះត្រូវកំណត់ថា ត្រីណាដែលអាចលោតផ្លោះបានខ្ពស់ និងហែលទឹកបានល្អជាងគេនោះនឹងទទួលជោគជ័យ ហើយត្រីដែលបានទទួលបានជ័យជម្នះនោះគឺត្រូវមានភារកិច្ចតាមថែរក្សាប្រជាជន ការពារគ្រោះធម្មជាតិ និងជួយឱ្យរជ្ជកាលនីមួយៗមានការរីកចម្រើនជាដើម។ ហើយចំពោះប្រជាជនបុរាណចិនវិញ គឺមានការគោរពបូជាត្រីនាគជាខ្លាំង ព្រោះវាគឺជាត្រីដែលទទួលបានជ័យជំនះ។ យ៉ាងណាមិញ រឿងនេះគ្រាន់តែជារឿងដំណាលតៗគ្នាមក ដែលធ្វើឱ្យមានជំនឿជាខ្លាំងនៅក្នុងប្រទេសចិនបុរាណកាលពីសម័យនោះ។ តាំងពីពេលនោះមក ត្រីនាគត្រូវបានចាត់ទុកជានិមិត្តរូបនាំលាភសំណាង និងសេចក្ដីចម្រុងចម្រើនចំពោះពលរដ្ឋអាស៊ី…

Cover Luy
ទស្សនៈ

ល្បិចបូមលុយចូលកាបូប ឱ្យមានលុយចាយច្រើនៗពេញមួយឆ្នាំ ២០២៤ នេះ

ដើម្បីទាញលុយចូលក្នុងកាបូបរបស់អ្នកឱ្យពេញហូរហៀរពេញមួយឆ្នាំ មានគន្លឹះខាងជំនឿមួយចំនួនដែលអាចជួយអ្នកបាន។ បើមិនជឿកុំប្រមាថ បើសាកល្បងក៏មិនមានអ្វីខាងដែរ។ តោះ មកដឹងពីវិធីខាងជំនឿស្រូបយកលុយចូលនៅក្នុងកាបូបពេញៗខាងក្រោមនេះ ៖ ១. ប្តូរកាបូបថ្មី ដើម្បីបានលាភចូលលុយពេញមួយឆ្នាំ គួរ​តែចំណាយលុយប្តូរកាបូបលុយថ្មី នឹងធ្វើ​ឲ្យ​ជីវិត​យើង​ប្រសើរ​ឡើង។ នៅពេលដែលប្តូរកាបូបថ្មី គួរតែប្តូរកាបូបនៅថ្ងៃណាដែលមានលុយចូលច្រើន ហើយនៅថ្ងៃនោះមិនគួរយកលុយចេញពីកាបូបនោះទេ ទើបកាបូបអាចស្រូបលុយចូលកាបូបបានច្រើន ។ ២. ម៉ូតកាបូបលុយ អ្នកគួរតែប្រើកាបូបដែលប្រើដើម្បីដាក់លុយតែប៉ុណ្ណោះ មិនគួរប្រើឡូកឡំដាក់របស់ផ្សេងឡើយ។ ឬក៏ចង់ដាក់របស់ផ្សេង ​កាបូប​ត្រូវ​បែងចែក​ជា​ពីរ​ចំណែក​ គឺ​កាបូប​មួយចំហៀងសម្រាប់​ទុក​លុយ និងមួយចំហៀងទៀតដាក់របស់ផ្សេង។ ហើយកាបូបកន្លែងដាក់លុយ ​ត្រូវ​តែមាន​ខ្សែ​រ៉ូត​ជុំវិញ  ដើម្បីជួយបន្ថែមថាមពលនៅក្នុងការប្រមូលប្រាក់ ។ ៣. រៀបចំក្រដាសប្រាក់តាមលំដាប់លំដោយ ការរក្សាទុកប្រាក់នៅក្នុងកាបូប…