
តោះឈប់សម្រាកណាត់គ្នាទៅលេង! « អាតោដួងចិត្ត » ជារមណីយដ្ឋាន និងទំនប់ទឹក ដែលមានទេសភាពស្រស់ស្អាតខ្លាំងប្រចាំ នៅខេត្តឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ គឺជាខេត្តដែលលាតសន្ធឹងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃជួរភ្នំដងរ៉ែកប្រវែង២២៤គីឡូម៉ែត្រ ដែលមានព្រំប្រទល់ជាប់ខេត្តព្រះវិហារ ខាងលិចជាប់ព្រំប្រទល់ខេត្តបន្ទាយមានជ័យ ខាងត្បូងជាប់ព្រំប្រទល់ខេត្តសៀមរាប ខាងជើងជាប់នឹងខេត្ត៣របស់ព្រះរាជាអាណាចក្រថៃ គឺខេត្តបុរីរ៉ាំ ខេត្តសុរិន្ទ និងខេត្តស៊ីសាកេត ។ ខេត្តឧត្តរមានជ័យ ជាខេត្តជាយដែនសម្បូរទៅដោយសម្បត្តិធម្មជាតិព្រៃភ្នំក្រំថ្ម និងសត្វព្រៃគ្រប់ប្រភេទរស់នៅ ថែមទាំងមានតំបន់ធម្មជាតិកម្សាន្តមិនទាន់កែច្នៃជាច្រើនកន្លែង ដោយក្នុងនោះទីកម្សាន្តបង្កើតថ្មីមួយត្រូវបានគេដឹងថាកំពុងតែមានការពេញនិយម ល្បីថាស្អាតនោះគឺ « អាតោដួងចិត្ត ឬ ទំនប់អាងទឹកស្ទឹងស្រែង ២ » ។ « អាតោដួងចិត្ត ឬ ទំនប់អាងទឹកស្ទឹងស្រែង ២ » មិនត្រឹមតែមានទេសភាពស្អាតៗកែច្នៃ មានទឹកថ្លាឈ្វេង អាចងូតកម្សាន្តលេង …











