ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover G
សង្គម

មកដឹងពី ស្ត្រីដែលមានប្រភេទឈាមទាំងនេះ មានចរិតបែបណាក្រោយរៀបការរួច

មុនពេលរៀបការ អ្នកអាចលេងបានច្រើនតាមដែលអ្នកចង់បាន បន្ទាប់ពីធ្វើការ ប៉ុន្តែមនុស្សមួយចំនួនអាចនឹងស្ងប់ស្ងាត់ភ្លាមៗនៅពេលដែលពួកគេក្លាយជាស្ត្រីមេផ្ទះ។ ម៉្យាងវិញទៀត ស្ត្រីមួយចំនួនប្រកាន់ខ្ជាប់នូវស្ទីលផ្ទាល់ខ្លួនរបស់ពួកគេ សូម្បីតែក្រោយពេលរៀបការក៏ដោយ។ លើកនេះខ្ញុំនឹងប្រាប់អ្នកពីប្រភេទឈាមដែលមិនផ្លាស់ប្តូរទោះបីជាអ្នករៀបការហើយក៏ដោយក្នុងទម្រង់ចំណាត់ថ្នាក់។ # ក្រុម​ឈាម A៖ ដើរតួ​ជា​​ឧត្តមភរិយា ស្ត្រីក្រុមឈាមប្រភេទ A គឺជាប្រភេទមនុស្សដែលពូកែយកចិត្តទុកដាក់ចំពោះអ្នកដទៃ និងជាទីស្រលាញ់របស់មនុស្សជុំវិញខ្លួនផងដែរ។ ដោយសារ​នាង​មាន​ការ​យល់​ដឹង​ខ្លាំង​ក្នុង​ការ​ធ្វើ​ជា​ស្ត្រី​មេផ្ទះ នាងក៏តែងតែគិតពី​គ្រួសារ​ដូច​ជា​ប្តី​ និង​កូន​របស់​នាង។ តែបញ្ហានោះ គឺអ្នកនឹងចាប់ផ្តើមឃ្លាតឆ្ងាយពីមិត្តភក្តិរបស់អ្នក ហើយអាកប្បកិរិយារបស់អ្នកនឹងផ្លាស់ប្តូរពីការនៅលីវទាំងស្រុង។ # ក្រុម​ឈាម B ៖ សេរីភាពកាន់តែច្រើនបន្ទាប់ពីរៀបការ ស្ត្រីប្រភេទ B តែងតែធ្វើអ្វីៗតាមអារម្មណ៍ផ្ទាល់ខ្លួន ហើយនឹងជ្រើសរើសអាពាហ៍ពិពាហ៍ ដែលនឹងផ្តល់ឱ្យអ្នកនូវសេរីភាពកាន់តែច្រើន…

Cover Days
ទស្សនៈ

តោះ មកមើលបុគ្គលិកលក្ខណៈ និងអត្តចរិតគូព្រេង ដែលសាកសមនឹងអ្នកទៅតាមថ្ងៃកំណើត

មនុស្សយើងម្នាក់ៗមានភាពខុសប្លែកគ្នាទាំង បុគ្គលិកលក្ខណៈ ចរិតលក្ខណៈ ប៉ុន្តែបើនិយាយពីការទស្សន៍ទាយ ឬការទស្សន៍ទាយវិញ គេតែងតែលើកឡើងថា ចរិតរបស់មនុស្សដែលកើតក្នុងថ្ងៃនីមួយៗ អាចដឹងពីលក្ខណៈគូព្រេងដែលអ្នកចង់បានយ៉ាងសាកសមផងដែរ។ តោះ មើលពី ចរិត និង បុគ្គលិកលក្ខណៈ តាមថ្ងៃខែឆ្នាំកំណើតរបស់អ្នកសាកសមនឹងអ្នកកើតថ្ងៃណា ៖ ១. កើតនៅថ្ងៃអាទិត្យ – បុរសកើតថ្ងៃអាទិត្យ ជា​មនុស្ស​មាន​ប្រាជ្ញា អាកប្បកិរិយាស្ងប់ស្ងាត់ បុរស​ដែល​កើត​ក្នុង​ថ្ងៃ​នេះ​នឹង​មិន​ចូល​ចិត្ត​មនុស្ស​ស្រី​ដែល​រួសរាយខ្លាំងនិយាយច្រើនទេ តែក៏មិនចូលចិត្តមនុស្សស្រីស្ទក់ពេកដែរ។ គេ​ជា​មនុស្ស​អភិរក្ស​និយម​បន្តិច ចូលចិត្តស្ត្រីដែលមានរូបរាងល្អ។ ស្នេហាតែងតែកើតឡើងរបៀបជួបភ្លាមស្រលាញ់ភ្លែត។ មនុស្សប្រុសប្រភេទនេះ ស័ក្តិសមសម្រាប់ស្ត្រីកើតថ្ងៃច័ន្ទ ព្រហស្បតិ៍ សុក្រ។ – មនុស្សស្រីកើតថ្ងៃអាទិត្យ…

Cover0Qing Ming
សង្គម

មកដឹងពីប្រវត្តិដ៏យូរលង់របស់ប្រពៃណីសែនផ្នូរ ឬបុណ្យឆេងម៉េង ​របស់ជនជាតិចិន

ពិធីបុណ្យឆេងម៉េង ដែលភាសាចិនហៅថា ឆីងមីង (QingMing) ឬភាសាអង់គ្លេសថា Tomb Sweeping Day សំដៅទៅលើពិធីសែនផ្នូរ បុណ្យជម្រះចិត្តឲ្យជ្រះថ្លា ឬទិវាសម្អាតផ្នូរជូនដូនតា ឬឪពុកម្ដាយ ដែលបានចែកឋានទៅ គឺមានការរៀបចំស្រដៀងនឹងពិធីបុណ្យបង្សុកូលចេតិយ ឬផ្នូររបស់ជនជាតិខ្មែរយើងដែរ។ នៅក្នុងពិធីសែនព្រេនឆេងម៉េងនេះ គឺគេយកក្រដាសមកប្រក់លើផ្នូរ យកដីរោយពីលើ រួចស្រោចទឹក។ បន្ទាប់មកទៀត គេសែនម្ហូបអាហារទៅតាមលទ្ធភាពដែលគេមាន។ ពិធីនេះ ភាគច្រើនគេធ្វើច្រើនធ្វើឡើងនៅដើមខែមេសា គឺអំឡុងពីថ្ងៃទី១ ដល់ថ្ងៃទី ៥ ខែមេសា ជារៀងរាល់ឆ្នាំ ហើយគេនិយមសែននៅផ្នូរជីដូនជីតា និងអ្នកមានគុណដែលចែកឋានទៅ ក្នុងគោលបំណង ៣យ៉ាង…

Cover Cherr
សង្គម

មកស្គាល់ពីឈើ ១០ប្រភេទ ដែលមានតម្លៃថ្លៃជាងគេនៅលើលោក

បើនិយាយពីរឿងឈើវិញ វាមានច្រើនប្រភេទណាស់ដែលយើងរាប់មិនអស់នោះទេ ប៉ុន្តែឈើខ្លះត្រូវបានគេអោយតម្លៃទៅតាមគុណភាពរបស់វាផ្សេងៗគ្នា។ មានកត្តាជាច្រើនដែលអាចជះឥទ្ធិពលដល់តម្លៃឈើ ប៉ុន្តែហេតុផលចម្បងបំផុតនោះគឺដោយសារតែឈើខ្លះកម្ររកបាន ពោលគឺវាកាន់តែកម្រ,តម្លៃវាក៏កាន់តែថ្លៃ។ ហើយវាពិតជាសំណាងណាស់សម្រាប់ទ្វីបអាហ្រ្វិកនិងឥណ្ឌាដែលជាកន្លែងដែលអាចរកឃើញឈើដែលមានតម្លៃថ្លៃបំផុត។ ខាងក្រោមនេះគឺជាឈើថ្លៃបំផុតទាំង ១០ នៅលើពិភពលោក៖ ១. Bubinga ជាធម្មតាឈើនេះត្រូវបានរកឃើញ នៅក្នុងប្រទេសអាហ្វ្រិកខាងលិចដូចជា Congo, Angola និង Gabon។ វា ត្រូវបានគេយកទៅប្រើប្រាស់ក្នុងការផលិតគ្រឿងសង្ហារិម,គ្រឿងឈើសម្រាប់តុបតែង និង កំរាលឥដ្ឋជាដើម។ វាក៏អាចប្រែទៅជាពណ៌ក្រហមផ្សេងៗគ្នានៅពេលដែលអ្នកលាបថ្នាំការពារឈើនៅលើវា ។ ២. Ebony ឈើមួយនេះត្រូវបានល្បីឈ្មោះដោយសារតែពណ៌ងងឹតដ៏ស្រស់ស្អាតរបស់វា មិនត្រឹមតែប៉ុណ្ណោះវាមានភាពធន់នឹងទឹក និងកម្តៅថ្ងៃ ហើយអ្វីដែលកាន់តែពិសេសនោះ គឺវាអាចស្ថិតស្ថេរជារៀងរហូត។ វាក៏អាចត្រូវបានរកឃើញនៅលើសំភារៈមួយចំនួនដូចជា…

Cover China
ទស្សនៈ

រឿងពិតទាំង ១០​ ដែលអ្នកមិនធ្លាប់បានដឹងពីប្រទេសចិន

ប្រទេសចិនគឺជាប្រទេសមួយដែលមានប្រវត្តិសាស្រ្តនិងវប្បធម៌គួរឱ្យចាប់អារម្មណ៍បំផុត។ វាមានភាពល្បីល្បាញដោយសារតែមានផ្ទៃដីធំភាពធំធេទូលាយ សេដ្ឋកិច្ចដើរលឿន និងមានសម្រស់ធម្មជាតិស្រស់ស្អាត ថែមទៀតផង ។ ក្រៅពីក្នុងនាមជាប្រទេសមួយក្នុងចំណោមប្រទេសធំបំផុតនៅលើពិភពលោកដែលមានអរិយធម៌ចំណាស់ ប្រទេសចិនក៏មានរឿងគួរឱ្យកត់សម្គាល់មួយចំនួនដែលអ្នកគួរតែដឹងអំពីប្រទេសនេះផងដែរ។ ខាងក្រោមនេះគឺជារឿងពិតដែលអ្នកគួរតែដឹងពីប្រទេសមហាអំណាចនេះ!       ១.ប្រទេសចិនគឺជាប្រទេសដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក ប្រទេសចិនមានប្រជាជនរស់នៅប្រមាណ ១,៤៤ ពាន់លាននាក់ ហេតុនេះហើយទើបធ្វើឱ្យវាក្លាយជាប្រទេសដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក។ ដោយសារតែប្រជាជនក្នុងប្រទេសនេះច្រើនទើបធ្វើអោយប្រជាជនខ្លះបានសម្រេចចិត្តផ្លាស់ទីលំនៅទៅរស់នៅក្រៅប្រទេសជាច្រើនដូចជា សហរដ្ឋអាមេរិក, អឺរ៉ុប, កាណាដា, អូស្រ្តាលី និង ញ៉ូហ្សែលែនជាដើម។     ២.ប្រទេសចិនជាប្រទេសដែលមានប្រឡាយទឹកវែងជាងគេបំផុតនៅលើពិភពលោក ប្រឡាយទឹកដែលវែងជាងគេបំផុតនៅលើពិភពលោកគឺប្រឡាយជីង – ហាំងហ្គ្រែន (Jing–Hang Grand) ដែលវាមានចម្ងាយ ១.៧៧៦ គីឡូម៉ែត្រ…

Cover Japan
សង្គម

១០យ៉ាង ដែលគួរឱ្យចាប់អារម្មណ៍ពីប្រទេសជប៉ុន

ប្រទេសជប៉ុនគឺជាប្រទេសដែលគួរឱ្យចាប់អារម្មណ៍មួយ ដែលមានប្រវត្តិនិងវប្បធម៌សម្បូរបែប។ គេអាចនិយាយបានថាវាមានភាពល្បីល្បាញដោយសារតែទីក្រុងមមាញឹករបស់វា បូករួមជាមួយនឹងសេដ្ឋកិច្ចធំទូលាយ ទេសភាពដ៏ស្រស់ស្អាត ម្ហូបឆ្ងាញ់ៗ និងការច្នៃប្រឌិតបច្ចេកវិទ្យាដ៏អស្ចារ្យ។ អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ប្រទេសជប៉ុនគឺជាប្រទេសមួយដែលមានរឿងអស្ចារ្យលាក់ទុកមួយចំនួនដែលយើងមិនបានដឹងពីមុនមក។ ១. ទីក្រុងតូក្យូជាទីក្រុងដែលមានប្រជាជនច្រើនជាងគេបំផុតនៅលើពិភពលោក ទីក្រុងតូក្យូមានទំហំធំណាស់ដោយក្នុងនោះមានតំបន់ជាច្រើនដូចជា Kantō, Kanagawa, Chiba, Saitama, Ibaraki, Tochigi និង Gunma ដែលមានប្រជាជនរស់នៅប្រហែល ៣៨ លាននាក់ ហេតុនេះហើយទើបធ្វើឱ្យវាក្លាយជាតំបន់ទីប្រជុំជនដែលមានប្រជាជនច្រើនបំផុតនៅលើពិភពលោក។ ២. ប្រទេសជប៉ុនមានដង់ស៊ីតេខ្ពស់បំផុតក្នុងការលក់ម៉ាស៊ីននៅទូទាំងពិភពលោក នៅប្រទេសជប៉ុនមានម៉ាស៊ីនប្រមាណ ៥.៥ លានគ្រឿងដែលបានលក់ចេញទៅកាន់ពិភពលោក ដោយពួកគេលក់អ្វីៗស្ទើរតែទាំងអស់ដូចជា ស្រាបៀរ ,…

Cover Lao
ទស្សនៈ

មុនទៅលេងប្រទេសឡាវ ត្រូវដឹងរឿងទាំងប៉ុន្មានចំណុចនេះសិន

ប្រទេសឡាវត្រូវបានគេស្គាល់ថាជាតំបន់ជួរភ្នំដែលមានប្រវត្ដិសាស្ដ្រដ៏សំបូរបែបនិងមានអាយុកាល ១០.០០០ ឆ្នាំមកហើយ ។ វាជារដ្ឋកុម្មុយនីស្តមួយដែលនៅសេសសល់ចុងក្រោយគេបង្អស់របស់ពិភពលោក ដោយហ៊ុំព័ទ្ធទៅដោយកម្ពុជា , ប្រទេសថៃ , មីយ៉ាន់ម៉ា , ចិន , និងវៀតណាមជា។ ទោះបីជាមិនសូវមានអ្នកចាប់អារម្មណ៍ដូចប្រទេសដទៃទៀតក៏ដោយ តែប្រទេសមួយនេះគឺសម្បូរទៅដោយម្ហូបអាហារឆ្ងាញ់ៗ ទេសភាពបែបជនបទយ៉ាងស្រស់ស្អាត និង មានប្រជាជនដែលរួសរាយថែមទៀតផង។ ប៉ុន្តែខាងនេះជារឿងមួយចំនួនដែលអ្នកគួរតែដឹងមុនពេលដែលអ្នកចង់ទៅលេងប្រទេសមួយនេះ! ១.បារាំងមានឥទ្ធិពលខ្លាំងទៅលើប្រទេសមួយនេះ ប្រទេសលាវជាប្រទេសដែលស្ថិតនៅក្រោមអាណានិគមបារាំងរហូតដល់ឆ្នាំ ១៩៥៣ ដោយមានកម្លាំងកុម្មុយនីស្តផ្តួលរំលំរបបរាជានិយមក្នុងឆ្នាំ ១៩៧៥។ ពេលដែលអ្នកទៅដល់ទីនោះអ្នកនឹងឃើញឥទ្ធិពលបារាំងនៅទូទាំងប្រទេសជាពិសេសនៅក្នុងអគារសម័យអាណានិគមដ៏ស្រស់ស្អាតនៅខេត្តហ្លួងព្រះបាង។     ២.កុំដើរលេងដោយគ្មានការណែនាំ ចាប់តាំងពីឆ្នាំ ១៩៦៤-១៩៧៣ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកចង្កោមជាង…

Cover Ballon
សង្គម

តោះ មកដឹងពីប្រវត្តិបាឡុងហោះ ដែលអ្នកមិនធ្លាប់បានដឹងពីមុនមក

តើអ្នកធ្លាប់ឃើញ បាឡុងហោះនៅប្រាសាទអង្គវត្តខេត្តសៀមរាបដែររឺទេ? ហើយអ្នកដែលគិតថាចង់ជិះវារឺអត់? តាមពិតទៅ បើនិយាយចំពោះអ្នកដែលចូលចិត្តខ្ពស់វាមិនអីនោះទេ ប៉ុន្តែបាឡុងហោះមើលទៅពិតជាស្រាវណាស់សម្រាប់អ្នកដែលខ្លាចខ្ពស់ហើយប្រហែលជាមិនហ៊ានជិះវានោះទេ។ តោះកុំអោយខាតពេលយូរនាំគ្នាទៅមើលប្រវត្តិខ្លះៗរបស់បាឡុងហោះខាងក្រោមនេះទាំងអស់គ្នា!   # អ្នកធ្វើដំណើរលើបាឡុងហោះដំបូងគឺបក្សី និងសត្វ នៅឆ្នាំ ១៧៨៣ ការហោះហើររបស់បាឡុងដំបូង ត្រូវបានបង្ហោះដោយលោក Louis XVI និងម៉ារី Antoinette នៅឯតុលាការបារាំងនៅរដ្ឋ Versailles ។ ដើម្បីធ្វើការសាកល្បងនៃការហោះហើរមួយនេះ គេបានប្រើសត្វទា, សត្វមាន់និងចៀមជាអ្នកដំណើរជំនួសមនុស្ស។ បន្ទាប់ពីហោះហើរបានចម្ងាយ ២ ម៉ៃល៍បាឡុងហោះបានវិលត្រឡប់មកដីវិញក្នុងសភាពធម្មតាហើយសត្វទាំងនោះក៏មិនមានបញ្ហាអ្វីឡើយ។   # អ្នកបើកបាឡុងដំបូងគឺជាឧក្រិដ្ឋជន លោក…

Cover Japan 7
ទស្សនៈ

កន្លែងទេសចរណ៍ទាំង ៧ ដែលល្បីថាស្រស់ស្អាតជាងគេនៅក្នុងប្រទេសជប៉ុន

ជប៉ុន គឺជាប្រទេសមួយដែលផ្សារភ្ជាប់ទៅហ្នឹងប្រវត្តិសាស្រ្តបុរាណ ទេសភាពស្រស់បំព្រង និងម្ហូបយ៉ាងសម្បូរបែបជាច្រើនមុខ ។ មូលហេតុនេះហើយទើបធ្វើអោយប្រទេសមួយនេះក្លាយទៅជាកន្លែងទេសចរណ៍ដ៏ពេញនិយមមួយនៅក្នុងអាស៊ីអាគ្នេយ៍ ហើយលើសពីនេះទៅទៀតវាថែមទាំងមានកន្លែងទេសចរណ៍ដ៏អស្ចារ្យជាច្រើនដែលអ្នកមិនធ្លាប់ដឹងពីមុនមក។ ប៉ុន្តែថ្ងៃនេះ “ក្នុងស្រុក” នឹងណែនាំអ្នកទាំងអស់គ្នាអោយស្គាល់កន្លែងទេសចរណ៍ទាំង ៧ ដែលល្បីជាងគេនៅប្រទេសជប៉ុន ថាតើវាមានលក្ខណៈពិសេសនិងស្រស់ស្អាតយ៉ាងណា។ ១. វិមានរបស់អធិរាជតូក្យូ (Tokyo Imperial Palace) ដូចជាប្រទេសដទៃទៀតអញ្ចឹង ទីក្រុងតូក្យូក៏មានប្រវត្តិដ៏យូរអង្វែងនៃការគ្រប់គ្រងរបស់អធិរាជដែរ។ វិមានរបស់អធិរាជតូក្យូត្រូវបានសាងសង់ឡើងដោយថូហ្គូវ៉ា (Tokugawa ) នៅក្នុងរជ្ជកាលរបស់ពួកគេ ដែលវាមានលក្ខណៈយូរអង្វែង ស្រស់ស្អាត និងទាក់ទាញជាខ្លាំង ។ មកទល់ឥឡូវ វិមានមួយនេះនៅតែមានមុខងារជាផ្ទះរបស់អធិរាជជប៉ុនអាគីហ៊ីតូ និងក្រុមគ្រួសាររបស់គាត់។ ហេតុនេះហើយទើបភ្ញៀវទេសចរណ៍អាចចូលទៅទស្សនា…

Cover Dollar100
សង្គម

តើដឹងអត់ថា រូបលោកតាសំណព្វចិត្តមនុស្សគ្រប់គ្នា នៅលើក្រដាស ១០០ដុល្លារ ជានរណា?

តើលោកអ្នកមានឆ្ងល់ទេថា តែរូបមនុស្សដែលមានវត្តមាននៅលើក្រដាសប្រាក់ ១០០ ដុល្លារអាមេរិចជានរណា? ហើយតើលោកមានគុណសម្បត្តិ និងកិត្តយសអ្វីខ្លះទើបអាចត្រូវបានគេយកទៅផ្តិតនៅលើក្រដាសប្រាក់ ១០០ដុល្លារអាមេរិចបែបនេះ? បុគ្គលដែលមានវត្តមាននៅលើក្រដាសប្រាក់ ១០០ដុល្លារអាមេរិច គឺ លោក Benjamin Franklin ។ លោក Benjamin Franklin  បានកើតនៅក្នុងគ្រួសារវណ្ណៈកណ្តាលមួយនៅថ្ងៃទី ១៧ ខែមករាឆ្នាំ ១៧០៦ នៅទីក្រុងបូស្តុន (Boston) សហរដ្ឋអាមេរិក។ លោកគឺជាបុគ្គលម្នាក់ក្នុងចំណោមអ្នកដែលជាស្ថាបនិកសំខាន់បំផុតនៅក្នុងប្រទេសអាមេរិក ហើយការងាររបស់លោកក្នុងការបង្កើតសេចក្តីប្រកាសឯករាជ្យក៏ត្រូវបានគេចាត់ទុកថាជាចំណុចសំខាន់ក្នុងការបង្កើតប្រជាជាតិ ដូច្នេះហើយទើបវាសាកសមណាស់ដែលសមត្ថភាពរបស់លោកត្រូវបានគេដាក់បោះពុម្ភ នៅលើក្រដាសប្រាក់ 100ដុល្លា ដ៏មានតម្លៃ និងសំខាន់មួយនេះ។ លុយអាមេរិកក៏ដូចជារូបិយប័ណ្ណរបស់ប្រទេសដទៃទៀតដែរ…

Cover Chine BC
ទស្សនៈ

មកដឹងពីប្រវត្តិសាស្ត្រ ចិន បុរាណ តាំង ២០០០ឆ្នាំ មុនគ.ស

នៅក្នុងប្រវត្តិសាស្រ្ត អ្នកទាំងអស់គ្នាប្រាកដជាស្គាល់ច្បាស់ពី រាជវង្ស ឈីង រាជវង្ស សុង រាជវង្ស ហាន និងរាជវង្ស ថាង ចុះមានដឹងថា ចិន កកើតដំបូងនៅឆ្នាំណាទេ ហើយ រាជវង្សណាជាបង្កើត ចិនមុនគេបង្អស់ ? នៅលើដែនដី ចិន បុរាណ មានរាជវង្សជាច្រើន ហើយពួកគេតែងឈ្លានពានគ្នាទៅវិញទៅមក រហូតអាចបង្រួបបង្រួមជា ចិន តែមួយ ដែលនេះជាវប្បធម៌ធ្វើសង្គ្រាមរហូតមកដល់សម័យសាមកុក ឬ អាណាចក្រទាំងបី ដែលជាសម័យកាលបិទបញ្ចប់ រាជវង្ស ហាន ។…

Cover Siri
សង្គម

មកស្គាល់ និងដឹងពីប្រវត្តិពិតរបស់ម្ចាស់សម្លេងរបស់ Siri ម្តង

ប្រសិនបើអ្នកជាអតិថិជនរបស់ Apple អ្នកប្រាកដជាស្គាល់សម្លេងមួយដែលតែងតែប្រាប់អ្នកអំពីអាកាសធាតុ ឬរំលឹកអ្នកនូវកិច្ចប្រជុំសំខាន់ៗជាដើម ហើយសម្លេងនោះត្រូវបានគេស្គាល់ថា Siri។ Siri ត្រូវបានបង្កើតឡើងដើម្បីជាជំនួយការផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទូរស័ព្ទ iPhone និងត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ២០១១។ មនុស្សស្រីដែលគេស្គាល់តែសម្លេងតែមិនស្គាល់អត្តសញ្ញាណនោះមានឈ្មោះថា ស៊ូសាន ប៊ែរនែត (Susan Bennett) ហើយគាត់មានអាជីពជាអ្នកបញ្ចូលសម្លេងតាំងពីឆ្នាំ១៩៧០មកម្ល៉េះ។ បើទោះបីជាក្រុមហ៊ុន Apple មិនបានបញ្ចេញឈ្មោះអ្នកស្រីជាផ្លូវការក៏ដោយ ប៉ុន្តែអ្នកដែលស្គាល់គាត់ច្បាស់ ប្រាកដណាស់ថាម្ចាស់សម្លេង Siri គឺអ្នកស្រីប៊ែរនែតនេះឯង។ ដំណើរដើមទង ដែលនាំឲ្យអ្នកស្រីក្លាយជាសម្លេង Siri គឺត្រឡប់ទៅរកឆ្នាំ២០០៥ វិញ នៅពេលដែលក្រុមហ៊ុន Software ScanSoft ត្រូវការអ្នកបញ្ចូលសម្លេងក្នុងការបង្កើត…