ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

New Copy
ប្លែកៗ

ឆ្នាំទាំង ៤ ដើមឆ្នាំលំបាកបន្តិចហើយ តែដល់ចុងឆ្នាំ ទើបសំណាងត្រឡប់មកវិញ

អ្នកកើតក្នុងឆ្នាំទាំង ៤ ខាងក្រោមនេះ កាលពីដើមឆ្នាំកន្លងមក ស្ថានភាពជីវិត ពិតជាមានការលំបាក និងជួបឧបសគ្គច្រើនខ្លាំងណាស់ តែដោយសារតែការអត់ធ្មត់ សង្កត់ចិត្ត និងចេះខំប្រឹង ទើបអាចជម្នះរាល់បញ្ហាទាំងពួង។ ដូច្នេះហើយ ទើបចុងឆ្នាំចុងក្រោយនេះ រាសីរបស់គេនឹងចាប់ផ្ដើមឡើងវិញ សំណាងក៏រត់ត្រឡប់មករកគេវិញផងដែរ ដូច្នេះហើយ សូមកុំអាលចុះចាញ់ ឬអស់សង្ឃឹមអី។ ១. ឆ្នាំរកា អ្នក​កើត​ឆ្នាំ​រកា ជា​មនុស្ស​រឹងមាំ ក្លាហាន ស្វាហាប់។ ពួកគេ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​ដល់ដល់អ្នក​ដទៃ ពេល​ដែលឃើញគេមាន​បញ្ហា។ ដូច្នេះហើយ មនុស្សភាគច្រើនក្នុងឆ្នាំនេះមានមិត្តភក្តិច្រើន។ ពេល​ជួប​បញ្ហា​ រាសី​នេះ​មាន​មនុស្ស​ថ្លៃថ្នូរ​មក​ជួយ​ទាំង​ការងារ​ និង​ជីវិត។ សូម្បី​តែ​ក្នុង​វ័យ​ក្មេង​ក៏​ដោយ…

Cover Copy
សង្គម

នៅពេលដែលមនុស្សស្រីម្នាក់ស្ងៀមស្ងាត់ អាចដោយសារតែហេតុផល ១០ ចំណុចនេះ

ជាការពិត គ្រប់គ្នាតែងតែគិតថា មនុស្សស្រីចូលចិត្តនិយាយលេងសើចច្រើន នៅពេលដែលនាងសប្បាយចិត្ត. ប៉ុន្តែនៅពេលដែលនាងមានអារម្មណ៍មិនល្អ ឬក៏មិនសប្បាយចិត្ត នាងរមែងស្ងៀមស្ងាត់ទៅ មិនចូលចិត្តបង្ហាញមុខនោះឡើយ។ តែក៏នៅមានហេតុផលមួយចំនួនទៀត ដែលធ្វើឱ្យនាងប្រែពីមនុស្សលេងសើច រីករាយ ក្លាយទៅជាមនុស្សដែលស្ងៀមស្ងាត់ និងគួរឱ្យចម្លែកចិត្តបំផុត។ ខាងក្រោមនេះ ជាចំណុចទាំង១០ ដែលអាចជាហេតុផល ដែលធ្វើឱ្យនាងព្យាយាមនៅស្ងៀមស្ងាត់តែឯង។ ១. នាងអាចនឹងកំពុងតែស្ថិតនៅចំណុចមួយដែលខ្ពស់ អាចនិយាយបានថា ស្ថិតក្នុងចំណុចខ្ពស់នៃគំនិត គឺមានន័យថា នាងចេះគិត និងមានចរិតចាស់ទុំច្រើនជាងមុន ដូច្នេះហើយ ភាពស្ងៀមស្ងាត់របស់នាង គឺចង់បង្ហាញឱ្យឃើញពីភាពខ្ពង់ខ្ពស់នៃគំនិត។ ២. នាងកំពុងជួបប្រទះបញ្ហា អាចនិយាយបានថា នាងកំពុងតែឆ្លងកាត់ ឬជួបប្រទះនូវបញ្ហាមួយចំនួន…

New Copy
ប្លែកៗ

អ្នកមានកូនកើតក្នុងឆ្នាំទាំង ៤ នេះ សំណាងខ្លាំងណាស់ ទាំងរឿងលុយកាក់ និងសុភមង្គល សម្បូរហូរហៀរ

កូនគឺជាទ្រព្យដ៏មានតម្លៃបំផុតរបស់ឪពុកម្តាយ ជាពិសេសកូនដែលកើតក្នុងឆ្នាំទាំងនេះ រឹតតែនាំលាភសំណាង និងលុយកាក់ ទ្រព្យសម្បត្តិដល់ឪពុកម្តាយផងដែរ។ ១. ឆ្នាំថោះ កុមារដែលកើតឆ្នាំទន្សាយ ជាធម្មតាមានការយល់ដឹងច្រើន ហើយកម្រធ្វើឱ្យឪពុកម្តាយរបស់ពួកគេពិបាកចិត្តណាស់។ ជាពិសេស​បុគ្គល​នេះ​មាន​ចរិត​ស្ងប់ស្ងាត់ និង​មាន​សំណាង​ច្រើន​ក្នុង​ជីវិត​។ ជាពិសេសនៅពេលប្រឈមមុខនឹងការលំបាក និងបញ្ហា ពួកគេងាយជួបសំណាង និងផ្តួចផ្តើមគំនិតក្នុងការដោះស្រាយ។ សម្រាល​កូន​ក្នុង​ឆ្នាំ​ទន្សាយ គូស្នេហ៍​ធានា​ទាំង​ស្រុង​ក្នុង​ជីវិត​ពេល​នៅ​កណ្តាល​ឆ្នាំ​ក្រោយ ព្រោះ​ជួប​តែ​លាភ​សំណាង​ពី​កូន និង​ចៅ។ ជីវិត​មាន​សេចក្តីសុខ ជួប​ប្រទះ​នឹង​គ្រោះថ្នាក់ ប្រែ​ជា​ខ្សាច់​ល្អ សុខភាព​បរិបូរណ៍ ។ ២. ឆ្នាំមមី មនុស្សដែលកើតក្នុងឆ្នាំសេះ ជាមនុស្សឯករាជ្យ ចិត្តទូលាយ សេរីនិយម និងមានសុទិដ្ឋិនិយមខ្លាំង…

2
ប្លែកៗ

តោះ!ស្រីៗ មកតេស្តលេងៗទាំងអស់គ្នា ដើម្បីដឹងថា តើជីវិតស្នេហាអ្នកនៅថ្ងៃអនាគតបែបណា?

ជ្រើសរើសរូបមួយផ្ទាំងដែលអ្នកពេញចិត្ត ដើម្បីដឹងថា កម្រិតនៃសេចក្ដីល្អ និងគុណធម៌ដៃគូជីវិតរបស់អ្នកមានប៉ុនណា ៖ 1. បើអ្នកជ្រើសរើសយករូបទី1 នេះមានន័យថា អ្នកនឹងបានជួបគូដែល្អ ហើយជាអ្នកមានថែមទៀតផង។ ជីវិតអ្នកទៅថ្ងៃអនាគតនឹងបានល្អប្រសើរ មានបានធូរធារ ព្រោះដៃគូរបស់អ្នក គាត់ជាមនុស្សដែលពូកែ ឆ្លាត និងមានជំនួញខាងធ្វើជំនួញ​ វិនិយោគ អាចរកប្រាក់ចំណូលបានយ៉ាងច្រើន។ បើអ្នកបានគាត់ជាគូជីវិត ធានាថា អ្នកនឹងបានរស់នៅសុខស្រួល មិនមានអ្វីដែលខ្វះខាតផ្នែកហិរញ្ញវត្ថុនោះឡើយ។ លើសពីនេះ ដោយហេតុថា អ្នកមានគ្រឹះផ្នែកលុយកាក់រឹងមាំបែបនេះ អ្នកនឹងមានពេលវេលាច្រើន ដើម្បីកសាង សុភមង្គលនៅក្នុងគ្រួសារជាមួយនឹងគាត់។ 2. បើអ្នកជ្រើសរើសយករូបទី2 នេះមានន័យថា អ្នកនឹងទទួលបានគូជីវិតដែលដូចចិត្តអ្នកចង់បាន…

2
សង្គម

សញ្ញា៥យ៉ាងដែលបង្ហាញថា សង្សារចាស់របស់អ្នក គេចង់វិលត្រឡប់រកអ្នកវិញ

អ្នកប្រហែលជានៅតែសង្ស័យថា តើសង្សារចាស់របស់អ្នក គេនៅតែគិត ឬចង់ត្រឡប់មករកអ្នកវិញដែរឬក៏អត់នោះ អ្នកអាចសាកល្បងសង្កេតមើលលើ៥ចំណុចសំខាន់ៗខាងក្រោមនេះ។ ប្រសិនបើឃើញនូវទង្វើ ឬសកម្មភាពទាំងនេះ នោះបង្ហាញថា សង្សារចាស់របស់អ្នក គេពិតជាចង់វិលត្រឡប់មករកអ្នក ហើយចង់ត្រុវរ៉ូវគ្នាជាមួយអ្នកវិញហើយ។ ១. គេនៅតែព្យាយាមថែរក្សាទំនាក់ទំនងជាមួយអ្នក បើទោះជាបែកចែកផ្លូវគ្នាក៏ដោយ ប៉ុន្តែគេនៅតែបន្តសកម្មភាព និងទង្វើយកចិត្តទុកដាក់ចំពោះអ្នក នៅតែរក្សាទំនាក់ទំនងល្អៗជាមួយនឹងអ្នក នេះបញ្ជាក់ឱ្យឃើញថា គេមិនចង់បែកពីអ្នកនោះឡើយ។ លើសពីនេះ គេអាចទំនងជានៅស្ទាក់ស្ទើរ ក្នុងការចែកផ្លូវគ្នា ដូច្នេះ គេត្រូវត្រៀមជើងព្រួល ដើម្បីថែរក្សាអ្នកទុក ធ្វើរឿងល្អៗដើម្បីចងចិត្ត ឬបន្ទន់ចិត្តអ្នក។ ២. គេតែងតែសួរមិត្តភក្តិរបស់អ្នកអំពីអ្នក គេនៅតែចង់ដឹងអំពីសុខទុក្ខរបស់អ្នក គ្រប់ពេល គេតែងតែសួរនាំរឿងរ៉ាវ…

New Copy
ប្លែកៗ

ដំបូន្មានសម្រាប់អ្នកឆ្នាំ រកា ច ម្សាញ់ សម្រាប់ខែសីហា

គ្រាន់តែដាច់ខែកក្កដាភ្លាម វាក៏មានន័យថា សំណាងអាក្រក់ បញ្ហាទាំងឡាយរបស់អ្នកឆ្នាំទាំង ៣ ខាងក្រោមនេះ ក៏បានផុតរលត់ទៅអស់ដូចគ្នាដែរ។ យ៉ាងណាមិញ ចាប់ពីពេលនេះទៅ គឺជាឱកាសកើបលាភ កើបលុយ សម្បូរសប្បាយ មានតែរឿងល្អៗចូលមកក្នុងជីវិតរបស់អ្នកកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ។ ១. ឆ្នាំរកា ឆ្នាំរកា ជាមនុស្សដែលមិនមានសំណាងក្នុងខែនេះទេ ដូច្នេះហើយ គប្បីប្រព្រឹត្តិដោយប្រយ័ត្នប្រយែង កុំធ្វើអំពើអាក្រក់ ក្រែងមានសំណាងអាក្រក់កើតឡើងចំពោះអ្នក ។ ជាពិសេស​អ្នក​កើត​ឆ្នាំ​រកា ក្នុង​សប្ដាហ៍​ទី​៤ ងាយ​នឹង​ជួប​រឿង​អាក្រក់​ច្រើន​ក្នុង​ខែ​សីហា​។ នៅកន្លែងធ្វើការ អ្នកគួរតែព្យាយាមបន្ទាបខ្លួន មិនអួតអាង កុំខ្វល់ពីរឿងលុយកាក់ កំណត់ការនិយាយដើមគេពីមនុស្សនៅកន្លែងធ្វើការ…

4
សង្គម

ប្រុសៗសូមចងចាំផងថា! ថ្ងៃដែលអ្នកកំពុងតែសប្បាយក្អាកក្អាយ ឱបថើបស្រីខាងក្រៅ វាគឺជាពេលដែលប្រពន្ធរបស់អ្នក នាងកំពុងតែឱបកូនយំដូចគ្នា

បើអ្នកជាមនុស្សប្រុសល្អ ជាប្ដីល្អ ជាឪពុកល្អ អ្នកនឹងមិនធ្វើឱ្យប្រពន្ធកូនទឹកភ្នែក គ្រាំចិត្តដោយសារតែអ្នកនោះឡើយ។ អ្នកប្រហែលជាមានអារម្មណ៍ថាសោយសុខ សប្បាយរីករាយ រីកថ្លើមប្រម៉ាត់ហើយ នៅពេលដែលអ្នកចេញក្រៅផឹកស៊ី មានស្រីញី ទុកគ្រាន់ឱបថើបបំពេញតណ្ហា និងការសប្បាយរបស់អ្នក។ ប៉ុន្តែប្រសិនបើអ្នកជាមនុស្សដែលចេះគិត មានការពិចារណា មានខួរក្បាលជាមនុស្ស អ្នកនឹងនឹកឃើញរូបភាពដែលប្រពន្ធរបស់អ្នក នាងកំពុងតែឱបកូនយំ ទាំងអារម្មណ៍ឈឺចាប់ ព្រោះតែអ្នកក្បត់ចំណងអាពាហ៍ពិពាហ៍ អ្នកនឹងមិនសប្បាយនឹងឱបថើបស្រីខាងក្រៅទៀតនោះឡើយ។ ប៉ុន្តែ ប្រសិនបើអ្នកមិនដែលដុសខាត់ខួរក្បាលអ្នកនោះទេ អ្នកក៏នឹកមិនឃើញប្រពន្ធកូនដែរ តែអ្នកត្រូវដឹងថា កូនមិនអាចហែលទឹកភ្នែកម្ដាយ ប្ដីក៏មិនអាចហែលទឹកភ្នែកប្រពន្ធរួចដូចគ្នា។ អ្នកធ្វើឱ្យនាងទឹកភ្នែក ឈឺចាប់​គ្រាំចិត្ត ថ្ងៃណាមួយ អ្នកនឹងទទួលផលកម្មដែលអ្នកបានប្រព្រឹត្ត។ ប្រពន្ធអ្នក នាងប្រហែលជាឈឺចាប់…

8
ប្លែកៗ

តើអ្នកជាមនុស្ស ដែលចូលចិត្តលេងសើច និងមានចរិតកំប្លែងប៉ុនណាដែរ?

ជ្រើសរើសរូបតុក្កតាមួយ ដែលអ្នកគិតថា វាគួរឱ្យស្រឡាញ់ជាងគេ ដើម្បីដឹងពីចរិតរបស់អ្នក តើជាមនុស្សដែលចូលចិត្តលេងសើច កំប្លុកកំប្លែងខ្លាំងកម្រិតណាដែរ? 1. រូបតុក្កតាទី 1 អ្នកតែងគិតថា ខ្លួនឯងជាមនុស្សម៉ឹងម៉ាត់ ច្បាស់លាស់ ប្រាកដប្រជា ប៉ុន្តែអ្នកមិនដឹងថានៅគ្រប់សកម្មភាព ឬរបៀបនិយាយរបស់អ្នក តែងតែធ្វើឱ្យអ្នកនៅជុំវិញអ្នកសើចសប្បាយ។ អារម្មណ៍លេងសើចរបស់អ្នក មិនមែនជារឿងកំប្លែងទេ ផ្ទុយទៅវិញ វាគឺជារបៀបនៃមន្តស្នេហ៍ និងភាពឆ្លាតវៃបំផុតរបស់អ្នក។ អ្នកប្រហែលជាភ្ញាក់ផ្អើលចំពោះចម្លើយនេះ ប៉ុន្តែអ្នកអាចព្យាយាមសួរមិត្តភក្តិរបស់អ្នក ថាតើពួកគេមានអារម្មណ៍ដូចគ្នាដែរឬទេ? 2. រូបតុក្កតាទី 2 ការលេងសើចតែងតែជាស្ថានភាពខាងក្រៅរបស់អ្នក ប៉ុន្តែការពិតមិនមែនទេ។ អ្នកក៏ជាប្រភេទមនុស្សដែលនឹងន ច្បាស់លាស់ ច្បាប់វិន័យដែរ…

4
ប្លែកៗ

ជ្រើសរើសដបទឹកអប់មួយដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងថា ក្នុងខែសីហានេះ ជីវិតអ្នកនឹងមានការផ្លាស់ប្ដូរបែបណាខ្លះ?

នេះជាការសាកល្បងធ្វើតេស្តបែបចិត្តសាស្ត្រ ជាមួយនឹងការជ្រើសរើសទម្រងនៃដបទឹកអប់មួយ ក្នុងចំណោមទាំង៣ខាងក្រោមនេះ តើមួយណាជាចំណូលចិត្តរបស់អ្នក ដើម្បីដឹងពីដំណើរនៃការផ្លាស់ប្ដូរមួយចំនួនក្នុងជីវិតអ្នកសម្រាប់ខែសីហានេះ។ 1. ដបទឹកអប់ទី 1 ដបទឹកអប់ទី 1 នេះបង្ហាញពីអារម្មណ៍ការស្រមើស្រមៃ ដូច្នេះនៅក្នុងខែសីហានេះ អ្នកនឹងទទួលបានថាមពលដោយការស្រមើលស្រមៃដ៏សម្បូរបែបរបស់អ្នក។ ការច្នៃប្រឌិតរបស់អ្នក ក៏នឹងកើនឡើងផងដែរក្នុងអំឡុងពេលនេះ។ ទោះយ៉ាងណាក៏ដោយ អ្នកអាចជួបប្រទះការភ័ន្តច្រឡំដែលធ្វើឱ្យអ្នកនៅឆ្ងាយពីការពិត។ អ្វីដែលអ្នកសុបិន និងការពិតអាចមានភាពខុសប្លែកពីគេ អ្នកអាចជ្រមុជក្នុងក្តីសុបិនទាំងនោះ ហើយមិនដឹងថាត្រូវដើរចេញយ៉ាងដូចម្តេច។ ដើម្បីធ្វើឱ្យជីវិតមានសំណាង និងដូចដែលអ្នកចង់បាន សូមប្រើការស្រមើលស្រមៃ និងការច្នៃប្រឌិតរបស់អ្នកនៅក្នុងគម្រោងដែលអ្នកកំពុងបន្តឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ កុំងប់ងល់ ឬភ្លេចខ្លួនឱ្យសោះ។ 2. ដបទឹកអប់ទី 2 ដបទឹកអប់ទី2នេះ…

Cover Copy
ប្លែកៗ

ចុងបញ្ចប់នៃលេខអត្តសញ្ញាណបណ្ណ ដែលមានលេខទាំងនេះ នឹងប្រាប់ពីលាភសំណាងពេញមួយជីវិតរបស់អ្នក

អត្តសញ្ញាណបណ្ណ គឺជានិមិត្តសញ្ញា ឬតំណាងឱ្យអត្តសញ្ញាណរបស់យើង។ បន្ទាប់ពីទទួលបានកាតនេះ កាតនេះនឹងនៅជាមួយយើងអស់មួយជីវិត។ តើអ្នកដឹងទេថាលេខចុងក្រោយនៅក្នុងអត្តសញ្ញាណបណ្ណ អាចបង្ហាញថា តើអ្នកនឹងមានសំណាង មានលុយចាយពេញមួយជីវិត? អ្នកដែលកាន់អត្តសញ្ញាណបណ្ណ ដែលលេខចុងក្រោយមានលេខ ០,៨,៩,៣,៥ ទាំងនេះ គឺជាមនុស្សដែលមានលាភសំណាងបំផុត។ ១. ចុងក្រោយមានលេខ ០ លេខ០ តំណាងឱ្យភាពល្អឥតខ្ចោះ ជោគជ័យគ្មានដែនកំណត។ អ្នកដែលមានអត្តសញ្ញាណបណ្ណចុងកន្ទុយលេខនេះ គឺជាមនុស្សដែលមានភាពស្ងប់ស្ងាត់ណាស់ មិនចូលចិត្តអ្វីដែលរញ៉េរញ៉ៃ ឬស្មុគស្មាញច្រើនទេ។ ពួកគេក៏ជាមនុស្សដែលមានការប្រុងប្រយ័ត្នខ្ពស់បំផុត ជាពិសេសក្នុងរឿងការងារ។ ពួកគេមានុទ្ធសាស្ត្រច្រើនក្នុងការប្រើប្រាស់ជីវិតប្រចាំថ្ងៃ ជាពីសេសគឺការសម្រេចកិច្ចការទាំងពួង។ ហេតុដូចនេះហើយ ទើបធ្វើឱ្យពួកគេក្លាយជាមនុស្សដែលមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងមានសំណាងតាមមកពីក្រោយមិនដាច់។ ២.…

Cover Soul
សង្គម

តើអ្នកដឹងទេ មនុស្សគ្រប់រូបមានជីវិត១៣ ដង! ​ចង់ដឹងទេថាជាតិនេះជាជាតិទីប៉ុន្មានរបស់អ្នក ចូលអានអត្ថបទនេះ

តាំងពីបុរាណកាលមកមនុស្សជំនាន់ដើមជឿថា មនុស្សម្នាក់ៗ ​មានជីវិតនៅលេីផែនដី ​ចំនួន ​១៣ ដង។ ​ហើយអ្នកនឹងស្លាប់ហើយចាប់ជាតិចុះឡើងៗរហូត  តែអ្នកនឹងមិនដឹងពីរឿងរ៉ាវកាលពីអតីតជាតិរបស់អ្នកឡើយ។ បន្ទាប់ពីអ្នកស្លាប់ហើយចាប់ជាតិ ​គ្រប់ ​១៣ដង ​ដួងវិញ្ញាណជីវិតអ្នកនឹងរលាយសាបសូន្យពីផែនដីតែម្តង ​ដែលគេហៅថាវដ្ដនៃថាមពលជីវិតរលាយបាត់ពីផែនដី វិញ្ញាណនឹងរលាយខ្សុលពីចក្រវាឡតែម្តង ។ ហើយតើអ្នកដឹងទេ ​រាល់ការចាប់ជាតិថ្មីរបស់អ្នក ​ជីវិតរបស់អ្នកនឹងមិនអាចសាងកំហុសដដែលៗដូចពីជាតិមុនៗឡើយ  អាចនិយាយថាអ្នកនឹងធ្វើការសងត្រលប់នូវបាបកម្មពីជាតិមុនជាបន្តបន្ទាប់ ​បើនិយាយឱ្យស្រួលទៅ ​បើជាតិមុនអ្នកធ្វើខុស ​ជាតិនេះអ្នកនឹងមិនធ្វើខុសទៀតទេ ​តែអ្នកនឹងលុបលាងបាបកម្មនៅជាតិថ្មីវិញជាមួយនឹងជីវិតថ្មីខ្សែជីវិតថ្មី ​ហើយពេលខ្លះក្រោយការលុបលាងបាបកម្ម និងកំហុសដែលអ្នកបានសាងរួចរាល់ជីវិតរបស់អ្នកនឹងកាន់តែមានភាពល្អប្រសើរឡើងៗទៅវិញជាលំដាប់។ លុះមកដល់ជាតិចុងក្រោយ ​លោកអ្នកនឹងមានជីវិតមួយដ៏ល្អប្រសើរ និងមានក្តីសុខខ្លាំង  ដែលអាចនិយាយបានថាអ្នកបានលុបលាងលកម្មគ្រប់ចំនួនជាតិរបស់អ្នកហើយ ថែមទាំងអាចត្រលប់ទៅរស់នៅលើឋានសួគ៌ផងដែរ។ តែបើទោះបីជាអ្នកមិនចងចាំពីសកម្មភាពពីជាតិមុនៗរបស់អ្នក ​ក៏មានវិធីងាយស្រួលម្យ៉ាងអាចដឹងដែរថា…

Best Coffee Time
ទស្សនៈ

ញាំកាហ្វេរាល់ថ្ងៃ តើអ្នកដឹងទេថាញាំម៉ោងប៉ុន្មានល្អបំផុតសម្រាប់សុខភាព?

កាហ្វេមានរសជាតិឆ្ងាញ់ ប៉ុន្ដែតើមានពេលវេលាត្រឹមត្រូវ ដើម្បីញុំដែរឬទេ? បេក្ខជនម្នាក់ឈ្មោះ Steven Miller ជាអ្នកវិទ្យាសាស្ត្រផ្នែកប្រព័ន្ធសរសៃប្រសាទ បាននិយាយថា៖ ពេលវេលាល្អបំផុតដើម្បីញុំកាហ្វេ គឺបន្ទាប់ពីម៉ោង ៩:៣០ នាទីព្រឹក។ លោក Miller បានសិក្សាពីផលប៉ះពាល់នៃថ្នាំនានា ទៅលើខួរក្បាលដែលគេស្គាល់ថា Chronopharmacology នៅសាកលវិទ្យាល័យ Uniformed Services University of the Health Sciences នៅក្នុងរដ្ឋ Maryland ។ លោកបានពន្យល់ទៅកាន់ Gastropod ថាស្ត្រេសអ័រម៉ូន(stress hormone…