ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

3
សេដ្ឋកិច្ច

ស្រីៗត្រូវដឹង! មិនមានមនុស្សស្រីណាស្លាប់ ដោយសារតែរៀបការយឺតទេ តែមនុស្សស្រីអាចរស់ដូចជាស្លាប់ ប្រសិនបើនាងរៀបការខុស

វាជាការពិត ការជ្រើសរើសគូជីវិត គឺជារឿងដែលធំសម្រាប់មនុស្សគ្រប់រូប ព្រោះវាជាការទទួលយកមនុស្សថ្មី ដែលជាអ្នកដទៃសុទ្ធសាធ ឱ្យចូលមករួមដំណើរជីវិតពាក់កណ្ដាលទៅមុខទៀតជាមួយនឹងយើង។ យ៉ាងណាមិញ ស៊ូរៀបការយឺត ប្រសើរជាងរៀបការខុស ៖ – កុំព្រោះតែមានគំនិត និងអារម្មណ៍មួយឆាវ បែរជាទទួលយកមនុស្សដែលត្រឹមតែទាក់ចិត្តអ្នកមួយពេល …។ – កុំព្រោះតែមានអារម្មណ៍ ហើយគិតថាខ្មាសគេ គេស្រករខ្លួន ឬអាយុតិចជាងខ្លួន គេរៀបការ មានគ្រួសារ មានកូនពរអស់ហើយ នៅឡើយតែខ្លួនឯង មិនទាន់ដឹងឯណាឯណី តែត្រូវដឹងថា អ្នកដែលរៀបការទាំងអស់នោះ មិនប្រាកដថា គេមានក្ដីសុខជាងយើងនោះទេ …។ – កុំព្រោះតែតាមចិត្ត…

4
ប្លែកៗ

ជ្រើសរើសរូបមួយដែលអ្នកពេញចិត្ត ដើម្បីដឹងថា តើរាល់ថ្ងៃនេះ អ្នកពេញចិត្តនឹងស្ថានភាពជីវិតរបស់ខ្លួនឯងដែរឬទេ?

១. ពេញចិត្ត និងល្អឥតខ្ចោះ បើអ្នកជ្រើសយករូបទីមួយ អក្សរ A នេះមានន័យថា ស្ថានភាពជីវិតរបស់អ្នកគឺ ល្អប្រសើរ ហើយអ្នកក៏ពេញចិត្តនឹងស្ថានភាពជីវិតមួយនេះរបស់អ្នកដែរ បើទោះជាពេលខ្លះ វាមានបញ្ហា និងការធុញទ្រាន់បន្តិចមែន ប៉ុន្តែអ្នកក៏ពេញចិត្តនឹងបែបនេះដូចគ្នា។ ជីវិតអ្នកស្ថិតក្នុងសភាពស្ងប់ស្ងាត់ អ្នកក៏ចេះបន្ធូរអារម្មណ៍ខ្លួនឯង នេះបញ្ជាក់ថា អ្នកចេះដឹង និងចាស់ទុំច្រើន ហើមានការគិតបែបត្រឹមត្រូវ។ អ្នកជាមនុស្សមានចំណេះដឹង និងការត្រិះរិះបានល្អ ដូច្នេះ អ្នកក៏ងាយចូលប្រឡូកក្នុងសង្គមជាមួយមនុស្សដែលនៅជុំវិញខ្លួនដែរ។ ទោះជាយ៉ាងណា ជីវិតរបស់អ្នក ក៏ធ្លាប់បានឆ្លងកាត់នូវការបាក់ទឹកចិត្ត និងបរាជ័យរាប់មិនអស់ដែរ ប៉ុន្តែអ្នកចេះស៊ូទ្រាំ អត់ធ្មត់ និងចេះប្រឹងប្រែងបន្ត។ ហេតុដូច្នេះហើយ…

4
ប្លែកៗ

ជ្រើសរើសម៉ូដក្រចកមួយដែលអ្នកពេញចិត្ត ដើម្បីដឹងពីបុគ្គលិកលក្ខណៈដ៏ពិសេសរបស់អ្នក

១. លេខ ១ បុគ្គលិកលក្ខណៈដ៏ពិសេសបំផុតរបស់អ្នកគឺ មានភាពជាអ្នកដឹកនាំនៅក្នុងជីវិតខ្លួនឯង។ ជាការពិតណាស់ អ្នកមិនចូលចិត្តឱ្យអ្នកណាចូលមកបញ្ជាក្នុងជីវិតអ្នកនោះឡើយ ជាពិសេស អ្នកមិនឱ្យភាពជោគជ័យ ឬបរាជ័យរបស់អ្នក បណ្ដោយទៅតាមគំនិត ឬពាក្យសម្ដីរបស់អ្នកដទៃនោះទេ។ ២. លេខ ២ បុគ្គលិកលក្ខណៈល្អបំផុតរបស់អ្នក គឺពូកែលេងសើច។ អ្នកដឹងថាវាសំខាន់ណាស់ដែលមិនត្រូវយកចិត្តទុកដាក់ជាមួយនឹងបញ្ហាខ្លាំងពេក។ ដោយសារតែចរិតនេះ អ្នកបានជួយមនុស្សជាទីស្រលាញ់ឱ្យមានស្នាមញញឹម ហើយឆ្លងកាត់គ្រាលំបាកបានយ៉ាងងាយ។ អ្នកដឹងថា ការសើចគឺជាថ្នាំល្អបំផុត មិនត្រឹមតែសម្រាប់អ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកម្លាំងចិត្តសម្រាប់ខ្លួនឯងផងដែរ។ ៣. លេខ ៣ បុគ្គលិកលក្ខណៈល្អបំផុតរបស់អ្នកគឺ ភាពស្មោះត្រង់។ អ្នកចូលចិត្តដើរទៅមុខ និងមានភាពស្មោះត្រង់ជាមួយអ្នកដែលនៅជុំវិញអ្នក។…

44d
សង្គម

ឃើញ​ស្រីៗ​ខ្លះ​រាប់អាន​តែ​មិត្ត​ជា​មនុស្ស​ប្រុស កុំ​បាច់​ឆ្ងល់ គេ​មាន​ហេតុផល​ល្អ ៥ យ៉ាង​នេះ

មិន​ថា​តែ​នៅ​ប្រទេស​ឬ​តំបន់ សញ្ជាតិ​ណា​មួយ​នោះ​ទេ ការ​រាប់អាន​មិត្តភក្តិ​មិន​ត្រូវ​បាន​ប្រកាន់​ថា​ចាំ​បាច់​តែ​ស្រីៗ​ត្រូវ​រាប់រក​ស្រី​គ្នា​ឯង ឬ​បុរស​រាប់រក​តែ​បុរស​គ្នា​ឯង ពោល​គឺ​យុវវ័យ​នៅ​ពេល​បច្ចុប្បន្ន ខ្លះ​ស្រីៗ​មាន​មិត្ត​សុទ្ធ​តែ​ជា​បុរស​ក៏​មាន។ តើ​ក្នុង​នាម​ជា​ស្រី​ហើយ​រាប់អាន​មិត្ត​ជិតស្និទ្ធ​ជា​បុរស វា​ខុសឆ្គង​ដែរ​ឬ​ទេ? ចុះ​វា​អាចនាំ​ផល​ល្អ​អ្វី​ខ្លះ បើ​ធៀប​នឹង​ការ​រាប់​អាន​មនុស្ស​ជា​ភេទ​ស្រី​ដូច​គ្នា? ជា​ការ​ពិត​ប្រសិន​យើង​ជ្រើសរើស​មនុស្ស​ប្រុស​ណា​ម្នាក់ ដែល​មាន​ចរិត​ត្រឹមត្រូវ មិន​ខូចខិល និងមិនបានគិត​មក​លើ​យើង​ក្នុង​បំណង​មិន​ល្អ​ណា​មួយ ហើយ​រាប់​អាន​ពួក​គេ​ជា​មិត្តជិតស្និទ្ធ នោះ​ ១០០ ភាគរយ​គឺ​នាំ​ប្រយោជន៍​ឲ្យ​យើង បាន​ច្រើន​ជាង​ការ​រាប់​អាន​មិត្តភក្តិ​ស្រី​ដូច​គ្នា​ពិត​មែន។ ១.ពួក​គេ​មិន​ចេះ​ហែកហួរ​អាថ៌កំបាំង​យើង​ទេ យោង​តាម​ការ​ស្រាវជ្រាវ​មួយ​បាន​ឲ្យ​ដឹង​ថា​មនុស្ស​ស្រី​កម្រ​នឹង​អាច​លាក់​ទុក​អាថ៌កំបាំង​ណា​មួយ​លើស​ពី​រយៈ​ពេល ៤៨ ម៉ោង​ខ្លាំង​ណាស់ ស្រប​ពេល​ដែល​បុរស​វិញ​គឺ​ពួក​គេ​ខ្លះ​មិន​សូវ​ជា​អើពើ​ខ្លាំង ហើយ​មិន​ចេះ​ហែកហួរ​កកាយ​រឿង​ឥត​ប្រយោជន៍​ណា​មួយ​ទៅ​ខាង​ក្រៅ​ត​ទៀត​ឡើយ។ ប៉ះការរាប់អានស្រីៗដូចគ្នា ថ្ងៃនេះយើងល្អ គេលាក់ទុក ដល់តែថ្ងៃមុខយើងអាក្រក់ ឬយើងធ្វើអ្វីប៉ះពាល់អារម្មណ៍គេ រឿងរ៉ាវទាំងអស់ នឹងត្រូវបានសាយភាយទៅខាងក្រៅ…

T4f
សង្គម

ជំពូក​មនុស្ស ៤ ប្រភេទ​នេះ ដាច់ខាត​កុំ​ទាក់ទង​ឲ្យ​សោះ ប្រយ័ត្ន​ស្ពាយទុក្ខដាក់ខ្លួន

ជា​រៀងរាល់​ថ្ងៃ​យើង​ជួប​នៅ​មនុស្ស​ប្លែក​មុខ​ជា​ច្រើន​ខុសៗ​ពី​គ្នា ហើយ​ទន្ទឹម​នឹង​នោះ​យើង​ក៏​មិន​អាច​ដឹង​ច្បាស់​ថា​នរណា​ម្នាក់​ល្អ នរណា​ម្នាក់​អាក្រក់​ដោយ​មើល​តែ​មួយ​ពព្រិច​ភ្នែក​បាន​ដែរ។ ប្រសិន​អ្នក​ជ្រុល​នឹង​រាប់អាន​នរណា​ម្នាក់​ហើយ សូម​សិក្សា​ពី​គេ​ឲ្យ​ច្បាស់​សិន ជៀសវាង​ខាតបង់​ពេលវេលា​និង​ទឹកចិត្ត​ល្អៗ​របស់​យើង​ទៅ​លើ​នរណា​ម្នាក់​នោះ។ យើង​បង្ហាញ​ពី​មនុស្ស ៤ ប្រភេទ​ដែល​អ្នក​គួរ​ជៀស​ឆ្ងាយ ហើយ​បើ​អាច​កុំ​រាប់អាន​ឲ្យ​សោះ៖ ១) មនុស្ស​ចូលចិត្ត​រុញ​កំហុស​ឲ្យ​អ្នក​ដទៃ មនុស្ស​គេ​ត្រឹមត្រូវ​បើ​ដឹង​ខុស នឹង​ទទួល​ខុស​ហើយ​ធ្វើ​ការ​កែប្រែ ប៉ុន្តែ​ជំពូក​មនុស្ស​មួយ​ប្រភេទ​ទៀត​ពេល​ខ្លះ​ខុស​ហើយ បើ​ជា​មិន​ដឹង​ខុស​និង​ចូលចិត្ត​រុញ​កំហុស​នោះ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក។ ប្រភេទ​មនុស្ស​បែប​នេះ​គឺ​មិន​ចូលចិត្ត​ទទួល​ស្គាល់​ការ​ពិត​ទេ ហើយ​ក៏​គ្មាន​ថ្ងៃ​អាច​អភិវឌ្ឍ​​ខ្លួន​បាន​ដែរ។ ២) មនុស្ស​ខ្សែ​លើ ពាក្យ​នេះ​យើង​ឧស្សាហ៍​លឺ​ខ្លាំង​ណាស់ ព្រោះ​មាន​មនុស្ស​ជា​ច្រើន​ដែល​មិន​សូវ​ចេះ​នៅ​ក្រោម​គេ​ឡើយ ពោល​គ្រប់​ពេល​គ្រប់​រឿង​ទាំង​អស់ រមែង​មើល​ឃើញ​តែ​ប្រយោជន៍​ដល់​ខ្លួន​ឯង ឬ​យើង​និយម​ហៅ​ថា​មនុស្ស​ខ្សែ​លើ​នោះ​ឯង។ ៣) មនុស្ស​ដែល​ចេះ​តែ​ត្រូវ​គ្រប់​ពេល ស្រដៀង​នឹង​ប្រភេទ​មនុស្ស​ទី​មួយ​ដែរ ដោយ​ប្រភេទ​នេះ​ជា​មនុស្ស​មិន​ចេះ​ស្តាប់​ហេតុផល មិន​ចេះ​ទទួល​យក​គំនិត​យោបល់​ពី​អ្នកដទៃ ហើយ​ដឹង​តែ​ការ​និយាយ ការ​គិត​របស់​ខ្លួន​គឺ​សុទ្ធ​តែ​ត្រូវ​ទាំង​អស់។…

Jk
សង្គម

មាន​តែ​អ្នក​ជួប​ហើយ​បាន​ដឹង! ធ្លាប់​ដើរហើរ​នឹង​គ្នា លុះ​សុខៗ​មិត្ត​ជិតស្និទ្ធគេ​ការ​បាត់ រំភើប​ក៏​រំភើប ហើយ​ក៏​ស្តាយ​ណាស់​ដែរ

ថ្ងៃ​មង្គល​របស់​មិត្តភក្តិ​ជិតស្និទ្ធ​យើង គ្មាន​អ្វី​ក្រៅ​ពី​ពាក្យ​ជូនពរ​ឲ្យ​ពួក​គេ​ចាប់​ដៃ​ជាមួយ​ស្វាមី អាច​បង្កើត​នូវគ្រួសារ​ដ៏​កក់ក្តៅ​មួយ​ឡើយ។ ប៉ុន្តែ​កូន​ចិត្ត​ដែល​នឹកនា និង​មាន​អារម្មណ៍​ថា​បាត់បង់​មនុស្ស​ដែល​ធ្លាប់​ដើរហើរ​ទៅ​ណា​ជាមួយ​នឹង​គ្នា ក៏​ពិបាក​នឹង​ទទួល​យក​ដូច​គ្នា។ ទឹក​ភ្នែក​បន្លំ​ទុក្ខសោក លាយ​ឡំ​នឹង​អារម្មណ៍​រំភើប​អបអរ តែ​ចាប់​ពី​ថ្ងៃ​ដែល​មិត្ត​របស់​យើង​ចូល​រោងការ​ហើយ​ទៅ យើង​មិន​អាច​ទៅ​ណា​មក​ណា​ដោយ​សេរី​ជាមួយ​គ្នា​បាន​ទៀត​ឡើយ ណា​មួយ​នាង​ជាប់​បំពេញ​កាតព្វកិច្ច​ជា​ភរិយា​ល្អ មើល​ថែ​ទុកដាក់​ក្នុង​ផ្ទះ និង​មើលថែ​ប្តី ហើយ​បើ​នាង​មាន​បុត្រ​ទៀត​នោះ ក៏​កាន់​តែ​កាត់​បន្ថយ​ពេលវេលា​ដែល​ធ្លាប់​តែ​សប្បាយ​រីករាយ​ជាមួយ​គ្នា​កាល​ពី​នៅ​យុវវ័យ​អស់​រលីង។ ប៉ុន្តែអ្នកក៏ត្រូវរៀនទទួលយក ព្រោះវា​ជា​ធម្មជាតិ​ដែល​កំណត់​ឲ្យ​មនុស្ស​ប្រុស​ស្រី​ចាំ​បាច់​ត្រូវ​ចាប់​ដៃ​គ្នា​រៀបការ និង​បង្កើត​ជា​គ្រួសារ​ថ្មី ពោល​មិន​អាចនៅ​លាវ​សប្បាយ​បែប​ខ្លួន​ទំនេរ​រហូត​នោះ​ទេ។ តើ​នរណា​ខ្លះ​ធ្លាប់​កើត​មាន​អារម្មណ៍​ចាក់ដោត​បែប​នេះ? តើ​អ្នក​ធ្លាប់​បាន​ឆ្លង​កាត់​ពេលវេលា​សោកស្តាយ​មួយ​នោះ​ហើយ​ឬ​នៅ? រក្សា​សិទ្ធ៖ Knongsrok

R42
សង្គម

ប្តូរ​ទម្លាប់​ការ​ហៅ​ទៅ! ៨ ពាក្យ​កម្ចី​ពី​វៀតណាម​សុទ្ធ​សាធ (បាញ់​ហយ បាញ់​ឆែវ បាញ់​កាញ់…) ខ្លះ​មាន​ឈ្មោះ​ខ្មែរ​យើង​ទេ​តើ

ការ​ប្រើប្រាស់​ភាសា​និយាយ​ទូទៅ​នៅ​ពេល​បច្ចុប្បន្ន មាន​ពាក្យ​ខ្លះ​ក៏​ជា​ពាក្យ​កម្ចី​ពី​បរទេស​ប៉ុន្តែ​គ្រប់​គ្នា​មិន​សូវ​ជាប់​ចាប់​អារម្មណ៍​នោះ​ទេ ជា​ពិសេស​គឺ​ទាក់ទិន​នឹង​ម្ហូប​អាហារ​ដែល​យើង​និយម​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​តែ​ម្តង។ មិន​មាន​ការ​បកស្រាយ​ច្បាស់ការ​ណា​មួយ ថា​មាន​ពាក្យ​ជំនួស​ពាក្យ​កម្ចី​ទាំង​អស់​នោះ​ឬ​អត់ ដោយ​ក្នុង​នោះ​យើង​លើក​យក​ពាក្យ​សាមញ្ញ​ចំនួន ៨ ដែល​មាន​ ៣ គត់​កន្លង​មក​មាន​ការ​បកស្រាយ​ពី​ប្រភព​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន។ ក្នុង​នោះ​ពាក្យ​កម្ចី​ពី​ប្រទេស​វៀតណាម​មាន​ដូច​ជា៖ បាញ់បែវ បាញ់ហយ បាញ់ឆែវ បាញ់ឌុក បាញ់កាញ់ សយ៉រ ម្ជូរយួន និង​បាញ់ចានឿក​ជា​ដើម។ ដោយ​ឡែក​មាន ៣ ពាក្យ​ដែល​យើង​បាន​ដឹង​ហើយ​ស្រាវជ្រាវ​តាម​ប្រភព​ផ្សេងៗ​កន្លង​មក​គឺ​នំ​បាញ់បែវ យើង​អាច​និយាយ​ជំនួស​ជា​ពាក្យ​ខ្មែរ​គឺ​ “នំ​ផ្លែ​អាយ” ស្រប​ពេល បាញ់ឆែវ គួរនិយាយថា “នំចាក់អំបែងស្នូល” និង​នំ​បាញ់​ចានឿក យើង​អាច​និយាយ​ជំនួស​ថា “នំ​អង្គុញ​អណ្តែត” វិញ។…

Cover
ទស្សន៍ទាយ

អ្នកឆ្នាំទាំង ៣ បង្វែរគ្រោះទៅជាលាភ ក្នុងរយៈពេល ៣ ខែខាងមុខ

ក្នុង​រយៈពេល​ ៣ ​ខែ​ខាងមុខនេះ អ្នកដែលកើតក្នុងឆ្នាំទាំង ៣ នឹងមាន​លាភ​សំណាង​ច្រើន​ទាំង​សុខភាព ស្នេហា ការងារ និង​លុយកាក់​ រត់មករកដោយមិនបាច់ប្រឹង។ ១. ឆ្នាំមមី ក្នុងរយៈពេល ៣ ខែខាងមុខនេះ ស្ថានភាពជីវិតរបស់អ្នកឆ្នាំមមី នឹងមានស្ថិរភាពល្អ។ វានឹងមានព្រឹត្តិការណ៍រីករាយមួយចំនួននៅក្នុងគ្រួសារ​ ដែលនឹងលាងជម្រះសំណាងអាក្រក់ និងប្រែសំណាងអាក្រក់ទៅជាសំណាងល្អត្រឡប់មក។ អ្នកដែលកើតឆ្នាំសេះត្រូវបានមិត្តរួមការងារស្រឡាញ់រាប់អាន និងការគោរពកោតសរសើរយ៉ាងខ្លាំងពីថ្នាក់ដឹកនាំនៅកន្លែងធ្វើការ ហើយមានអាជីពការងារ ក៏ពុំមានអ្វីដែលលំបាកទៀតដែរ។ អ្នកឆ្នាំសេះលែង​ជំពាក់​ជំពិននឹងបញ្ហា ងាយ​ទទួលបាន​ទ្រព្យសម្បត្តិ​ច្រើន ឱ្យ​តែអ្នកមាន​សំណាង បទពិសោធន៍​ក៏​កើន​ឡើង​ដូច​ខ្លែង​ក្នុង​ខ្យល់​រក​ចំណូល​ក៏កាក់កប។ លុយច្រើន ស្ដុកស្ដម្ភក្នុងរយៈពេលដ៏ខ្លី។ ២. ឆ្នាំថោះ…

៣
ប្លែកៗ

តេស្តកម្សាន្តអារម្មណ៍ ! ជ្រើសរើសស្រោមសំបុត្រមួយ ដើម្បីទស្សន៍ទាយចរិតពីកំណើតរបស់អ្នក តើអ្នកជាមនុស្សបែបណា?

ជ្រើសរើសស្រោមសំបុត្រមួយ ក្នុងចំណោមទាំង៦ខាងក្រោមនេះ ដើម្បីដឹងថា អ្នកជាមនុស្សដែលមានចរិតតាំងពីកំណើតមកបែបណា? ចម្លើយមាននៅខាងក្រោមនេះ តោះ! សាកល្បងធ្វើតេស្តកម្សាន្តទាំងអស់គ្នា។ 1. ស្រោមសំបុត្រទី 1 អ្នកគឺជាមនុស្សដែលស្វាហាប់ និងមានភាពរស់រវើក ថែមទាំងមានគុណសម្បត្តិជាអ្នកដឹកនាំទៀតផង។ ក្នុងពេលជាមួយគ្នានេះដែរ អ្នកក៏ជាមនុស្សដែលសម្ដីត្រង់ ហើយយល់គ្រប់បញ្ហា មិនមានការស្ទាក់ស្ទើរក្នុងការជួយដល់អ្នកដទៃនោះឡើយ ឱ្យតែអ្នកជុំវិញខ្លួនត្រូវការជំនួយ។ ភាពស្មោះត្រង់របស់អ្នក គឺអាវុធសម្ងាត់របស់អ្នក។ ធម្មជាតិបែបផ្សងព្រេង និងចង់ដឹងចង់ឃើញរបស់អ្នក បង្ខំអ្នកឱ្យសាកល្បងអ្វីដែលថ្មីៗ និងស្វែងយល់ពីពិភពលោកក្នុងភាពសម្បូរបែប។ អ្នកមិនខ្លាចក្នុងការទទួលយកហានិភ័យ និងទទួលខុសត្រូវទៅលើអ្វីដែលអ្នកបានគិត សម្រេចចិត្ត និងធ្វើនោះឡើយ។ 2. ស្រោមសំបុត្រទី 2 អ្នកជាមនុស្សរីករាយ…

៣
ប្លែកៗ

តើពេលណា ទើបអ្នកបានជួបមនុស្សក្នុងសុបិនរបស់អ្នក?

ជ្រើសរើសនិមិត្តសញ្ញានៃពេលរាត្រីណាមួយ ដែលអ្នកចូលចិត្តជាងគេ ដើម្បីដឹងថា តើរយៈពេលយូរ ឬឆាប់យ៉ាងណា ដែលអ្នកបានជួបមនុស្សដែលនៅក្នុងសុបិនរបស់អ្នក? 1. រូបភាពទី 1 អ្នកទំនងជាបានជួបមនុស្សដែលនៅក្នុងសុបិនរបស់អ្នកក្នុងរយៈពេល ៦ សប្តាហ៍ខាងមុខនេះ។ មនុស្សម្នាក់ទៀតអាចជាមិត្តរួមការងារ មិត្តភក្តិ ឬអតីតមិត្តរួមថ្នាក់របស់អ្នក។ គាត់យកចិត្តទុកដាក់ខ្លាំងចំពោះអ្នក និងជាមនុស្សក្លាហានខ្លាំង។ ពួកគេស្រឡាញ់អ្នកដោយស្មោះ ហើយនឹងថែរក្សាអ្នកយ៉ាងល្អ។ 2. រូបភាពទី 2 អ្នកនឹងជួបមនុស្សដែលអ្នកចង់លង់ស្នេហ៍ក្នុងរយៈពេលកន្លះឆ្នាំទៀត។ មនុស្សម្នាក់នោះ គឺជាមនុស្សចាស់ជាងអ្នក មានបទពិសោធន៍ជីវិតច្រើន និងយល់ដឹងច្រើនជាងអ្នក។ ពួកគេអាចលែងលះគ្នា និងមានកូនថែមទៀតផង។ អ្នកត្រូវស្វែងយល់ពីមនុស្សម្នាក់ទៀត ដោយប្រយ័ត្នប្រយែងព្រោះពួកគេប្រហែលជាមិនស្មោះត្រង់ជាមួយអ្នក។ 3.…

Cover Copy
សង្គម

នៅពេលដែលខឹង ឬឈ្លោះគ្នា រវាងមនុស្សប្រុស និងមនុស្សស្រីតែងតែមានការគិតខុសគ្នា

មានចំណុចជាច្រើនស្ទើរតែ ៨០% ទៅហើយ ដែលមនុស្សប្រុស មិនអាចយល់ពីចិត្តមនុស្សស្រី នៅពេលដែលនាងខឹង ឬឈ្លោះគ្នា។ ជាពិសេស នៅពេលដែលមនុស្សស្រីខឹង ជាមួយនឹងរឿងឈ្លោះទាស់គ្នា ក៏តែងតែមានការគិតខុសប្លែកពីគ្នារវាងមនុស្សប្រុស និងមនុស្សស្រីផងដែរ។ យ៉ាងណាមិញ ហេតុផលទាំង ៤ ចំណុចនេះ ជាភាពខុសគ្នាមួយចំនួន ដែលអាចសម្គាល់ឃើញថា មនុស្សប្រុស និងមនុស្សស្រី ពិតជាខុសប្លែកគ្នាពិតមែន ៖ ១. មនុស្សប្រុសចង់ឮណាក្យថា “ខ្ញុំត្រូវការអ្នក” មនុស្សស្រីចង់ឮពាក្យថា “ខ្ញុំស្រឡាញ់អ្នក” ជាការពិត បន្ទាប់ពីឈ្លោះគ្នា មនុស្សប្រុសតែងតែគិត និងចង់ឮពាក្យថា ខ្ញុំនៅតែត្រូវការអ្នក…

៣
ប្លែកៗ

បង្កើនអំណាចរបស់អ្នក តាមរយៈសត្វដែលអ្នកចូលចិត្ត

តើសត្វមួយណាដែលអ្នកចូលចិត្តជាងគេ វានឹងបង្ហាញថា អ្នកជាមនុស្សដែលមានអំណាច ឬឥទ្ធិពលដែលឬទេ? 1. ខ្លាឃ្មុំ ខ្លាឃ្មុំត្រូវបានគេចាត់ទុកថាជាម្តាយដ៏អស្ចារ្យ ពីព្រោះពួកគេបាននៅជាមួយកូនរបស់ពួកគេអស់រយៈពេលជាយូរមកហើយ ដើម្បីមើលថែពួកគេ និងបង្ហាញពួកគេដល់ពិភពលោក។ ប្រសិនបើអ្នកចង់ប្រែក្លាយទៅជាខ្លាឃ្មុំ អ្នកអាចការពារមនុស្សគ្រប់គ្នានៅជុំវិញអ្នក។ លើសពីនេះ អ្នកពិតជាមានគំនិតច្នៃប្រឌិត អាថ៌កំបាំង ក្លាហាន និងមានអំណាចដែលពោរពេញដោយក្ដីស្រឡាញ់។ 2. មេអំបៅ មានសមត្ថភាពកែប្រែ DNA មេអំបៅត្រូវបានគេចាត់ទុកថាជាមេនៃការផ្លាស់ប្តូរ ហើយជារឿយៗត្រូវបានគេមើលឃើញថាជាអ្នកនាំសារដ៏ពូកែ។ ប្រសិនបើអ្នកចង់ប្រែក្លាយទៅជាមេអំបៅ អ្នកគឺជាមនុស្សដែលមានភាពច្នៃប្រឌិត ដែលចូលចិត្តការផ្លាស់ប្តូរជាច្រើន។ 3. ឆ្មា ឆ្មាតែងតែត្រូវបានគេចាត់ទុកថាមានអំណាចមន្តអាគម ហើយជួយឱ្យមេធ្មប់ និងអ្នកជំនួយការសម្រេចបាននូវសមត្ថភាពកាន់តែប្រសើរ។ ឆ្មាអាចជ្រាបចូលទៅក្នុងរនាំងចិត្តសាស្ត្រ…