
សត្វដែលអ្នកចាប់អារម្មណ៍ឃើញមុនគេ វានឹងលាតត្រដាងរឿងរ៉ាវខ្លះៗអំពីអ្នក
តើពេលក្រឡេកដំបូង អ្នកចាប់អារម្មណ៍ឃើញសត្វអ្វីមុនគេ? ចម្លើយដែលអ្នកបានជ្រើសរើស វានឹងលាតត្រដាងការពិតមួយចំនួន ដែលទាក់ទងនឹងខ្លួនអ្នកផ្ទាល់។ 1. ឆ្មា អ្នកជាមនុស្សស្ងប់ស្ងាត់ ស្អប់ការបង្ហាញភាពស្និទ្ធស្នាល និងមិនចូលចិត្តចូលក្នុងសង្គមដែលមានមនុស្សច្រើននោះឡើយ។ អ្នកចូលចិត្តភាពស្មោះត្រង់ ពេលខ្លះអ្នកតឹងតែងពេក មនុស្សជាច្រើនមិនចូលចិត្តអ្នកទេ។ ទោះយ៉ាងណាក៏ដោយ ក្រោមការនិយាយស្តី អ្នកពិតជាមានចិត្តសប្បុរស ហើយចូលចិត្តជួយអ្នកដទៃអស់ពីចិត្ត។ អារម្មណ៍របស់អ្នកមានភាពស៊ីជម្រៅ អ្នកច្រើនតែធ្វើការដោយស្ងៀមស្ងាត់ ដើម្បីសម្រេចបំណងប្រាថ្នាផ្ទាល់ខ្លួនរបស់អ្នក។ 2. ពស់ អ្នកជាមនុស្សដែលបើកចំហរ ចិត្តល្អ និងស្មោះត្រង់។ ជារឿយៗ អ្នកនិយាយដោយផ្ទាល់បង្ហាញពីគំនិតរបស់អ្នកយ៉ាងច្បាស់។ អ្នកមិនបង្កើតមិត្តងាយៗទេ ប៉ុន្តែនៅពេលអ្នកនៅជិតស្និទ្ធជាមួយអ្នកណា អ្នកក៏នឹងជួយមិត្តរបស់អ្នកអស់ពីចិត្ត។ អ្នករស់នៅដោយស្ងប់ស្ងាត់ និងមានលក្ខណៈបុគ្គល។…











