
តើអ្នកដឹងទេថា ការដែលមានអ្នកនៅក្បែរខ្ញុំរហូតមកនេះ អារម្មណ៍ខ្ញុំបែបណាខ្លះ?
ដឹងទេ?… – ដឹងទេថា ខ្ញុំមានក្តីសុខប៉ុនណា ពេលដែលមានអ្នកនៅក្បែរ មានអ្នកចាំថែ និងយកចិត្តទុកដាក់! – ដឹងទេថា ខ្ញុំកក់ក្តៅយ៉ាងណា ពេលដែលអ្នកតែងតែយកដៃមកអង្អែលក្បាល គោះស្មាតិចៗ ហេីយប្រាប់ថា “អូនកុំគិតច្រេីន”! – ដឹងទេថា ខ្ញុំសប្បាយចិត្តកម្រិតណា ពេលដែលអ្នកឱបខ្ញុំ លួងខ្ញុំពេលខ្ញុំយំ ខ្ញុំខូចចិត្ត! – ដឹងទេថា ខ្ញុំលួចគិតមករហូត ថាខ្ញុំសំណាងណាស់ ដែលមានអ្នកជាសង្សារខ្ញុំ ជាដៃគូជីវិត ស្មោះត្រង់នឹងខ្ញុំ ស្រឡាញ់ខ្ញុំលេីសខ្ញុំស្រឡាញ់អ្នក ទង្វេីល្អគ្រប់យ៉ាងដែលអ្នកបានធ្វេីដាក់ខ្ញុំ ក្តីបារម្ភទាំងអស់ដែលអ្នកមានឱ្យខ្ញុំ ជឿថាគ្រប់យ៉ាងជាការពិត អ្វីដែលអ្នកធ្វេីចេញពីចិត្ត…











