ទស្សនៈក្នុងសង្គមបច្ចុប្បន្ន មិនថាតែប្រទេសយើង ឬបណ្តាប្រទេសនានានោះទេ បញ្ហាផ្លូវចិត្តនេះ បានកំពុងតែរាលដាលប្រៀបបីដូចជាមេរោគដ៏កាចសាហាវអាចធ្វើឱ្យចិត្តគំនិតមនុស្សមានការធ្លាក់ចុះយ៉ាងខ្លាំង ព្រមទាំងអាចឈានទៅរកការសម្លាប់ជីវិតមនុស្សដោយប្រយោលផងដែរ ដោយសារតែមនុស្សម្នាក់ៗ អ្នកណាដែលថាគ្មានរឿងក្នុងចិត្ត អ្នកណាដែលថាគ្មានបញ្ហាក្នុងជីវិត និងជួបប្រទះការលំបាកផ្សេងៗនោះ គ្រាន់តែអ្នកខ្លះជួបប្រទះតិច ឬក៏ច្រើនតែប៉ុណ្ណោះ។ ចំណែកឯការគិតតែដ្រាម៉ារៀបរាប់ប្រាប់អ្នកនេះអ្នកនោះ ឬការលាក់ទុកសំងំកើតទុក្ខតែម្នាក់ឯងមិនមែនជាដំណោះស្រាយដ៏ល្អទេ ហើយបើទោះជាមិត្តភក្តិ ឬក្រុមគ្រួសារអាចនឹងផ្តល់យោបល់ និងលើកទឹកចិត្តអ្នកបានក៏ពិតមែន តែពួកគេមិនមែនជាអ្នកជំនាញដែលអាចយល់ដឹង និងអាចជួយរកវិធីសោះស្រាយបញ្ហាដ៏ត្រឹមត្រូវនោះទេ។ មានតែអ្នកជំនាញខាងចិត្តសាស្រ្តតែប៉ុណ្ណោះដែលអាចជួយដោះស្រាយបញ្ហាផ្លូវចិត្តឱ្យអ្នកបានជាមួយនឹងយោបល់ រួមទាំងគំនិតល្អៗពោរពេញដោយវិជ្ជាជីវៈ។ ដូច្នេះ ខាងក្រោមនេះ ជាហេតុផលមួយចំនួន ដែលអ្នកត្រូវតែទៅមន្ទីរពេទ្យចិត្តសាស្រ្តដើម្បីពិភាក្សាពីបញ្ហាផ្លូវចិត្តរបស់អ្នក៖ ១. ជាកន្លែងបន្ធូរបន្ថយអារម្មណ៍ ដោយសារតែការងារ និងកិច្ចការប្រចាំថ្ងៃរបស់អ្នកមានភាពមមារញឹកច្រើន ធ្វើឱ្យអ្នកគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនឯងក្នុងការបន្ធូរបន្ថយអារម្មណ៍ ភាពតានតឹង និងបញ្ចេញទុក្ខសោកចេញមកក្រៅបាន។…