
ផ្លែតាសក់មានសារៈសំខាន់ណាស់ដែលអ្នកគួរតែញុំាវាឱ្យបានញឹកញាប់
តាសក់គឺជាបន្លែមួយប្រភេទដែលអាចផ្តល់អោយអ្នកនូវជាតិទឹកបានយ៉ាងល្អ ដែលក្នុងផ្លែវានីមួយៗមានជាតិទឹកប្រហែល ៩៥% ។ នោះបានន័យថា ប្រសិនបើអ្នកមិនបានផឹកទឹកអោយបានគ្រប់គ្រាន់នោះទេ អ្នកអាចញ៉ាំតាសក់ដើម្បីអោយវាចូលទៅបំពេញជាតិទឹកនៅក្នុងរាងកាយជំនួសអោយការផឹកទឹកបាន ។ មិនត្រឹមតែផ្តល់ជាតិទឹកដល់កោសិការបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែត្រសក់ក៏អាចរក្សាទម្ងន់របស់អ្នកអោយបានល្អផងដែរ ពោលគឺវាមានកាឡូរីទាប ដូចនេះហើយវាសាកសមណាស់សម្រាប់អ្នកដែលមានបំណងចង់សម្រកទម្ងន់។ ចំណុចដែលពិសេសរបស់វានោះគឺ អ្នកគ្រាន់តែញ៉ាំចំណិតត្រសក់តែមួយកូនចានប៉ុណ្ណោះ នោះអ្នកនឹងទទួលបានវីតាមីនខេ (K) ពី ១៤ ទៅ ១៩% ដែលអ្នកត្រូវការជារៀងរាល់ថ្ងៃ ហើយអ្នកនឹងទទួលបានវីតាមីន B និង C រួមជាមួយសារធាតុរ៉ែដូចជាទង់ដែងផូស្វ័រ, ប៉ូតាស្យូមនិងម៉ាញេស្យូមជាដើម។ ត្រសក់មានសកម្មភាពប្រឆាំងអុកស៊ីតកម្មដែលអាចជួយកាត់បន្ថយឬបញ្ឈប់ជំងឺដែលទាក់ទងនឹងបេះដូង។ ហើយការស្រាវជ្រាវមួយចំនួនហាក់ដូចជាបង្ហាញថាការលាយសារធាតុចិញ្ចឹមដែលមានតែមួយគត់នៅក្នុងគ្រាប់ត្រសក់អាចជួយបង្កើនចំនួនកូលេស្តេរ៉ុលរបស់អ្នក ដែលអាចជះឥទ្ធិពលទៅលើសុខភាពបេះដូងរបស់អ្នកអោយដំណើរការបានល្អ ។ ម្យ៉ាងវិញទៀត…











