
គ្មានអ្នកណា អាចជួយយើងបាន ក្រៅពីយើងខ្លួនទេ ហើយក៏គ្មានអ្នកណា មកធ្វើបាបយើង ក្រៅពីយើងខ្លួនឯងនោះដែរ
នៅលើផ្លូវខ្លះ ពេលខ្លះ គឺយើងត្រូវធ្វើដំណើរ ដើរទៅតែម្នាក់ឯង គ្មានវត្តមានក្រុមគ្រួសារ គ្មានមិត្តស្និទ្ធស្នាល គ្មានដៃគូស្នេហា ហើយក៏គ្មានអ្នកណា អាចរួមដំណើរជាមួយយើងឡើយ មិនថាត្រូវជួបប្រទះ ឬឆ្លងកាត់ដំណាក់កាលមួយណាក៏ដោយ គឺមានតែយើងខ្លួនឯង ដែលត្រូវមើលថែខ្លួនឯង ការពារខ្លួនឯង បើដួល គឺត្រូវប្រឹងប្រែងក្រោកឡើងដោយខ្លួនឯង …។ ជីវិតនេះ ទោះយើងមានមនុស្សក្បែរខ្លួនច្រើនប៉ុនណា ក៏មិនប្រាកដថា គេអាចនៅក្បែរ រួមដំណើរជាមួយយើងគ្រប់ពេលដែរ … ទោះយើងមានដៃគូស្នេហា ស្រឡាញ់ស្ម័គ្រស្មោះប៉ុនណា ក៏មិនប្រាកដថា គេអាចនៅជាមួយយើងបានគ្រប់វិនាទីនោះឡើយ … ទោះបីយើងមានក្រុមគ្រួសារល្អ ស្រឡាញ់ បារម្ភយើងប៉ុនណា ក៏ពួកគាត់…











