ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

New Copy
ប្លែកៗ

តើអ្នកជាមនុស្សពូកែខឹងកម្រិតណា? តោះសាកល្បងតេស្តលេងកម្សាន្តទាំងអស់គ្នា

ជ្រើសរើសរូបតំណាងមួយ ដែលអ្នកពេញចិត្តជាងគេ ដើម្បីដឹងពីកម្រិតនៃការខឹងរបស់អ្នក តើអ្នកជាមនុស្សពូកែខឹងប៉ុនណា? ១. កម្រិតនៃកំហឹង ៖ ៣០ % អ្នក​កម្រ​ខឹង ឬ​ឆេវឆាវផ្ដេសផ្ដាសណាស់។ អាច​និយាយ​បាន​ថា ​អ្នក​ជា​មនុស្ស​ងាយ​ស្រួល មិន​ញញើត និង​មិន​ប្រកាន់​ខ្លួន មិន​ងាយ​នឹង​ការ​ជាប់​ជំពាក់​តូច​ចិត្ត​របស់​អ្នកឡើយ។ អ្នក​ក៏​មិន​សូវ​ខ្វល់​ពី​ពិភព​លោក​ខាងក្រៅដែរ មិន​សូវ​ល្អិតល្អន់​លើ​រូបរាង។ អ្នកជាមនុស្សមិនចេះខ្វល់ខ្វាយ រួសរាយរាក់ទាក់ ចេះបន្ទាបខ្លួន និងស្គាល់កន្លែងរបស់អ្នកនៅក្នុងហ្វូងមនុស្ស។ ជា​លទ្ធផល អ្នក​អាច​កែ​សម្រួល​អារម្មណ៍របស់​អ្នក ​ពេល​មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ។ អ្នក​មាន​ចិត្ត​សប្បុរស រស់នៅ​ដោយ​សេចក្ដីមេត្តា។ ២. កម្រិតនៃកំហឹង ៖ ៥០ %…

៤
សង្គម

មនុស្សធំដឹងក្ដី កាន់តែជោគជ័យ គេមិនអួត មិនសម្ញែងរឿងទាំងអស់នេះឡើយ

មនុស្សយើង កាលណាចាស់ចិត្តចាស់គំនិត ចេះប្រើជីវិតជារបស់ខ្លួនឯង មានបែបផែនជីវិតច្បាស់លាស់ អាចរកលុយបានដោយខ្លួនឯងហើយនោះ គេនឹងដឹងថា ការប្រើជិវិតរឹតតែសាមញ្ញនឹងរឹតតែមានតម្លៃ និងថ្លៃថ្នូរ ការបង្អួតគ្នា មិនមែនជារឿងល្អឡើយនៅក្នុងសង្គមបច្ចុប្បន្ននេះ។ មនុស្សកាលណាយល់ច្បាស់ពីជិវិត គេនឹងចេះនៅស្ងៀម និងមានរបៀបនៃការរស់នៅយ៉ាងស្ងៀមស្ងាត់ តួយ៉ាងគេមិនចេះតែអួតក្អេងក្អាងនូវរបស់ប្រើប្រាស់ ឬទំនាក់ទំនងស្នេហាឱ្យបណ្ដាញសង្គមបានដឹងនោះឡើយ ជីវិតរឹតតែឯកជន ជីវិតនោះនឹងរឹតតែមានក្ដីសុខ។ ធំៗអស់ហើយ អាចរកលុយចាយបានដោយខ្លួនឯង អាចមានសមត្ថភាពចិញ្ចឹមខ្លួនឯងបាន អ្នកនឹងដឹងថា ការបង្អួតនូវសម្ភារនិយមគឺជារឿងដែលអត់ប្រយោជន៍បំផុត។ សម័យនេះ ជាសម័យមនុស្សចេះរកលុយចាយបានច្រើន របស់របរប្រើប្រាស់ថ្លៃៗ សម្ភារប្រេនល្បីៗ អ្នកណាក៏គេអាចទិញបានដែរ តែអ្នកឱ្យតម្លៃលើកិត្តិយសពិត គេមិនគិត យកចិត្តទុកដាក់នឹងរឿងអស់ទាំងហ្នឹងឡើយ មនុស្សកាន់តែជោគជ័យ កាន់តែលែងខ្វល់រឿងអួតអាងគ្នា។…

៤
ប្លែកៗ

តេស្តចិត្តសាស្ត្រ! តើអ្នកគួរឱ្យខ្លាចកម្រិតណា នៅពេលដែលអ្នកខឹង?

ជ្រើសរើសការ៉េមមួយដែលអ្នកចង់ញុំាជាងគេ ដើម្បីដឹងពីចិត្តគំនិតរបស់អ្នក ថាអ្នកជាមនុស្សដែលគួរឱ្យខ្លាចកម្រិតណា នៅពេលដែលអ្នកខឹងម្ដងៗ? ក. កម្រិតគួរឱ្យខ្លាចរបស់អ្នក ៨០% កម្រិតដ៏គួរឱ្យខ្លាចនៅពេលដែលអ្នកខឹង គឺខ្លាំងណាស់ មិនថាអ្នកមានសភាពទន់ភ្លន់ ឬឆេវឆាវបែបណាក៏ដោយ របៀបដែលអ្នកប្រព្រឹត្ដចំពោះមនុស្សរាល់ថ្ងៃដរាបណាអ្នកណាម្នាក់មកប៉ះពាល់ដល់អ្នក ពួកគេប្រាកដជាត្រូវអ្នកវាយបកខ្លាំងៗទៅវិញមិនខានឡើយ។ អ្នកប្រៀបដូចជាអ្នកតា ដែលត្រៀមខ្លួនដើម្បីលើកដៃដាក់ទណ្ឌកម្មអ្នកដែលហ៊ានធ្វើឱ្យគាត់ខឹងអ៊ីចឹងដែរ។ ជាទូទៅ កំហឹងពិតជាគួរឱ្យខ្លាចណាស់។ តាមឧត្ដមគតិគ្មាននរណាម្នាក់ល្ងីល្ងើក្នុងការអាក់អន់ចិត្ត ឬរញ៉េរញ៉ៃជាមួយអ្នកទេ បើមិនដូច្នោះទេ ពួកគេនឹងត្រូវរងនូវកម្លាំងកំហឹងដែលអ្នកជះទៅកាន់គេមិនខាន។ ខ. កម្រិតគួរឱ្យខ្លាចរបស់អ្នក ៣០% អ្នកកម្រឈ្លោះប្រកែកជាមួយអ្នកដទៃណាស់ ព្រោះអ្នកដឹងថាវាគ្មានប្រយោជន៍សម្រាប់អ្នកទេថាត្រុវទៅឈ្លោះប្រកែកគ្នានោះ។ ដូច្នេះអ្នកច្រើនតែសុខចិត្តចុះចាញ់ដោយគ្រាន់តែនិយាយពាក្យពីរបីម៉ាត់ ស៊ូទ្រាំស្ងៀមស្ងាត់ ដើម្បីសង្កត់ និងគ្រប់គ្រងកំហឹងខ្លួនឯង។ អ្នកវាយតម្លៃការខូចខាត និងអត្ថប្រយោជន៍នៃស្ថានភាពបន្ទាប់មកដោះស្រាយជម្លោះ។…

៤
ប្លែកៗ

តោះ! ជ្រើសរើសStyleនៃការមូលជើងខោ មួយណាដែលអ្នកចូលចិត្តជាងគេ នឹងបង្ហាញពីបុគ្គលិកលក្ខណៈជាច្រើនរបស់អ្នក

Style នៃការមូលជើងខោដែលអ្នកចូលចិត្ត ក៏បង្ហាញពីបុគ្គលិកលក្ខណៈជាច្រើនរបស់អ្នកបានដែរ​ តោះ! ជ្រើសរើសសាកល្បងលេងទាំងអស់គ្នា។ A. រូបនៅអក្សរ A បើអ្នកជ្រើសរើសរូបនៃអក្សរ A នេះបង្ហាញថា​ អ្នកចូលចិត្តចូលរួមក្នុងដំណើរផ្សងព្រេង មានសភាវគតិដែលចង់ដឹងចង់ឮ ចូលចិត្តឈ្វេងយល់អ្វីដែលថ្មី និងស្វែងរកអ្វីដែលអាថ៌កំបាំង។ បុគ្គលិកលក្ខណៈរបស់អ្នក គឺបើកចំហរត្រង់ ហើយមិនចូលចិត្តត្រូវបានគេរក្សានៅក្នុងតំបន់សុវត្ថិភាព។ អ្នករស់នៅសាមញ្ញ ស្អាត និងមិនចូលចិត្តភាពលេចធ្លោ ហាយសូ ឬបង្អួតប្រជែងគ្នាឡើយ។ អ្នកស្អប់មនុស្សដែលធ្វើពុតជាមនុស្សល្អ វប្បធម៌ និងចំណេះដឹងការស្មោះត្រង់ គឺជារឿងសំខាន់បំផុតសម្រាប់អ្នក។ មនុស្សគ្រប់គ្នាមានសំណាងក្នុងការរាប់អានមិត្តភក្តិដូចជាអ្នក។ អ្នកចូលចិត្តប្រកួតប្រជែងជាមួយខ្លួនឯងនៅក្នុងវិស័យជាច្រើន មិនដែលព្រួយបារម្ភអំពីអនាគតដែលនឹងកើតមាននាពេលខាងមុខឡើយ។ អ្នកជឿថា គ្រាន់តែខំប្រឹងបន្តដំណើរទៅមុខ…

៤
ប្លែកៗ

ហេតុអ្វីបានជា ដៃគូរបស់អ្នក នៅតែនឹកនា​ មិនអាចបំភ្លេចអ្នកបាន?

ជ្រើសរើសទឹកអប់មួយដែលអ្នកចូលចិត្តជាងគេ ដើម្បីធ្វើតេស្តមើលថា មកពីមូលហេតុអ្វីបានជាសង្សាររបស់អ្នកនៅតែនឹកដល់អ្នក មិនអាចបំភ្លេចអ្នកបានសោះ? A. មូលហេតុដឮដែលមនុស្សម្នាក់ទៀតចាប់អារម្មណ៍បំផុតលើអ្នក គឺភាពវៃឆ្លាត និងរបៀបនិយាយរបស់អ្នក។ អ្នកមានជាមនុស្សដែលមានមាត់ “ផ្អែមល្ហែម” បំផុតនៅលើពិភពលោ កអាចនិយាយពាក្យផ្អែមល្ហែមធ្វើឱ្យអ្នកដែលឮដក់ជាប់ក្នុងចិត្តមិនលែង ។ អ្នកប្រាស្រ័យទាក់ទងបានល្អណាស់ សម្ដីល្អ ឆ្លាត និងកំប្លែង។ ចំណុចនេះហើយ ដែលធ្វើឱ្យសង្សាររបស់អ្នក នៅតែនឹកនាដល់អ្នក មិនអាចបំភ្លេចអ្នកបានឡើយ មិនត្រឹមតែគេនោះទេ សូម្បីតែអ្នកផ្សេងក៏មានអារម្មណ៍បែបនេះដែរ។ B. ដៃគូរបស់អ្នកយល់ថា ស្នាមញញឹម គឺជាលក្ខណៈទាក់ទាញបំផុតរបស់អ្នក ធ្វើឱ្យពួកគេមិនអាចបំភ្លេចអ្នកបានទេ មិនថាគេទៅណា ដល់កន្លែងណានោះឡើយ។ នៅក្នុងភ្នែករបស់ពួកគេ អ្នកមានស្នាមញញឹមផ្អែមល្ហែមដែលអាចបំភ្លឺនូវជីវិតពេញមួយថ្ងៃរបស់គេ។…

៤
សង្គម

ត្រូវប្រាប់ខ្លួនឯងថា អ្នកត្រូវតែខ្លាំង និងឆ្លាតជាងបញ្ហាដែលបានកើតឡើង!

មនុស្សយើងម្នាក់ៗ ប្រាកដជាមានចំណុចខ្សោយរៀងៗខ្លួន ហើយក្នុងកាលៈទេសៈខ្លះ ជួបនឹងស្ថានភាពខ្លះ យើងពិតជាពិបាកនឹងរឹងមាំណាស់ តែទោះជាយ៉ាងណា វាក៏មិនឈ្នះនឹងការប្ដេជ្ញា ការតាំងចិត្តរបស់យើងដែរ។ មិនស្ថិតក្នុងស្ថានភាពណា ជួបបញ្ហាយ៉ាងណាទេ អ្នកត្រូវតែប្រាប់ខ្លួនឯងថា យើងត្រូវតែខ្លាំង និងឆ្លាតជាងបញ្ហាដែលបានកើតឡើងនោះ។ ធ្វើជាមនុស្សម្នាក់ដែលខ្លាំង ហើយឆ្លាត វាពិតជាពិបាក និងប្រឈមមុខជាមួយនឹងទំនួលខុសត្រូវខ្ពស់ខ្លាំង ហើយពេលខ្លះ យើងក៏ត្រូវក្លាយជាមនុស្សដែលចិត្ត និងឯកាថែមទៀតផង។ ប៉ុន្តែមិនថាទោះបីជាយ៉ាងណាក៏ដោយ ក៏យើងត្រូវតែធ្វើជាមនុស្សដែលខ្លាំង និងឆ្លាតដែរ ព្រោះថាជីវិតយើងម្នាក់ៗ គឺត្រូវជួបប្រទះ និងប្រឈមមុខជាមួយនឹងបញ្ហាជាច្រើន ដូច្នេះ យើងមិនអាចទន់ជ្រាយបានទេ ​ប្រសិនបើយើងទន់ជ្រាយ នោះបញ្ហាក៏ងាយនឹងបំបាក់យើងបានស្រួលៗដែរ។ ត្រូវតែដាស់តឿន និងពង្រឹងស្មារតីខ្លួនឯងឱ្យរឹងប៉ឹង…

7
តេស្តIQ

ច្បាស់ៗ! ខែកំណើត បញ្ជាក់ពីចរិតលក្ខណៈរបស់អ្នក

តើអ្នកកើតក្នុងខែណាដែរ? ខែកំណើតរបស់អ្នក ពិតជាអាចបញ្ជាក់ពីចរិតលក្ខនៈរបស់មនុស្សម្នាក់បានយ៉ាងច្បាស់។ ១. ខែមករា មនុស្សដែលកើតក្នុងខែមករា គឺជាមនុស្សដែលបុគ្គលិកលក្ខណៈកក់ក្តៅ ប្រៀបដូចព្រះអាទិត្យរះពេលព្រឹកព្រលឹមអ៊ីចឹង។ អ្នកមានភាពរួសរាយរាក់ទាក់ ស្វាហាប់ តែងតែស្ថិតក្នុងស្ថានភាពនឹងន មត់ចត់ ប្រុងប្រយ័ត្នជានិច្ច។ អ្នកក៏ជាមនុស្សដែលឆាប់ខឹង ហើយជារឿយៗធ្វើសកម្មភាពដោយឯកឯង។ យ៉ាងណាមិញ ដើម្បីកាត់បន្ថយអារម្មណ៍មិនល្អ អ្នកគួរតែហាត់ប្រាណ ឬធ្វើសមាធិដើម្បីធ្វើឱ្យបុគ្គលិកលក្ខណៈរបស់អ្នកត្រជាក់។ ២. ខែកុម្ភៈ អ្នកចូលចិត្តបញ្ហាប្រឈម ហើយចូលចិត្តភាពឯករាជ្យ។ មនុស្សមួយចំនួនដែលមិនយល់ នឹងគិតថាអ្នកពិតជាស្ងប់ស្ងាត់ និងគ្មានភាពស្មោះត្រង់ ប៉ុន្តែតាមពិត អ្នកគ្រាន់តែត្រូវការពេលវេលា និងកន្លែងទំនេរសម្រាប់ខ្លួនឯងជារៀងរាល់ថ្ងៃ អ្នកចូលចិត្តនៅម្នាក់ឯង ច្រើនជាងការជួបជុំមនុស្សច្រើន ព្រោះអ្នកត្រូវការពេលដើម្បីគិតពីខ្លួនឯងឱ្យកាន់តែច្រើនជាងនេះ។…

៤
ប្លែកៗ

តេស្តមើលគូអនាគត តើតារានិករមួយណាដែលសក្ដិសមជាដៃគូជីវិតសម្រាប់អ្នក អាចផ្ដល់ថាមពលពិសេសដល់អ្នក?

ជ្រើសរើសកាតមួយក្នុងចំណោមកាតទាំង៤ ដើម្បីមើលពីដៃគូអនាគត ដែលអាចផ្ដល់ថាមពលខ្លាំងដល់អ្នក ពួកគេស្ថិតនៅក្នុងក្រុមតារានិករមួយណា? A. សន្លឹកកាត A គូអនាគតរបស់អ្នកជាមនុស្សដែលមានសម្រស់ក្មេងជាង និងមានចរិតក្មេងជាងអ្នក។ គាត់ / នាងអាចមានសម្រស់ និងអាយុតិចជាងអ្នកច្រើនគួរសម។ យ៉ាងណាមិញ ពួកគេជាមនុស្សដែលមានភាពរីករាយ ចេះលេងសើច សុទិដ្ឋិនិយម តែខ្ជិលច្រអូសបន្តិចហើយ ច្រើនតែពឹងផ្អែកលើអ្នកជាបង្គោល។ ដៃគូដែលអាចផ្ដល់ថាមពលដល់អ្នកគឺច្រើនតែស្ថិតនៅក្នុងក្រុមតារានិករ Sagittarius, Aquarius ឬ Gemini ។ B. សន្លឹកកាត B គូអនាគតរបស់អ្នក ពិតជាស្ងប់ស្ងាត់ អត់ធ្មត់ ចិត្តធ្ងន់…

3
សង្គម

អាយុកាន់តែច្រើន ជួបមនុស្សកាន់តែប្លែកៗ ឆ្អែតនឹងមនុស្សមួយចំនួនកាន់តែខ្លាំង

នៅពេលដែលអាយុកាន់តែកើនឡើងបន្តិចម្ដងៗ មិត្តភក្តិ អ្នករាប់អានក៏កាន់តែមានតិចទៅៗ មិត្តដែលអាចនៅសល់ មានមិនច្រើនឡើយ គ្រប់យ៉ាងក៏មកពីមានមនុស្សមួយចំនួន កាន់តែរាប់អានយូរ គឺកាន់តែឃើញពីធាតុពិតរបស់ពួកគេបានច្បាស់ មនុស្សខ្លះ គេស្គាល់យើងទាល់តែយើងមានប្រយោជន៍ គេស្គាល់យើង ទាល់តែយើងមានមុខមានមាត់ មានលុយ មានទ្រព្យសម្រាប់អែបអបតែប៉ុណ្ណោះ។ យ៉ាងណា មនុស្សល្អៗ មិត្តល្អៗក៏នៅតែមាន តែដែលអាចរាប់អានបានឱ្យស្និទ្ធស្នាល ដឹងចិត្តថ្លើមគ្នានោះ គឺមានមិនច្រើននោះឡើយ ដូចមនុស្សខ្លះ អាចស្គាល់ហៅរកម្ដងម្កាលបាន តែហាមស្និទ្ធស្នាល ប្រាប់អាថ៌កំបាំង ឬរឿងផ្ទៃក្នុងឱ្យគេបានដឹងឱ្យសោះ ដូច្នេះហើយ មុននឹងទុកចិត្តមនុស្ស ក៏ត្រូវតែមើលគេឱ្យបានច្បាស់ដែរ មិនមែនថាយើងគិតអាក្រក់ អវិជ្ជមានទេ តែត្រៀមខ្លួន ការពារខ្លួនទុកជាមុនទើបជារឿងដែលប្រសើរ។…

New Copy
ប្លែកៗ

ម៉ោងមាសរះឡើង! ឆ្នាំ ៤ ទាំងស្នេហា ការងារ និងកេរ្តិ៍ឈ្មោះ ខ្ពស់ឡើងទាំងព្រម

ហោរាសាស្ត្រ​ក្នុង​អនាគត​ដ៏ខ្លី​ខាង​មុខ​នេះ អ្នកឆ្នាំទាំង ៤ ​ដូច​ខាង​ក្រោម​នេះ បានក្លាយជាទី​ពេញចិត្ត​របស់​ព្រះ​នៃ​ទ្រព្យសម្បត្តិ ដូច្នេះ​ការ​ធ្វើ​អ្វី​ក៏​តែង​ជួយ​ជ្រោមជ្រែង​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ ងាយ​ជោគជ័យ សម្បូរ​ហូរហៀរ​។ ១. ឆ្នាំជូត តាមហោរាសាស្ត្រឆ្នាំទាំង១២ អ្នកដែលកើតក្នុងឆ្នាំជូត មានភាពក្លាហាន ហ៊ានការពារខ្លួន។ ពួកគេគឺជាមនុស្សដែលមានសមត្ថភាព ដូច្នេះអត្រាកំណើនរបស់ពួកគេកំពុងកើនឡើងជាលំដាប់ គ្មានការលំបាកក្នុងការបញ្ឈប់ការបោះជំហានរបស់ពួកគេឡើយ។ ឆ្នាំកណ្តុរក៏មានភាពរសើបខ្លាំងក្នុងការចាប់យកឱកាសល្អផងដែរ។ មិនថាពួកគេធ្លាក់ក្នុងស្ថានភាពបែបណានោះទេ ពួកគេអាចកែប្រែចិត្តសាស្ត្ររបស់ពួកគេឱ្យមានស្ថិរភាព មិនធ្លាក់ទឹកចិត្ត។ ក្នុង​ខែ​ចុង​ក្រោយនៃឆ្នាំ​នេះ រាសី​មាន​សំណាង​ខ្លាំង អាច​អភិវឌ្ឍ​ការងារ​បាន​លឿន​ជាង​មុន ។ កាន់តែមានសំណាងជាងនេះទៅទៀត អ្នកដែលនៅតែឯកាអាចរកឃើញសុភមង្គលរបស់ពួកគេ។ នាពេលខាងមុខនេះ ឆ្នាំកណ្តុរអាចប្រែក្លាយក្តីសុបិនទាំងអស់ឱ្យក្លាយជាការពិត ស្នាមញញឹមនៃក្តីស្រលាញ់ ភាពរីកចម្រើនក្នុងអាជីព សុភមង្គល…

New Copy
ប្លែកៗ

ផុតអាទិត្យនេះទៅ! ទេវតាបើកផ្លូវសម្រាប់អ្នកឆ្នាំទាំង ៣ រាប់លុយដល់ហត់

ហោរាសាស្រ្តបង្ហាញថា ចាប់ពីថ្ងៃទី ២៥ ខែកញ្ញានេះតទៅ សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៣ ខាងក្រោម នឹងមានលាភសំណាងច្រើន និងអាចទទួលបានផលចំណេញច្រើន។ ១. ឆ្នាំម្សាញ់ ហោរាសាស្ត្រ​បញ្ជាក់​ថា សំណាង​ក្នុង​ការងារ​របស់​អ្នក​កើត​ឆ្នាំ​ម្សាញ់ តែង​កើន​ឡើង​ឥត​ឈប់ឈរ។ នោះហើយជាមូលហេតុដែលមនុស្សឆ្នាំនេះ អាចសម្រេចបាននូវសមិទ្ធិផលជាច្រើន។ អ្នក​កើត​ឆ្នាំ​ម្សាញ់ ជា​មនុស្ស​ឆ្លាត​វៃ និង​រហ័សរហួន។ ក្រៅ​ពី​នេះ ការ​សម្រប​ខ្លួន​របស់ ពួកគេក៏​ខ្ពស់​ដែរ។ អ្នកអាចទប់ទល់នឹងសម្ពាធការងារក៏ដូចជាជីវិត។ បើ​អ្នក​នៅ​ជុំវិញ​ជួប​បញ្ហា អ្នក​កើត​ឆ្នាំ​ម្សាញ់​សុខចិត្ត​ជួយ​។ អ្នក​កើត​ឆ្នាំម្សាញ់ មាន​ចរិត​ស្លូតបូត មាន​ចរិត​ល្អ ដូច្នេះ​ទោះ​ទៅ​ណា​មក​ណា​ក៏​មាន​ចិត្ត​ស្រលាញ់​ និង​ចាំ​ជួយ។ ក្នុងពេលខាងមុខ សូមចាប់យកឱកាសដែលអ្នកមាន…

New Copy
ប្លែកៗ

២សប្ដាហ៍ក្រោយ! ឱ្យតែអ្នកមិនបោះបង់ សំណាងធំនឹងចូលមករកអ្នក

ក្នុង​រយៈពេល​ ២​ សប្តាហ៍​ខាងមុខ សម្រាប់អ្នកឆ្នាំទាំង ៤ ខាងក្រោមនេះ ​ងាយ​នឹង​ទទួល​លាភ​សំណាង និង​ទ្រព្យសម្បត្តិ​ច្រើនជាងគេ តែយ៉ាងណា ក៏ទាមទារឱ្យអ្នក ត្រូវតែខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំង។ ១. ឆ្នាំមមី ​អ្នក​កើត​ឆ្នាំ​មមី តែងតែ​ស្វាហាប់ និង​ពោរពេញ​ដោយ​ភាព​រីករាយ​។ ពួកគេមានទេពកោសល្យ ច្នៃប្រឌិត និងតែងតែជាម្ចាស់នៃគំនិតថ្មីៗ។ រាសីចក្រ​នេះ​គឺ​ជា​អ្នក​មាន​ភាព​ល្អ​ឥត​ខ្ចោះ ដែល​តែង​តែ​មាន​ការ​ទាមទារ​ខ្ពស់​លើ​ខ្លួន​ឯង។ បើ​អ្នក​តាំងចិត្ត​ក្នុង​ការងារ អ្នក​អាច​សម្រេច​បាន​ជោគជ័យ​ក្នុង​រយៈពេល​ដ៏ខ្លី។ ពួកគេត្រូវបានគោរពដោយសហសេវិករបស់ពួកគេ និងជឿទុកចិត្តដោយថ្នាក់លើរបស់ពួកគេ។ ២ សប្តាហ៍បន្ទាប់ គឺជាពេលវេលាដែលសញ្ញារាសីចក្រសេះ មានការទម្លាយដ៏អស្ចារ្យនៅក្នុងការងារ។ អ្នក​ទទួល​បាន​ប្រាក់​បៀវត្សរ៍​នឹង​ទទួល​បាន​លទ្ធផល​ល្អ មាន​ឱកាស​បាន​ដំឡើង​ប្រាក់​ខែ។ អ្នកដែលមានបំណងចង់ផ្លាស់ប្តូរការងារ…