មនុស្សធំដឹងក្ដី កាន់តែជោគជ័យ គេមិនអួត មិនសម្ញែងរឿងទាំងអស់នេះឡើយ

៤
ការផ្សាយពាណិជ្ជកម្ម

មនុស្សយើង កាលណាចាស់ចិត្តចាស់គំនិត ចេះប្រើជីវិតជារបស់ខ្លួនឯង មានបែបផែនជីវិតច្បាស់លាស់ អាចរកលុយបានដោយខ្លួនឯងហើយនោះ គេនឹងដឹងថា ការប្រើជិវិតរឹតតែសាមញ្ញនឹងរឹតតែមានតម្លៃ និងថ្លៃថ្នូរ ការបង្អួតគ្នា មិនមែនជារឿងល្អឡើយនៅក្នុងសង្គមបច្ចុប្បន្ននេះ។

មនុស្សកាលណាយល់ច្បាស់ពីជិវិត គេនឹងចេះនៅស្ងៀម និងមានរបៀបនៃការរស់នៅយ៉ាងស្ងៀមស្ងាត់ តួយ៉ាងគេមិនចេះតែអួតក្អេងក្អាងនូវរបស់ប្រើប្រាស់ ឬទំនាក់ទំនងស្នេហាឱ្យបណ្ដាញសង្គមបានដឹងនោះឡើយ ជីវិតរឹតតែឯកជន ជីវិតនោះនឹងរឹតតែមានក្ដីសុខ។

ការផ្សាយពាណិជ្ជកម្ម

3acd79b486645cf03aff10da68cb5b75

ធំៗអស់ហើយ អាចរកលុយចាយបានដោយខ្លួនឯង អាចមានសមត្ថភាពចិញ្ចឹមខ្លួនឯងបាន អ្នកនឹងដឹងថា ការបង្អួតនូវសម្ភារនិយមគឺជារឿងដែលអត់ប្រយោជន៍បំផុត។ សម័យនេះ ជាសម័យមនុស្សចេះរកលុយចាយបានច្រើន របស់របរប្រើប្រាស់ថ្លៃៗ សម្ភារប្រេនល្បីៗ អ្នកណាក៏គេអាចទិញបានដែរ តែអ្នកឱ្យតម្លៃលើកិត្តិយសពិត គេមិនគិត យកចិត្តទុកដាក់នឹងរឿងអស់ទាំងហ្នឹងឡើយ មនុស្សកាន់តែជោគជ័យ កាន់តែលែងខ្វល់រឿងអួតអាងគ្នា។

ការផ្សាយពាណិជ្ជកម្ម

8dc24ca48febfa65fdbd7f223a07518a

សម័យនេះ គេប្រើរបស់ថ្លៃៗប៉ុនណា ក៏គេមិនបង្អួតគ្នាដែរ កាន់តែអួត ខ្លួនឯងនឹងកាន់តែអន់ទៅវិញទេ ដូច្នេះ គេប្រើយ៉ាងស្ងៀមស្ងាត់។ ម្យ៉ាងទៀត ចំពោះរឿងទំនាក់ទំនងស្នេហាក៏ដូចគ្នាដែរ អ្នកខ្លះគេទាក់ទងគ្នាស្ងាត់ៗ ខំប្រឹងរកស៊ី ឱ្យមានលុយ មានបាន ចំណែករឿងបង្អួតគ្នា គេទុកមួយឡែកហើយ ព្រោះគេត្រូវសង្វាតរកលុយដើម្បីអនាគត។

ការផ្សាយពាណិជ្ជកម្ម

មួយវិញទៀត មិនមែនជារឿងអួត សម្ញែង ប្រជែងគ្នាទេ តែជារឿងផុស Drama រអ៊ូច្រើនទាមទារចំណាប់អារម្មណ៍ គឺគេមិនធ្វើឡើយ សម័យនេះ ធ្វើឱ្យគេអាណិតមិនចំណេញទេ មានតែគេជាន់ថែម សើចចំអក គេមិនយកពេលវេលាដ៏មានតម្លៃ ទៅខូចចិត្ត ឈឺចាប់ព្រោះតែរឿងស្នេហានោះឡើយ គេយកពេលទៅគិតរឿងល្អៗ ចំណេះដឹងថ្មីៗ ដើម្បីអភិវឌ្ឍខ្លួនឯង មិនមែនខូចចិត្តអត់ប្រយោជន៍នោះទេ៕

F95dced174d9b572e60f8f1b5c4da97d

ការផ្សាយពាណិជ្ជកម្ម

អត្ថបទ ៖ ភី អេក / ក្នុងស្រុករក្សាសិទ្ធិ

ការផ្សាយពាណិជ្ជកម្ម