ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

New Copy
ទស្សនៈ

ទម្លាប់ចាត់ចែងលុយកាក់ទាំង ៣ បង្ហាញថា មិនយូរ មិនឆាប់ អ្នកនឹងក្លាយជាអ្នកមានស្ដុកស្ដម្ភ

បើ​អ្នក​យល់ដឹងកាន់តែច្បាស់ អំពី ​៣ ​ចំណុច​ខាង​ក្រោម​នេះ ចំពោះរឿងលុយកាក់ វាជាសញ្ញាមួយបញ្ជាក់ថា អ្នកកំពុងតែប្រែក្លាយខ្លួនក្លាយជាអ្នកមានទ្រព្យស្ដុកស្ដម្ភ ក្នុងពេលឆាប់ៗខាងមុខនេះហើយ។ ១. ឱ្យតម្លៃលុយ ចាត់ទុកលុយដូចជាមនុស្សដែរ។ ប្រសិនបើអ្នកចង់ទទួលបានការគោរពពីអ្នកដទៃ អ្នកត្រូវតែគោរពអ្នកដទៃជាមុនសិន។ មិនខុសគ្នាឡើយ អ្នកចេះឱ្យតម្លៃលុយកាក់ លាភសំណាង ក៏នឹងមកដោយស្វ័យប្រវត្ត។ ដូច្នេះ​តើ​អ្វី​ទៅ​ជា​ការ​គោរព និងឱ្យតម្លៃ​ប្រាក់? ទីមួយគឺថា ការចំណាយលុយត្រូវតែមានតម្លៃ។ ទីពីរ ការរកលុយត្រូវមានចេតនាត្រឹមត្រូវ។ ការ​រក​លុយ​តាម​ផ្លូវ​ត្រូវ លាភ​សំណាង​ចាស់ថ្មី​ត្រូវ​រក្សា​ទុក​ជា​និរន្តរ៍​។ បើមិនដូច្នេះទេ មិនថាអ្នករកបានប្រាក់ប៉ុន្មានទេ អ្នកនឹងបាត់បង់អ្វីៗទាំងអស់ ហើយរាល់ការកក់ទុកនឹងកើនឡើងជាលំដាប់។ ចាយលុយត្រូវមានគោលដៅ ត្រូវតែបង្កើតតម្លៃ។ ឧទាហរណ៍ថា…

2
សង្គម

មុននឹងចង់មានស្នេហា​ ត្រូវរៀនចេះគោលការណ៍ទាំង ៥ នេះសិន

មុននឹងអ្នកចង់មានស្នេហា មិនថាអ្នកស្ថិតក្នុងវ័យណាមួយនោះទេ អ្នកត្រូវដឹងពីគោលការណ៍ទាំង៥ចំណុចនេះជាមុនសិន ហើយត្រូវតែធ្វើឱ្យបាន ទើបអ្នកមិនធ្លាក់ខ្លួនជាមនុស្សល្ងង់ ទន់ជ្រាយ ត្រូវរងការឈឺចាប់ រងទុក្ខវេទនា ព្រោះតែរឿងស្នេហា។ ១. ត្រូវតែស្រស់ស្អាត ស្ត្រីស្រស់ស្អាត មិនចាំបាច់ទាល់តែស្លៀកពាក់ស៊ិចស៊ី មិនបាច់ទាល់តែទិញសម្លៀកបំពាក់ថ្លៃៗ ឬប្រើប្រាស់របស់ប្រេនៗនោះឡើយ។ ប៉ុន្តែស្ត្រីដែលស្រស់ស្អាត គ្រាន់តែដឹងពីរបៀបតុបតែងរូបសម្រស់ឱ្យស្អាតសមរម្យប៉ុណ្ណឹងទៅគឺបានហើយ។ ស្ត្រីដ៏ស្រស់ស្អាតម្នាក់ ជាដំបូងត្រូវមើលខ្លួនឯងថា មានភាពលេចធ្លោ ធ្វើឱ្យខ្លួនឯងមានទំនុកចិត្តនៅចំពោះមុខមនុស្សគ្រប់រូប។ ជីវិតនេះមិនយូរទេ ដូច្នេះកុំស្ទាក់ស្ទើរក្នុងការថែរក្សារូបរាង និងរូបសម្រស់របស់ខ្លួនឯងឱ្យបានល្អ។ ២. រស់នៅដោយស្មោះត្រង់ ប្រសិនបើអ្នកចង់មានបុរសស្មោះត្រង់ មិត្តល្អ មិត្តរួមការងារស្មោះត្រង់ អ្នកគួរតែធ្វើខ្លួនជាមនុស្សស្មោះត្រង់ ចាប់ផ្ដើមពីខ្លួនអ្នកជាមុនសិន ភាពល្អ…

New Copy
ប្លែកៗ

អត្ថន័យនៃសត្វទាំង ៣ ចូលផ្ទះ មានប្រផ្នូលល្អ និងអាក្រក់

ទំនាយពីដើមច្រើនតែនិយាយថា ប្រសិនបើផ្ទះណាមានសត្វទាំង ៣ នេះចូលក្នុងផ្ទះ ផ្ទះនោះនឹងមានរឿងដែលកើតឡើង។ យ៉ាងណាមិញ ប្រផ្នូលទាំងនោះតំណាលថា “ជ្រូក​ចូល​ផ្ទះ ​ក្រ ឆ្កែ​ចូល​ផ្ទះ​ សម្បូរសប្បាយ ឆ្មា​ចូល​ផ្ទះ​ បង្ហាញពីការកាន់​ទុក្ខ” តើ​គោល​គំនិត​នេះ​កើត​ចេញ​ពី​អ្វី ហើយ​ពិត​ឬ​មិន​ពិត? ១. ជ្រូក​ចូលផ្ទះ ជាប្រផ្នូលនាំឱ្យក្រ ជ្រូក​ជា​សត្វ​ដែល​គ្រប់គ្នាដឹងថា ច្រើនតែគេចិញ្ចឹមនៅតាមជនបទ ដែល​ច្រើន​តែ​ចិញ្ចឹម​សម្រាប់​ជាសាច់ និង​អាហារ។ ម្យ៉ាងទៀត ចរិតលក្ខណៈរបស់សត្វនេះ គឺស៊ីដេកៗ ខ្ជិលច្រអូសណាស់។ កាលពីជំនាន់ដើម គ្រួសារភាគច្រើនមានជីវភាពលំបាកខ្លាំងនៅជនបទ។ បើ​អ្នក​ខ្ជិល​ហើយ​មិន​ធ្វើ​ការ នោះ​គឺ​ពិបាក​រក ​សូម្បី​តែ​អាហារ។ នៅក្នុងគំនិតរបស់មនុស្សភាគច្រើន…

New Copy
ប្លែកៗ

ខែល្អសំណាងច្រើន! កំពូលឆ្នាំទាំង ៤ សំណាងធំខ្លាំងក្នុងខែក្រោយនេះ

ចូល​ដល់​ខែ​តុលា សម្រាប់អ្នកឆ្នាំទាំង ​៤ ​ដែល​ទទួល​បាន​លាភ​សំណាង និង​ទ្រព្យសម្បត្តិ​ច្រើន​ជាងគេ។ ១. ឆ្នាំខាល ខ្លាភាគច្រើនគឺជាមនុស្សឆ្លាតវៃ ឯករាជ្យ ក្លាហាន និងមានការតាំងចិត្តខ្ពស់ ថែមទាំងមានមហិច្ឆតាធំផងដែរ។ នៅខែ​តុលា ជា​ខែ​ដ៏​ស័ក្តិសម​បំផុត​សម្រាប់​អ្នក​កើត​ឆ្នាំ​ខ្លា ជាពិសេស​បញ្ហា​ហិរញ្ញវត្ថុ។ ថ្វីដ្បិតតែនៅពាក់កណ្តាលឆ្នាំ ត្រូវជួបរឿងមិនល្អមួយចំនួនដោយសារគ្រោះតិចតួចក៏ដោយ ប៉ុន្តែចូលដល់ចុងឆ្នាំ រាសីឆ្នាំខ្លា កាន់តែមានភាពរុងរឿងឡើង។ ហោរាសាស្ត្រ​និយាយថា ខែ​តុលា​ជា​វេលា​ដែល​ផ្កាយ​ល្អ​រះ​ឡើង អ្នកឆ្នាំខ្លា​ជោគជ័យ​គ្រប់​ការងារ ក្នុងផ្ទះមានភាពកក់ក្ដៅ ហើយ​លុយកាក់ក៏ចាយមិនអស់ដែរ​។ មិនត្រឹមតែផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែទិដ្ឋភាពផ្សេងទៀតនៃជីវិតរបស់ពួកគេក៏មានភាពរលូនផងដែរ ហើយវានឹងក្លាយជាកំហុសដ៏ធំមួយ ដែលមិនដាក់បញ្ចូលពួកគេនៅក្នុងបញ្ជីនៃសញ្ញារាសីចក្រដែលសំណាងបំផុតនៃខែនេះ។ ២. ឆ្នាំរោង យោងតាមហោរាសាស្ត្រឆ្នាំទាំង…

4
ប្លែកៗ

តើឱសថទិព្វណាដែលអ្នកចង់ផឹក ក្នុងចំណោមខាងក្រោមនេះ នោះនឹងដឹងថា តើអ្នកមានភាពលោភលន់ប៉ុនណានៅក្នុងខ្លួន?

ប្រសិនបើឱ្យអ្នកជ្រើសរើសឱសថទិព្វមួយ ក្នុងចំណោមខាងក្រោមនេះ តើអ្នកចង់ផឹកឱសថមួយណា តើអ្នកចង់មានថាមពលមួយណា? ជ្រើសរើសថ្នាំទិព្វទាំងនេះ ដើម្បីដឹងពីកម្រិតនៃភាពលោភលន់នៅក្នុងខ្លួនអ្នក។ ១. ថ្នាំទិព្វពណ៌ បៃតង – ជួយឱ្យក្មេងជាងវ័យ ប្រសិនបើអ្នកជ្រើសយលថ្នាំទិព្វពណ៌បៃតង ដែលជួយឱ្យអ្នកនៅតែស្រស់ស្អាត ក្មេងជាងវ័យ នោះមានន័យថា អ្នកជាមនុស្សដែលដិតដាមក្នុុងអតីតកាលយ៉ាងខ្លាំង អ្នកតែងតែចង់បង្វិលពេលវេលាឱ្យត្រឡប់ក្រោយ ដោយមិនចង់ប្រឈមមុខនឹងបច្ចុប្បន្ន ក៏រឹតតែមិនចង់ទៅកាន់អនាគតទេ។ អ្នកនៅតែក្រសោបអតីតកាលជាប់មិនព្រមលែង។ អ្នកនៅតែគិតថា អតីតកាលរបស់អ្នកល្អ ប្រសិនបើអ្នកនៅក្មេងដូចមុន អ្នកនឹងអាចចាប់ផ្ដើមនូវរឿងជាច្រើន អ្នកនឹងរស់នៅក្នុងភាពជាក្មេង មានការជ្រើសរើសជាថ្មីម្ដងទៀត។ មេរៀនសម្រាប់អ្នក ៖ អ្នកគួរតែបើកចិត្តជាថ្មី រៀនបំភ្លេចអតីតកាលចោលខ្លះ ទទួលយកបច្ចុប្បន្ន កុំឱបក្រសោបរឿងកាលពីមុនពេក…

2
សង្គម

មនុស្សស្រី! ត្រូវរៀនគ្រប់គ្រងលើជីវិត និងខ្សែវាសនារបស់ខ្លួនឯង ដោយវិធី ៤ចំណុចនេះ

ក្នុងនាមជាស្ត្រី អ្នកគួរតែចងចាំនូវចំណុច ៤ យ៉ាងខាងក្រោម ដើម្បីធ្វើឱ្យជីវិតរបស់អ្នកកាន់តែមានសេរីភាព និងមានភាពល្អប្រសើរ គ្រប់គ្រងជីវិតដែលអ្នកជ្រើសរើស ដើម្បីក្ដីសុខ សុភមង្គលរបស់អ្នកខ្លួនឯង។ ១. ផ្ដោតលើចំណង់ចំណូលចិត្តខ្លួនឯង ចំណង់ចំណូលចិត្តមិនចាំបាច់ជាបញ្ហាធំទេ។ ការរស់នៅជាមួយចំណង់ចំណូលចិត្ត គឺសាមញ្ញ នៅពេលអ្នកប្រាថ្នាចង់ស្វែងយល់ពីសមត្ថភាពផ្ទាល់ខ្លួន និងយកឈ្នះអ្វីមួយនៅក្នុងជីវិត។ ចំណង់ចំណូលចិត្ត គឺជាអ្វីដែលនឹងជម្រុញឱ្យអ្នកធ្វើសកម្មភាពឱ្យបានច្រើនបំផុត ហើយវាក៏ជាអ្វីដែលធ្វើឱ្យជីវិតអ្នកកាន់តែមានន័យ។ រាល់ថ្ងៃភ្ញាក់ពីដំណេកចំណង់ចំណូលចិត្តនឹងក្លាយជាប្រភពថាមពលសម្រាប់អ្នក ដើម្បីខិតខំព្យាយាម និងមានអារម្មណ៍រីករាយ។ ២. មានគោលការណ៍ជីវិតផ្ទាល់ខ្លួន ស្ត្រីមិនគួរបោះបង់សេចក្តីថ្លៃថ្នូររបស់ខ្លួន ដោយសារតែសេចក្តីស្រឡាញ់របស់នរណាម្នាក់ កុំទទួលយកការធ្វើអាក្រក់ចំពោះខ្លួនឯង និងសាច់ញាតិ បោះបង់គោលដៅ បោះបង់អ្វីដែលខ្លួនឯងត្រូវការ ដោយសារតែស្នេហានោះឡើយ។ កុំធ្វើបាបខ្លួនឯងដោយសារតែចង់ផ្គាប់ចិត្តនរណាម្នាក់…

4
ប្លែកៗ

ជ្រើសរើសតុក្កតាគូស្នេហ៍មួយដើម្បីដឹងថា តើអ្នកនឹងដៃគូរបស់អ្នកសក្តិសមនឹងរៀបការនឹងគ្នា ឬគ្រាន់តែអាចបានត្រឹមតែសង្សារនឹងគ្នា?

ជ្រើសរើសរូបតុក្កតាមួយដែលអ្នកគិតថា គួរឱ្យស្រឡាញ់ និងត្រូវចិត្តអ្នកជាងគេដើម្បីដឹងថា តើអ្នក និងដៃគូម្ខាងទៀតរបស់អ្នក អាចបានត្រឹមតែស្រឡាញ់គ្នា ឬអាចបានរៀបការនឹងគ្នាដែរឬទេ? A. អ្នកជាមនុស្សដែលពិបាកនឹងយល់ចិត្តបំផុត អ្នកដែលមានភេទផ្ទុយពីអ្នក គេពិតជាមានអារម្មណ៍ថា អ្នកជាមនុស្សដែលពិបាកនឹងចុះសម្រុងណាស់ គេ និងអ្នកទាក់ទងគ្នា អាចមានត្រឹមតែ ៥០/៥០ ប៉ុណ្ណោះ ដែលអាចមានសង្ឃឹមថា នឹងបានរៀបការជាមួយនឹងគ្នា។ ពួកគេប្រហែលជាគិតថាអ្នកសក្តិសមនឹងការណាត់ជួបគ្នាត្រឹមតែមួយពេលៗ ប៉ុន្តែនៅពេលអ្នកជួបមនុស្សត្រឹមត្រូវ និងពិតប្រាកដនៅពេលដែលសក្តិសម អ្នកនឹងក្លាយជាគម្រូល្អបំផុតរបស់ពួកគេដោយស្វ័យប្រវត្តិ។ នៅពេលនោះ អ្នកនឹងមានគំនិតម៉ឺងម៉ាត់ និងច្បាស់លាស់បំផុតអំពីអាពាហ៍ពិពាហ៍ ដោយដឹកនាំខ្លួនអ្នកឱ្យមានទំនាក់ទំនងយូរអង្វែង។ ជាធម្មតាអ្នកនឹងនៅទំនេរក្នុងការដើរហើរ និងមិនចូលចិត្តជាប់ចិត្តស្នេហា ចែចង់ណាត់ជួបនិងមិនគិតច្រើនពីអនាគតឡើយ។ នៅពេលដែលអ្នកពិតជាស្រលាញ់នរណាម្នាក់ ហើយចង់នៅជាមួយពួកគេអស់មួយជីវិត…

4
ប្លែកៗ

ជ្រើសរើសរូបមួយ ដើម្បីដឹងពីគុណសម្បត្តិទាំង៥យ៉ាង ដែលអ្នកដទៃមិនបានដឹងអំពីអ្នក

ជ្រើសរើសរូបមួយដែលទាក់ទាញចិត្តអ្នកបំផុត ដើម្បីដឹងអំពីគុណសម្បត្តិទាំង៥យ៉ាងរបស់អ្នក ដែលអ្នកដទៃមិនដែលដឹងថា អ្នកជាមនុស្សដែលមានចរិតលក្ខណៈបែបណាខ្លះ។ A. រូបនៅអក្សរ A ១. អ្នកជាមនុស្សដែលយកចិត្តទុកដាក់ខ្លាំងចំពោះអារម្មណ៍ និងទំនាក់ទំនង កុំថាឡើយចំណងស្នេហា សូម្បីតែជាមិត្តភាពក៏អ្នកលះបង់ឱ្យគេអស់ពីកាយចិត្តដែរ។ ២. ត្រជាក់ត្រជុំ និងសមហេតុផលតែដូចអ្នកដទៃគេនឹងទាញបេះដូងអ្នកឱ្យស្រលាញ់មនុស្សនោះ។ ៣. មិនមែនជាមនុស្សដែលចងចាំការស្អប់គ្នាអស់រយៈពេលជាយូរមកហើយ ប្រហែលជាពេលតូចចិត្តនឹងនិយាយរឿងគួរឱ្យស្អប់ ប៉ុន្តែពិតជាស្ងប់ស្ងាត់ហើយព្រងើយកន្តើយចំពោះពួកគេ។ ៤. វាបង្ហាញថាគ្មាននរណាម្នាក់ត្រូវការទេ តែខ្ញុំមានបំណងចង់មាននរណាម្នាក់នៅក្បែរខ្ញុំដែលយល់ ស្រឡាញ់ និងបំពេញតាមតម្រូវការរបស់ខ្ញុំ។ ៥. អត់ធ្មត់ តស៊ូរាល់ការឈឺចាប់ អ្នកក៏តែងតែសុខចិត្តរ៉ាប់រងតែម្នាក់ឯង មិនចង់រំខាន ឬពាក់ព័ន្ធនឹងអ្នកណាឡើយ។ B. រូបនៅអក្សរ…

Cover Korea
សម្រង់

អាថ៌កំបាំងងាយៗទាំងនេះសោះ បានជាស្រីៗ និងតារាកូរ៉េសុទ្ធតែមានផ្ទៃមុខស្អាត ស រលោងម៉ដ្ឋខៃ

មិនថាតែតារាកូរ៉េទេ បុរស និងនារីកូរ៉េភាគច្រើនសុទ្ធតែមានស្បែកមុខ ស ស្អាត រលោង ម៉ដ្ឋគួរឱ្យច្រណែនតែម្តង។ អ្នកខ្លះយល់ថា ជនជាតិកូរ៉េស្អាត មកពីកត្តាតំណពូជ និងអ្នកខ្លះក៏យល់ថាមកពីឥទ្ធិពលនៃគ្រឿងសម្អាងល្អ និងគុណភាពជាដើម។ ជនជាតិកូរ៉េក៏មិនខុសពីជនជាតិផ្សេងៗប៉ុន្មានដែរ ក្រៅពីគ្រឿងតុបតែងសម្រាប់រូបសម្រស់ខាងក្រៅបានមួយឆាវៗ ការពិតទៅជនជាតិកូរ៉េ មានអាថ៌កំបាំងមួយចំនួនក្នុងការថែទាំងសម្រស់ដែលអ្នកមិនធ្លាប់ដឹង។ ដូច្នេះថ្ងៃនេះយើងខ្ញុំនឹងលើកឡើងពីអាថ៌កំបាំងថែរក្សាសម្រស់របស់ជនជាតិកូរ៉េដែលមានដូចជា៖ ១. ១០វិនាទី ដើម្បីភាពស្រស់ស្អាត ដើម្បីសម្អាតស្បែកមុខឱ្យស្រស់ស្អាត មានសុខភាពល្អ និងស្រស់ថ្លាបន្ថែម ក្រោយពីងូតទឹក ជនជាតិកូរ៉េទាំងប្រុសទាំងស្រី ចំណាយពេល ១០វិនាទី ដើម្បីធ្វើការលាបក្រែម និងម៉ាស្សាផ្តល់សំណើមលើផ្ទៃមុខបន្ថែម។ លទ្ធផល៖ ក្រោយពេលងូតទឹករួច រន្ធញើសនឹងបើក ដូច្នេះការលាបផលិតផលនឹងចូលទៅបញ្ជ្រាបក្នុងស្បែកមុខបានល្អ…

P58124
សម្រង់

ទម្លាប់អាក្រក់ ៦ យ៉ាង ដែលអ្នកតែងតែធ្វើនៅពេលល្ងាច អាចបំផ្លាញសុខភាព និងបង្កឱ្យដាច់សរសៃឈាមខួរក្បាល

ខាងក្រោមនេះ គឺជាទម្លាប់អាក្រក់ទាំង៦ចំណុច ដែលមនុស្សភាគច្រើនតែងតែធ្វើជាប្រចាំនៅពេលល្ងាច ទម្លាប់ទាំងនេះ វាពិតជាជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់សុខភាពរបស់អ្នក ជាពិសេស អាចនឹងបង្កឱ្យមានបញ្ហាដាច់សរសៃឈាមខួរក្បាលថែមទៀតផង។ ១. ប្រើប្រាស់ទូរសព្ទ ក្រុមអ្នកស្រាវជ្រាវបានបង្ហាញថា ការប្រើប្រាស់ទូរសព្ទដៃ និងឧបករណ៍អេឡិចត្រូនិច ឬការមើលទូរទស្សន៍បន្ទាប់ពីរយៈពេល ២១ ម៉ោង អាចបង្កឱ្យមានការរំខានដល់ដំណេក។ ប្រសិនបើអ្នកអនុញ្ញាតឱ្យពន្លឺពណ៌ខៀវបញ្ចេញជាប្រចាំពីកុំព្យូទ័រ ទូរសព្ទ ទូរទស្សន៍ វាអាចរារាំងការផលិតមេឡានីនដែលជាសារធាតុដែលជួយឱ្យរាងកាយគេងបានស្រួល ធ្វើឱ្យអ្នកកាន់តែតានតឹងអារម្មណ៍ គេងមិនលក់បណ្តាលឱ្យដាច់សរសៃឈាមខួរក្បាលថែមទៀតផង។ ២. បន្ទាប់ពីញុំារួចចូលគេងភ្លាម នៅពេលដែលអ្នករក្សាទម្លាប់នៃការញុំារួច ក៏ទៅគេងភ្លាមៗ បើអ្នកទម្លាប់បែបនេះជាប្រចាំ វានឹងធ្វើឱ្យលំហូរឈាមក្នុងខួរក្បាលហូរទៅក្រពះ បណ្តាលឱ្យសម្ពាធឈាមធ្លាក់ចុះ ដូច្នេះបរិមាណអុកស៊ីសែនដែលផ្គត់ផ្គង់ទៅខួរក្បាលក៏ថយចុះដែរ។ ក្នុងពេលជាមួយគ្នានេះដែរ វាងាយស្រួលណាស់ដែលបណ្តាលឱ្យអស់កម្លាំង…

New Copy 30
សេដ្ឋកិច្ច

សម្រកទម្ងន់ក្នុងរយៈ៧ថ្ងៃ ដោយការទទួលទានទឹកឱ្យបានត្រឹមត្រូវ

ការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ មិនត្រឹមតែធ្វើឱ្យរាងកាយមានសុខភាពល្អប៉ុណ្ណោះទេ ថែមទាំងជួយលើកកម្ពស់ការចំណាយថាមពលដោយមានប្រសិទ្ធភាព និងជួយសម្រកទម្ងន់ផងដែរ។ ខាងក្រោមនេះ ជាវិធីទាំង៨យ៉ាង ដែលអ្នកអាចសម្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព ដោយគ្រាន់តែទទួលទានទឹកឱ្យបានត្រឹមត្រូវទៅតាមពេលដែលបានចែង។ ១. ទឹកកែវដំបូង ផឹកបន្ទាប់ពីភ្ញាក់ពីគេង បន្ទាប់ពីក្រោកគេងនៅម៉ោង ៧-៨ ម៉ោងរាងកាយនឹងខ្សោះជាតិទឹក។ ដូច្នេះអ្នកត្រូវផឹកទឹកក្តៅមួយកែវបន្ទាប់ពីភ្ញាក់ពីគេង។ នេះជួយធ្វើឱ្យប្រសើរឡើងនូវការរំលាយអាហារនៅក្នុងរាងកាយ​ បំបាត់ល្បឿន ចៀសវាងហានិភ័យនៃការទល់លាមក និងជួយដុតបំផ្លាញជាតិខ្លាញ់ឱ្យមានប្រសិទ្ធភាព។ ២. កែវទឹកទី ២ ទទួលទាននៅម៉ោង ៩ ព្រឹក បន្ទាប់ពីញុំាអាហារពេលព្រឹករួច ការផឹកទឹកមួយកែវជួយសម្អាតមាត់ និងជម្រុញការរំលាយអាហាររាងកាយ ធ្វើឱ្យមេតាប៉ូលីសមានថាមពលលឿន ការទទួលទានកាឡូរីក៏ស៊ីបានល្អប្រសើរដែរ មិនកកកុញនៅក្នុងខ្លួនប្រាណបង្កឱ្យឡើងទម្ងន់។ ៣.…

1 1
សេដ្ឋកិច្ច

ផលប៉ះពាល់ទាំង ៩ ចំពោះអ្នកដែលតែងតែធ្វើការនៅពេលយប់!

ចំពោះអ្នកដែលតែងតែធ្វើការនៅពេលយប់ មិនថាអ្នកធ្វើជាប្រចាំ ឬម្ដងម្កាលនោះទេ វាក៏នៅតែជះឥទ្ធិពល មានផលប៉ះជាល់យ៉ាងខ្លាំងដល់ដំណេករបស់អ្នក ព្រោះវាមានផលប៉ះពាល់ដល់រាងកាយ និងប្រព័ន្ធសរសៃប្រសាទផងដែរ។ ខាងក្រោមនេះ គឺជាផលប៉ះពាល់ទាំង៩ ប្រសិនបើអ្នកនៅតែបន្តធ្វើការពេលយប់! ១. ធ្វើឱ្យប្រព័ន្ធដំណេករបស់អ្នកមានបញ្ហា ការធ្វើការនៅពេលយប់នឹងជះឥទ្ធិពលដល់ប្រព័ន្ធគេងរបស់អ្នក។ ការធ្វើការយប់វាបណ្តាលឱ្យចង្វាក់នៃការគេងខុសប្រក្រតី អ្វីដែលអ្នកជំនាញណែនាំគឺត្រូវចំណាយពេលសម្រាក និងចៀសវាងការប៉ះពាល់នឹងពន្លឺ។ ប្រសិនបើអ្នកចង់សម្រាកឱ្យបានគ្រប់គ្រាន់ លុះត្រាតែអ្នកកំណត់េពេលវេលាគេងឱ្យបានត្រឹមត្រូវ។ ២. ប្រព័ន្ធរំលាយអាហារមានបញ្ហា នៅពេលអ្នកគេងយឺត … អ្វីដែលបានកើតឡើងគឺការឃ្លាន។ ហើយនៅពេលដែលអ្នកឃ្លាន អ្នកនឹងញុំាក្នុងអំឡុងពេលនោះ ប៉ុន្តែវាគឺនៅពាក់កណ្តាលយប់ទៅហើយ តើការបរិភោគអាហារពេលយប់នឹងធ្វើឱ្យក្រពះកាន់តែច្រើនរួមទាំងការរំលាយអាហារមិនត្រឹមត្រូវ និងក៏ធ្វើឱ្យឡើងទម្ងន់ផងដែរ។ ៣. បង្កើតនូវអារម្មណ៍ឯកាកាន់តែខ្លាំង ក្នុងខណៈពេលដែលអ្នកកំពុងតែសម្ងំធ្វើការនៅពេលយប់ វាក៏ជាពេលដែលគ្រប់គ្នាកំពុងតែគេងលក់ស្កប់ស្កល់…