តើឱសថទិព្វណាដែលអ្នកចង់ផឹក ក្នុងចំណោមខាងក្រោមនេះ នោះនឹងដឹងថា តើអ្នកមានភាពលោភលន់ប៉ុនណានៅក្នុងខ្លួន?

4
ការផ្សាយពាណិជ្ជកម្ម

ប្រសិនបើឱ្យអ្នកជ្រើសរើសឱសថទិព្វមួយ ក្នុងចំណោមខាងក្រោមនេះ តើអ្នកចង់ផឹកឱសថមួយណា តើអ្នកចង់មានថាមពលមួយណា? ជ្រើសរើសថ្នាំទិព្វទាំងនេះ ដើម្បីដឹងពីកម្រិតនៃភាពលោភលន់នៅក្នុងខ្លួនអ្នក។

១. ថ្នាំទិព្វពណ៌ បៃតង – ជួយឱ្យក្មេងជាងវ័យ

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2020 09 22 At 2.57.55 PM

ប្រសិនបើអ្នកជ្រើសយលថ្នាំទិព្វពណ៌បៃតង ដែលជួយឱ្យអ្នកនៅតែស្រស់ស្អាត ក្មេងជាងវ័យ នោះមានន័យថា អ្នកជាមនុស្សដែលដិតដាមក្នុុងអតីតកាលយ៉ាងខ្លាំង អ្នកតែងតែចង់បង្វិលពេលវេលាឱ្យត្រឡប់ក្រោយ ដោយមិនចង់ប្រឈមមុខនឹងបច្ចុប្បន្ន ក៏រឹតតែមិនចង់ទៅកាន់អនាគតទេ។ អ្នកនៅតែក្រសោបអតីតកាលជាប់មិនព្រមលែង។
អ្នកនៅតែគិតថា អតីតកាលរបស់អ្នកល្អ ប្រសិនបើអ្នកនៅក្មេងដូចមុន អ្នកនឹងអាចចាប់ផ្ដើមនូវរឿងជាច្រើន អ្នកនឹងរស់នៅក្នុងភាពជាក្មេង មានការជ្រើសរើសជាថ្មីម្ដងទៀត។
មេរៀនសម្រាប់អ្នក ៖ អ្នកគួរតែបើកចិត្តជាថ្មី រៀនបំភ្លេចអតីតកាលចោលខ្លះ ទទួលយកបច្ចុប្បន្ន កុំឱបក្រសោបរឿងកាលពីមុនពេក អតីតជាមេរៀន ជាកំហុស គួរតែយកវាមកធ្វើជាបទពិសោធន៍ ហើយចាប់ផ្ដើមជាថ្មីជាមួយនឹងបច្ចុប្បន្នឱ្យបានល្អទើបមានតម្លៃ។

ការផ្សាយពាណិជ្ជកម្ម

២. ថ្នាំទិព្វពណ៌ខៀវ – ជួយឱ្យសប្បាយចិត្ត

Screen Shot 2020 09 22 At 2.58.00 PM

ការផ្សាយពាណិជ្ជកម្ម

បើអ្នកជ្រើសយកថ្នាំទិព្វពណ៌ខៀវ ដែលអាចជួយឱ្យអ្នកបានសប្បាយចិត្ត នោះមានន័យថា អារម្មណ៍របស់អ្នកក្នុងពេកនេះ គឺពិតជាពិបាកក្នុងការសម្រេចចិត្តជាខ្លាំង អ្នកពិតជាចង់ចាកចេញទៅឱ្យឆ្ងាយ ទៅកន្លែងថ្មីៗ ព្រោះអ្នកស្មុគស្មាញ និងធុញថប់ជាមួយនឹងស្ថានភាពនៃជីវិតក្នុងពេលបច្ចុប្បន្នរបស់អ្នកណាស់។

មេរៀនសម្រាប់អ្នក ៖ ត្រូវហើយ វាក៏ជារឿងមួយដែលល្អប្រសើរ ដែលអ្នកអាចដកខ្លួនចេញពីកន្លែងស្មុគស្មាញមួយចំនួន និងអាចដកមនុស្សមួយចំនួនចេញពីជីវិតអ្នក ដើម្បីឱ្យជីវិតអ្នកបានល្អប្រសើរឡើងវិញ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្នកក៏មិនគួរផ្ដាច់ខ្លួនទាំងស្រុង ជាមួយនឹងសង្គមមនុស្ស ឬផ្ដាច់ទំនាក់ទំនងជាមួយអ្នកជុំវិញខ្លួនទាំងអស់នោះឡើយ ព្រោះថា ក៏មានមនុស្សខ្លះ គេពិតជាល្អ និងបារម្ភពីអ្នកយ៉ាងខ្លាំង។

ការផ្សាយពាណិជ្ជកម្ម

៣​. ថ្នាំទិព្វពណ៌ខ្មៅ – ជួយឱ្យភ្លេចការចងចាំ

Screen Shot 2020 09 22 At 2.58.04 PM

ការផ្សាយពាណិជ្ជកម្ម

 

បើអ្នកជ្រើសយកថ្នាំពណ៌ខ្មៅនេះ ដែលអាចជួយឱ្យអ្នកភ្លេចការចងចាំ នោះមានន័យថា វាប្រហែលជាជម្រើសចុងក្រោយរបស់អ្នកហើយ បន្ទាប់ពីជីវិតបានជួប និងឆ្លងកាត់បញ្ហា ការលំបាក រឿងឈឺចាប់ ខូចចិត្ត ខកបំណងជាច្រើនលើកច្រើនសារ អ្នកអាចគិតបានត្រឹមថា អ្នកចង់បំភ្លេចគ្រប់យ៉ាងឱ្យអស់ក្នុងពេលនេះ អ្នកលែងចង់ដឹង ចង់ឭ ឬឃើញអ្វីទាំងអស់ អ្នកគ្រាន់តែចង់បានពេលវេលាខ្លះ ដើម្បីសម្រាក បំភ្លេចគ្រប់យ៉ាង។ តែទោះជាយ៉ាងណាក៏ដោយ មានរឿងជាច្រើន បើអ្នកកាន់តែព្យាយាមបំភ្លេច អ្នកនឹងរឹតតែនឹកនាដល់វាទៅវិញទេ។ ដូច្នេះ មេរៀនសម្រាប់អ្នកគឺ គួរតែបើកចិត្ត ប្រឈមមុខនឹងការពិតឱ្យបានច្រើន ពេលវេលា នឹងជួយឱ្យអ្នកបានល្អប្រសើរឡើងវិញមិនខានឡើយ។

ការផ្សាយពាណិជ្ជកម្ម

៤. ថ្នាំទិព្វពណ៌ក្រហម – ជួយឱ្យអ្នកមានថាមពលខ្លាំងក្លាអាចគ្រប់គ្រងលើចិត្តខ្លួនឯងបាន

Screen Shot 2020 09 22 At 2.58.10 PM

ការផ្សាយពាណិជ្ជកម្ម

បើអ្នកជ្រើសយកថ្នាំពណ៌ក្រហម នេះបញ្ជាក់ថា អ្នកជាមនុស្សចិត្តខ្លាំង ចិត្តក្ដៅ ដូច្នេះ អ្នកចង់មានអំណាច់ថាមពល ដើម្បីអាចគ្រប់គ្រងលើចិត្តខ្លួនឯងបាន អ្នកចង់ឱ្យខ្លួនឯងមានអំណាចអាចពន្លត់ភ្លើងដែលមាននៅក្នុងចិត្តអ្នក ព្រោះអ្នកជាមនុស្សឆេវឆាវណាស់ ពេលខ្លះ មានបញ្ហា អ្នកឆាប់ខឹង ឆាប់ជះអារម្មណ៍ទៅកាន់មនុស្សដែលនៅជុំវិញខ្លួនអ្នក។ វាជារឿងដែលប្រសើរ ដែលអ្នកចេះចង់មានចិត្តគ្រប់គ្រង និងអប់រំអារម្មណ៍ខ្លួនឯងបែបនេះ ព្រោះថា បើចិត្ត និងអារម្មណ៍យើងមិនអាចឃុំគ្រងបានហើយនោះ កំហុស និងវិប្បដិសារីនឹងកើតមានលើយើងជាមិនខានឡើយ។ កុំបណ្ដោយឱ្យអារម្មណ៍ បង្កបង្កើតនូវកំហុសដោយអចេតនាជាមួយនឹងមនុស្សដែលនៅជុំវិញខ្លួន។

៥. ថ្នាំទិព្វពណ៌ស្វាយ – ជួយនាំអ្នកទៅគ្រប់កន្លែងដែលអ្នកចង់ទៅ

ការផ្សាយពាណិជ្ជកម្ម

Screen Shot 2020 09 22 At 2.58.14 PM

បើអ្នកផឹកថ្នាំទិព្វពណ៌ស្វាយនេះ មានន័យថា អ្នកពិតជាចង់មានសមត្ថភាពខ្លាំង ក្នុងការដែលអាចឱ្យអ្នកទៅកាន់គ្រប់កន្លែងដែលអ្នកចង់ទៅ។ អ្នកជាមនុស្សដែលចូលចិត្តធ្វើដំណើរផ្សងព្រេង ចូលចិត្តទៅកន្លែងដែលថ្មីៗ ប្លែកៗ ដើម្បីឈ្វេងយល់ឱ្យច្បាស់ពីជិវិត ដូច្នេះ អ្នកមិនចូលចិត្តឱ្យមានអ្វីដែលមកគាបសង្កត់ ឬបិទសិទ្ធិសេរីភាពក្នុងការដើរហើរ ឬប្រើប្រាស់ជីវិតរបស់អ្នកនោះឡើយ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ អ្នកក៏ត្រូវការពេលវេលាច្រើន ដើម្បីឈ្វេងយល់ និងស្គាល់ខ្លួនឯងឱ្យបានច្បាស់ និងត្រូវប្រាកដចិត្តថា អ្នកអាចមើលថែ និងការពារខ្លួនឯងបានយ៉ាងល្អ។ ហើយប្រសិនបើអ្នកសម្រេចចិត្តជ្រើសផ្លូវដើរដោយខ្លួនឯងហើយ អ្នកក៏ត្រូវតែជ្រើសផ្លូវដើរឱ្យបានល្អ កុំមានះ កុំអន្ទះសារ ធ្វើអ្វីខ្វះការគិតពិចារណាឱ្យសោះ៕

ប្រភព ៖ themindsjournal / ប្រែសម្រួល ៖ ភី អេក (ក្នុងស្រុក)

ការផ្សាយពាណិជ្ជកម្ម