ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

៣
ប្លែកៗ

រកមើលសំណាងរបស់អ្នក ពីពេលនេះ រហូតដល់ចុងឆ្នាំ

រូបភាពដែលអ្នកបានជ្រើសរើស នឹងបង្ហាញពីលាភសំណាងរបស់អ្នកពីពេលនេះ រហូតដល់ចុងឆ្នាំ។ តោះ! សាកល្បងធ្វើតេស្តទាំងអស់គ្នា។ 1. រូបសន្លឹកទី 1 នៅក្នុងខែចុងក្រោយនៃឆ្នាំនេះ អ្នកនឹងជួបមនុស្សដែលមានការគាំទ្រ ដូច្នេះផ្លូវអាជីពរបស់អ្នកគឺរលូនបំផុត។ ប្រសិនបើអ្នកចង់ទទួលបានការលើកកម្ពស់នៅកន្លែងធ្វើការ អ្នកដឹកនាំរបស់អ្នកនឹងជួយអ្នកជាក់ជាមិនខាន។ ប្រសិនបើអ្នកចង់ចាប់ផ្តើមអាជីវកម្ម អ្នកនឹងរកឃើញមិត្តភក្តិដែលមានគោលដៅ និងឧត្តមគតិដូចអ្នកដែរ។ មនុស្សគ្រប់គ្នានឹងឈរប្រគៀកស្មា សហការក្នុងអាជីវកម្ម និងជួយអ្នកឱ្យទទួលបានជោគជ័យដែលមិននឹកស្មានដល់។ ក្នុងរឿងស្នេហា អ្នកត្រូវពឹងផ្អែកលើដៃគូដែលអាចទុកចិត្តបាន ស្នេហារបស់អ្នកនឹងមានភាពរលូន មានក្ដីសុខ សុភមង្គលកាន់តែច្រើន។ 2. រូបសន្លឹកទី 2 អ្នកគឺជាមនុស្សដែលមានភាពចាស់ទុំ និងមានស្ថិរភាពខាងអារម្មណ៍។ សំណាងរបស់អ្នកនៅឆមាសទីមួយនៃឆ្នាំនេះមិនសូវល្អទេ ប៉ុន្តែអ្នកនឹងចូលទៅក្នុងដំណាក់កាលរុងរឿងបន្តិចម្តងៗ នៅប៉ុន្មានខែចុងក្រោយនៃឆ្នាំនេះ។…

4
សង្គម

កុំទាន់អាលរៀបការ ដរាបណាអ្នកនៅមិនទាន់អាចបោះបង់ក្ដីសុខ សេរីភាពផ្ទាល់ខ្លួនបាន

ការរៀបការ សាងគ្រួសារថ្មីមួយដែលជារបស់ខ្លួនឯង វាមិនមែនជារឿងដែលងាយស្រួលនោះឡើយ។ នៅក្នុងគ្រួសារមួយ គឺទាមទារឱ្យអ្នកត្រូវមានទំនួលខុសត្រូវទេ្វដង ទាំងចំពោះជីវិតខ្លួនឯង និងជីវិតរបស់ដៃគូ ជាពិសេសគឺ តទៅថ្ងៃមុខ អ្នកត្រូវទទួលបន្ទុកកាន់តែខ្លាំងបន្ថែមនោះគឺ មើលថែ ទំនុកបម្រុងកូនៗរបស់អ្នក។ អ្នកត្រូវដឹងថា នៅពេលដែលអ្នកសម្រេចចិត្តរៀបការហើយនោះ គឺជីវិតរបស់អ្នកគឺត្រូវតែផ្លាស់ប្ដូរកែប្រែទាំងស្រុង ព្រោះជីវិតមានប្ដីមានប្រពន្ធ គឺមិនដូចជាជីវិតដែលអ្នកនៅលីវម្នាក់ឯងនោះឡើយ។ មានរឿងជាច្រើនដែលអ្នកត្រូវតែកាត់បន្ថយ ឬអាចនឹងកាត់ផ្ដាច់ទាំងស្រុង ហើយក៏មានរឿងជាច្រើនទៀតដែលអ្នកត្រូវតែព្យាយាមបន្ថែម និងបង្កើនឡើងឱ្យបានច្រើនជាងមុនដែរ។ ចិត្តធ្ងន់ ចិត្តអំណត់ ការខិតខំប្រឹងប្រែងធ្វើការ រកលុយ បន្ថែមចំណូលដើម្បីក្រុមគ្រួសារ រួមមានទាំងពេលវេលាដែលអ្នកត្រូវតែបែងចែកឱ្យបានល្អសម្រាប់កិច្ចការងារ និងសម្រាប់ក្រុមគ្រួសាររបស់អ្នកផងដែរ។ លើសពីនេះ អ្នកត្រូវតែត្រៀមខ្លួន និងពង្រឹងបញ្ញាស្មារតីរបស់ខ្លួនឯង ឱ្យកាន់តែរឹងមាំ…

4
ប្លែកៗ

តេស្ត! មើលបច្ចុប្បន្ន និងអនាគត នៃទំនាក់ទំនងរវាងអ្នក និងដៃគូរបស់អ្នក តើនឹងបែបណា?

ជ្រើសរើសផ្លូវឆ្ពោះទៅក្នុងរូងភ្នំមួយ តាមចំណាប់អារម្មណ៍របស់អ្នក ដើម្បីដឹងពីស្ថានភាពនៃទំនាក់ទំនងរវាងអ្នក និងដៃគូរបស់អ្នក ក្នុងពេលបច្ចុប្ប និងទៅអនាគត។ A. រូងភ្នំនៅអក្សរ A – បច្ចុប្បន្ម ៖ អ្នក និងពួកគេត្រូវបានភ្ជាប់ពាក្យ និងផ្សារភ្ជាប់គ្នាយ៉ាងស្និទ្ធស្នាលហើយ។ មនុស្សម្នាក់មានភាពរឹងមាំ តស៊ូ និងសកម្មដឹកនាំទំនាក់ទំនងនេះឱ្យឡើងខ្ពស់ ម្នាក់ទៀតជាមនុស្សអកម្ម ប៉ុន្តែដឹងពីរបៀបធ្វើឥរិយាបទក្នុងការគោរពប្រតិបត្តិដៃគូ។ – គំនិតរបស់ដៃគូអ្នក ៖ ពួកគេកំពុងស្វាគមន៍អ្នកដោយអារម្មណ៍បើកចំហរ និងសុភាពរាបសារបំផុត។ ពួកគេសង្ឃឹមថាអ្នកទាំងពីរអាចបន្តអភិវឌ្ឍទំនាក់ទំនងនេះ ក៏ដូចជារកឃើញនូវទិដ្ឋភាពជាច្រើនទៀតនៃភាគីទាំងពីរ។ – អនាគត ៖ ទំនាក់ទំនងនេះនឹងកាន់តែល្អប្រសើរ អ្នកទាំងពីរអាចរួមដំណើរទៅមុខជាមួយគ្នាបានយូរអង្វែង។…

6
ប្លែកៗ

តើអ្នកជាមនុស្សដែលមានមហិច្ឆតា និងបំណងប្រាថ្នាអ្វីដែលធំ និងសំខាន់បំផុតក្នុងជីវិតដែរទេ?

ជ្រើសរើសរូបមួយប្រភេទដែលអ្នកគិតថាចាប់អារម្មណ៍ជាងគេ ដើម្បីដឹងថា តើអ្នកជាមនុស្សដែលមានមហិច្ឆតាធំ ឬបំណងប្រាថ្នាអ្វីនៅក្នុងជីវិតដែរទេ? 1. រូបប្រភេទទី 1 អ្នកមិនមែនជាមនុស្សដែលមានមហិច្ឆតាច្រើនទេ។ អ្នកពេញចិត្តនឹងស្ថានភាពបច្ចុប្បន្នរបស់អ្នក។ អ្នកមិនសុបិនចង់រៀបការជាមួយបុរសអ្នកមាន ឬរស់នៅក្នុងវិមានធំស្គឹមស្គៃអីនោះឡើយ។ អ្នកគ្រាន់តែសុបិនចង់ស្វែងរកមនុស្សម្នាក់ដែលស្រឡាញ់អ្នក គឺនៅជាមួយអ្នកក្នុងសុភមង្គល សុខ ឬទុក្ខ ឈឺ ឬជា គឺមានគ្នានៅក្បែរ មើលថែ​កំដររហូតដល់ចាស់។ អ្វីដែលសំខាន់បំផុតនៅក្នុងជីវិតរបស់អ្នក​គឺសុភមង្គលគ្រួសាររបស់អ្នក។ 2. រូបប្រភេទទី 2 អ្នកមិនដឹងថាអ្នកចង់បានអ្វីនោះទេ បើទោះបីជាមានបំណងប្រាថ្នាខ្លាំងនៅក្នុងចិត្តក៏ដោយ។ នៅពេលអ្នកនៅក្មេង អ្នកចង់បានការងារល្អ អ្នកចង់បានអាជីពជោគជ័យ។ ហើយអ្នកមិនចង់ដើរតាមរបៀបរស់នៅបែបបុរាណទេ។ ប៉ុន្តែនៅពេលអ្នករវល់ និងនឿយហត់ អ្នកនឹងឃើញថាជីវិតល្អមិនមែនជាអាជីពជោគជ័យនោះទេ។…

4
សង្គម

តើគួររៀបការមុន ហើយចាំចាប់ដៃគ្នារកស៊ី ឬរកស៊ីឱ្យមានបានសិន ចាំរៀបការតាមក្រោយ?

ជារឿងមួយដែលយើងម្នាក់ៗត្រូវគិតពិចារណា លើការរកស៊ី បង្កើតមុខរបរ មុននឹងសម្រេចចិត្តរៀបការ សាងគ្រួសារជារបស់ខ្លួនឯង។ ការរៀបការ គឺជារឿងសំខាន់មួយផ្នែក នៅក្នុងជីវិតរបស់យើងម្នាក់ៗ ចំណែករឿងធ្វើការរកស៊ី ក៏រឹតតែសំខាន់សម្រាប់ជីវភាពយើងដូចគ្នាដែរ។ អ្នកខ្លះ មិនទាន់មានមុខរបរ ឬការងារជាប់លាប់ច្បាស់លាស់ទេ តែបែរជាសម្រេចចិត្តចង់បានប្ដី ឬប្រពន្ធយ៉ាងឆាប់រហ័ស តែគេអាចរៀបការហើយ បានចំណងដៃយកមករកស៊ី ហើយមានគ្នាជួយរក វាក៏ម្យ៉ាងដែរ តែសម្រាប់អ្នកខ្លះទៀត គេគិតថា​ គេចង់មានការងារល្អសិន មានមុខរបរច្បាស់លាស់ មានចំណូលត្រឹមត្រូវ មានគ្រប់យ៉ាងនឹងធឹងសិន ទើបសម្រេចចិត្តរៀបការ ចំណុចនេះ វាក៏ម្យ៉ាងដែរ ព្រោះសម័យនេះ បើយើងមិនមានអ្វីសោះ ការសាងគ្រួសារ គឺជារឿងដែលប្រឈមមុខនឹងបញ្ហាហិរញ្ញវត្ថុខ្លាំងបំផុត។…

New Copy
ទស្សនៈ

ពេលវេលាទាំង ៣ កុំនិយាយច្រើនពេក បើមិនចង់ស្ដាយក្រោយ

មាន​សុភាសិត​មួយ​ឃ្លា​បានពោលថា ​៖ «​រៀននិយាយ ត្រូវចំណាយពេល ៣ ឆ្នាំ តែរៀនយល់ដឹងពីអ្វីដែលគួរនិយាយ គឺត្រូវចំណាយពេលមួយជីវិត» ។ មនុស្សឆ្លាត គឺចេះ​និយាយ​ ដឹងពីអ្វីដែលគួរ​និយាយ​ និងអ្វីដែលមិនគួរនិយាយ។ ១. ពាក្យសម្ដីពេលដែលសប្បាយចិត្ត បុរាណ​បាន​និយាយ​ថា​៖ ​«​សប្បាយ​ខ្លាំង​ ​កើត​ទុក្ខ​ក៏ខ្លាំង»។ ពេល​មាន​អ្វី​សប្បាយ​កើត​ឡើង​ចំពោះ​មនុស្ស​ម្នាក់ វា​ងាយ​នឹង​មាន​ការនិយាយទាំងសប្បាយចិត្ត ថែមទាំងសន្យាច្រើនថែមទៀត។ បន្ទាប់ពីជោគជ័យ អារម្មណ៍របស់យើងរំភើបខ្លាំងណាស់ ពេលដែលយើងរំភើបបំផុត កុំនិយាយពាក្យអួតអាង ក្រែងយើងប្រមាថ។ ពេល​សប្បាយ​ចិត្ត យើង​ងាយ​បាត់​កំហឹង ច្រើន​តែ​និយាយ​ពាក្យ​មិន​រើស​មុខ ជួនកាល​លាតត្រដាង​រាល់​ចំណុច​ខ្សោយ​ទាំង​អស់​ដោយ​មិន​ដឹង​ខ្លួន។ ត្រង់ចំណុចនេះ បើអ្នកនិយាយច្រើនពេក…

New Copy
ប្លែកៗ

រាសីសប្ដាហ៍ថ្មី! ឆ្នាំ ២ សំណាងល្អ អស់ព្រួយ ឆ្នាំមួយបញ្ហាច្រើន

ជោគជតារាសី ប្រចាំសប្ដាហ៍ថ្មី ជើងលេខបានឱ្យដឹងថា មានឆ្នាំ ២ ដែលមានរាសីល្អ សំណាងល្អ អស់ទុក្ខ ផុតភ័យ ជោគជ័យគ្រប់មុខជំនួញ ការងារតូចធំ តែមានឆ្នាំមួយ ដែលត្រូវប្រឈមជាមួយនឹងបញ្ហា ការលំបាកជាច្រើន ជាពិសេស ប្រយ័ត្នមានបញ្ហាដោយសារតែជនតូចតាច។ ១. ឆ្នាំឆ្លូវ សប្តាហ៍នេះត្រូវបានការពារដោយខ្សាច់ ដូច្នេះ អ្នកឆ្នាំឆ្លូវមិនមានអ្វីដែលត្រូវព្រួយបារម្ភឡើយ។ ហោរាសាស្ត្របង្ហាញថា ជោគវាសនារបស់អ្នកមានដៃគូ ជួយអ្នកឱ្យឆ្ពោះទៅមុខយ៉ាងរឹងមាំ និងបង្ហាញសមត្ថភាពរបស់អ្នក។ ទោះបី​មាន​ប្រៀប​យ៉ាងណា​ក៏​ដោយ គោនៅតែ​មិន​ភ្លេច​ព្យាយាម​តស៊ូ​តាម​គោលដៅ​ដែល​បាន​កំណត់​។ ចាប់តាំងពីពេលនោះមក គោទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់យ៉ាងឆាប់រហ័ស។ បញ្ចប់គម្រោងដែលបានអនុវត្ត គោអាចរកពិន្ទុក្នុងក្រសែភ្នែករបស់ថ្នាក់លើ និងទទួលបានឱកាសការងាររីកចម្រើនកាន់តែខ្លាំង។…

New Copy
ទស្សនៈ

រឿង ៣ យ៉ាង ដែលធ្វើឱ្យយើងស្ដាយក្រោយបំផុត នៅក្នុងជីវិត

នៅក្នុងជីវិតនេះ មានរឿងជាច្រើន ដែលយើងបានគិត និងបានធ្វើ។ តែក៏មានរឿងជាច្រើនដែរ ដែលយើងមិនបានធ្វើ ដែលនឹងធ្វើឱ្យយើងស្ដាយក្រោយយ៉ាងខ្លាំង។ យ៉ាងណាមិញ រឿង ៣ យ៉ាងខាងក្រោមនេះ នឹងធ្វើឱ្យយើងស្ដាយក្រោយបំផុតនៅក្នុងជីវិតនេះ។ ១. ការមិនឱ្យតម្លៃពេលវេលា ពេលយើងនៅក្មេង គិតថាអនាគតនៅវែងឆ្ងាយ អ្វីៗនៅតែរង់ចាំនៅខាងមុខ។ ការងារ​ដែល​មិន​ទាន់​បាន​ធ្វើ​ថ្ងៃ​នេះ​ នឹង​នៅ​តែ​មាន​នៅ​ថ្ងៃ​ស្អែក​ទៅ​ណា​ក៏​ប្រញាប់។ ប៉ុន្តែពេលវេលាមើលទៅលឿនជាងការគិត ឱកាសបានកន្លងផុតទៅយ៉ាងលឿន ដោយគ្រាន់តែអង្គុយនិយាយពាក្យពីរម៉ាត់ ហាក់ដូចជាហួសពេលទៅហើយ។ មនុស្សជាច្រើនក្នុងរាត្រីដ៏ឯកា ក្រឡេកមកមើលជីវិតបច្ចុប្បន្នរបស់ពួកគេ ពាក្យទាំងពីរនេះរឹតតែលងបន្លាចថែមទៀត។ ជីវិត​មាន​តែ​ម្តង កុំ​ធ្វើ​អ្វី​ឱ្យ​ខ្លួន​ឯង​ស្តាយ​ក្រោយ។ អ្នកគួរតែមកថ្នាក់រៀន និងស្រូបយកចំណេះដឹងសម្រាប់ខ្លួនអ្នក ជាជាងខ្ជះខ្ជាយពេលវេលាលើហ្គេមអត់ប្រយោជន៍។ អ្នក​គួរ​តែ​ខំ​ប្រឹង​ធ្វើ​ការ…

4
ប្លែកៗ

ស៊ុតវេទមន្ត! ជ្រើសរើសស៊ុតមួយដើម្បីដឹងច្បាស់ថា អ្នកជាមនុស្សបែបណា?

តាមរយៈស៊ុតវេទមន្តនេះ នឹងអាចបង្ហាញពីភាពពិតប្រាកដរបស់អ្នក ថាអ្នកជាមនុស្សបែបណា តោះ! សាកល្បងធ្វើការជ្រើសរើសទាំងអស់គ្នា។ 1. ស៊ុតទី 1 ប្រសិនបើជម្រើសរបស់អ្នកគឺជាស៊ុតដំបូងនេះបង្ហាញថា អ្នកជាមនុស្សម្នាក់ដែលតែងតែរស់នៅសម្រាប់អ្នកដទៃ ជាពិសេសសម្រាប់មនុស្សជាទីស្រឡាញ់របស់អ្នក។ អ្នកកម្រគិតអំពីអ្វីដែលបេះដូងអ្នកចង់បាន ហើយអ្នកមិនដឹងច្បាស់នូវអ្វីដែលអ្នកចង់បានទេ។ អ្នកព្រងើយកន្តើយនឹងតម្រូវការ និងបំណងប្រាថ្នាផ្ទាល់ខ្លួន។ ដូច្នេអអ្នកគួរតែរៀនស្រឡាញ់ និងយកចិត្តទុកដាក់លើអារម្មណ៍ផ្ទាល់ខ្លួន និងចង់បាន ប្រសិនបើអ្នកចង់មានសេចក្តីសុខចាប់ពីពេលនេះតទៅ។ 2. ស៊ុតទី 2 ប្រសិនបើវិចារណញាណរបស់អ្នក ប្រាប់អ្នកឱ្យជ្រើសរើសស៊ុតទីពីរនេះបង្ហាញថា អ្នកជាមនុស្សឆ្លាតវៃ និងមានការប្តេជ្ញាចិត្តខ្ពស់។ ប្រសិនបើអ្នកពិតជាចង់បាន ឬមានបំណងប្រាថ្នាអ្វីមួយ អ្នកប្រាកដជាផ្តោតការខិតខំប្រឹងប្រែង និងគំនិតដ៏ល្អបំផុតរបស់អ្នកដើម្បីសម្រេចគោលដៅ។ អ្នកមិនដែលសម្របតាមជាមួយនរណាម្នាក់ ឬក៏អ្វីទាំងអស់ងាយៗឡើយ។…

4
សុខភាព

ស្ត្រីមានផ្ទៃពោះគួរចៀសវាងជាដាច់ខាត ភេជ្ជៈទាំង៤ប្រភេទ ដែលធ្វើឱ្យអ្នកគេងមិនលក់

អ្នកម្ដាយដែលកំពុងតែមានផ្ទៃពោះ គួរចៀសវាងជាដាច់ខាតនូវភេសជ្ជៈទាំង៤ប្រភេទនេះ​ ព្រោះវានឹងធ្វើឱ្យអ្នកគេងមិនលក់។ ១. ភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន កាហ្វេផ្ទុកជាតិកាហ្វេអ៊ីនច្រើន បានរំញោចប្រព័ន្ធសរសៃប្រសាទដែលជាមូលហេតុនៃការគេងមិនលក់សម្រាប់មនុស្ស។ ជាពិសេសស្ត្រីមានផ្ទៃពោះ ដោយសារតែផលប៉ះពាល់ជាច្រើននៃរាងកាយរបស់ពួកគេ វាធ្វើឱ្យអ្នកមិនអាចគេងលក់ស្រួលឡើយ រឹតតែសំខាន់ វាអាចបង្កគ្រោះថ្នាក់ថែមទៀតផង។ លើសពីនេះ ប្រសិនបើស្ត្រីមានផ្ទៃពោះផឹកកាហ្វេ ពួកគេអាចបណ្តាលឱ្យមានជំងឺពុកឆ្អឹង ឈឺរាងកាយ អស់កម្លាំងល្ហិតល្ហៃ ទល់លាមកជាដើម …។ ២. ភេសជ្ជ​ប៉ូវ​កម្លាំង នៅក្នុងសមាសភាពនៃភេសជ្ជៈថាមពលមានសារធាតុរំញោច ទោះបីជាវាជាភេសជ្ជៈពេញនិយមនៅលើទីផ្សារក៏ដោយ ភេសជ្ជៈថាមពលនៅតែមាននៅក្នុងបញ្ជីភេសជ្ជៈដែលអាចបណ្តាលឱ្យគេងមិនលក់។ លើសពីនេះ ដោយសារតែពួកគេមានជាតិស្ករខ្ពស់ វាងាយបង្កឱ្យមានការថប់បារម្ភ ឆាប់ខឹងមិនស្រួលក្នុងខ្លួន … ដូច្នេះអ្នកម្តាយមានផ្ទៃពោះ មិនគួរប៉ះ ឬផឹកភេសជ្ជៈប៉ូវកម្លាំងនេះឡើយ…

4
ប្លែកៗ

ជ្រើសរើសបាច់ផ្កាណាមួយ ដែលអ្នកស្រឡាញ់ជាងគេ ដើម្បីដឹងថា តើសង្សារចាស់របស់អ្នក នៅចាំអ្នកទេ?

តោះ!ធ្វើតេស្តដោយជ្រើសរើសយកបាច់ផ្កាណាមួយ ដែលអ្នកស្រឡាញ់ជាងគេ ដើម្បីចង់ដឹងថា តើសង្សារចាស់របស់អ្នកនៅនឹកនា ចងចាំអ្នកទេ បើទោះជាបែក លែងមានទំនាក់ទំនងជាមួយគ្នាហើយនោះ? A. បាច់ផ្កា​ A មុនពេលចែកផ្លូវគ្នា អ្នកទាំងពីរហាក់ដូចជានៅជាមួយគ្នាយូរហើយ។ ប៉ុន្តែក្រោយមកមានរឿងជាច្រើនបានកើតឡើង ដែលបណ្តាលឱ្យភាគីទាំងពីរជ្រើសរើសផ្លូវផ្សេងដើម្បីដើររៀងៗខ្លួន។ ជីវិតសាមញ្ញនេះ ប្រហែលជាបានបំផ្លាញនូវអារម្មណ៍ តណ្ហា និងមនោសញ្ចោតនារបស់មនុស្សពីរនាក់ ដែលបណ្តាលឱ្យអ្នក និងដៃគូបាត់បង់អារម្មណ៍ និងការចងចាំសម្រាប់ស្នេហាដ៏មានន័យរបស់អ្នក។ អ្នកទាំងពីរហត់នឿយណាស់ ហើយអ្នកគិតថាជីវិតស្នេហារបស់អ្នកគឺទទេរស្អាត ហើយគួរឱ្យធុញទ្រាន់ណាស់ពេលដែលនៅក្បែរគ្នា។ ដូច្នេះការបំបែកខ្លួនគឺជាជម្រើសល្អបំផុត។ បន្ទាប់ពីបែកគ្នា អតីតអ្នកនៅតែគិតពីអ្នក តែគ្រាន់តែជាទម្លាប់ក៏ដូចជាការចងចាំដ៏ស្រស់ស្អាត ប៉ុន្តែអារម្មណ៍ដែលនឹកនោះ វាលែងដូចមុនហើយ។ B. បាច់ផ្កា…

៣
សង្គម

ឆ្លងកាត់អារម្មណ៍ខកចិត្ត ខកបំណង ត្រូវគេបំផ្លាញទំនុកចិត្តម្ដងហើយ ម្ដងទៀត ទើបរៀនចេះឆ្លាត និងចិត្តដាច់ជាងមុន

– ឆ្លងកាត់អារម្មណ៍ខកចិត្ត ខកបំណង ត្រូវគេបំផ្លាញទំនុកចិត្តម្ដងហើយ ម្ដងទៀត ទើបរៀនចេះឆ្លាត និងចិត្តដាច់ជាងមុន! – ឆ្លងកាត់កាត់អារម្មណ៍ ត្រូវគេបោះបង់ ត្រូវគេទុកចោលម្ដងហើយម្ដងទៀត ទើបរៀនចេះស្រឡាញ់​និងមើលថែខ្លួនឯង! – ឆ្លងកាត់អារម្មណ៍ ត្រូវគេកុហក បោកប្រាស់ញឹកញាប់ខ្លាំងពេក ទើបរៀនចេះចិត្តរឹង ហើយក៏ដឹងថា មិនគួរទុកចិត្តអ្នកណាទៀត! – ឆ្លងកាត់អារម្មណ៍ឯកា រស់នៅម្នាក់ឯងយូរពេក ទើបរៀនចេះរស់នៅជាមួយនឹងខ្លួនឯង ទម្លាប់នឹងជីវិតនៅតែម្នាក់ឯង ហើយក៏ក្លាយទៅជាមនុស្សដែលចូលចិត្តភាពស្ងប់ស្ងាត់! ជីវិត ទម្រាំតែអាចមកដល់ចំណុចនេះ អាយុប៉ុណ្ណេះ ត្រូវឆ្លងកាត់ ជួបប្រទះ និងប្រឈមមុខជាមួយនឹងទុក្ខសោក បញ្ហាជាច្រើនរាប់មិនអស់…