
តើប៉ុន្មានឆ្នាំមកនេះ អ្នករៀនសូត្របានចេះអ្វីខ្លះពីជីវិត?
បំពង់ខ្សាច់នៃពេលវេលា វានឹងបង្ហាញពីមេរៀនជីវិតដែលអ្នកបានឆ្លងកាត់មកនេះ ហើយមេរៀនទាំងនោះ វាបានបង្រៀនអ្វីខ្លះដល់អ្នក? តោះ! សាកល្បងធ្វើតេស្ត និងទៅមើលចម្លើយទាំងអស់គ្នា។ 1. នាឡិកាខ្សាច់ទី 1 តាំងពីដំណើរនៃជីវិតចាប់ផ្តើម វាហាក់ដូចជាយើងត្រូវរៀន “ចាប់កាន់” ដូចជា កាន់ដៃម្តាយ និងឪពុកកាន់ ប្រដាប់ប្រដាក្មេងលេង កាន់ដៃរបស់មិត្តភក្តិជាដើម។ ប៉ុន្តែនៅពេលដែលលំហូរពេលវេលាកន្លងផុតទៅ យើងក៏បានឃើញថា ជីវិតមិនត្រឹមតែជាការចាប់យក និងកាន់ប៉ុណ្ណោះទេ ថែមទាំងត្រូវចេះអនុញ្ញាតឱ្យវាចាកចេញទៅផងដែរ នៅក្នុងពេលវេលាខ្លះ។ ពិភពនៃមនុស្សពេញវ័យ មានភាពស្មុគស្មាញខ្លាំងណាស់ មិនត្រឹមតែការឈោងចាប់យកអ្វីដែលអ្នកចង់បាននោះទេ ពេលខ្លះវាគ្មានប្រយោជន៍ទេក្នុងការប្រថុយជីវិតរបស់អ្នកដើម្បីតែភាពឈ្នះចាញ់ តាមតែអារម្មណ៍នោះ។ មានរឿងជាច្រើនដែលអ្នកមិនអាចទទួលបាន បើទោះបីជាអ្នកចង់បានក៏ដោយ ក៏នៅទីបំផុត…










