
កូនសោជីវិត! ដើម្បីដឹងថា អ្នកមានអាយុវែង ឬក៏អត់?
កូនសោដែលអ្នកបានជ្រើសរើស វានឹងបង្ហាញឱ្យឃើញថា អ្នកនឹងមានអាយុវែងឬក៏អត់? តោះ! សាកល្បងធ្វើតេស្តទាំងអស់គ្នា! ១. កូនសោទី ១ អ្នកជាមនុស្សស្លូតបូត មានចិត្តរាបសា និងមានសន្តិវិធីមិនដែលបាត់បង់អារម្មណ៍ឡើយ។ និស្ស័យរបស់អ្នក គឺស្ងប់ស្ងាត់ រីករាយ ស្កប់ស្កល់ ចិត្តទូលាយ និងក្លាហាន។ ខ្លួនអ្នកផ្ទាល់ គឺជាប្រភេទមនុស្សដែលមានអាយុវែង ប៉ុន្តែអ្នកចូលចិត្តញុំាច្រើន និងមិនចូលចិត្តហាត់ប្រាណ ដែលអាចនាំឱ្យកើតជំងឺលើសឈាម។ បើអ្នកចង់មានអាយុវែង និងមានសុខភាពល្អ អ្នកគួរហាត់ប្រាណឱ្យបានច្រើន និងញុំាតិច។ ២. កូនសោទី ២ អ្នកជាមនុស្សស្វាហាប់ មាំទាំ មានសរសៃប្រសាទល្អខ្លាំង។…











