
គន្លឹះពិសេសទាំង ៧ ដើម្បីជួយអ្នកកាត់បន្ថយអារម្មណ៍អន់ចិត្តជាមួយអ្នកដទៃ
ជាការពិតណាស់ មនុស្សណាក៏ចេះអន់ចិត្តដែរ គ្រាន់តែតិច ឬច្រើនតែប៉ុណ្ណោះ។ មនុស្សរឹងមាំ មិនចេះចំណាយពេល ទៅអន់ចិត្តនឹងអ្នកណាទេ រហូតដល់ពេលខ្លះ អ្នកដទៃគិតថា គេជាមនុស្សអាត្មានិយម គ្មានចិត្តថ្លើមទៀតផង តែការពិត គេជាមនុស្សចេះគិតបានច្រើន មានហេតុផលច្បាស់លាស់ ចេះបែងចែកបានត្រឹមត្រូវ។ ខាងក្រោមនេះ ជាវិធីកាត់បន្ថយអារម្មណ៍អន់ចិត្ត សាកល្បងធ្វើទៅ បើធ្វើបាន អ្នកនឹងយល់ថា ខ្លួនឯងពិតជាពូកែ ហើយរឹងមាំជាងមុន ៖ ១. កុំចេះតែគិតអ្វីផ្ដេសផ្ដាសតែម្នាក់ឯង ការគិតច្រើនផ្ដេសផ្ដាសតែម្នាក់ឯង វាជាការបង្កើតនូវចម្លើយដែលស្រពិចស្រពិល មន្ទិលសង្ស័យ គិតច្រើនខុសច្រើនតែប៉ុណ្ណោះ។ ២. កុំចេះតែខ្វល់ពីភាពព្រងើយកន្តើយរបស់អ្នកណា មិនថាជាមិត្ត…











