
ទម្លាប់ទាំង១០ដែលញ៉ាំងអោយមនុស្សស្រីកាន់តែស្រស់ស្អាត
គ្រប់មនុស្សស្រីទាំងអស់គ្នា គ្មាននរណាចង់អោយខ្លួនឆាប់ចាស់នោះទេ ជាពិសេសសម័យបច្ចុប្បន្នបច្ចេកវិទ្យាសំបូរបែប។ ខាងក្រោមនេះគឺជាវិធីដែលជួយអោយមនុស្សស្រីថែរក្សសម្រស់មិនងាយចាស់។ ១.កុំរំពឹងខ្ពស់ ពេលដែលអ្នកមានការរំពឹងខ្ពស់ពេក សុភមង្គលក៏កាន់តែតិចតាមនោះដែរ។ អ្នកនិពន្ធម្នាក់ធ្លាប់និយាយថា៖ “ខ្ញុំយល់ហើយ! ហេតុអ្វីបានជាខ្ញុំមិនសប្បាយចិត្ត ពីព្រោះខ្ញុំតែងមានការរំពឹងអំពីលទ្ធផលមួយ។” ឧទាហរណ៍៖ មើលសៀវភៅមួយក្បាល រំពឹងថាអាចកាន់តែធ្វើអោយយើងមានភាពជ្រៅជ្រះ។ រត់បានបន្តិច រំពឹងថានឹងអាចធ្វើអោយយើងស្គមបាន។ ល្អចំពោះអ្នកដទៃ រំពឹងថាគេនឹងអាចល្អដាក់យើងវិញ។ ប្រសិនបើការរំពឹងនេះបានក្លាយជាការពិតមែននោះ យើងនឹងសប្បាយចិត្ត ប៉ុន្តែមិនបានក្លាយជាការពិតវិញនោះ យើងនឹងមានការខឹងគុំគួនជាមិនខាន។អាថ៌កំបាំងដែលធ្វើអោយមនុស្សស្រីរក្សាសម្រស់ស្រស់ស្អាតនោះ គឺកុំមានការរំពឹងលើនរណាម្នាក់ ឬកិច្ចការណាមួយខ្ពស់ពេក បែបនេះ មិនថាជារឿងស្របបំណង ឬបញ្ច្រាស់ចិត្តនោះទេ សុទ្ធតែជាកាដូរនៅក្នុងជីវិត ហើយការរស់នៅមានភាពធូរស្បើយច្រើន។ ២. ការថែបំប៉នស្បែក បង្កើនភាពស្រស់ស្អាតដល់ខ្លួនឯង…










