ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

PicsArt_10 20 02.55.27
ប្លែកៗ

ថាចំចំដល់ឬសគល់! ចាក់សោរទម្លាយអត្តចរិតពិតរបស់អ្នក ប្រកាសឲ្យគ្រប់គ្នាដឹងថាអ្នកជាមនុស្សបែបណា?

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសកូនសោរមួយដែលអ្នកចូលចិត្តបំផុត នៅក្នុងរូបខាងក្រោមនេះ ហើយអានចម្លើយខាងក្រោម ។ កូនសោទី 1 កូនសោនេះបង្ហាញពីសតិបញ្ញា អ្នកពូកែសង្កេតការណ៍ ចេះវិភាគ ជាមនុស្សល្អ មានចិត្តសប្បុរសចំពោះមនុស្សនៅជុំវិញខ្លួន ។ បើមើលតាមរូបរាងខាងក្រៅអ្នកដូចជាមនុស្សនិយាយត្រង់ទៅត្រង់មក ពេលខ្លះនិយាយមិនបានគិតធ្វើឲ្យគេខឹងទៀតផង តែតាមពិតអ្នកគ្មានបំណងអាក្រក់លើអ្នកណាទេ។ ចំណែកនិស្ស័យខាងក្នុងចិត្តវិញ អ្នកគឺជាមនុស្សម្នាក់ដែលតែងតែយកចិត្តទុកដាក់ចំពោះអារម្មណ៍មនុស្សដែលនៅជុំវិញខ្លួន តែអ្នកកម្របង្ហាញវាឲ្យនរណាម្នាក់ឃើញណាស់ ហើយនៅពេលអ្នកស្រឡាញ់នរណាម្នាក់ អ្នកនឹងមានចិត្តស្មោះស្ម័គ្រមួយនឹងមួយ ប៉ុន្តែប្រសិនបើភាគីម្ខាងទៀតហ៊ានតែក្បត់ចិត្តអ្នក អ្នកនឹងស្អប់គេដល់ឆ្អឹង ។ កូនសោទី 2 កូនសោនេះបញ្ជាក់ថា អ្នកគឺជាមនុស្សដែលមានភាពចាស់ទុំ…

T
សង្គម

ជ្រើសរើសសន្លឹកបៀរមួយ ដើម្បីទស្សន៍ទាយពីរឿងដែលអ្នកនឹងជួបនៅពេលខាងមុខ

តាមរយៈក្បួនទស្សន៍ទាយសន្លឹកបៀរ ៣ សន្លឹកមួយនេះ ចូរអ្នកជ្រើសរើសសន្លឹកបៀរ ១ ដើម្បីដឹងថា តើរឿងរ៉ាវខាងមុខក្នុងជីវិតអ្នកនឹងទៅជាបែបណា? សន្លឹកបៀរទី ១ ការរំពឹងទុកក្នុងចិត្តរបស់អ្នកនូវរឿងរ៉ាវមួយចំនួន នឹងមិនអាចកើតឡើងបានទេនៅពេលខាងមុខនេះ។ រឿងរ៉ាវដែលកើតឡើងនៅប៉ុន្មានថ្ងៃបន្ទាប់នេះ នឹងបង្រៀនអ្នកឲ្យក្លាយជាមនុស្សដែលមានការអត់ធ្មត់ជាងមុន និងមានការគិតល្អប្រសើរជាងមុន។ ចូរបន្តផ្តោតលើការខិតខំប្រឹងប្រែងរបស់អ្នក អ្វីដែលល្អក៏នៅតែបន្តធ្វើ ហើយយកសន្តិភាពផ្លូវចិត្តជាប់ខ្លួនជានិច្ច ទើបអ្នកអាចឆ្លងកាត់រឿងខាងមុខនោះបាន។ សន្លឹកបៀរទី ២ នេះបានបង្ហាញមកថា ភាពអស្ចារ្យនៃជីវិតទាក់ទិននឹងមិត្តភាព ទំនាក់ទំនងជាមួយនរណាម្នាក់ នឹងលេចចេញមកនៅពេលដ៏ខ្លីខាងមុខ។ វាអាចថាជាមនុស្សថ្មីណាម្នាក់ ឬមនុស្សដែលអ្នកខានជួបយូរមកហើយនោះ គេលេចវត្តមានមកក្នុងជីវិតអ្នក ហើយគេនឹងត្រួសត្រាយនាំអ្នកឲ្យបានឃើញពីទស្សនៈល្អថ្មីៗសម្រាប់ជីវិត។ បើស៊ីជម្រៅទៅមនុស្សថ្មីនេះ នឹងអាចផ្លាស់ប្តូរជីវិតរបស់អ្នកបាន ហើយគេនាំភាពវិជ្ជមានច្រើនជាងអវិជ្ជមាន តែទោះយ៉ាងណាក៏កុំបើកបេះដូងធំពេក…

3
សង្គម

មនុស្សមានចរិត ៣ ប្រភេទនេះ ទៅកន្លែងណាក៏ដោយ តែងជួបមនុស្សល្អៗថ្លៃថ្នូរ ចូលក្នុងជីវិត

ជាចាំបាច់អ្នកទាំងអស់គ្នារស់នៅក្នុងជីវិតសព្វថ្ងៃនេះ រមែងតែងតែចង់បានក្ដីស្រឡាញ់ ការសណ្ដោសប្រណី ការជួយជ្រោមជ្រែងយ៉ាងពេញទំហឹងពីអ្នកដទៃ ដោយមិនត្រូវការតបស្នងសងគុណទៅគេវិញ។ ប៉ុន្តែត្រូវចងចាំថា មុនពេលដែលគេមកជួយអ្វីមួយដល់អ្នកមិនថាជារបស់របរឬទឹកចិត្តនោះទេ អ្នកគួរធ្វើជាមនុស្សដែលមានចិត្ត៣ប្រភេទដូចខាងក្រោមនេះជាមុនសិន។ មនុស្សមានចិត្ដ​រីករាយ មនុស្សដែលតែងតែញញឹមបែបធម្មជាតិពិតជាអាចផ្តល់នូវភាពរីករាយនិងភាពកក់ក្តៅដល់មនុស្សគ្រប់គ្នា។ ទន្ទឹមនឹងនេះ អាកប្បកិរិយាវិជ្ជមានអាចទាក់ទាញលើការលើកទឹកចិត្ត។ មនុស្សដែលមានលក្ខណៈបែបនេះងាយទទួលបានការអាណិតអាសូរនិងចំណាប់អារម្មណ៍ល្អពីអ្នកដទៃ។ មនុស្សដែលចាប់អារម្មណ៍នឹងវិជ្ជាជីវៈ មនុស្សដែលតែងតែផ្តោតអារម្មណ៍លើការងារមានភាពរីករាយចំពោះកិច្ចការដែលបានកំណត់ នោះពួកគេប្រាកដជានឹងទទួលបានលទ្ធផលល្អនៅថ្ងៃណាមួយមិនខាន។ នៅពេលដែលអ្នកផ្តោតអារម្មណ៍លើការងារដោយខិតខំប្រឹងប្រែងបន្ថែមទៀតដោយមិនធ្វើការគណនាអ្វីនោះ អ្នកនឹងទទួលបានការយកចិត្តទុកដាក់ពីមនុស្សជាច្រើន។ មនុស្សម្នាក់ដែលមានសមត្ថភាពខ្លាំង មនុស្សដែលមានភាពចាស់ទុំនៅពេលដែលពួកគេមានគំនិតល្អនឹងធ្វើសកម្មភាពភ្លាមៗដោយមិនស្ទាក់ស្ទើរក្នុងការគិត ដូច្នេះពួកគេអាចទទួលបានជំនួយពីអ្នកយ៉ាងងាយស្រួល។ ទោះយ៉ាងណាក៏ដោយ សមត្ថភាពសកម្មភាពដ៏រឹងមាំនេះមិនមែនមានន័យថា មានអាកប្បកិរិយាជ្រុលនិយមនោះទេ ពោលគឺគ្មានការពិគ្រោះយោបល់ជាមួយនរណាម្នាក់ធ្វើអ្វីដែលអ្នកចង់បាន។ ប្រភព៖ បរទេស

Cover Copy
សុខភាព

ផ្លែឈើទាំង ៤ ប្រភេទ ល្អបំផុតសម្រាប់ការលូតលាស់របស់កុមារ

ផ្លែឈើទាំង ៤ ប្រភេទនេះពិតជាល្អណាស់សម្រាប់ការលូតលាស់របស់កុមារ ដូច្នេះហើយអ្នកម្តាយគ្រប់រូបគួរតែឱ្យកូនៗញុំាឱ្យបានច្រើន។ ១. ផ្លែបឺរ ផ្លែបឺរគឺជាផ្លែឈើមួយ ក្នុងចំណោមផ្លែឈើដែលជាប់ចំណាត់ថ្នាក់កំពូលនៃអាហាររបស់កុមារ។ ផ្លែបឺរ សម្បូរទៅដោយជាតិដែក ប៉ូតាស្យូម ជាតិសរសៃ វីតាមីន… ផ្លែបឺរអាចញុំាបានដោយមិនបាច់ត្រូវកែច្នៃអ្វីទាំងអស់។ ភាពរលោងនៃផ្លែបឺរបន្ទាប់ពីកិនរួច គឺស័ក្តិសមបំផុតសម្រាប់ទារកដែលទើបតែចាប់ផ្តើមញ៉ាំ។ អ្នកអាចឱ្យកូនរបស់អ្នកញ៉ាំផ្លែប័រទេរ លាយជាមួយទឹកដោះម្តាយ – ទឹកដោះគោឆៅ ឬផ្សំផ្លែប័រសុទ្ធជាមួយចេក ឬល្ពៅ ផ្លែប៉ោម ឬដំឡូងជ្វា ដំឡូងបារាំង ដើម្បីធ្វើជាអាហារផ្តាច់ដោះដំបូងសម្រាប់ទារកដែលមានអាយុ 6 ខែ។ សម្រាប់ទារកដែលមានអាយុចាប់ពី 8-12 ខែ អ្នកអាចបង្កើតការប្រែប្រួលផ្សេងទៀតដូចជា៖…

Cover Copy
គ្រួសារ

លក្ខណៈទាំង ៥ យ៉ាងរបស់ប្រពន្ធល្អ បុរសណាក៏ប្រាថ្នាជាគូ

ចាស់ៗតែងនិយាយថា បុរស​សំណាង​ ព្រោះ​រៀបការ​បានប្រពន្ធ​ល្អ ។ មនុស្សស្រីមិនត្រឹមតែជាប្រពន្ធរបស់ប្តី ម្តាយរបស់កូនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាភាពរុងរឿងនៃគ្រួសារផងដែរ។ តាំងពីបុរាណកាលមក កូនប្រសារល្អ និងប្រពន្ធល្អ នឹងនាំលាភសំណាង ៥ ជំនាន់។ រក្សាសីលពេញទំហឹងដល់បុព្វការីជន ស្រលាញ់ម្តាយក្មេក ថែទាំ និងគាំទ្រដល់អាជីពស្វាមី។ ចេះ​ចិញ្ចឹម​កូន ចេះ​បង្រៀន​កូន​ឱ្យ​ធ្វើ​ជា​ប្រពន្ធ ចេះ​ធ្វើ​ជា​ម្ដាយ រួច​បង្រៀន​ចៅស្រីថែមទៀត។ ដូច្នេះហើយ ក្នុងគ្រួសារដែលមានម្តាយល្អ កូនក្លាយជាមនុស្សពូកែ។ បើម្តាយខ្សោយ កូនពិបាកងើបក្បាលរួចណាស់។ បើគ្មានកូនប្រសារល្អ ម្តាយក្មេកក៏គ្មានអ្នកមើលថែដែរ។ បើ​គ្មាន​ប្រពន្ធ​ល្អ ប្ដី​ក៏​មិនអាចថ្កុំថ្កើងបានឡើយ។ ដូច្នេះហើយ ប្រពន្ធល្អ…

Cover Copy
ទស្សនៈ

បាយ ៣ ប្រភេទ មនុស្សឆ្លាត ដាច់ខាតគេមិនទៅញុំានោះឡើយ

ត្រូវចាំថា អាហារ ឬបាយ ៣ ប្រភេទនេះ បើឆ្លាតកុំញុំាឱ្យសោះ ព្រោះវាមិនល្អ ឬក៏អាចនឹងបង្កឱ្យមានបញ្ហា នាំគ្រោះថ្នាក់ដាក់ខ្លួនឯងក៏ថាបានដែរ។ ១. ការអញ្ជើញពីនរណាម្នាក់ដែលអ្នកមិនស្គាល់   ប្រសិនបើ​អ្នក​ដែល​បាន​កាត់​ទំនាក់ទំនង​ជាមួយ​គេ​យូរ​មក​ហើយ ស្រាប់តែនៅសុខៗ គេមក​ហៅ​អ្នក​ទៅ​ញ៉ាំ​អាហារ។ បើ​គ្មាន​ការ​ទាក់​ទង​គ្នា​ជា​យូរ​មក​ហើយ វា​មាន​ន័យ​ថា​ទំនាក់​ទំនង​រវាង​អ្នក​ទាំង​ពីរ​លែង​ជិត​ស្និទ្ធ​ទៀត​ហើយ។ ប៉ុន្តែ​ប្រសិនបើ​ភ្លាមៗ​ពួកគេ​មកអញ្ជើញ​អ្នក​ឱ្យ​ជួប ញ៉ាំ និង​ផឹក នោះ​គ្រាន់តែ​ជា​លេស​ដើម្បី​សុំ ឬ​ប្រើ​ប្រាស់អ្នក​ក្នុងគោលបំណង​អ្វីមួយតែ​ប៉ុណ្ណោះ​។ ក្នុងស្ថានភាពនេះ ជាដំបូងអ្នកត្រូវពិចារណាឱ្យបានហ្មត់ចត់អំពីលទ្ធភាព ព្យាយាមសួរហេតុផលតាមទូរស័ព្ទ ហើយបន្ទាប់មក ត្រូវគិតឡើងវិញ អំពីការអញ្ជើញនេះ តើគួរទទួលយក ឬក៏អត់? ២. ការអញ្ជើញពីមនុស្សដែលគ្មានចរិតល្អ…

៦
សង្គម

ចិត្តមនុស្សប្រែប្រួលលឿនណាស់ ដូច្នេះ កុំចេះតែផ្ញើទំនុកចិត្ត ផ្ដល់ភាពជឿជាក់ដល់អ្នកណាលឿនពេក

ក្នុងទំនាក់ទំនងរវាងមនុស្សយើង សំខាន់ណាស់គឺត្រូវផ្ដល់ទំនុកចិត្ត ភាពជឿជាក់ និងភាពស្មោះត្រង់ដល់គ្នាទៅវិញទៅមក ដើម្បីថែរក្សាទំនាក់ទំនងឱ្យបានគង់វង្សយូរអង្វែង។ ប៉ុន្តែក្នុងសង្គមមនុស្សយើងក្នុងបច្ចុប្បន្ននេះ គឺមនុស្សតិចណាស់ ដែលអាចជឿជាក់ និងទុកចិត្តបាន។ សង្គមជឿនលឿន មនុស្សកាន់តែវិវត្តន៍ ចំណែកយើងក៏ស្គាល់មនុស្សកាន់តែច្រើន ឆ្លងកាត់រឿងរ៉ាវបញ្ហាក៏ច្រើន ប៉ុន្តែទំនាក់ទំនង មិត្តភាព និងមនុស្សដែលនៅសល់សម្រាប់រាប់អាន បែរជានៅសល់កាន់តែតិច នេះក៏ព្រោះតែពាក្យថា ខ្វះទំនុកចិត្ត និងភាពជឿជាក់ចំពោះគ្នាទៅវិញទៅមក។ ក្នុងទំនាក់ទំនង ចំពោះយើងខ្លួនឯង យើងពិតជាចង់ណាស់ គឺចង់រក្សាទំនាក់ទំនង ការរាប់អានឱ្យបានយូរ ប៉ុន្តែចំពោះមនុស្សខ្លះ គេគ្មានភាពស្មោះត្រង់ចំពោះយើងឡើយ គេមិនដែលផ្ដល់ទំនុកចិត្ត និងភាពជឿជាក់ចំពោះយើងទេ មនុស្សខ្លះស្គាល់រាប់អានយើង ព្រោះតែចង់បានផលប្រយោជន៍តែប៉ុណ្ណោះ គេសម្លឹងឃើញយើងអាចប្រើការបានទើបគេមករាប់អានយើង។…

Cover Copy
គ្រួសារ

គ្រួសារមាន ៤ យ៉ាងនេះ ក្នុងផ្ទះនឹងសម្បូរហូរហៀរ សុភមង្គលពេញលេញ

ជាការពិតណាស់ ចង់ឱ្យគ្រួសារមួយមានភាពរីកចម្រើន រុងរឿង មានក្ដីសុខ សុភមង្គល រកលុយបានច្រើន មិនមែនអាស្រ័យតែលើសេចក្ដីស្រឡាញ់តែមួយមុខបានឡើយ។ យ៉ាងណាមិញ ប្រសិនបើក្នុងផ្ទះមាន ៤ យ៉ាងនេះ ច្បាស់ណាស់ថា គ្រួសារនឹងមានភាពរុងរឿង ត្រចះត្រចង់ ថែមទាំងអាចរកលុយបានច្រើនថែមទៀតផង។ ១. សុខភាពជាទ្រព្យ អន្ទាក់ចម្បងគឺ អន្ទាក់សុខភាព នៅពេលដែលអ្នកបានធ្លាក់ចូលទៅហើយ វាពិបាកក្នុងការចេញមកវិញណាស់។ មនុស្សជាច្រើនដោយសារតែពួកគេមើលស្រាលសារៈសំខាន់នៃសុខភាព គិតថាពួកគេល្អ ប៉ុន្តែនៅពេលដែលពួកគេដេកលើគ្រែពេទ្យ ទើបនឹងឃើញសោកស្តាយវ។ ពួកគេ​ធ្វើ​ការ​ដោយ​មិន​គិត​ដល់​សុខភាព ខំរកលុយ ចុងក្រោយ រកដើម្បីតែមើលជំងឺ។ ដូច្នេះកុំមើលស្រាលសុខភាពរបស់អ្នកឱ្យសោះ។ គម្លាតរវាងគ្រួសារវណ្ណៈកណ្តាល និងគ្រួសារក្រីក្រ…

Cover Copy
ទស្សនៈ

ការឈរឱបដៃ! ក៏ជាការបង្ហាញពីសញ្ញានៃអារម្មណ៍ និងបុគ្គលិកលក្ខណៈ៤បែបរបស់មនុស្សបុគ្គលម្នាក់ៗខុសប្លែកពីគ្នាដែរ

មនុស្សម្នាក់ៗ គឺមានការឈរតាមរបៀបផ្សេងៗគ្នា ហើយរាល់ការឈរក៏អាចបង្ហាញពីអារម្មណ៍ និងសកម្មភាពជាក់ស្ដែងរបស់មនុស្សម្នាក់នោះបានដែរ។ យ៉ាងណាមិញ ថ្ងៃនេះ ក្រុមការងារក្នុងស្រុកសូមបង្ហាញពីរបៀបនៃការឈរឱបដៃ ដែលបង្ហាញពីងអារម្មណ៍ ៤បែបផ្សេងៗគ្នា ៖ ១. ជាមនុស្សមានការព្រួយបារម្ភច្រើន មនុស្សភាគច្រើនតែងតែឈរឱបដៃ បង្ហាញពីអារម្មណ៍កំពុងតែរង់ចាំអ្វីមួយដោយក្ដីព្រួយបារម្ភ និងអន្ទះសារ ជាសញ្ញាបង្ហាញថា គាត់ជាមនុស្សមានការគិត និងពិបាកចិត្តចំពោះរឿងរ៉ាវ បញ្ហាច្រើននៅក្នុងជីវិត។ ២. ជាមនុស្សមានភាពស្វាហាប់ និងក្លាហាន ការឈរឱបដៃខ្លះ ជាសញ្ញានៃភាពស្វាហាប់ ក្លាហានរបស់បុគ្គលម្នាក់នោះ។ ការឈរឱបដៃ ពេលខ្លះក៏សបញ្ជាក់ពីមនុស្សម្នាក់នោះ ជាមនុស្សរឹងមាំ និងអាចពឹងផ្អែកលើខ្លួនឯងបានយ៉ាងខ្ពស់ វាក៏ជាសញ្ញាបញ្ជាក់ថា អ្នកជាមេដឹកនាំ ក៏មានឯករាជ្យភាពខ្លាំងថែមទៀតផង។…

New Copy
ប្លែកៗ

លេខចុងក្រោយនៃថ្ងៃកំណើត នាំលាភសំណាងដល់ម្ចាស់

យោងតាមហោរាសាស្រ្តថ្ងៃកំណើត លេខចុងក្រោយនីមួយៗក្នុងថ្ងៃខែឆ្នាំកំណើត (ប្រតិទិនសុរិយគតិ) មានអត្ថន័យជាក់លាក់។ អ្នកដែលជាម្ចាស់លេខ ១ ក្នុងចំណោម ៤ លេខចុងក្រោយនៃថ្ងៃខែឆ្នាំកំណើតខាងក្រោម ច្រើនតែមានសំណាងល្អ ជីវិតសម្បូរហូរហៀរ និងសុខសន្តិភាព។ ១. លេខ ០ យោងតាមថ្ងៃកំណើត មនុស្សដែលមានលេខចុងក្រោយនៃថ្ងៃខែឆ្នាំកំណើតមានលេខ ០ ជាធម្មតាមានភាពឆ្លាតវៃ ចិត្តល្អ និងផ្តល់ពរជ័យ។ ពួកគេអាចទទួលបានជោគជ័យយ៉ាងងាយស្រួលក្នុងជីវិតក៏ដូចជាក្នុងអាជីព។ បុគ្គលនេះអាចបើកអាជីវកម្មផ្ទាល់ខ្លួនបាន។ មុនអាយុ ៣០ ឆ្នាំ គាត់អាចប្រមូលទ្រព្យសម្បត្តិបានយ៉ាងច្រើន ឆាប់ក្លាយជាអ្នកមាន មានផ្ទះ ឡាន និងលុយកាក់ច្រើន។ ២.…

New
គ្រួសារ

ច្បាស់ណាស់! ៩៩%នៃមនុស្សប្រុស សុទ្ធតែផ្លាស់ប្ដូរ ៥ ចំណុចនេះ បន្ទាប់ពីរៀបការរួច

មនុស្សស្រីជាច្រើនតែងតែគិតថា មុនរៀបការបុរសល្អខ្លាំង តែយ៉ាងណាមិញ ក្រោយរៀបការ អ្វីៗក៏ប្រែប្រួលអស់។ ខាងក្រោមនេះ គឺជាចំណុចទាំង ៥ របស់មនុស្សប្រុស ដែលផ្លាស់ប្ដូរបន្ទាប់ពីរៀបការរួច។ ១. ប្រែចិត្តគំនិត ចង់ក្លាយជាអ្នកគ្រប់គ្រងក្នុងគ្រួសារ បុរសក្រោយរៀបការ តែងចង់ក្លាយជាអ្នករកស៊ីចិញ្ចឹមគ្រួសារ។ ពួកគេ​ចង់​ឱ្យ​ភរិយា​គោរព​ប្រតិបត្តិ​តាម​ការណែនាំរបស់គេដែលជា​ស្វាមី​ដោយ​គ្មាន​លក្ខខណ្ឌ។ ហើយបុរសមិនដែលចង់ចាញ់ភរិយាដោយវិធីណាក៏ដោយ ព្រោះពួកគេខ្លាចការមើលងាយពីប្រពន្ធ និងគ្រួសាររបស់ពួកគេ ទាក់ទងនឹងសមត្ថភាព ក៏ដូចជាសេដ្ឋកិច្ចដែលពួកគេនាំយកមកគ្រួសារវិញ។ ដូច្នេះ បើស្រីៗណាមានចំណូលខ្ពស់ជាងប្តី កុំអាងលើមុខគាត់ ត្រូវចេះបន្ទាបខ្លួន និងគោរពប្តីឱ្យបានច្រើន ទើបគាត់យល់កាន់តែច្បាស់ កុំតានតឹង និងគោរពប្តីកាន់តែខ្លាំង។ ស្រឡាញ់ប្រពន្ធរបស់គាត់កាន់តែច្រើន។ ២. លែង​មាន​ភាព​ផ្អែមល្ហែម…

7
គ្រួសារ

ដើម្បីធ្វើឲ្យបុរសឆាប់ដឹងកំហុសរួចនិយាយសុំទោសអ្នក ស្រ្តីគួរប្រើតិចនិក ៣ នេះ ធានមានប្រសិទ្ធភាព

នៅក្នុងជីវិតគ្រួសាររមែងតែងជួបនូវរសជាតល្វីជូរចត់ ឈ្លោះទាស់ទែងរវាងប្តីប្រពន្ធ ដែលអាចក្លាយជារឿងធម្មតាទៅហើយលើលោកនេះ។ ទោះបីជាស្ថានភាពគ្រួសារជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តុម្ភ ឬ ជាអ្នកដែលមានជីវភាពក្រីក្រយ៉ាងណានោះទេ ក៏មិនអាចចៀសផុតពីរឿងរ៉ាវទាំងអស់នេះដែរ។ ប៉ុន្តែជម្លោះនៅក្នុងគ្រួសារក៏មិនប្រាកដថា ត្រូវតែចែកផ្លូវគ្នានោះទេ ព្រោះពេលខ្លះវាគ្រាន់តែជារឿងតូចតាចប៉ុណ្ណោះដែលសាមីខ្លួនខាងបុរសឬស្រ្តីជាអ្នកបង្កឡើង។ ដោយឡែកខាងក្រោមនេះ យើងនឹងបង្ហាញតិចនិក ៣ យ៉ាង ដល់ស្រ្តីដើម្បីប្រើលើបុរស ប្រសិនបើខាងបុរសជាអ្នកបង្ករឿងមុន៖ កុំទូរស័ព្ទឬផ្ញើសារទៅគាត់ញឹកញាប់ពេក ដាច់ខាតអ្នកមិនត្រូវទូរស័ព្ទឬផ្ញើសារទៅគាត់ញឹកញាប់ឡើយ ព្រោះប្រសិនបើអ្នកផ្ញើសារឱ្យគាត់យ៉ាងសកម្ម គាត់អាចនឹងនៅតែគិតថាអ្វីៗគឺធម្មតា។ វិធីដ៏ឈ្លាសវៃគឺអ្នកគ្រាន់តែមិនអើពើនឹងគាត់បន្ទាប់មកគាត់នឹងដឹងខ្លួនក្នុងពេលឆាប់ៗ។ កុំអើពើឬនៅជិតគាត់ខ្លាំងពេក អ្នកគ្រាន់តែផ្តោតអារម្មណ៍លើការងាររបស់អ្នក ហើយធ្វើពុតថាមិនមានគាត់នៅក្បែរ។ ភ្លាមៗគាត់នឹងមានអារម្មណ៍តូចចិត្តយ៉ាងខ្លាំងនៅពេលអ្នកចាកចេញពីគាត់ ហើយគាត់នឹងមានពេលពិនិត្យឡើងវិញនូវអ្វីដែលគាត់បានធ្វើចំពោះអ្នក។ បង្ហាញគាត់ថាអ្នកមិនត្រូវការគាត់ទៀតទេ ប្រសិនបើអ្នកធ្លាប់បង្ហាញថា អ្នកទន់ខ្សោយអង្វរឱ្យ សុំទោសគាត់ឲ្យត្រលប់មកវិញគាត់ប្រាកដជាមិនធ្វើទេ។ ប៉ុន្តែប្រសិនបើអ្នកបង្ហាញថាអ្នកមិនត្រូវការគាត់ ពេលនោះហើយគាត់នឹងត្រូវអង្គុយហើយសញ្ជឹងគិតពីអ្វីដែលគាត់បានធ្វើចំពោះអ្នក។…