ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Rtrt
ប្លែកៗ

កុំ​គិត​ថា​មិន​អី! បើ​ឧស្សាហ៍​ជួប​អាការៈ​ ៣ នេះ​ញឹកញាប់ ប្រញាប់​ទៅ​រក​ពេទ្យ​ជា​បន្ទាន់

ប្រសិន​អ្នក​សង្កេត​ឃើញ​ថា​រាងកាយ​អ្នក​ឧស្សាហ៍​ចេញ​រោគ​សញ្ញា​សុខភាព ៣ នៅ​ខាង​ក្រោម​នេះ​ជា​ប្រចាំ មិន​ថា​អ្នក​ជួប​តែ ១ រោគ​សញ្ញា​ឬ​ទាំង ៣ គួរ​តែ​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ដើម្បី​ធ្វើ​ការ​ពិនិត្យ​សុខភាព​ជា​បន្ទាន់៖ ៣) ក្អក​យូរ​មិន​ងាយ​បាត់ ការ​កើត​ជំងឺ​ក្អក​ញឹកញាប់ យូរៗ​ទៅ​អាច​បណ្តាល​ឲ្យ​ឈាន​ទៅ​រក​ជំងឺ​រលាក​ផ្លូវ​ដង្ហើម។ ចូរ​សង្កេត​មើល​ខ្លួន​ឯង បើ​ឧស្សាហ៍​តឹងទ្រូង ពិបាក​ដក​ដង្ហើម ហើយ​ពេល​ក្អក​ម្តងៗ​ព្យាបាល​មិន​ងាយ​ជា រួច​ងាយ​នឹង​លប់​មក​វិញ វា​អាច​ទាក់ទង​ដល់​បញ្ហា​សួត ដែល​អ្នក​ត្រូវ​តែ​ប្រញាប់​រក​ការ​ព្យាបាល​ដ៏​ត្រឹមត្រូវ។ ២) អ្នក​ឧស្សាហ៍​វិល​មុខ ឈឺ​ក្បាល​កម្រិត​ស្រាល អ្នក​ឧស្សាហ៍​វិល​មុខ​ញឹកញាប់ ហើយ​មួយ​រយៈ​ពេល​ខ្លី​ក៏​បាត់​ទៅ​វិញ វា​អាច​ទាក់ទង​នឹង​ការ​ឡើង​ចុះ​សម្ពាធ​ឈាម​ខ្លាំង។ ប្រសិន​អ្នក​ទម្លាប់​មាន​អាការៈ​វិល​មុខ​រយៈ​ពេល ៣០ នាទី ហើយ​បាត់​ទៅ​វិញ លុះ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​លេច​ចេញ​មក​វិញ​ទៀត​នោះ វា​កំពុង​បង្ហាញ​ពី​រោគ​សញ្ញា​នៃ​ជំងឺ​ជា​ច្រើន តួ​យ៉ាង​ដូច​ជា​ជំងឺ​បេះដូង…

Rttr
ប្លែកៗ

ក្តៅ​ខ្លួន​ផ្ដាសាយ​ល្មមៗ​បាត់​ដូច​គេ​បេះ ដោយ​អ្នក​គ្រាន់​តែ​ទទួល​ទាន​អាហារ​ទាំង ៦ នេះ

នៅ​ពេល​មាន​អាការៈ​ក្តៅ​ខ្លួន ក៏​ដូច​ជា​ផ្តាសាយ យើង​ពិត​ជា​ពិបាក​នៅ​ខ្លាំង​ណាស់ ព្រោះ​រាងកាយ​ស្រពឹកស្រពន់ អស់​កម្លាំង ដែល​ពិបាក​ក្នុង​ការ​បម្រើ​ការងារ​ ឬ​ធ្វើ​អ្វី​មួយ​ខ្លាំង​ណាស់។ ជា​ពិសេស​ក្នុង​រដូវ​កាល​កូវីដ​បែប​នេះ​ផង រោគ​សញ្ញា​ល្មមៗ​គឺ​ភ័យ​លើ​ខ្លួន​ឯង ហើយ​ព្យាយាម​ចង់​ឲ្យ​វា​បាត់​ឲ្យ​បាន​លឿន។ ក្រៅ​ពី​ការ​ទទួល​ទាន​ថ្នាំ ប្រសិន​អ្នក​ចង់​បន្ថែម​ប្រសិទ្ធភាព​ចង់​ឲ្យ​ជំងឺ​ក្តៅ​ខ្លួន ផ្តាសាយ​បាត់​ទៅ​លឿន អ្នក​គួរ​បន្ថែម​របប​អាហារ​ទាំង ៦ ខាង​ក្រោម​នេះ៖ ៦) ចេក ចេក​វា​ងាយ​ស្រួល​ទំពា ហើយ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់ ក៏​ដូច​ជា​ពោរពេញ​ទៅ​ដោយ​វីតាមីន សារធាតុ​រ៉ែ​មួយ​ចំនួន​ដូច​ជា​ ប៉ូតាស្យូម ម៉ង់កាណែស ម៉ាញេសូម និង​វីតាមីន C/B6 ជា​ដើម។ វា​ក៏​ជួយ​បង្កើន​កោសិកា​ឈាម បង្កើន​ភាព​សុាំ ពង្រឹង​ភាព​ធន់ ជួយ​ឲ្យ​រាងកាយ​ឆាប់​ជា​សះស្បើយ​លឿន​ផង​ដែរ។…

Ggh
ប្លែកៗ

អ្នកជំនាញព្រមានកុំទទួលទានភេសជ្ជៈ ៤ នេះឲ្យសោះ ក្រោយហូបអាហារពេញពោះ

អ្នកជំនាញផ្នែកសុខភាពបានព្រមាននូវភេសជ្ជៈ ៤ យ៉ាងដែលអ្នកត្រូវជៀសវាង មិនគួរទទួលទានវានោះទេ ក្រោយពីហូបអាហារចូលពេញពោះ មិនថាតែបាយថ្ងៃ ឬបាយល្ងាច ព្រោះវាអាចបង្កផលប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ៖ ៤) ទឹកផ្លែឈើ ការទទួលទានទឹកផ្លែឈើ បន្ទាប់ពីទទួលទានអាហារឆ្អែត អាចបង្កផលប៉ះពាល់ច្រើនដែលអ្នកនឹកស្មានមិនដល់។ នោះក៏ដោយសារតែទឹកផ្លែឈើ មានផ្ទុកនូវបរិមាណគ្លុយកូសច្រើនលើសលប់ ដែលធ្វើឲ្យក្រពះទទួលរងបន្ទុកបន្ថែម ពិបាកក្នុងការរំលាយ។ ហេតុនេះវាងាយនឹងធ្វើឲ្យអ្នកជួបជំងឺធាត់ ក៏ដូចជាប៉ះពាល់ដល់សរីរាង្គទាំង ៣ មានដូចជាក្រពះ ពោះវៀន និងលំពែង។ ៣) ភេសជ្ជៈដែលមានជាតិកាបូន (ហ្គាស) នៅក្នុងកម្មវិធីជប់លៀង គេពេញនិយមណាស់នៅភេសជ្ជៈដែលមានជាតិកាបូប។ បើអ្នកទទួលទានវាភ្លាមៗ ក្រោយពីទទួលទានអាហាររួច នោះវានឹងដាក់បន្ទុកបន្ថែមទៅលើការរំលាយអាហារ ហើយនៅពេលជាតិកាបូនផ្ទុកក្នុងក្រពះច្រើនពេក…

1594009556 159 Thumbnail_schema_article
សង្គម

នេះ​ទិស​ទាំង ៣ ដែល​គួរ​ដាក់​ម៉ាស៊ីន​បោក​គក់ ដើម្បី​ទាញ​លាភ​ទាញ​លុយ​ចូល​ផ្ទះ

តាម​ក្បួន​ហុងស៊ុយ ការ​ជ្រើសរើស​ទីតាំង​ដាក់​ម៉ាស៊ីន​បោក​គក់ គឺ​ពិត​ជា​សំខាន់​ខ្លាំង​ណាស់ ព្រោះ​វា​អាច​ជះ​ឥទ្ធិពល​ល្អ​ឬ​អាក្រក់ ដល់​ទ្រព្យសម្បត្តិ​របស់​ម្ចាស់ផ្ទះ​បាន។ ខាង​ក្រោម Knongsrok ណែនាំ​នូវ​ ៣ ចំណុច​ដែល​អ្នក​គួរ​ដឹង៖ ៣) កុំ​ដាក់​ម៉ាស៊ីន​បោក​គក់ នៅ​ក្នុង​ផ្ទះ​បាយ ដោយសារ​បរិវេណ​ផ្ទះ​ខ្លះ​ចង្អៀត ពួក​គេ​ក៏​ច្នៃ​មក​ដាក់​ម៉ាស៊ីន​បោក​គក់ នៅ​ក្នុង​ផ្ទះ​បាយ។ របៀប​នេះ គឺ​ខុស​នឹង​ក្បួន​ហុងស៊ុយ​ហើយ ព្រោះ​ដោយសារ​តែ​ជា​ទូទៅ ផ្ទះ​បាយ​ជា​កន្លែង​មាន​ធាតុ​ភ្លើង ដូច្នេះ​អាច​ធ្វើ​ឲ្យ​ប៉ះ​ទង្គិច​ដល់​លាភ​សំណាង និង​សុខភាព​របស់​ម្ចាស់ផ្ទះ។ ២) កុំ​ដាក់​ម៉ាស៊ីន​បោក​គក់​ក្នុង​បង្គន់ ការ​ដែល​ដាក់​ម៉ាស៊ីន​បោក​គក់​ក្នុង​បង្គន់ គឺ​មាន​ន័យ​ថា ធាតុ​ភ្លើង​នៃ​ម៉ាស៊ីន ប៉ះ​នឹង​ធាតុ​ទឹក​នៃ​បង្គន់ ដែល​នាំ​ឲ្យ​ក្លាយ​ជា​ថាមពល​អាក្រក់ ប៉ះពាល់​ដល់​លុយកាក់​ក្នុង​គ្រួសារ។ មួយ​ទៀត​សោត បើ​និយាយ​ពី​ហានិភ័យ​វិញ…

2 Thu Khong Nen De O Phong Khach Neu Khong Muon Tan Gia Bai San So 1 Nhieu Nha Mac Phai 154218 (1)
សង្គម

របស់​អ្វី​ដាក់​បាន តែ​ហាម​វត្ថុ ២ នេះ​មិន​ត្រូវ​មាន​ដាច់​ខាត​ក្នុង​បន្ទប់​ទទួល​ភ្ញៀវ

តាម​ក្បួន​ហុងស៊ុយ ការ​ដាក់​វត្ថុ​ទាំង ២ ខាង​ក្រោម ក្នុង​បន្ទប់​ទទួល​ភ្ញៀវ នោះ​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​សំណាង​របស់​ម្ចាស់ផ្ទះ​យ៉ាង​ធ្ងន់ធ្ងរ៖ ២) ធុង​សំរាម បើ​ទោះ​បី​ជា​ត្រូវ​ចោល​សំរាម​តូច​ធំ គួរ​ទម្លាប់​យក​ទៅ​ចោល​នៅ​ទីតាំង​ផ្ទះ​បាយ ឬ​ខាង​ក្រៅ​ផ្ទះ ដែល​មាន​ធុង​សំរាម កុំ​ទម្លាប់​ដាក់​ធុង​សំរាម​នៅ​បន្ទប់​ទទួល​ភ្ញៀវ​ឲ្យ​សោះ។ តាម​ហុងស៊ុយ​ មិន​ជា​រឿង​ល្អ​ទេ ព្រោះ​អី​បន្ទប់​ទទួល​ភ្ញៀវ ជា​កន្លែង​តំណាង​ឲ្យ​លាភ និង​លុយ ដូច្នេះ​បើ​ពាំនាំ​បរិយាកាស​អាក្រក់ ស្អុយ មក​លាយឡំ​ជាមួយ​ នោះ​នឹង​នាំ​ឲ្យ​អាប់​លាភ។ ១) កុំ​ដាក់​ផ្កា ឬ​រុក្ខជាតិ​សិប្បនិម្មិត ដើម្បី​ឲ្យ​បន្ទប់​ទទួល​ភ្ញៀវ មាន​ភាព​រស់រវើក ​គ្រួសារ​ខ្លះ បាន​រៀបចំ​ដាក់​រុក្ខជាតិ​លម្អ តែ​ពួក​គេ​បែរ​ជ្រើសរើស​យក​របស់​ជ័រ ព្រោះ​គិត​ថា រក្សា​ទុក​បាន​យូរ…

Doan Van Tien Tai Cua Mot Nguoi Thong Qua Ke Ho Ban Tay 110f3f
សង្គម

លាត​ដៃ​ឡើង ម្រាម​ដៃ​អ្នក​សល់​ប្រឡោះ​ប៉ុន្មាន អាច​ទាយ​ដឹង​ពី​ផ្នែក​ទ្រព្យ​នៅ​ពេល​ទៅ​មុខ

អ្នក​សាកល្បង​លាត​ដៃ​របស់​អ្នក​ឡើង ហើយ​ផ្ទឹម​ម្រាម​ទាំង​អស់​ចូល​គ្នា ដើម្បី​ឲ្យ​ពួក​យើង​អាច​ទាយ​ដឹង​អំពី​ចរិត​លក្ខណៈ និង​ទ្រព្យសម្បត្តិ​ពេល​ទៅ​មុខ​របស់​អ្នក។ តុះ​ទៅ​ស្វែងយល់​ទាំង​អស់​គ្នា​នៅ​ខាង​ក្រោម៖ ១) គ្មាន​ចន្លោះ ម្រាម​បិទ​ជិត ប្រសិន​ដៃ​របស់​អ្នក មាន​ម្រាម​បិទ​ជិត មិន​ឃើញ​ចន្លោះ​ណា​មួយ នោះ​អ្នក​រមែង​ជា​មនុស្ស​ប្រើប្រាស់​អារម្មណ៍​ខ្ពស់ មាន​ភាព​ចាស់ទុំ​មុន​វ័យ មាន​ភាព​ម៉ត់ចត់ ធ្វើ​អ្វី​ដោយ​ប្រុងប្រយ័ត្ន​បំផុត។ អ្នក​ក៏​តែងតែ​មើល​ថែ និង​គិតគូរ​ដល់​អ្នក​ផ្ទះ​ជា​អាទិភាព។ និយាយ​អំពី​ទ្រព្យ អ្នក​ជា​មនុស្ស​ដែល​នៅ​មិន​ស្ងៀម​មួយ​កន្លែង​ឡើយ ពោល​គឺ​ពូកែ​ខាង​រក​លុយ ហើយ​មិន​ថា​បរិយាកាស​ប្រែប្រួល​បែប​ណា គឺ​តែងតែ​រក្សា​ជំហរ​រឹងមាំ និង​មិន​ងាយ​បោះបង់​អ្វី​មួយ​ចោល​ឡើយ។ ២) ឃើញ​មាន​ប្រឡោះ​មួយ ប្រសិន​បាត​ដៃ​នោះ មើល​ឃើញ​ប្រឡោះ​មួយ​រំលេច​ឡើង ឬ​ចំហ នោះ​អ្នក​រមែង​ជា​មនុស្ស​ស្វាហាប់ ហើយ​តែងតែ​ស្រលាញ់​សេរីភាព ឯករាជ្យ ​ការ​រស់នៅ​ភាព​ជា​ខ្លួន​ឯង។…

T
ប្លែកៗ

រើស​ព្រះចន្ទ​មួយដែលអ្នកពេញចិត្ត អាច​បង្ហាញ​ច្បាស់​ពី​ចរិត​លក្ខណៈ​របស់​អ្នក

ក្នុង​រូប​ខាង​លើ​មាន​ព្រះចន្ទ​ដែល​បង្កប់​អត្ថន័យផ្សេងពីគ្នា ទៅ​តាមចំណូលចិត្តទាំង ៦។ អ្នក​សូម​ធ្វើ​ការ​ជ្រើសរើស​យក​មួយ នៅ​ព្រះ​ចន្ទ​​ដែល​អ្នក​ពេញចិត្ត ហើយនៅ​អត្ថបទ​ខាង​ក្រោម​អាច​បង្ហាញ​ពី​ចរិត​លក្ខណៈ​របស់​អ្នក​បាន៖ ព្រះចន្ទទី ១ អ្នក​ជា​ប្រភេទ​មនុស្ស​ដែល​មាន​គោលដៅ​ច្បាស់លាស់ ហើយ​រាល់​ការ​អារ​កាត់​នូវ​រឿងរ៉ាវ​ណា​មួយ គឺ​ពឹង​ផ្អែក​លើ​ភស្តុតាង​និង​អង្គហេតុ​ជា​ធំ ពោល​មិន​មែន​ប្រើប្រាស់​ការ​គិត​របស់​អ្នក​មក​វាយ​តម្លៃ​នោះ​ទេ។ លើស​ពី​នេះ​ប្រភេទ​នៃ​រូបភាព​ទី ១ គឺ​ជា​មនុស្ស​ដែល​មាន​ប្រាស្រ័យ​ទាក់ទង​ល្អ ហើយ​ពូកែ​ខាង​ទំនាក់ទំនង​និង​ការ​ចែករំលែក​នូវ​រឿងរ៉ាវ​ផ្សេងៗ​ទៅ​កាន់​ដទៃ​ឲ្យ​ឆាប់​បាន​យល់។ ព្រះចន្ទទី ២ ប្រភេទ​នេះ​ជា​មនុស្ស​ដែល​ពូកែ​ខាង​អង្កេត ទៅ​មើល​មនុស្ស​ជុំវិញ​ខ្លួន ហើយ​ធ្វើ​ការ​វិនិច្ឆ័យ​លើ​រឿងរ៉ាវ​ណា​មួយ​ឆាប់​រហ័ស​បំផុត។ គុណ​វិបត្តិ​តូច​មួយ​គឺ​ត្រង់​ថា អ្នក​ឆាប់​វាយ​តម្លៃ​មនុស្ស​លឿន​ជ្រុល​នៅ​ពេល​ខ្លះ ដែល​នេះ​ជា​ចំណុច​គួរ​តែ​កែប្រែ​ឲ្យ​ល្អ​ប្រសើរ​ឡើង។ ព្រះចន្ទទី ៣ ជា​ប្រភេទ​មនុស្ស​ដែល​ងាយ​សម្រប​ទៅ​នឹង​ស្ថានការណ៍​ឬ​មនុស្ស​ជុំវិញ​ខ្លួន និយាយ​ឲ្យ​ស្រួល​ស្តាប់​អាច​បង្កើត​ទំនាក់ទំនង​បាន​យ៉ាង​ល្អ។ ពួក​គេ​ក៏​ចូលចិត្ត​ការ​ប្រកួតប្រជែង ព្រោះ​គិត​ថា​អាច​បង្ហាញ​ពី​ទេពកោសល្យ​ជា​ច្រើន​របស់​ខ្លួន​ទៅ​កាន់​ពិភព​ខាង​ក្រៅ។ ព្រះចន្ទទី ៤…

Kj
សង្គម

ម្រះ​ជួយ​ឲ្យ​ត្រជាក់​ក្នុង ផ្តល់​ប្រយោជន៍​ច្រើន​ណាស់ តែ​សម្រាប់​មនុស្ស ៥ ប្រភេទ​នេះ ​កុំ​លូកឲ្យសោះ

ម្រះ​មាន​ជាតិ​ល្វីង តែ​វា​ជា​ឱសថ​ធម្មជាតិ ដែល​គេ​អាច​ច្នៃ​យក​មក​ជា​ប្រយោជន៍​ច្រើន​សម្រាប់​សុខភាព។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ​ មិន​សុទ្ធ​តែ​អ្នក​រាល់​គ្នា​អាច​ប្រើប្រាស់​បាន​ទេ ជា​ពិសេស​មនុស្ស​ ៥ ប្រភេទ​ខាង​ក្រោម៖ ៥) ស្រ្តី​ដែល​ពពោះ និង​ត្រូវ​បំបៅ​ដោះ​កូន ម្រះ​មាន​ជាតិ​សរសៃ​និង​ខ្លាញ់​តិច ពេក ដែល​វា​មិន​សក្តិសម​សម្រាប់​អ្វី​ដែល​រាងកាយ​ស្រ្តី​ពពោះ​ត្រូវ​ការ​នោះ​ទេ។ លើស​ពី​នេះ​ការ​ទទួល​ទាន​របស់​ដែល​មាន​ជាតិ​ជូរចត់​ខ្លាំង​ពេល វា​ធ្វើ​ឲ្យ​ចុះ​សម្ពាធ​ឈាម​ខ្លាំង នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ម្តាយ​និង​ទារក​ទៅ​វិញ។ ៤) អ្នក​មាន​សម្ពាធ​ឈាម​ទាប ដោយសារ​តែ​ជាតិ​ល្វីង ជូរចត់​នៃ​ម្រះ ដូច្នេះ​វា​មិន​អំណោយផល​ល្អ​សម្រាប់​អ្នក​មាន​សម្ពាធ​ឈាម​ទាប​នោះ​ទេ។ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ​លើស​ដើម នាំ​ឲ្យ​រាងកាយ​ចុះ​ខ្សោយ​ខ្លាំង​មួយ​រំពេច។ ៣) មនុស្ស​មុន​និង​ក្រោយ​វះកាត់ ផ្លែ​ម្រះ​វា​ល្វីង​ខ្លាំង អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ការ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ខ្លួន​មនុស្ស ដូច្នេះ​សម្រាប់​មនុស្ស​ដែល​ត្រៀម​នឹង​វះ​កាត់ ឬ​ទើប​វះកាត់​ហើយ​ថ្មីថ្មោង គឺ​គួរ​ដក​ឃ្លា​រយៈ​ពេល ២…

Fggf
សង្គម

ផឹក​ទឹក​ច្រើន​ល្អ តែ​ ៣ ពេល​នេះ ហាម​ទទួល​ទាន ព្រោះ​អាច​ធ្វើ​ឲ្យ​ក្រលៀន​និង​បេះដូង​ខ្សោយ

ការ​ទទួល​ទាន​ទឹក​ច្រើន គឺ​ល្អ​ហើយ ព្រោះ​វា​ជួយ​ដល់​សរីរាង្គ​ជា​ច្រើន​ក្នុង​រាងកាយ។ តែ​យ៉ាង​ណា​នៅ​ពេលវេលា​ទាំង ៣ ខាង​ក្រោម ការ​ទទួល​ទាន​ទឹក​គឺ​ជា​រឿង​មិន​ល្អ​ទៅ​វិញ ជា​ពិសេស​បើ​ទទួល​ទាន​ច្រើន​ជោគជាំ គឺ​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​បេះដូង ​ក្រលៀន និង​ក្រពះ​ជា​ដើម៖ ៣) ពេល​កំពុង​ហាត់ប្រាណ មុខងារ​បេះដូង និង​សួត​ត្រូវ​បាន​ដំណើរការ​ខ្លាំង​នៅ​ពេល​ហាត់​ប្រាណ ហើយ​ប្រព័ន្ធ​រំលាយ​អាហារ​ក៏​ចុះ​ខ្សោយ។ ដូច្នេះ​កំឡុង​ពេល​ហាត់​ប្រាណ​ ប្រសិន​សម្រុក​ទទួល​ទាន​ទឹក​ភ្លាមៗ គឺ​ងាយ​នឹង​បណ្តាល​ឲ្យ​ហើម​ពោះ ឈឺ​ពោះ ក្អួត​ចង្អោរ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ ក៏​វា​ដាក់​បន្ទុក​ទៅ​ដល់​តម្រង​នោម និង​បេះដូង​ទៀត​ផង។ ក្នុង​កំឡុង​ពេល​ហាត់​ប្រាណ សូដ្យូម​ត្រូវ​បាត់បង់​តាម​រយៈ​ញើស ហើយ​ការ​ស្រេក​ទឹក វា​ជា​រឿង​ធម្មតា​ទេ តែ​ប្រភេទ​ជំងឺ​មួយ ឲ្យ​ឈ្មោះ​ថា Hyponatremia ក៏​ងាយ​នឹង​កើត​មាន…

Dfgdfgdfgdfg
Japo

អត្តន័យគំនូរ​ក្បាច់​ដែល​អ្នក​មើល​ឃើញ​នៅ​លើ Kimono សម្លៀក​បំពាក់​ប្រពៃណី​ជប៉ុន

Kimono គឺជាសម្លៀកបំពាក់ប្រពៃណីជប៉ុន ចម្រុះពណ៌ និងស្រស់ស្អាត។ មិនថា Kimono ចម្រុះពណ៌ ឬសាមញ្ញ រចនា​ប័ទ្ម Kimono នីមួយៗមានភាពស្រស់ស្អាតដោយឡែក ប៉ុន្តែ Kimono ទាំងអស់មានចំណុចរួម​មួយ​គឺ​គំនូរក្បាច់​ល្អ​ប្រណិត។ នៅពេលដែលអ្នកទិញ Kimono ឬចង់ជូនឲ្យនរណាម្នាក់ តើអ្នកចង់យល់ពីអត្តន័យ ហើយរើសយក Kimono ដែល​សម​នឹង​ម្នាក់​នោះ​ដែរ​ទេ? ក្នុងអត្តបទនេះ ខ្ញុំនឹងណែនាំគំនូរក្បាច់ប្រពៃណីលើ Kimono ជួយឲ្យអ្នកយល់ពីអត្តន័យ និងរើសយក Kimono ដែល​ត្រឹម​​ត្រូវ។ Shochikubai – គំនូរដើមស្រល់ ឫស្សី…

Cover Copy
ទស្សន៍ទាយ

កំពូលដាក់ខ្លួន! អ្នកកើតក្នុងឆ្នាំទាំង ៣ នេះ មើលពីសម្បកក្រៅគ្មានអ្វីទេ តែជាអ្នកមានស្ដុកស្ដម្ភមិនចេះខ្វះខាតឡើយ

មើលពីសម្បកក្រៅទៅមនុស្សដែលកើតក្នុងឆ្នាំទាំង ៣ នេះ ពូកែដាក់ខ្លួនណាស់ មិនចេះអួតសម្ញែងអ្វីឡើយ ទោះមានទ្រព្យច្រើនប៉ុនណា ក៏មើលទៅសាមញ្ញបំផុត។ មនុស្សនេះកាន់តែមាន កាន់តែមិនចេះអួត រស់នៅរឹតតែសាមញ្ញបំផុត។ ១. ឆ្នាំកុរ អ្នក​កើត​ឆ្នាំ​ជ្រូក​ច្រើន​តែ​មាន​ការ​រស់នៅ​បែបសាមញ្ញ និង​ចូល​ចិត្ត​សន្សំ​លុយកាក់បំផុត។ ការងារកាន់តែលំបាកជួយអ្នកសន្សំបានកាន់តែច្រើន។ ថ្វីដ្បិតតែជីវិតស្នេហាមានភាពលំបាកបន្តិចក៏ដោយ ប៉ុន្តែអ្នកកើតឆ្នាំជ្រូក មានជីវភាពធូរធារ តែងទទួលបានទ្រព្យសម្បត្តិនៅវ័យកណ្តាល ថែមទាំងបង្កើតមុខរបរផ្ទាល់ខ្លួនតាំងពីដើមរៀងមក។ យ៉ាង​ណា​មិញ មនុស្ស​ដែល​កើត​ឆ្នាំ​ជ្រូក​មិន​សូវ​មាន​គំនិត​អួតអាង​ទេ។ ទោះ​បី​ជា​មាន​លក្ខខណ្ឌ​យ៉ាង​ណា​ក៏​ដោយ មនុស្សកើតឆ្នាំនេះ​នៅ​តែ​រក្សា​របៀប​រស់​នៅ​សាមញ្ញ និង​លើក​កម្ពស់​ការ​សន្សំ​សំចៃ។ ជំនួសឱ្យការបង្អួតអ្នកលាក់ទ្រព្យសម្បត្តិរបស់អ្នករហូតដល់មិត្តភក្តិជិតស្និទ្ធ ក៏ភ្ញាក់ផ្អើលនឹងចំនួនទ្រព្យសម្បត្តិដែលអ្នកមានដែរ។ ២. ឆ្នាំម្សាញ់ អ្នក​កើត​ឆ្នាំ​ម្សាញ់ ជាមនុស្សដែលមានរាសី​ខ្ពស់ត្រដែត។ មនុស្សទាំងនេះ​ក៏​មាន​ឆន្ទៈ​ក្នុង​ការ​ខិតខំ​បន្ត​ទៀត។…

2
សង្គម

អាចរកបានប្ដី ឬប្រពន្ធបែបហ្នឹង ដឹងតែសំណាងសោយសុខ សុភមង្គលពេញមួយជីវិតហើយ

គេថារកប្ដី ឬប្រពន្ធ កុំចង់បានអ្នកមានជាង ឬក្រជាងពេក សំខាន់ប្រហាក់ប្រហែលគ្នា សមរម្យ ល្អណាស់ហើយ។ ម្យ៉ាងវិញទៀត មិនថាមាន ឬក្រយ៉ាងណាក៏ដោយ ឱ្យតែមានចិត្តគំនិត និងអត្តចរិតមួយចំនួនដូចខាងក្រោមនេះដូចគ្នា ដឹងតែអាចសាងគ្រួសារមួយដ៏ល្អ មានបាន និងមានក្ដីសុខសុភមង្គល តដល់កូនចាំមួយជីវិតហើយ។ ខាងក្រោមនេះ គឺជាចំណុចមួយចំនួន ដែលអាចបញ្ជាក់បានថា អ្នកបានរើសគូជីវិតត្រូវ ឬបានជួបគូជីវិតដ៏ល្អ ឬដៃគូដ៏សក្តិសមម្នាក់ហើយ ទៅថ្ងៃក្រោយ មិនភ័យ មិនព្រួយនោះទេ ៖ ១. មានចិត្តគំនិតចេះរក ចង់មានចង់បានដូចគ្នា អ្នកណាថាលុយមិនសំខាន់ សម្រាប់ស្នេហា គឺប្រើចិត្ត…