ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover 7NG
ដើរកម្សាន្ត

​ដល់កហើយ​អត់ដែលដឹងសោះ!​​ ជិះកន្លះម៉ោងពីភ្នំពេញតើ​​​ ជិតបង្កើយកន្លែងសម្រាកកម្សាន្តដ៏ពិសេសនេះ

ទីកន្លែងស្នាក់កម្សាន្តជារីហ្សតនាពេលសម្រាក​​  សម្រាប់លំហែអារម្មណ៍​បានក្លាយទៅជាទីពេញនិយមសម្រាប់ប្រជាជនកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ​​ តែភាគច្រើនតំបន់រីហ្សតទាំងនេះ​ នៅឆ្ងាយពីភ្នំពេញយើងណាស់​ដោយស្ថិតនៅតាមបណ្តាខេត្តនោះតែម្តង។ តែសម្រាប់អ្នកដែលមិនសូវមានពេលវេលាទៅសម្រាកតាមបណ្តាខេត្ត​ ថ្ងៃនេះ​​ «ក្នុងស្រុក​»​ សូមណែនាំកន្លែងសម្រាកមួយកន្លែងនៅជិតបង្កើយនឹងទីក្រុងភ្នំពេញតែម្តងនោះគឺ​​ «​7NG Land» ។​   ដោយទីនេះជារីហ្សតដែលមានអគារស្នាក់នៅរចនាម៉ូតពិសេស​​ បន្ទប់គេងមានផាសុកភាព​ ថែមទាំងមានទេសភាពព្រៃភ្នំជុំវិញស្រស់ស្អាតស្រស់ស្រាយខ្លាំងមែនទែន។ គួរឱ្យដឹងផងដែរថា​ 7NG មានទីតាំងស្ថិតនៅ​ភូមិ​ព្រៃ​ចាស់ ឃុំ​វិហា​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ដោយបន្ទប់មួយយប់មានតម្លៃ​ 25$​ សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់លេខទូូរស័ព្ទ 081 22 22 73 ​​/ 069 ​577 305 ៕…

Cover Ah Tor
ដើរកម្សាន្ត

តោះឈប់សម្រាកណាត់គ្នាទៅលេង! « អាតោដួងចិត្ត ​» ជារមណីយដ្ឋាន និងទំនប់ទឹក ដែលមានទេសភាពស្រស់ស្អាតខ្លាំងប្រចាំ នៅខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ​គឺជាខេត្តដែល​លាតសន្ធឹង​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ជួរ​ភ្នំ​ដងរ៉ែក​ប្រវែង​២២៤​គីឡូ​ម៉ែ​ត្រ ដែលមាន​ព្រំប្រទល់​ជាប់ខេត្តព្រះវិហារ ខាងលិច​ជាប់​ព្រំប្រទល់​ខេត្តបន្ទាយ​មាន​ជ័យ ខាងត្បូង​ជាប់​ព្រំប្រទល់​ខេត្តសៀមរាប ខាងជើង​ជាប់​នឹង​ខេត្ត​៣​របស់​ព្រះរាជា​អាណា​ចក្រ​​ថៃ គឺ​ខេត្ត​បុរី​រ៉ាំ ខេត្ត​សុរិន្ទ និង​ខេត្ត​ស៊ី​សាកេ​ត ។ ខេត្តឧត្តរមានជ័យ ជា​ខេត្ត​ជាយ​ដែន​សម្បូរ​ទៅ​ដោយ​សម្បត្តិ​ធម្មជាតិ​ព្រៃ​ភ្នំ​ក្រំ​ថ្ម និង​សត្វព្រៃ​គ្រប់​ប្រភេទ​រស់នៅ ថែមទាំងមានតំបន់ធម្មជាតិកម្សាន្តមិនទាន់កែច្នៃជាច្រើនកន្លែង ដោយក្នុងនោះទីកម្សាន្តបង្កើតថ្មីមួយត្រូវបានគេដឹងថាកំពុងតែមានការពេញនិយម ល្បីថាស្អាតនោះគឺ « អាតោដួងចិត្ត ឬ ទំនប់អាងទឹកស្ទឹងស្រែង ២ ​» ។ « អាតោដួងចិត្ត ឬ ទំនប់អាងទឹកស្ទឹងស្រែង ២ ​» មិនត្រឹមតែមានទេសភាពស្អាតៗកែច្នៃ មានទឹកថ្លាឈ្វេង អាចងូតកម្សាន្តលេង …

Cover Bycycle
សង្គម

សម័យថ្មីគេនាំគ្នាផ្អើលជិះកង់តើមកពីមូលហេតុអ្វី? ​តោះ មកដឹងពីគុណសម្បត្តិសុខភាពនៃការជិះកង់ទាំងអស់គ្នា

សម័យបច្ចុប្បន្ននេះ មនុស្សជាច្រើនបាននឹងកំពុងតែផ្អើលនាំគ្នាជិះកង់ ទាំងការកម្សាន្តលេង ​និងការហាត់ប្រាណដើម្បីសុខភាព ដោយសារតែការជិះកង់នេះមិនត្រឹមតែអាចកាត់បន្ថយចំណាយលើការចាក់សាំងនៅក្នុងយានជំនិះ ការជិះកង់ក៏បានរួមចំណែកជួយការពារថែរក្សាបរិស្ថាន ​កាត់បន្ថយផ្សែងពុល និងសម្លេងរំខានបំពុលសង្គមបានផងដែរ។ បន្ថែមពីការជួយដល់សង្គម និងបរិស្ថាននោះ ​ការជិះកង់ក៏ត្រូវបានគេដឹងថាមានគុណប្រយោជន៍ជាច្រើនសម្រាប់សុខភាពរាងកាយទាំងមូលទៀតផង។ តោះ! មកដឹងពីអត្ថប្រយោជន៍ជាច្រើននៃការជិះកង់ ខាងក្រោមនេះ ៖ ១. ជួយឱ្យគេងលក់ស្រួល ការជិះកង់ ​ធ្វើឱ្យអ្នកគេងលក់ស្រួលជាងមុន ​និងឆាប់ងងុយគេងជាងមុនដល់ទៅជាង ​១ម៉ោង ​ឬ ​២ម៉ោង ​ថែមទាំងការពារ និងព្យាបាលជំងឺកេងមិនលក់បានទៀតផង។ ២. ជួយឱ្យក្មេងជាងវ័យ ការជិះកង់ជួយឱ្យអុកស៊ីសែន និងសារធាតុចិញ្ចឹម នៅក្នុងរាងកាយធ្វើការដឹកជញ្ជូនបានល្អប្រសើរ អាចពន្លឿនការផលិតខូឡាជែន (collagen)…

Cover
ទស្សនៈ

អាចចៀសផុតពីទម្លាប់ទាំង ៦ យ៉ាងនេះបាន ជីវិតអ្នកនឹងមានតែសេចក្ដីសុខ សំណាងល្អ ទ្រព្យចូលក៏ច្រើន

កុំធ្វើរឿង ៦ យ៉ាងនេះ ដើម្បីឱ្យជីវិតរបស់អ្នករស់នៅឱ្យមានតម្លៃ ហើយកុំទុកការសោកស្តាយពេញមួយជីវិត។ លើសពីនេះ ការដែលយើងអាចចៀសពីទង្វើទាំងនេះបាន អ្នកនឹងមានសំណាងកាន់តែច្រើន រកលុយក៏បានច្រើនផងដែរ។ ១. មិនខ្ជះខ្ជាយសុខភាព ពេលនៅក្មេង មនុស្សជាច្រើនចាត់ទុកខ្លួនឯងដូចជាម៉ាស៊ីន។ ដូច្នេះ​ហើយ​អ្នក​រាល់​គ្នា​ធ្វើ​ការ​លំបាក ចូល​គេង​យឺត ញ៉ាំ​ច្រើន​ហួស​ហេតុ ឬញុំាមិនបានគ្រប់គ្រាន់ និង​ធ្វើ​ឱ្យ​ខូច​សុខភាពជាដំណំ។ វាមិនមែនរហូតដល់ជំងឺលេចឡើងក្នុងខ្លួនយើង ទើបយើងភ្ញាក់ដឹងខ្លួន។ អ្វី​ដែល​គួរ​ឱ្យ​ខ្លាច​បំផុត​លើ​លោក​នេះ មិន​មែន​ខ្វះ​លុយ ឬ​ខ្វះ​សេចក្ដី​ស្រឡាញ់​ទេ តែ​ខ្វះ​ភាព​រស់​រវើក។ មានតែសុខភាពល្អ ទើបអ្នកអាចបង្កើតទ្រព្យសម្បត្តិ និងចំណាយពេលជាមួយគ្រួសារបាន។ សុខភាពមានតម្លៃមិនអាចកាត់ថ្លៃបាន ដូច្នេះត្រូវស្រឡាញ់ និងថែរក្សាសុខភាពឱ្យបានល្អ។ ២. មិនខឹងច្រើន…

Cover Copy
គ្រួសារ

ការរៀបការសំខាន់ណាស់! ដាច់ខាតកុំរៀបការ ដោយសារតែហេតុផលទាំង ៨ ចំណុចនេះឱ្យសោះ

ការរៀបការ គឺជារឿងដែលសំខាន់ខ្លាំងណាស់នៅក្នុងជីវិត ដូច្នេះហើយ កុំសម្រេចចិត្តលឿនពេក ព្រោះការរៀបការខុស អាចនឹងក្លាយជាអារម្មណ៍ដិតដាមនៅក្នុងជីវិត។ យ៉ាងណា សូមកុំរៀបការដោយសារតែហេតុផលទាំង ៨ ចំណុចនេះឱ្យសោះ បើមិនចង់ខុសចំពោះខ្លួនឯង។ ១. រៀបការព្រោះតាមការសម្រេចចិត្តរបស់ម៉ាក់ប៉ា ដឹងថា ឪពុកម្ដាយគ្រប់រូប សុទ្ធតែចង់ឱ្យកូនល្អ ចង់ឃើញកូនមានអនាគត ជួបមនុស្សល្អៗ តែក៏មិនប្រាកដថា គាត់មើលមនុស្សត្រូវទាំងអស់នោះដែរ ព្រោះពេលខ្លះ គាត់អាចនឹងមើលគេឃើញតែមួយជ្រុង ឬអាចនិយាយបានថា គាត់មើលឃើញតែទ្រព្យសម្បត្តិ ឬឋានៈបុណ្យសក្តិរបស់គេ ២. រៀបការតាមតែចិត្តខ្លួនឯងស្រឡាញ់មួយឆាវ អ្នកខ្លះ ហ៊ានបំពានការសម្រេចចិត្តអ្នកមានគុណ ព្រោះតែអារម្មណ៍លង់ស្រឡាញ់គេខ្លាំង ត្រូវចាំថា មនុស្សទោះស្រឡាញ់គ្នាប៉ុនណា…

New Copy
សង្គម

គូស្នេហ៍ ៤ ប្រភេទ មិនអាចយូរអង្វែងជាមួយគ្នាឡើយ

មនុស្សស្រលាញ់គ្នា ទាក់ទងគ្នា ក៏មិនប្រាកដថា អាចបានយូរអង្វែង មានអនាគតល្អជាមួយគ្នានោះឡើយ … យ៉ាងណាក៏ដោយ គូស្នេហ៍ដែលមានចរិតទាំង ៤ ប្រភេទខាងក្រោមនេះ គឺមិនអាចទៅមុខជាមួយគ្នាបានយូរឡើយ មុន និងក្រោយ គង់តែបែកគ្នាមិនខាន។ ១. គូដែលមានទស្សនៈខុសគ្នាទាំងស្រុង នេះទាមទារឱ្យមានការយល់ស្របគ្នាទៅវិញទៅមក ប៉ុន្តែយ៉ាងហោចណាស់​ ភាគីទាំងពីរអាចស្វែងរកចំណុចរួម ខណៈពេលដែលរក្សាភាពខុសគ្នា។ ប៉ុន្តែយ៉ាងណាមិញ ក៏មានគូស្នេហ៍ខ្លះ ដែលមានទស្សនៈផ្ទុយគ្នាទាំងស្រុង។ ពួកគេប្រព្រឹត្តចំពោះមនុស្ស និងរបស់របរតាមរបៀបផ្សេងគ្នាទាំងស្រុង ដូច្នេះក្នុងជីវិតពួកគេ តែងតែឈ្លោះប្រកែកគ្នាអំពីរឿងតូចតាច។ ចំពោះគូស្នេហ៍បែបនេះ បើហ៊ានតែរៀបការ ច្បាស់ណាស់ថា នឹងត្រូវឈ្លោះគ្នាគ្មានលស់ថ្ងៃឡើយ។ ឧទាហរណ៍៖…

New Copy
មិត្តអ្នកអាន

រឹងមាំឡើង ក្លាហានឡើង ហ៊ានរស់នៅតែម្នាក់ឯង រស់នៅជាមួយនឹងខ្លួនឯង

ការពិត ជីវិតមួយនេះជារបស់យើង យើងក៏មិនគួរនឹងខ្លាចក្នុងការរស់នៅតែម្នាក់ឯង ហើយក៏មិនគួរខ្លាចនឹងរស់នៅជាមួយនឹងខ្លួនឯងនោះឡើយ ការប្រើជីវិតរស់នៅជាមួយនឹងខ្លួនឯង យើងនឹងអាចស្គាល់ខ្លួនឯងកាន់តែច្បាស់ ការដែលរស់នៅដោយប្រើជីវិតខ្លួនឯង យើងនឹងកាន់តែរឹងមាំ ហើយក៏កាន់តែមានក្ដីសុខច្រើនជាងមុន។ – រស់នៅម្នាក់ឯង ក៏មានន័យថា យើងចេះពឹងពាក់ អាស្រ័យលើខ្លួនឯង ដើម្បីស្វែងរកសុភមង្គល និងការមើលថែលួងលោមខ្លួនឯង។ នៅពេលដែលយើងអាចរស់នៅជាមួយនឹងខ្លួនឯង យើងក៏អាចធ្វើអ្វីដើម្បីខ្លួនឯងបានច្រើន យើងអាចសម្រេចនូវក្ដីប្រាថ្នា និងឆ្ពោះទៅរកគោលដៅរបស់យើងខ្លួនឯង។ – រស់នៅម្នាក់ឯង ក៏មានន័យថា យើងអាចជូនខ្លួនឯងទៅរកកន្លែងដែលយើងចង់ទៅ បន្ទាប់ពីលំបាក ហត់នឿយ អស់កម្លាំង យើងក៏គួរតែឆ្លៀតពេលសម្រាក ជូនខ្លួនឯងទៅដើរលេងលម្ហែ ត្រឹមដើរលើឆ្នេរខ្សាច់ មើលថ្ងៃលិច ហើយអាចឱបខ្លួនឯងពេលខ្យល់ធ្លាក់…

New Copy
ប្លែកៗ

មនុស្សដែលមានលក្ខណៈដៃទាំង ៥ ប្រភេទនេះ ជោគជតាជីវិតពិតជាលំបាកណាស់ ពីក្មេងដល់ចាស់ ខំប្រឹងមិនសូវបានលទ្ធផលគាប់ចិត្តទេ

យោងតាម​នរវិទ្យា ដៃ​របស់​មនុស្ស​ម្នាក់ៗ ក៏អាច​ប្រាប់​ពី​ជោគវាសនា​អនាគត​របស់​បុគ្គល​នោះ​បានយ៉ាងច្បាស់ដែរ។ យ៉ាងណាមិញ ប្រសិនបើ​អ្នក​អ្នកមាន​សញ្ញា​បាតដៃ​មាន​ចំណុច​ទាំង ៥​ខាងក្រោមនេះ ជីវិត​របស់អ្នកពិតជា​លំបាក​ណាស់​ ពីក្មេងដល់ចាស់ ត្រូវធ្វើការ គ្មានពេលសម្រាកនោះឡើយ។ ១. ដៃមានសរសៃរវាម ដៃ​មាន​សរសៃ​ខៀវ​ច្រើន ស្បែក​ជ្រីវជ្រួញ​ ជា​សញ្ញា​បញ្ជាក់​ថា​ផ្លូវ​ហិរញ្ញវត្ថុ​របស់​អ្នក​មិន​ល្អ​ឡើយ តែងតែ​មានបញ្ហា ខ្វះខាតលុយកាក់​។ ទោះ​ខំ​ប្រឹង​យ៉ាង​ណា​ក៏​ពេញ​មួយ​ជីវិត​មិន​អាចធ្វើ​អ្វី​បានធំ​ដុំ​ដែរ។ ជីវិត​របស់​មនុស្ស​ទាំង​នេះ ​ច្រើន​តែ​ពោរពេញ​ទៅ​ដោយ​ការ​ថប់​បារម្ភ ការ​ធ្លាក់​ទឹក​ចិត្ត និង​ការ​ភ័យ​ខ្លាច​ចំពោះ​អ្វី​ដែល​នឹង​មក​ដល់។ ដោយ​សារ​ចរិត​ខ្មាសអៀន និង​ខ្វះ​ភាព​ក្លាហាន ផ្លូវ​ឆ្ពោះ​ទៅ​រក​ភាព​ល្បីល្បាញ​ក៏​មិន​ច្បាស់​លាស់ដែរ។ ពួក​គេ​ធ្វើ​ការ​ត្រឹម​តែ​ជា​បុគ្គលិក​ទាប​ពេញ​មួយ​ជីវិត មិន​អាច​ឈាន​ទៅ​មុខ​បាន​ឡើយ។ ២. ម្រាមដៃកោងមិនត្រង់ តាមហោរាសាស្ត្រ អ្នកដែលមានម្រាមដៃកោង មិនត្រង់…

New Copy
ប្លែកៗ

អ្នកមានដៃ ៤ ប្រភេទនេះ បង្ហាញថា ជាមនុស្សដែលមានទ្រព្យស្ដុកស្ដម្ភ លាភសំណាងពេញមួយជីវិត

តាម​ហោរាសាស្ត្រ បុគ្គលណាដែលមានដៃ​​ ៤ ប្រភេទខាងក្រោមនេះ ច្រើន​តែ​មាន​លេខ​សំណាង ការងារ​រីក​ចម្រើន មានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ពុំបាច់ភ័យព្រួយរឿងខ្វះខាតនោះឡើយ។ ១. ដៃរាងឈើ យោងតាម​នរវិទ្យា ដៃ​រាង​ជា​ឈើ មាន​ន័យ​ថា ម្រាម​ដៃ​ធំ កែង​ដៃ​ធំ ហើយ​ច្បាស់។ នៅពេលដែលម្រាមដៃត្រូវបានបិទ វានៅតែមានគម្លាតរវាងម្រាមដៃ។ សាច់ដុំ​ខ្នង​ដៃ​ត្រូវ​បាន​លើក​ឡើង​មើល​ទៅ​គ្រើម។ លើសពីនេះទៀត នៅលើបាតដៃមានរនាំងជាច្រើន បន្ទាត់អារម្មណ៍ និងបន្ទាត់បញ្ញាដែលរត់ទៅកាន់ចំណុចប្រសព្វនៃម្រាមចង្អុលដៃ និងម្រាមដៃកណ្តាល បង្កើតជាលំនាំក្អែកចុះក្រោម។ មនុស្សដែលមានដៃរាងឈើអាចកើតក្នុងគ្រួសារក្រីក្រ ហើយធំឡើងក្នុងភាពក្រីក្រ។ វាជាស្ថានភាពនេះដែលធ្វើឱ្យពួកគេឯករាជ្យ។ ពួកគេខិតខំធ្វើការ មានស្មារតីចង់រៀន និងមិនខ្លាចការលំបាក ដូច្នេះពួកគេបង្កើតមុខរបរផ្ទាល់ខ្លួនយ៉ាងឆាប់រហ័ស។…

New Copy
សង្គម

អ្នកវិទ្យាសាស្ត្រផ្លូវចិត្តបង្ហាញថា! មានតែស្ត្រីនៅលីវ ឬស្ត្រីមិនរៀបការទេ ដែលមានសុខភាពល្អខាងវិញ្ញាណ និងរីករាយជាងអ្នករៀបការ

ផ្ទុយពីការគិតថា ស្ត្រីមួយចំនួនតែងតែសប្បាយចិត្តក្នុងការជ្រើសរើសស្វាមីល្អ រៀបការ មានកូន និងមានគ្រួសារជារបស់ខ្លួន។ តែផ្អែកទៅតាមការស្រាវជ្រាវសាស្រ្តាចារ្យ Paul Dolan ផ្នែកវិទ្យាសាស្ត្រផ្លូវចិត្ត លោកបានមានប្រសាសន៍ថា “ ស្ត្រីដែលនៅលីវ មិនទាន់រៀបការ និងអ្នកដែលមិនបានរៀបការ គឺជាអ្នកដែលមានសុខភាពល្អខាងវិញ្ញាណ និងរីករាយជាងអ្នកដែលរៀបការ” ។ ដូច្នោះហើយមូលហេតុដែលស្ត្រីរៀបការ និងរវល់ជាមួយកូនៗ ច្រើនតែមានអារម្មណ៍ថា ជីវិតរបស់ពួកគេនឿយហត់ណាស់។ បងប្អូនស្រីទាំងនេះច្រើនតែមិនមានពេលច្រើនសម្រាប់ខ្លួនឯង ដូច្នេះពួកគេប្រាកដជាមានអារម្មណ៍មិនល្អឡើយ ហើយក៏មិនមានភាពរីករាយពេញលេញដែរ។ ១. ស្ត្រីនៅលីវមានអារម្មណ៍ពេញចិត្តនឹងអ្វីដែលពួកគេមាន ទោះបីជាការសន្និដ្ឋានដូចខាងលើរបស់លោក Paul Dolan បាននាំឱ្យមានការជជែកវែកញែកយ៉ាងខ្លាំង មនុស្សមួយចំនួនយល់ស្របលើបញ្ហានេះ ប៉ុន្តែក៏មានមនុស្សដែលផ្តល់ការរិះគន់ជាច្រើនផងដែរ។…

New Copy
សង្គម

ស្រឡាញ់គ្នាស្ងាត់ៗ តែច្បាស់លាស់ ជាស្នេហាដែលមានគុណភាព គ្មានថ្ងៃផុតកំណត់!

ជីវិតប្រចាំថ្ងៃ មានមនុស្សច្រើនណាស់ដែលដើរកាត់ជីវិតយើង ក៏មានមនុស្សច្រើន ដែលបានដើរចូលមកក្នុងជីវិតយើង តែមិនប្រាកដថា មនុស្សដែលចូលមកទាំងអស់នោះ សុទ្ធតែច្បាស់លាស់ ប្រាកដប្រជា អាចកាន់ដៃគ្នារហូតដល់ចាស់រៀងខ្លួននោះឡើយ … ! – មនុស្សខ្លះ ចូលមកលឿន ចេញទៅវិញក៏លឿន ! – មនុស្សខ្លះ ចូលមកបែបស្រឡាញ់ តែបែរចាកចេញទៅទាំងអារម្មណ៍មិនល្អ ! – មនុស្សខ្លះ ចូលមកបានតែសន្យា តែដល់ពេលជួបអ្នកថ្មី ក៏បែកចិត្ត អស់ចិត្ត ទុកយើងចោល ! – មនុស្សខ្លះ ចូលមក…

New Copy
តេស្តIQ

អបអរសាទរ! អ្នកកើតឆ្នាំទាំង៣នេះ នឹងមានទេវតាទ្រព្យនាំលាភសំណាងចូលពេញផ្ទះ ក្នុងរយៈពេល ៦០ថ្ងៃទៀត

ក្នុងរយៈពេល ៦០ថ្ងៃខាងមុខ អ្នកដែលកើតក្នុងឆ្នាំទាំង ៣ ខាងក្រោមនេះ នឹងជួបលាភសំណាងជាច្រើណ ដោយមានទេវតាទ្រព្យតាមថែរក្សា និងនាំលាភលុយកាក់ហូរចូលពេញផ្ទះ។ ១. កើតក្នុងឆ្នាំច «ឆ្កែ» អ្នក​កើត​ឆ្នាំ​ច តែង​មាន​ថាមពល​វិជ្ជមានគ្រប់​ពេលវេលា។ ពួកគេមានភាពរីករាយ ស្វាហាប់ នឹងន ពោរពេញដោយចំណង់ចំណូលចិត្ត និងឧស្សាហ៍ព្យាយាម។ មនុស្ស​ដែលកើតក្នុងឆ្នាំនេះ​ក៏​មាន IQ និង EQ ខ្ពស់ សមត្ថភាព​ពូកែ និង​អនុវត្ត​បាន​ច្រើន​។ នៅពេលដែលឆ្នាំចបានកំណត់គោលដៅរបស់គាត់ គាត់នឹងគិតឡើងវិញ និងធ្វើតាមផែនការរបស់គាត់យ៉ាងម៉ត់ចត់ ដោយធ្វើអ្វីៗគ្រប់យ៉ាងឱ្យបានល្អិតល្អន់ ដើម្បីសម្រេចគោលដៅ។ ពួកគេមិនមែនជាមនុស្សដែលបោះបង់ដោយងាយនោះទេ។ ចាប់ពីថ្ងៃស្អែកតទៅ…