
២៤,២៥,២៦ មិនា ម្ចាស់ឆ្នាំ ២ សប្បាយកើបលាភ តែឆ្នាំ ១ នេះប្រឈមការលំបាកច្រើន
ក្បួនហោរាសាស្រ្តសម្រាប់ចុងសប្តាហ៍ចន្លោះថ្ងៃសុក្រតទៅ ២៤,២៥ និង ២៦ មិនា បានដំណាលមកថា ម្ចាស់ឆ្នាំទាំង ២ ខាងក្រោម នឹងមានរាសីឡើងខ្ពស់ត្រដែត តែឆ្នាំ ១ អាចប្រឈមការលំបាកច្រើននៅរយៈពេលខ្លី៖ អ្នកកើតឆ្នាំជូត – កណ្តុរ ថ្ងៃទី ២៤,២៥ និង ២៦ មិនានេះ សម្រាប់ម្ចាស់ឆ្នាំជូត នឹងទទួលបានចម្រុងចម្រើន ជាពិសេសគឺលាភសម្បូរសប្បាយ តាំងពីបើកដល់បិទថ្ងៃ។ លុយក៏រត់ចូលពេញហោប៉ៅ ដល់អ្នកខ្លះក៏អាចមានសំណាងធំ ដល់ក្លាយជាអ្នកមាននៅចន្លោះថ្ងៃនោះទៀតផង។ លើសពីនេះម្ចាស់ឆ្នាំជូត ដែលចង់ផ្លោះចេញពីកន្លែងចាស់របស់ខ្លួន ទៅរកកន្លែងថ្មី ក៏ជាពេលវេលាល្អ…










