ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Picsart_22 06 19_10 11 32 463
មិត្តអ្នកអាន

រើសរូបបេះដូងដែលអ្នកចូលចិត្តមួយ ជាការតេស្តចិត្តសាស្ត្រថាអ្នកជាមនុស្សមានបុគ្គលិកលក្ខណៈបែបណាក្នុងរឿងស្នេហា

រូបភាពនៃបេះដូងវាក៏អាចបង្ហាញពីទស្សនៈរបស់អ្នកចាប់អារម្មណ៍ អាច​ទាយ​ពី​បុគ្គលិកលក្ខណៈស្នេហានិង​អាច​ប្រាប់​ថា​យើង​ជា​គូស្នេហ៍​ប្រភេទ​ណា​។ ដូច្នេះសូមប្រិយមិត្តជ្រើសរើស​រាង​បេះដូង​ដែល​អ្នក​ចូល​ចិត្ត​ពី​ប្រភេទ​ណា​មួយ​ក្នុង​ចំណោម​៤​ប្រភេទ សឹមចូលអាចចម្លើយតេស្តខាងក្រោម។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ 1.ជាគូស្នេហ៍ដ៏ក្តៅគគុក៖ អ្នកគឺជាមនុស្សដែលមានថាមពលខ្ពស់នៅក្នុងខ្លួន ពេលគិតចង់ធ្វើអ្វីមួយតែងតែតាំងចិត្តធ្វើទាល់តែចប់ចុងចប់ដើម ហើយបើ​អ្នក​ស្រឡាញ់​នរណា​ម្នាក់ អ្នក​នឹង​លង់​ស្នេហ៍​ម្នាក់​នោះ​ខ្លាំង​ទាំងដែលដឹងហើយថាស្រលាញ់ខ្លាំងឈឺក៏ខ្លាំងតែក៏នៅតែហាមចិត្តខ្លួនឯងមិន ខឹងគេតែបើគេលួងតែបន្តិចដឹងតែចិត្តមិនដាច់លើកលែងឲ្យភ្លាម ។ 2. ជាគូស្នេហ៍ចិត្តមួយថ្លើមមួយ៖ អ្នកជាមនុស្សទន់ភ្លន់ខ្លាំងណាស់ ជាមនុស្សមានទឹកចិត្តស្មោះសរ ទើបធ្វើឲ្យអ្នកក្លាយជាមនុស្សដែលមានមន្តស្នេហ៍ចំពោះអ្នកជុំវិញខ្លួន ទើបមិនចម្លែកទេដែលទៅដល់ណាអ្នកតែងតែមានមិត្តថ្មីដល់ទីនោះ ប៉ុន្តែប្រសិនបើអ្នកសម្រេចចិត្តទៅ​ទាក់ទងជាមួយនរ​ណា​ម្នាក់ អ្នក​នឹង​ស្មោះ​ត្រង់​នឹង​អ្នក​នោះ​ជានិច្ច ការ​ទុក​ចិត្ត​ ភាព​ស្មោះ​ត្រង់​ជា​កត្តាចម្បងសំរាប់ទំនាក់ទំនងស្នេហា ។ 3. ជាគូស្នេហ៍ដែលគួរឲ្យស្វែងយល់៖ អ្នកមិនមែនជាមនុស្សដែលមានមនោសញ្ចេតនាខ្លាំងប៉ុន្មានទេ ប៉ុន្តែភាពទាក់ទាញរបស់អ្នកគឺជាអាថ៌កំបាំងដែលធ្វើឱ្យអ្នកក្លាយជាមនុស្សគួរឱ្យចាប់អារម្មណ៍ក្នុងការស្វែងយល់ អ្នកមិនមែនជាមនុស្សដែលងាយបង្ហាញ​ធាតុ​ពិត​ឲ្យ​អ្នក​ដទៃ​ឃើញងាយៗឡើយ…

Picsart_22 06 15_18 40 54 035
មិត្តអ្នកអាន

តើគេពិតជា Single ពិតមែនអត់? តោះទៅតេស្តមើលមនុស្សដែលអ្នកលួចស្រលាញ់ បេះដូងគេទំនេរឬមានគូហើយ

តោះ​ប្រិយមិត្តរបស់គេហទំព័រ Knongsrok មកឆែកមើល​រាសី​ស្នេហា​បន្តិចមើល៍ ចង់ដឹងថាតើមនុស្សដែលអ្នកលួចស្រលាញ់ គេពិតជា Single ពិតមែនអត់?! ឬគេមានម្ចាស់បេះដូងរួចហើយ? សូមធ្វើចិត្តឲ្យស្ងប់ហើយរើសរូបបេះដូងមួយដែលអ្នកចាប់អារម្មណ៍ ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ បេះដូងទី1៖ ទើបតែបែកគ្នាមកថ្មីៗជាមួយនឹងទំនាក់ទំនងអតីតកាល បែកលក្ខណៈប្រេះស្រាំខ្លាំងទៀតផង ទើបធ្វើ​គេ​ឆ្អែត​នឹង​ស្នេហា គេនៅ​តែ​មិន​ទាន់ចង់ទាក់ទង ឬរញ៉េរញ៉ៃជាមួយអ្នកណាទេ ដូច្នេះហើយក្នុងអំឡុងពេលនេះ អ្នកគួរតែរង់ចាំសិន រង់ចាំឱកាសមកដល់សឹមដើរចូលទៅក្នុង​ជីវិតរបស់គេ ។ បេះដូងទី2៖ គេម្នាក់នោះកំណត់លក្ខណៈពិសេសខ្ពស់ណាស់ ជញ្ជាំងនៃបេះដូងរបស់គេក៏ខ្ពស់ដែរ ការសម្លឹងរបស់គេនឹងមើលទៅឆ្ងាយ រកមើលថាតើមាននរណាម្នាក់ដែលល្អឥតខ្ចោះសម្រាប់គេឬអត់? ម្ល៉ោះហើយទើបធ្វើឲ្យគេមើលរំលងអ្នកនៅក្បែរកាយ សរុបទៅបើរើសយ៉ាងហ្នឹងមានគូទើបចម្លែក…

Cover
ទស្សនៈ

មេរៀនដ៏សំខាន់ៗទាំង ៧ ដកស្រង់ចេញពីសៀវភៅ “ឪពុកអ្នកមាន និងឪពុកអ្នកក្រ”

១. ទ្រព្យសម្បត្តិដ៏មានឥទ្ធិពលបំផុតតែមួយគត់ ដែលយើងទាំងអស់គ្នាមានគឺ ចិត្តរបស់យើង។ បើ​វា​ត្រូវ​បាន​ហ្វឹកហ្វឺន​ឱ្យ​បាន​ល្អ វា​អាច​បង្កើត​ទ្រព្យសម្បត្តិ​ដ៏​សម្បើមមកឱ្យយើងវិញ។ ២. អ្នកមានទទួលបានទ្រព្យសម្បត្តិ ចំណែកអ្នកក្រីក្រ និងវណ្ណៈកណ្តាលទទួលបានបំណុល ដែលពួកគេគិតថាជាទ្រព្យសម្បត្តិ។ ៣. មនុស្សជាច្រើននិយាយថា “ខ្ញុំមិនខ្វល់ពីលុយទេ” ប៉ុន្តែពួកគេនឹងធ្វើការ ៨ម៉ោងក្នុងមួយថ្ងៃ ដើម្បីលុយ។ ៤. ទស្សនវិជ្ជានៃអ្នកមាន និងអ្នកក្រគឺ អ្នកមានវិនិយោគលុយរបស់ពួកគេហើយចំណាយអ្វីដែលនៅសល់។ អ្នកក្រចំណាយប្រាក់របស់ពួកគេ ហើយវិនិយោគអ្វីដែលនៅសេសសល់។ ៥. ជោគជ័យគឺជាគ្រូបង្រៀនក្រីក្រ។ យើង​រៀន​ច្រើន​បំផុត​អំពី​ខ្លួន​យើង​ពេល​យើង​បរាជ័យ ដូច្នេះ​កុំ​ខ្លាច​បរាជ័យ។ បរាជ័យគឺជាផ្នែកមួយនៃដំណើរការនៃភាពជោគជ័យ។ អ្នកមិនអាចជោគជ័យដោយគ្មានការបរាជ័យបានឡើយ។ ៦. ដើម្បីក្លាយជាម្ចាស់អាជីវកម្មជោគជ័យ និងអ្នកវិនិយោគ…

Cover Copy
ទស្សនៈ

គុណវិបត្តិទាំង ៥ ដែលនាំឱ្យអ្នកធ្លាក់ខ្លួន កាន់តែយ៉ាប់ជាងមុន

មនុស្សអាចទៅបានល្អ ឬក៏អត់ គឺអាស្រ័យលើចរិត និងបុគ្គលិកលក្ខណៈ និងទម្លាប់ជាសំខាន់ យ៉ាងណាមិញ ​មនុស្សដែលមានទម្លាប់ទាំង ៥ ចំណុចនេះ នឹងនាំអ្នកឱ្យធ្លាក់ចុះ ជីវិតមិនអាចបានល្អប្រសើរនោះឡើយ។ ១. ខ្វះការយល់ចិត្ត នៅពេលដែលមនុស្សម្នាក់ខ្វះការយល់ចិត្ត ពួកគេមិនអាចយល់ និងចែករំលែកនៅក្នុងអារម្មណ៍ និងបទពិសោធន៍ជាមួយអ្នកដទៃបានឡើយ។ នេះអាចធ្វើឱ្យពួកគេមើលទៅស្ងប់ស្ងាត់ អាត្មានិយម និងគ្មានមេត្តា ដែលអាចប៉ះពាល់ដល់បុគ្គលិកលក្ខណៈរបស់ពួកគេយ៉ាងខ្លាំង។ ២. អាត្មានិយម ការគិតតែពីខ្លួនឯងខ្លាំងពេក និងអារម្មណ៍នៃឧត្តមភាពអាចបំផ្លាញបុគ្គលិកលក្ខណៈរបស់មនុស្ស។ បុគ្គលអាត្មានិយម ច្រើនតែមានអារម្មណ៍កើនឡើងនៃសារៈសំខាន់លើខ្លួនឯង ខ្វះការយល់ចិត្ត និងមានតម្រូវការជានិច្ចសម្រាប់ការកោតសរសើរ ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនង និងចរិតលក្ខណៈទូទៅរបស់ពួកគេ។ ៣.…

៤
ប្លែកៗ

តើអ្នកជាមនុស្សដែលលេងច្រើន ចូលចិត្តសប្បាយ ឬជាមនុស្សដែលគិត និងធ្វើការខ្លាំង?

រូបខាងក្រោមនេះ តើអ្នកគិតថា រូបមួយណា ដែលមានគុណសម្បត្តិ មានភាពជាអ្នកដឹកនាំច្រើនជាងគេ? ចម្លើយដែលអ្នកបានជ្រើសរើស វានឹងបង្ហាញពីរូបអ្នកផ្ទាល់ ថាអ្នកជាមនុស្សដែលលេងសើចច្រើន ចូលចិត្តសប្បាយ ឬជាមនុស្សដែលគិតគូរធ្វើការជាសំខាន់? 1. រូបទី 1 អ្នកចូលចិត្តសប្បាយ ប៉ុន្តែជីវិតអ្នកមិនមានភាពរីករាយច្រើនទេ។ អ្នកគឺជាមនុស្សម្នាក់ដែលដឹងពីរបៀបគ្រប់គ្រងតុល្យភាពរវាងការងារ និងការលេង។ ប៉ុន្តែនៅពេលដែលអ្នកចង់សប្បាយ អ្នកមាននិន្នាការ «ប្រថុយប្រថាន» ដោយជ្រើសរើសអ្វីដែលពិបាកបំផុត។ មានពេលខ្លះដែលអ្នកត្រូវបានគ្រប់គ្រងដោយកិច្ចការផ្សេងៗ ឬត្រូវបោះបង់ការលេងដើម្បីយកពេលទៅដោះស្រាយ និងប្រឈមជាមួយនឹងរឿងរ៉ាងពីបាកៗទៅវិញ។ ហើយរាល់ពេលដែលមានបញ្ហាបែបនេះកើតឡើង សូមជឿជាក់ថាវិធីសាស្រ្តស្ងប់ស្ងាត់របស់អ្នក នឹងដឹកនាំអ្នកក្នុងទិសដៅបានល្អ និងត្រឹមត្រូវបំផុត។ 2. រូបទី 2 អ្នកគឺជាមនុស្សដែលមានភាពចាស់ទុំ…

៤
ប្លែកៗ

ស្វែងរកផ្លូវសំណាងរបស់អ្នក តើនៅជិត ឬក៏នៅឆ្ងាយ?

ជ្រើសរើសកាក់អាថ៌កំបាំងមួយ ក្នុងចំណោមទាំង៤ខាងក្រោមនេះ ដើម្បីតេស្តមើលពីផ្លូវទៅរកលាភសំណាងរបស់អ្នក តើវានៅឆ្ងាយខ្លាង ឬក៏នៅជិតបង្កើយយ៉ាងណា? 1. កាក់អាថ៌កំបាំងទី ​1 សំណាងរបស់អ្នកនៅឆ្ងាយនៅឡើយទេ។ នៅពេលអនាគត មិនថាអ្នកជានិស្សិត បុគ្គលិក ឬអ្នកជំនួញនោះឡើយ អ្នកគួរតែចំណាយពេលវេលា និងការខំប្រឹងប្រែងដើម្បីប្រមូលបទពិសោធន៍ឱ្យបានកាន់តែច្រើន។ ខ្សែសំណាងរបស់អ្នកនៅតែល្អប្រសើរ បើអ្នកដឹងពីរបៀបខិតខំធ្វើការ ផ្លូវដែលបើកចំហជាងនេះ នឹងលេចចេញក្នុងពេលឆាប់ៗ។ សូមរក្សាស្ថិរភាពដោយធ្វើល្អចំពោះការងារបច្ចុប្បន្នរបស់អ្នក នៅពេលដែលអ្នកសន្សំបានគ្រប់គ្រាន់ សំណាង និងលុយនឹងមករកអ្នកដោយទប់មិនជាប់នោះឡើយ។ 2. កាក់អាថ៌កំបាំងទី ​2 ជួរនៃសំណាងបានលេចចេញមកនៅចំពោះមុខអ្នកហើយ ព្រោះអ្នកបានរកឃើញការងារត្រឹមត្រូវ ហើយវាក៏ជាការងារដែលអ្នកចូលចិត្តទៀតផង។ វាមិនត្រឹមតែផ្តល់ឱ្យអ្នកនូវប្រាក់បៀវត្សរ៍ដ៏ល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវបទពិសោធន៍រំដ៏គួរឱ្យភើប និងអនាគតភ្លឺស្វាងផងដែរ។…

២
សង្គម

ជឿទេថា មនុស្សដែលស្រឡាញ់យើងខ្លាំង ភាគច្រើនជាមនុស្សដែល យើងតែងមើលរំលង

ជឿទេថាមនុស្សយើងម្នាក់ៗ គឺសុទ្ធតែបានជួបមនុស្សម្នាក់នេះ ៖ – មនុស្សម្នាក់ដែល តែងនៅក្បែរ មិនថាពេលអ្នកត្រូវការឬមិនត្រូវការក៏ដោយ – មនុស្សម្នាក់ដែល តែងតែចាំយកអាសារ មិនថាអ្នកស្ដីបន្ទោស ឬស្អប់យ៉ាងណា ក៏គេមិនទៅណាដែរ – មនុស្សម្នាក់ដែល ដឹងពីសុខទុក្ខអ្នកគ្រប់យ៉ាង ទោះអ្នកមិននិយាយក៏ដោយ –  មនុស្សម្នាក់ដែល គោរពស្រឡាញ់​ និងឱ្យតម្លៃ ម៉ាក់ប៉ា ក្រុមគ្រួសារ បងប្អូនអ្នក ដូចគ្រួសារគេអ៊ីចឹង – មនុស្សម្នាក់ដែល មិនដែលខឹង បន្ទោស ពេលអ្នកធ្វើខុស គឺមានតែ ណែនាំ…

៤
ប្លែកៗ

តើបុគ្គលិកលក្ខណៈពិតប្រាកដរបស់អ្នក គឺជាមនុស្សបែបណា?

ជ្រើសរើសន្លឹកបៀរមួយសន្លឹក ទៅតាមក្បាច់ដែលអ្នកគិតថាស្អាតជាងគេ វានឹងបង្ហាញពីបុគ្គលិកលក្ខណៈពិតប្រាកដរបស់អ្នក ថាអ្នកជាមនុស្សបែបណា? 1. ក្បាច់ទី 1 អ្នកគឺជាមនុស្សដែលពោរពេញដោយភាពរឹងមាំនៅក្នុងជីវិត។ អ្នកគឺជាមេដឹកនាំដែលមានមន្តស្នេហ៍ និងមានឥទ្ធិពល។ អ្នកមានគំនិតអស្ចារ្យមានវិចារណញាណល្អ និងមានសមត្ថភាពបំផុស និងលើកទឹកចិត្តអ្នកដទៃ។ អ្នកមានទំនាក់ទំនងជាច្រើន ហើយដឹងពីរបៀបរក្សាមនុស្សក្បែរខ្លួនផងដែរ។ លើសពីនេះ អ្នកក៏ជាមនុស្សដែលតែងតែត្រៀមខ្លួនដើម្បីទទួលបានមិត្តភក្តិ និងឱកាសថ្មីៗជានិច្ច រក្សាស្ថានភាពសុទិដ្ឋិនិយមជីវិតស្នេហា។ លើសពីនេះ អ្នកក៏ពូកែនិយាយចូលចិត្តទំនាក់ទំនងផងដែរ។ ​ 2. ក្បាច់ទី 2 អ្នកជាមនុស្សមានសម្មាអាជីវៈសុភាពរាបសារ មិនចូលចិត្តសំឡេងអ៊ូងររំខាននោះឡើយ ហើយអ្នកក៏ជាមនុស្សដែលចេះយកចិត្តទុកដាក់ ដោយមិនប៉ះពាល់ដល់អ្នកដទៃទេ។ អ្នកគឺជាមនុស្សរួសរាយរាក់ទាក់ និងមានចំណង់ចំណូលចិត្តដែលចូលចិត្តភាពយឺតយ៉ាវនៃការអភិវឌ្ឍន៍។ អ្នកជារឿយៗ…

Picsart_22 07 03_09 35 03 380
សង្គម

តេស្ដចិត្តសាស្ត្រ! សព្វថ្ងៃនេះតើអ្វីជាសេចក្ដីសុខរបស់អ្នក? រើសវាលស្មៅមួយដែលចង់អ្នកចង់ទៅបំផុតដើម្បីអានការទស្សន៍ទាយ

សូមស្រមៃថា អ្នកកំពុងសម្រាកយ៉ាងមានក្តីសុខនៅលើវាលស្មៅ បន្ទាប់មកជ្រើសរើសវាលស្មៅ ១ ដែលអ្នកគិតថាវាទាក់ទាញអ្នកបំផុត ហើយទៅមើលចម្លើយរបស់អ្នកនៅខាងក្រោម ។ បញ្ជាក់៖ ត្រូវស្មោះត្រង់នឹងខ្លួនឯង មិនគួរលួចមើលចម្លើយមុនឡើយ បើមិនដូច្នោះការទស្សន៍ទាយនឹងក្លាយជាមោឃៈ ។ ១. អ្នកមានក្តីសុខជាមួយក្តីសុបិន និងការពិត អ្នកអាចមានសេចក្តីសុខងាយៗ ជាមួយ​អ្វី​ដែល​ខ្លួនមាន ហើយអ្នកតែងតែមានអារម្មណ៍រីករាយគ្រប់ពេលវេលា ដោយមិនយកខ្លួនទៅប្រៀបធៀបនឹងនរណាឡើយ ។ អ្នកមានអំណាចនៃការបង្កើតកំលាំងចិត្តសម្រាប់ខ្លួនឯង ហើយជឿជាក់ថាជារៀងរាល់ថ្ងៃ អាចជាថ្ងៃពិសេសសម្រាប់អ្នក ទន្ទឹមនឹងនោះ អ្នកក៏មានទំនោរមិនសូវជាចូលចិត្ត មនុស្សដែលចូលចិត្តដ្រាម៉ា ត្អូញត្អែរប៉ុន្មានទេ អ្នកតែងតែព្យាយាមនៅឱ្យឆ្ងាយពីមនុស្សប្រភេទនោះ ។ ហើយទោះបីជាអ្នកពូកែស្រមៃក៏ពិត ប៉ុន្តែអ្នកនៅតែស្ថិតនៅក្នុងពិភពពិត ដូច្នេះគ្រាន់តែមានក្តីសុបិន្ត…

New Copy
សង្គម

ខ្ញុំអត់ចូលចិត្តសន្យាច្រើនទេ តែបើខ្ញុំស្រឡាញ់ គឺស្រឡាញ់ហើយ ហើយក៏ដឹងថា មនុស្សស្រឡាញ់គ្នា គេគួរធ្វើបែបណាដើម្បីដៃគូដែរ

ខ្ញុំមិនចូលចិត្តសន្យា ព្រោះមិនចង់បោក ឬលួងចិត្តឱ្យអ្នកណាមកសប្បាយចិត្ត ឬរំពឹងថា ចង់បានក្ដីសង្ឃឹមពីខ្ញុំ ហើយត្រូវមកខកចិត្តពេលក្រោយដោយសារតែខ្ញុំនោះឡើយ។ ពេលខ្លះ មនុស្សដែលចូលចិត្តសន្យានេះ សន្យានោះ ព្រោះតែព្យាយាមចង់ដោះសារ ឱ្យរួចខ្លួនមួយគ្រាៗតែប៉ុណ្ណោះ មួយវិញទៀត អ្នកដែលពូកែតែសន្យា ភាគច្រើនគឺ មិនដែលធ្វើ់អ្វីកើតជាការ ឬធ្វើបានតាមពាក្យខ្លួននិយាយនោះឡើយ។ សម្រាប់ខ្ញុំ ចំពោះស្នេហា ឬចំពោះមនុស្សដែលខ្ញុំស្រឡាញ់ ខ្ញុំក៏មិនចង់សន្យាអ្វីច្រើនដែរ តែអ្វីដែលគួរធ្វើ ឬមិនគួរធ្វើ គឺខ្ញុំដឹងច្បាស់ណាស់ ព្រោះខ្ញុំឱ្យតម្លៃក្ដីស្រឡាញ់ ខ្ញុំឱ្យតម្លៃមនុស្សដែលខ្ញុំស្រឡាញ់ ដូច្នេះ ខ្ញុំមិនសន្យាផ្ដេសផ្ដាសទេ។ – កុំបារម្ភ ទោះបីខ្ញុំមិនសន្យាថាស្រលាញ់រហូត តែដរាបណាអ្នកនៅតែស្រឡាញ់ ហើយស្មោះនឹងខ្ញុំ…

Cover Copy
ទស្សនៈ

ពេលជីវិតស្ថិតក្នុងស្ថានភាពដែលពិបាកខ្លាំងបំផុត ត្រូវនឹកដល់មេរៀន ៦ ចំណុចនេះ ដើម្បីក្រើនរំឭកខ្លួនឯង

តាមរយៈការយល់ដឹង និងបទពិសោធន៍ពីអត្ថន័យដ៏ជ្រាលជ្រៅនៅពីក្រោយពាក្យទាំង ៦ ឃ្លានេះ អ្នកអាចរកឃើញការលើកទឹកចិត្តដើម្បីឆ្ពោះទៅមុខក្នុងជីវិតឡើងចុះ គេចចេញពីស្ថានភាពលំបាក និងស្វាគមន៍ថ្ងៃស្អែកដ៏រុងរឿង។ សុភាសិតទាំង ៦ នេះអាចបំភ្លឺ និងផ្តល់កម្លាំងចិត្តដល់យើងក្នុងគ្រាលំបាកបំផុតនៃជីវិតរបស់យើង៖ ១. ក្នុង​ជីវិត​គ្មាន​ឧបសគ្គ​ណាដែលយើងមិន​អាច​ឆ្លងកាត់​បាន​នោះឡើយ ប្រយោគ​នេះ​ចង់​ប្រាប់​យើង​ថា មិន​ថា​យើង​ជួប​ការលំបាក និង​ឧបសគ្គ​ប៉ុន្មាន​ក្នុង​ជីវិត​ទេ យើង​ប្រាកដជា​អាច​យកឈ្នះ​វា​បាន​។ រៀនពីរបៀបរក្សាភាពស្ងប់ស្ងាត់ និងជម្រះចិត្តរបស់អ្នក អ្នកអាចរកឃើញថា ឧបសគ្គដែលហាក់ដូចជាមិនអាចឆ្លងកាត់បានគ្រាន់តែជាបញ្ហាប្រឈមដែលជីវិតនាំមករកយើងប៉ុណ្ណោះ។ ២. ពេល​ទឹក​ដល់​ទី​បញ្ចប់​ជា​ទឹកជ្រោះ មនុស្ស​ដល់​ទី​បញ្ចប់ ហើយក៏​រស់​ឡើង​វិញ ជីវិតប្រៀបដូចជាទឹកទន្លេ មានការឡើងចុះ វិលវល់ ពេលទឹកទន្លេហូរដល់ទីបញ្ចប់ វានឹងបង្កើតបាននូវទិដ្ឋភាពដ៏ស្រស់ស្អាត។ ស្រដៀង​គ្នា​នឹង​ជីវិត​ដែរ នៅ​ពេល​ដែល​យើង​មាន​អារម្មណ៍​ថា​ជ្រុង​ម្ខាង…

New Copy
ទស្សនៈ

រឿងអាក្រក់ ក៏ប្រែជាល្អ ​បើអ្នកជាមនុស្សដែលមានលក្ខណៈសម្បត្តិទាំង ៥ នេះ

បុគ្គលដែលមានចរិតលក្ខណៈទាំង ៥ យ៉ាងខាងក្រោមនេះ តែងមានអ្នកប្រាជ្ញ ឆ្លាតវាងវៃ ទោះទៅដល់ទីណាក៏ដោយក៏មានតែអ្នកជួយជ្រោមជ្រែង ជួបរឿងអាក្រក់ ក៏ប្រែមកជាល្អ ជីវិតនឹងប្រព្រឹត្តទៅដោយរលូន ឈ្នះអស់មារសត្រូវ និងបញ្ហា ឧបសគ្គទាំងពួង។ ១. ចេះគ្រប់គ្រងអារម្មណ៍ និងរក្សាភាពស្ងប់ស្ងាត់ តើ​អ្នក​មាន​មនុស្ស​នៅ​ជុំវិញ​អ្នក​បែប​នេះ​ទេ៖ ពេល​ដើរ​ទៅ​បុក​អ្នក​ដទៃ​ដោយ​ចៃដន្យ ក៏ស្រាប់តែជេរ​គេ​ភ្លាម នៅពេលចូលទៅជិតអ្នកដទៃ ក្បែរតែបន្តិច ក៏មានជម្លោះ ឈ្លោះក្ដៅក្រហាយជាមួយនឹងគេ។ គ្រាន់​តែ​មាន​បញ្ហា​តិចតួច​ក្នុង​ជីវិត​ ក៏ឆាប់ខឹង និង​បញ្ចេញ​អារម្មណ៍​អវិជ្ជមាន​ឥត​ឈប់ឈរ។ វាហាក់បីដូចជារឿងតូចតាចណាមួយអាចធ្វើឱ្យពួកគេកើតទុក្ខព្រួយ និងខឹងសម្បារ ទីបំផុតក៏ធ្វើឱ្យរឿងតូច ក្លាយទៅជារឿងធំ បណ្តាលឱ្យមានផលអាក្រក់ជាបន្តបន្ទាប់។ សូមចាំថា ជីវិតគឺ…