
គិតល្អបានល្អ! មនុស្ស ៣ ប្រភេទនេះ ទើបអាចទទួលបានពរជ័យ និងលាភសំណាងច្រើននៅក្នុងជីវិត
បុគ្គលដែលមានចិត្តល្អ ជីវិតនឹងជួបតែរឿងល្អៗ សំណាងល្អចូលមក។ យ៉ាងណាមិញ មនុស្ស៣ ប្រភេទខាងក្រោមនេះ ជីវិតនឹងទាក់ទាញបាននូវលាភសំណាងច្រើនចូលមក ចៀសឆ្ងាយពីទុក្ខសោក ជីវិតមិនងាយដុនដាន ធ្លាក់ចុះនោះឡើយ។ ១. មិនប្រៀបធៀប ការរស់នៅក្នុងបច្ចុប្បន្នមិនងាយស្រួលនោះទេ ប៉ុន្តែមនុស្សមួយចំនួនចូលចិត្តប្រៀបធៀបជីវិតធម្មតារបស់ពួកគេ ជាមួយនឹងភាពអស្ចារ្យរបស់អ្នកដទៃ។ តាមពិតទៅ អ្នកគ្រាន់តែឃើញទិដ្ឋភាពមួយចំនួនរបស់គេតែប៉ុណ្ណោះ ចំណែករឿងផ្ទៃក្នុងគេបែបណា ជូរចត់ លំបាកយ៉ាងណា ពួកគេបានស៊ូទ្រាំ និងឆ្លងកាត់អ្វីខ្លះ ទម្រាំតែមានថ្ងៃនេះ យើងសុទ្ធតែមិនដឹងច្បាស់នោះឡើយ។ ការប្រៀបធៀបជីវិតអ្នកដទៃជាមួយខ្លួនឯង មិនត្រឹមតែមិនធ្វើឱ្យអ្នកប្រសើរឡើងនោះទេ ថែមទាំងធ្វើឱ្យអ្នកកាន់តែអស់សង្ឃឹម និងបាក់ទឹកចិត្ត តូចចិត្តនឹងជីវិតខ្លួនឯងតែប៉ុណ្ណោះ។ តែបៃតង និងកាហ្វេ នីមួយៗ…











