ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Picsart_22 03 09_21 35 21 900
មិត្តអ្នកអាន

បើកបៀអានសារពីទេវតាថែរក្សាអ្នក ចង់ដឹងទ្រង់មានអ្វីចង់ដាស់តឿនឲ្យអ្នកធ្វើដំណើរទៅរកភាពជោគជ័យ

តើប្រិយមិត្តចង់ដឹង តើបារមីអ្នកថែរក្សាអ្នកផ្ញើសារអ្វីមកដល់អ្នកទេ? តើនឹងមានអ្វីកើតឡើងក្នុងពេលអនាគត? បើចង់ដឹង ថ្ងៃនេះគេហទំព័រ Knongsrok និងយកវិធីបើកបៀមួយសន្លឹកដែលអ្នកចាប់អារម្មណ៍បំផុត ដើម្បីដឹងពីសារដែលទេវតាអ្នកថែរក្សាអ្នកផ្ញើមក តោះទៅសាកល្បងទាំងអស់គ្នា ។ របៀបលេង ២. ) ធ្វើសមាធិអធិស្ឋានគិតអំពីរឿងល្អៗ ។ ២. ) ជ្រើសរើសសន្លឹកបៀ ១ ហើយអានចម្លើយខាងក្រោម។ សូមឲ្យអ្នកជួបតែសំណាងល្អ ឈុតសន្លឹកបៀអក្សរ ក៖ ជោគជ័យគឺជាសារដែល ទេវតាជាទីគោរពចង់ប្រាប់អ្នក អ្នកនឹងមានឱកាសលេចធ្លោក្នុងដំណើរទៅក្រៅប្រទេស និងជោគជ័យក្នុងការងារ។​ នៅពេលដែលអ្នកទទួលបានជោគជ័យហើយ សូមជួយសង្គ្រោះមនុស្សដែលកំពុងជួបបញ្ហា និង ត្រូវការជំនួយផង ។…

Picsart_22 03 09_11 15 24 823
មិត្តអ្នកអាន

ទាយចំចំណាស់! រើសរូបសត្វមួយដែលអ្នកក្រឡេកភ្លាមឃើញ​ភ្លែត ហើយចូលអានចម្លើយពិតចង់ដឹងឆុតប៉ុណ្ណា

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសរូបសត្វមួយដែលអ្នកក្រឡេកភ្លាមឃើញភ្លែត ហើយអានចម្លើយខាងក្រោម ។ ១. បានឃើញសត្វត្រីដំបូងបង្អស់៖ អ្នកមានសភាវគតិល្អឥតខ្ចោះ ហើយមានទំនុកចិត្តលើផ្លូវដែលខ្លួនបានជ្រើសរើស អ្នកអាចគេចចេញឧបសគ្គដោយប្រាជ្ញា ថែមទាំងអាចរក្សាអាថ៌កំបាំងខ្លួនឯង និងអ្នកដទៃបានយ៉ាងល្អផងដែរ។ តែទោះយ៉ាងណាអ្នកក៏មានអារម្មណ៍ប្រែប្រួលលឿន តែវានឹងមិនបញ្ចេញតាមទឹកមុខទេ នេះ​ធ្វើ​ឱ្យ​អ្នក​ដទៃ​មិន​អាច​កត់​សម្គាល់​ពី​អារម្មណ៍​របស់​អ្នក​បានទេ ពេលខ្លះបុគ្គលិកលក្ខណៈអ្នកវាអាថ៌កំបាំងខ្លាំងគួរសមដែរ ។ ២. បានឃើញសត្វកង្កែបដំបូងបង្អស់៖ អ្នកជាមនុស្សមិនតក់ក្រហល់ទេ ជាមនុស្សមានហេតុផលក្នុងការសម្រេចចិត្តជានិច្ច ហើយតែងតែសង្កេត និងវិភាគឱ្យបានល្អបំផុតតាមដែលអាចធ្វើបាន ថែមទាំងមានភាពវៃឆ្លាតក្នុងការងារ និងជីវិតផ្ទាល់ខ្លួន ។ លើសពីនេះអ្នកគឺជាមនុស្សសកម្មខ្លាំង ប៉ុន្តែពេលខ្លះអ្នកក៏អាចបាត់បង់ឱកាសល្អៗដែរ ដោយ​សារ​តែ​ភាពចិត្តត្រជាក់ជ្រុលពេក…

១
ប្លែកៗ

របៀបដែលអ្នកកាន់ Mouse ក៏អាចបង្ហាញពីបុគ្គលិកលក្ខណៈរបស់អ្នកបានដែរ

យោងទៅតាមចិត្តវិទូ ទម្លាប់នៃការកាន់ Mouse កុំព្យួទ័រ ក៏អាចបង្ហាញច្រើនអំពីបុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ដែរ។ តើតាមធម្មតាអ្នកកាន់ Mouse កុំព្យូទ័រយ៉ាងដូចម្តេច? ប្រសិនបើអ្នកចង់ដឹងចង់ឃើញសូមមើលចម្លើយខាងក្រោមដើម្បីយល់កាន់តែច្បាស់។ ១. របៀបទី ១៖ ប្រសិនបើអ្នកជារឿយៗកាន់ Mouse កុំព្យួទ័រតាមរបៀបនេះនៅពេលអ្នកធ្វើការ វាមានន័យថា អ្នកគឺជាមនុស្សដែលមានភាពយុត្តិធម៌ និងមានស្មារតី មានមនោសញ្ចេតនា និងច្នៃប្រឌិតខ្ពស់។ ក្រៅពីនេះ អ្នកក៏មានចំណេះដឹងច្បាស់លាស់ និងមត់ចត់ក្នុងអ្វីៗគ្រប់យ៉ាងផងដែរ។​ អ្នកពិតជាឯករាជ្យក្នុងការគិត និងការសម្តែងរស់នៅតាមគោលការណ៍ហើយក៏ជាមនុស្សវាងវៃផងដែរ។ លើសពីនេះ អ្នកគឺជាមនុស្សដែលអាចមើលធ្លុះ ហើយអាចដឹងពីគំនិតរបស់អ្នកដទៃ។ នៅពេលអ្នកប្រឈមមុខនឹងការសង្ស័យ អ្នកនឹងជឿជាក់លើការសម្រេចចិត្តរបស់អ្នកជានិច្ច។ ដោយសារតែអ្នកមាន IQ ខ្ពស់…

New Copy
សង្គម

ប្រុសៗ បើចង់មានបាន សល់លុយ មានឡាន មានផ្ទះល្អ គួរប្រញាប់យកប្រពន្ធ

មែនហើយ មានពាក្យជាច្រើនបាននិយាយថា « ប្រុសៗ បើមិនទាន់មានការងារនឹងន មិនតាន់រកចំណូលបានច្រើនទេ កុំចង់បានប្រពន្ធ កុំយកកូនស្រីគេមកវេទនាជាមួយ » ក៏មានពាក្យមួយឃ្លាទៀតបានពោលថា « រកស៊ីបរាជ័យ ពិបាកម្នាក់ឯង ល្អជាង ពីរនាក់ » តាមពិតទៅ ទស្សនៈទាំងពីរនេះវាក៏មិនខុសនោះដែរ ព្រោះថា ក្នុងនាមជាមនុស្សប្រុស កូនប្រុស ជាប្ដី ជាឪពុក ជាបង្គោលគ្រួសារ បើអនាគតខ្លួនមិនដឹងឯណាឯណីផង ការងារក៏មិនទាន់នឹងន ចំណូលក៏នៅខ្វះមុខខ្វះក្រោយ ដាច់ខែមិនទាន់ ក៏ដាច់លុយបាត់ទៅហើយ ដូច្នេះ បើឱ្យគិតគូររឿងយកប្រពន្ធទៀត សួរថា…

Cover KSs
PR

ខូឡាជែន Morish ល្អសម្រាប់សុខភាព និងសម្រស់ដល់ម្លឹងផង បានជាល្បីថាលក់ដាច់ខ្លាំង

អ្នកណាៗក៏ដឹងដែរថា Collagen អាចជួយផ្នែកសម្រស់ និងសុខភាពខ្លាំងទាំងផ្នែកខាងក្នុង និងខាងក្រៅ តែប្រសិនជាជាចង់ប្រើប្រាស់ផលិតផលខូឡាជែនដែលល្អ មានគុណភាព មានស្តង់ដា ទទួលបានការជឿជាក់មានទំនុកចិត្ត ថែមទាំងមានការចុះបញ្ជីត្រឹមត្រូវ និងងបានទទួលស្គាល់ពីក្រសួងសុខាភិបាលពិតជាមិនងាយរកបានទេ។ តែសម្រាប់ Morish Collagen ត្រូវគេស្គាល់ថាជា Collagen ដែលនាំចូលពីប្រទេសថៃ ផលិតតាមរូបមន្តជប៉ុន ប្រសិទ្ធភាពខ្ពស់សម្រាប់សុខភាពស្បែក និងភាពស្រស់ស្អាត ចំណែកឯការវេចខ្ចប់ស្អាតតាមស្តង់ដាអនាម័យ និងមានតម្លៃសមរម្យ រហូតក្លាយជាផលិតផលដ៏ពេញនិយម លក់ដាច់ខ្លាំងសម្រាប់ប្រជាជនកម្ពុជាផងដែរ។ # Morish Collagen ល្អប៉ុណ្ណាទៅបានជាលក់ដាច់ខ្លាំងបែបនេះ ? – ស្មើនឹងការញ៊ាំត្រីស្រស់ដែលមានខូឡាជេន 19,980mg…

Picsart_22 03 08_11 17 49 609
សង្គម

ផ្កាយនាំសំណាងជះពន្លឺចេញពីភាពងងឹត! រើសមួយដែលត្រូវចិត្តបំផុត ដើម្បីបំភ្លឺភាពជាអ្នកឲ្យត្រចះត្រចង់

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះរបស់អ្នកទៀតហើយ តាមរយៈការជ្រើសរើសផ្កាយមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។ ផ្កាយទី ១៖ អ្នកមានចរិតលក្ខណៈសាមញ្ញ មានភាពឋិតថេរ ហ្មតចត់ និងមានរបៀបរៀបរយខ្លាំង បើមិនមែនមនុស្សដែលមានចរិតត្រង់ទៅត្រង់មកទេ អ្នកនឹងជាមនុស្សម៉ត់ចត់ និយាយម៉ាត់ណាម៉ាត់ហ្នឹង ។ ផ្កាយទី ២៖ មានចរិតលក្ខណៈសប្បាយ មានអារម្មណ៍រីករាយដូចជាកូនក្មេង ក៏ជាមនុស្សដែលមើលពិភពលោកក្នុងផ្លូវល្អដែរ ។ លើសពីនេះ អ្នកថែមទាំងចិត្តល្អ ចេះស្រឡាញ់មិត្តភក្តិនិងគ្រួសារ ចរិតលក្ខណៈពិសេសមួយទៀតគឺ អ្នកជាមនុស្សពូកែយកចិត្តទុកដាក់លើមនុស្សជុំវិញខ្លួនទៀត ។ ផ្កាយទី ៣៖…

Picsart_22 03 07_17 04 59 478
មិត្តអ្នកអាន

តេស្តមើលចិត្តវិញ្ញាណពិតរបស់អ្នក តាមការជ្រើសរើសរូប “ម៉ាន់ដាឡា” មួយដែលអ្នកចាប់អារម្មណ៍បំផុតនៅពេលនេះ

ពាក្យថា mandala ឬម៉ាន់ដាឡាជាភាសាសំស្ក្រឹតមានន័យថា “ស្រុក” ហើយស្រុកនៅទីនេះសំដៅលើអាសនៈ ទីស្នាក់អាស្រ័យរបស់ព្រះពុទ្ធ រៀបចំនៅចំកណ្តាលប្រាសាទ ហើយ​មាន​ច្រក​ចេញ​ចូល​ទាំង​បួន​ទិស ទ្វារ​ទាំង​បួន​មាន​ន័យ​បង្ហាញ​ព្រហ្ម​វិហារ​ធម៌​ទាំង​៤ (​ឧ​បិ​ក​ខ​ មេត្តា​ មុទិតា​ មេត្តា​) ។ Mandala យោងទៅតាមជំនឿហិណ្ឌូមានន័យថាសកលលោក អត្ថិភាពនៃអ្វីៗទាំងអស់គ្មានទីបញ្ចប់។ នៅក្នុងពិធីសាសនាជាច្រើន mandala ត្រូវបានប្រើក្នុងការអនុវត្តខាងវិញ្ញាណរបស់បូជាចារ្យ។ ក្នុងអំឡុងពេលនៃការគូរ mandala ការអធិស្ឋានត្រូវបានសូត្រខណៈពេលដែល mandala ត្រូវបានគូរ ។ សព្វថ្ងៃនេះ mandala ត្រូវបានប្រើប្រាស់ក្នុងការអនុវត្តសមាធិ ឬការព្យាបាលភាពតានតឹង តាមរយៈការលាបពណ៌ ឬគំនូរក៏អាចត្រូវបានប្រើដើម្បីវាយតម្លៃ…

Knongsrok 1
សេដ្ឋកិច្ច

ទ្រឹស្ដីទាំង ១០ របស់ “នាគដេក”​ ជូកឺលៀង កំពូលមនុស្សទេពក្នុងរឿងសាមកុក!!

ជូកឺលៀង ត្រូវបានមនុស្សសម័យមុនចាត់ទុកគាត់ថាជា “នាគដេក” និងមានអ្នកខ្លះទៀត ហៅគេថា “ជាមនុស្សទេព” ដោយសារតគាត់ចេះសព្វរឿង មិនថាតែក្បួនសឹក យុទ្ធសាស្ត្រ ការដឹកនាំ និងការប្រើមនុស្ស ។ល។ ដោយហេតុនេះហើយ ទើបបានជាកេរ្ដិ៍របស់គាត់ល្បីសុះសាយមិនចេះរីងស្ងួន និងមនុស្សជាជំនាន់ក្រោយៗមកទៀត បានយកទស្សនៈ គំនិត និងពាក្យសម្តីជាច្រើនរបស់គាត់មកសិក្សាបន្ថែមជាចំណេះដឹង។ ថ្ងៃនេះផងដែរ យើងនឹងលើកយកទស្សនៈរបស់ ខុងមិញ (ជូកឺលៀង) ១០ ឃ្លា មកចែកជូនដល់ប្រិយមិត្តអ្នកអាន៖ ១. «ចាញ់ហើយ នៅតែមិនជ្រួលច្របល់ ទទួលរងនូវការប្រមាថហើយ ក៏នៅតែត្រជាក់ដូចទឹក មនុស្សបែបនេះ ទើបគួរឱ្យខ្លាច»…

Picsart_22 03 07_10 30 58 763
មិត្តអ្នកអាន

ឆាប់ៗនេះអ្នកនឹងទទួលបានលាភសំណាងអ្វី? រើសរូបរាជិសីប៉ិសៀមួយដែលចូលចិត្ត សឹមចូលអានចម្លើយពិតរបស់អ្នក

តើប្រិយមិត្តចង់ដឹងទេថា តើអ្នកមានលាភសំណាងផ្នែកណាជាងគេ? បើចង់ដឹង! ថ្ងៃនេះ Knongsrok នឹងនាំប្រិយមិត្តទៅស្វែងរកចម្លើយទាំងអស់គ្នា ពីវិធីសាស្រ្តងាយៗ គ្រាន់តែជ្រើសរើសរូបរាជិសីប៉ិសៀមួយដែលអ្នកចូលចិត្ត និងដឹងពីលាភសំណាងរបស់អ្នកភ្លាម ។ សូមតាំងចិត្តឲ្យស្ងប់ហើយរើសរាជិសីប៉ិសៀមួយដែលអ្នកចូលចិត្តបំផុត បន្ទាប់មករំកិលចុះទៅក្រោមដើម្បីអានចម្លើយរបស់អ្នកខាងក្រោម ។ រាជិសីប៉ិសៀទី ១៖ អ្នកនឹងមានសំណាងក្នុងរឿងការងាររបស់អ្នកនឹងសម្រេចដូចបំណងនាពេលអនាគត មិន​ថា​មានបញ្ហា​អ្វីកើតឡើង មិនថាអ្នកទៅដល់ទីណាទេ វាហាក់ដូចជាអ្នកតែងតែទទួលបានពរជ័យពិសេសពីទេវតាអ្នកថែរក្សាអ្នក មិនថាពេលវេលាលំបាកប៉ុណ្ណា តែងតែមាននរណាម្នាក់លូកដៃមកជួយអ្នកភ្លាម ។ រាជិសីប៉ិសៀទី ២៖ អ្នកនឹងមានសំណាងក្នុងរឿងស្នេហា លាភសំណាងបានត្រឡប់មករកអ្នកហើយ សម្រាប់អ្នកដែលជ្រើសរើសលេខមួយនេះ ទំនាយទាយថា ស្នេហាកំពុងដើរមករកអ្នកហើយ ឆាប់ៗនេះអាចមានមនុស្សចូលមកក្នុងជីវិតរបស់អ្នក ។ លើសពីនេះបើអ្នកណាដែលធ្លាប់តែមានបញ្ហាក្នុងទំនាក់ទំនងកន្លងមក…

Untitled 1 3
សេដ្ឋកិច្ច

សញ្ញាទាំង ៧ នេះបានបញ្ជាក់ថាអ្នកកំពុងស្ថិតជាមួយដៃគូមិនសាកសម!

មានករណីជាច្រើនដូចជារឿងស្មុគស្មាញ ការកេងប្រវ័ញ ការភូតកុហក ការលាក់បាំង ការមិនជញែកវែកញែក ដែលបង្កឲ្យទំនាក់ទំនងរបស់អ្នកមានការប្រេះឆា។ ក្នុងនោះយើងនឹងលើកយក ៧ ចំនុចដែលពួកយើងបានដកស្រង់ចេញពីគេហទំព័រ Brightside ដែលបង្ហាញថាលោកអ្នកកំពុងស្ថិននៅជាមួយដៃគូដែលមិនសាកសម។ ១. ភាពវ័យឆ្លាតមានកំរិតផ្សេងគ្នា (សំដៅទៅលើ EQ ទាបនិង EQ ខ្ពស់) EQ គឺជាកំរិតនៃការគិតរបស់មនុស្ស ភាពបត់បែន ឬទង្វើអ្វីមួយ ជាធម្មតាមនុស្សអាចមិនចុះសម្រុងនិងគ្នាដោយសារតែពួកគេមាន EQ ខុសគ្នា មានម្នាក់ទាមជាង ឬខ្ពស់ជាង។ អាចថាម្ខាងមានភាពឆ្លាតជាងម្ខាងទៀតបែជាពួកគេមិនមែនជាគូដែលសាកសម។ ២. គេមិនយល់ពីភាពសំខាន់របស់អ្នក (មិនទុកពេលផ្ទាល់ខ្លួនសម្រាប់អ្នក) តើមិត្តថ្មីរបស់អ្នកតែងតែជ្រៀតជ្រែកពេលវេលារបស់អ្នក…

Knongsrok
សម្រង់

តើ ខុង ជឺ ជានរណា? ហើយលោកបានបន្សល់នូវទស្សនៈអ្វីខ្លះដល់មនុស្សជាតិ?

ខុង ជឺ (ភាសា​អង់គ្លេស: Confucius, ភាសា​ចិន: 孔子) តាម​អក្សរសាស្ត្រ​ចិន​ត្រូវ​បាន​គេ​ស្គាល់​ថា “លោកគ្រូ​ខុង” (តាម​ប្រតិទិន​បុរាណ: ២៨ កញ្ញា ៥៥១ មុន​គ.ស – ៤៧៩ មុន​គ.ស) គឺជា​មហា​ទស្សនវិទូ​ចិន​មួយ​រូប​ដ៏​ល្បីល្បាញ ដែល​បាន​បង្រៀន និង​បន្សល់​ទុក​នូវ​ទស្សនវិជ្ជា​ដ៏​មាន​ឥទ្ធិពល​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ផ្នត់គំនិត និង​ជីវិត​រស់នៅ​របស់​ប្រជាជន​ចិន កូរ៉េ ជប៉ុន និង​វៀតណាម​។ ទស្សនវិជ្ជា​របស់​គាត់ បាន​​បញ្ជាក់​ពី​ធម្មចរិយា​បុគ្គល និង​ការ​គ្រប់គ្រង ដោយ​សច្ចធម៌​នៃ​ទំនាក់ទំនង​សង្គម យុត្តិធម៌ និង​ភាព​ស្មោះត្រង់​។ តម្លៃ​ទាំងនេះ បាន​លេច​ត្រដែត​ឡើង​នៅ​ក្នុង​ប្រទេស​ចិន លើស​លទ្ធិ​ដទៃ​ទៀត​ដូចជា លទ្ធិ​នីតិនិយម ឬ លទ្ធិ​តាវ ក្នុង​សម័យ​រាជវង្ស​ហាន (២០៦ មុន​គ.ស…

Knongsrok 30
សម្រង់

ចិត្តវិទ្យាមានកំណើតនៅប្រទេសអាឡឺម៉ង់ អំឡុងចុងសតវត្សទី ១៨!!!

កំណើតចិត្តវិទ្យា៖ ចិត្តវិទ្យាមានកំណើតនៅប្រទេសអាឡឺម៉ង់ អំឡុងចុងសតវត្សទី ១៨ ព្រោះនាពេលនោះប្រទេសអាឡឺម៉ង់ជាប្រទេសមានសេដ្ឋកិច្ចរីកចំរើនខ្លាំងជាងគេ ក្នុងបណ្ដាប្រទេសទាំងអស់នៅទ្វីបអឺរ៉ុប ក៏ដូចជាទូទាំងពិភពលោក។ ហេតុដូចនេះហើយប្រទេសអាឡឺម៉ង់បានចំនាយថវិការជាច្រើនក្នុងការពិសោធន៍ ស្រាវជ្រាវ និង ស្វែងរកនូវរបកគំហើញថ្មីៗ ដើម្បីអោយប្រទេសអាឡឺម៉ង់ស្ថិតក្នុងជំហឈានមុខគេគ្រប់វិស័យ ក៏ដូចជាប្រយោជន៍ដើម្បីអោយប្រជាជនគេរស់នៅ ក្នុងជីវិតដ៏ល្អតាមតែអាចធ្វើទៅបាន។ ទាំងអស់នេះគឺមានសារៈសំខាន់ណាស់ក្នុងការឈានទៅដល់ការសិក្សាស្រាវជ្រាវអំពីចិត្តមនុស្សតាមបែបវិទ្យាសាស្ត្រយ៉ាងលម្អិត និង ពិតប្រាកដ ដំបូងគេ ដែលត្រូវបានអោយឈ្មោះថា ចិត្តវិទ្យា។ នាអំឡុងពេលនោះដែរ មានអ្នកប្រាជ្ញមួយចំនួនដែលមិនមែនជាចិត្តវិទូទេ ប៉ុន្តែចូលរួមចំណែក ក្នុង ការងារ ឫ ការពិសោធន៍ ក៏ដូចជារបកគំហើញផ្សេងៗ ដែលទាក់ទងទៅនឹងចិត្តវិទ្យា ដូចជា លោក ហេមហូល…