ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Copy
សង្គម

ម៉ែកូនគ្មានគំនុំទេ! ជេរព្រឹកនឹកថ្ងៃ ពេលកូនឃ្លាតឆ្ងាយម្ដាយនឹក ទោះកូននៅជិតក៏នៅតែបារម្ភ

គ្មានម្ដាយកូនណា ដែលថាមិនធ្លាប់មាត់តូចធំដាក់គ្នានោះឡើយ តែទោះជាម្ដាយស្ដីបន្ទោស រអ៊ូរទាំដាក់កូនយ៉ាងណាក៏ដោយ តែចិត្តម្ដាយច្បាស់ណាស់គឺ ទុកកូនស្មើកែវភ្នែក កូនជាបេះដូង ថ្លើមប្រម៉ាត់ ជាជីវិតរបស់ម្ដាយគ្រប់រូប។ ក្នុងនាមជាម្ដាយម្នាក់ ពិតជាហត់នឿយណាស់ បង្កើតកូនលំបាក មើលថែកូនលំបាក ចិញ្ចឹម និងប្រដៅអប់រំកូន គឺរឹតតែពិបាកទ្វេដង។ ចិញ្ចឹមកូនទម្រាំដល់ធំ បារម្ភពីកូន យប់ព្រឹកល្ងាចថ្ងៃ គ្មានថ្ងៃណា គ្មានវេលាណា ដែលម្ដាយមិននឹក មិនគិត មិនខ្វល់ពីកូននោះទេ។ ដូចពាក្យគេថា “ចិញ្ចឹមកូន១០០ឆ្នាំ បារម្ភពីកូន៩៩ឆ្នាំ” ពាក្យមួយឃ្លានេះ ពិតជាមិនខុសនោះឡើយ សូម្បីតែពេលដែលម្ដាយឈឺថ្កាត់យ៉ាងណាក៏ដោយ ក៏នៅតែនឹក និងបារម្ភពីកូនដែរ។…

Cover Copy
សង្គម

មានជួបមានបែក! តើអ្នកណាខ្លះធ្លាប់បែក ឬបាត់បង់មនុស្សធ្លាប់ស្គាល់ និងមនុស្សខ្លួនស្រឡាញ់ខ្លាំង?

មានជួប មានបែក! រស់នៅជាមួយគ្នាឱ្យមានតម្លៃ បែកគ្នាឱ្យនៅនឹកនា កុំឱ្យក្លាយជាសត្រូវ នៅក្នុងជីវិត ការជួបគ្នា និងការបែកគ្នា គឺជារឿងធម្មតា។ តើអ្នកណាខ្លះធ្លាប់បែក ឬបាត់បង់មនុស្សដែលធ្លាប់ស្គាល់ និងស្រឡាញ់ខ្លាំង? មនុស្សគ្រប់រូបសុទ្ធតែមានពេលវេលាមួយដែលត្រូវជួបនរណាម្នាក់ ស្គាល់គ្នា រាប់អានគ្នា ឬស្រឡាញ់គ្នា។ ប៉ុន្តែពេលវេលាក៏តែងតែនាំមកនូវការបែកបាក់ដែរ។ រឿងសំខាន់គឺ យើងបែកគ្នាដោយរបៀបណា។ សាងមិត្តប្រសើរជាងសាងសត្រូវ ពេលនៅក្បែរគ្នា សូមប្រើពេលវេលានោះឱ្យមានតម្លៃ។ ធ្វើឱ្យរាល់ការជួបគ្នាក្លាយជាការចងចាំដ៏ល្អ។ បើត្រូវបែកគ្នា សូមបែកដោយការនឹករឭក និងការនឹកនា កុំឱ្យបែកគ្នាហើយក្លាយជាសត្រូវ។ កុំឱ្យមានតែការគុំកួន ឬចងគំនុំនឹងគ្នាពេញមួយជីវិត។ មិនថាជាមិត្ត ឬជាស្នេហា ការបានជួបគ្នា…

Cover Copy
សង្គម

អត់ចេះរកលុយក៏មិនអី មនុស្សស្រីឱ្យតែមាន ៦ ចំណុចនេះ ក៏ប្ដីគោរពស្រឡាញ់មួយជីវិតដែរ

ក្នុងពេលបច្ចុប្បន្ននេះ មនុស្សស្រីជាច្រើន តែងតែព្យាយាមធ្វើយ៉ាងណា ឱ្យខ្លួនឯងមានឯករាជ្យ ដោយការខំប្រឹងធ្វើការរកលុយ ចេញប្រឡូកក្នុងសង្គមខាងក្រៅ ព្រោះយល់ថា មនុស្សស្រីដែលចេះរកលុយ ទើបប្ដីមិនហ៊ានធ្វើបាប ទាល់តែខ្លួនមានឯករាជ្យផ្នែកហិរញ្ញវត្ថុ ទើបប្ដីមិនមើលងាយ។ តែយ៉ាងណាមិញ សម្រាប់មនុស្សស្រីដែលមាន ៦ ចំណុចខាងក្រោមនេះ ទោះបីមិនមានការងារធ្វើ ទោះបីមិនចេះរកលុយ ក៏ប្ដីនៅតែគោរព ឱ៌្យតម្លៃ ហើយស្រឡាញ់ងើបមុខមិនរួចដែរ។ ១. មានចិត្តសប្បុរស ចិត្តល្អជាគុណតម្លៃរបស់មនុស្សស្ត្រី។ មិន​ថា​មនុស្ស​ស្រី​ស្អាត​ប៉ុនណា​ក៏​ដោយ តែ​បើ​គ្មាន​ចិត្ត​សប្បុរសទេនោះ មនុស្សប្រុសក៏មិនស្ញើចសរសើរ ឬចាប់អារម្មណ៍ចំពោះនាងដែរ។ មនុស្សប្រុសអាចនៅជាមួយស្រីមិនល្អ ស្រលាញ់ស្រីស្អាត ប៉ុន្តែពេលរៀបការគេប្រាកដជារៀបការជាមួយនារីដែលមានចិត្តស្មោះ ចិត្តសប្បុរស។ សម្រស់​មនុស្ស​ស្រី​អាច​នឹង​ស្រពោន…

New Copy
ទស្សនៈ

កុំឱ្យបាត់បង់ក្ដីសុខ​ ត្រូវចៀសឱ្យផុតពីចំណុចទាំង ៥ នេះ

សម្រាប់ជីវិតប្រចាំថ្ងៃ មានរឿងជាច្រើនដែលធ្វើឱ្យយើងបាត់បង់ក្ដីសុខ និងហត់នឿយរួចទៅហើយ យ៉ាងណាក៏ដោយ កុំដោយសារតែរឿងមួយចំនួន បែរជាបន្ថែមទម្ងន់ទុក្ខ និងបញ្ហាឱ្យខ្លួនឯងកាន់តែលំបាកជាងនេះឱ្យសោះ។ យ៉ាងណាមិញ ក្នុងជីវិត ដើម្បីប្រមូលបាននូវសេចក្ដីសុខ ចូរចៀសឱ្យផុតពីចំណុចទាំង ៥ ខាងក្រោមនេះ ៖ ១. ចិត្តចង្អៀត ព្រះពុទ្ធ​ទ្រង់​បង្រៀន​ថា ចិត្ត​កាន់តែចង្អៀត ក្ដីសុខក៏កាន់តែតិច។ បេះដូង​អ្នក​ចេះ​អត់ឱន​កាន់​តែ​ធំ នោះ​នឹង​ទទួល​បាន​របស់​ល្អ​កាន់​តែ​ច្រើន។ មនុស្ស​បែប​នេះ​នឹង​មិន​ងាយ​រង​ទុក្ខ​ឡើយ។ និស្ស័យរបស់មនុស្សប្រែប្រួលទៅតាមស្ថានភាពនីមួយៗ។ ពេល​បាន​ជួប​យើង​សប្បាយ​ចិត្ត សើច និង​និយាយ​ដោយ​សេរី។ ពន្លឺត្រូវបានរក្សាទុកក្នុងចិត្ត ប៉ុន្តែធ្ងន់ត្រូវបានបញ្ចេញដោយពាក្យសម្ដី និងសកម្មភាព ដែលត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើបាបមនុស្សជុំវិញខ្លួន។ នៅពេលដែលមនុស្សរស់នៅអាចបើកចិត្តបាន នោះវិញ្ញាណអាចរីកចម្រើនបាន។…

Cover Copy
សង្គម

ស្រឡាញ់គឺ ស្មោះត្រង់ ស្រឡាញ់ គឺលះបង់ តែកុំលះបង់ កុំឱ្យខ្លួនឯងក្លាយជាមនុស្សល្ងង់ ក្នុងរឿងស្នេហា

សម្រាប់​មនុស្សសាវា គ្មានចិត្តស្មោះចំពោះស្នេហា ច្បាស់ជាមិនយល់ទេថា ការស្រឡាញ់មួយដ៏ពិតប្រាកដ នឹងមានអត្ថន័យ និងទំហំធំធេងប៉ុនណានោះឡើយ។ នៅពេលដែលមនុស្សល្អ ស្មោះត្រង់ពិតប្រាកដ បានដាក់ចិត្តស្រឡាញ់នរណាម្នាក់ហើយនោះច្បាស់ណាស់ថា ទំហំនៃក្ដីស្រឡាញ់ដែលគេមានចំពោះម្នាក់នោះ គឺគ្មានអ្វីដែលអាចប្រៀបផ្ទឹមបានឡើយ។ ក្ដីស្រឡាញ់មួយនេះ នឹងធ្វើឱ្យក្លាយជាមនុស្សម្នាក់ផ្សេងទៀត។ ប៉ុន្តែក្ដីស្រឡាញ់ នឹងបង្រៀនមនុស្សឱ្យប្រើវិធីខុសគ្នាដើម្បីមកបញ្ជាក់ពីការស្រឡាញ់ដែលគេបានផ្ដល់ឱ្យដៃគូ … មនុស្សខ្លះនឹងប្រែទៅជាមនុស្សដែលប្រចណ្ឌ ហួងហែងខ្លាំង ព្រោះតែស្រឡាញ់ពេក រហូតដល់ល្ងិតល្ងង់ មោបាំង លែងដឹងអ្វី រហូតដល់អ្នកខ្លះ ហ៊ានធ្វើបាបដៃគូ ដើម្បីតែឱបក្រសោប គ្រប់គ្រង មិនឱ្យគេទៅទាក់ទង ឬពាក់ព័ន្ធនឹងអ្នកណា។ ចំណែកអ្នកខ្លះទៀត ព្រោះតែស្រឡាញ់ពេក ក៏ប្រែទៅជាមនុស្សល្ងង់ លះបង់ឱ្យគេគ្រប់យ៉ាង…

FRI
មិត្តអ្នកអាន

សញ្ញាទាំង ៥បង្ហាញថាមិត្តក្លែងក្លាយម្នាក់នោះមានចិត្តច្រណែនអ្នកហើយ

ធ្លាប់ទេ? ពេលខ្លះអ្នកមិនច្បាស់ទេថាមិត្តរបស់អ្នកពិតជាចូលចិត្តអ្នកមែន ឬ គ្រាន់តែសម្តែងថាចូលចិត្តអ្នក ព្រោះគេតែងតែបញ្ចេញចរិតប្លែកៗជាពិសេសពេលឃើញអ្នកល្អជាងគេ។ ដូច្នេះដើម្បីកុំអោយការសង្ស័យរបស់អ្នកកាន់តែកើនឡើង អ្នកអាចស្វែងរកចម្លើយតាមរយៈ៥ចំណុចខាងក្រោមនេះបាន៖ ១.ពួកគេតែងតែប្រកួតប្រជែងជាមួយអ្នក ការប្រកួតប្រជែងអាចជារឿងល្អ ដែលជំរុញឱ្យមនុស្សម្នាក់ៗមានការខំប្រឹងខ្លាំងជាងមុន និងសម្រេចគោលដៅបានរួមគ្នា។ ប៉ុន្តែការឈ្លក់វង្វេងនឹងកាប្រកួតប្រជែងរវាងមិត្តភក្តិគ្នាឯងអាចបណ្តុះគំនិតទៅជាការច្រណែនដែលពិសពុលបាន។ ២.ពួកគេគិតថាជីវិតគឺអយុត្តិធម៌ បើសិនជាអ្នកមានរបស់អ្វីមួយដែលពួកគេគ្មាន នោះពួកគេនឹងចាត់ទុកសមិទ្ធផលរបស់អ្នកថាជារឿងអយុត្តិធម៌នោះទេ ព្រោះគេតែងតែចង់បានជីវិតដែលល្អប្រសើរជាងអ្នក មិនថាសូម្បីតែរឿងតូចតាចក៏ដោយ។ ៣.ពួកគេមិនដែលទទួលស្គាល់ភាពជោគជ័យរបស់អ្នកទេ រាល់ពេលដែលអ្នកជោគជ័យ ហើយចង់ប្រាប់ពួកគេអំពីដំណឹងល្អ ទឹកមុខរបស់ពួកគេញញឹមមិនសូវជាសមប៉ុន្មាននោះទេ ហើយពួកគេតែងតែចង់និយាយបង្វែរសាច់រឿងភ្លាម ព្រោះគេមិនចង់អង្គុយស្តាប់ពីភាពជោគជ័យរបស់អ្នក រួចមានអារម្មណ៍ថាពួកគេអន់ជាងអ្នកនោះទេ។ ៤.ពួកគេមិនដែលបង្ហាញការអបអរសាទរលើបណ្តាញសង្គមអ្នកនោះទេ ធ្លាប់កត់សម្គាល់ទេថាមិត្តរបស់អ្នកហាក់ដូចជាមិនសូវបញ្ចេញមតិលើការបង្ហោះទាក់ទងជាមួយនឹងភាពជោគជ័យរបស់អ្នកក្នុងបណ្តាញសង្គមនោះទេ! នេះគឺជាសញ្ញាព្រមានដ៏ធំពីអារម្មណ៍ច្រណែន ព្រោះពួកគេមានចេតនាមិនអើពើនឹងភាពជោគជ័យរបស់អ្នក។ ៥.ពួកគេរិះគន់ខ្លាំងចំពោះអ្វីគ្រប់យ៉ាងដែលអ្នកធ្វើ មិត្តក្លែងក្លាយនឹងរិះគន់យ៉ាងខ្លាំង និងវិនិច្ឆ័យរាល់ការសម្រេចចិត្តរបស់អ្នក សូម្បីតែពេលដែលជម្រើសទាំងនោះអាចនាំអ្នកទៅរកភាពជោគជ័យ។…

Hand
ទស្សន៍ទាយ

តោះទស្សន៍ទាយមើលជោគវាសនាជីវិតរបស់អ្នកតាមរយៈខ្សែបាតដៃ

តើអ្នកមានបន្ទាត់ប៉ុន្មាននៅលើបាតដៃ? ព្រោះបន្ទាត់ទាំងនោះអាចទស្សន៍ទាយមើលជោគវាសនាទាំងអស់គ្នា ថាតើបច្ចុប្បន្ននិងអនាគត ជីវិតអ្នកនឹងទៅជាបែបណា! តោះមកមើលខម្លើយទាំងអស់គ្នា! ១.ខ្សែបន្ទាត់ពីរ មានបន្ទាត់បង្ហាញថាអ្នកមិនអាចមានទាំងថាមពល និងលុយក្នុងពេលតែមួយនោះទេ។ ជាទូទៅអ្នកជាមនុស្សសំណាងល្អ មានទ្រព្យសម្បត្តិ និងការងាររលូនល្អ។ បើអ្នកជាស្ត្រី អ្នកងាយនឹងរៀបការជាមួយប្តីអ្នកមាន មានប្តីរុងរឿង និងមានអាពាហ៍ពិពាហ៍រុងរឿង ។ ហិរញ្ញវត្ថុរបស់អ្នកច្រើនតែហក់ឡើង បន្ទាប់ពីរៀបការរួច។ មនុស្សដូចអ្នកច្រើនតែមានការងារមានស្ថិរភាព ពិបាកក្នុងការក្លាយជាអ្នកដឹកនាំធំ ប៉ុន្តែអ្នកមានលុយច្រើន ហើយមានជីវភាពធូរធារ។ ក្នុងឆ្នាំក្រោយអ្នកអាចសម្រាកបានដោយសុខសាន្ត មានជីវភាពធូរធារ។ អ្នកនឹងរកប្រាក់បានច្រើនប្រសិនបើអ្នកចាប់ផ្តើមធ្វើអាជីវកម្ម។ ២.ខ្សែរបន្ទាត់បី ការមានបន្ទាត់បីនៅលើបាតដៃរបស់អ្នកបង្ហាញថាអ្នកជាមនុស្សស្អាតស្អំ គ្មានកំហុស មានសុជីវធម៌ និងមានចរិតល្អ កម្រឈ្លោះជាមួយអ្នកដទៃ។ សុខភាពរបស់អ្នកល្អណាស់…

Cover Copy
ទស្សន៍ទាយ

កំពូលឆ្នាំទាំង ៣ ជាស្ត្រីខ្លាំងពូកែ មានទេពកោសល្យខ្លាំង ជំនាញគ្រប់វិសយ រកលុយបានគ្រប់ច្រក

ស្ត្រីដែលកើតក្នុងឆ្នាំទាំង ៣ នេះ ត្រូវបានគេដឹងថាជា «ទេពធីតានៃលាភសំណាង» មានសមត្ថភាពខ្លាំងខាងរកលុយមិនធម្មតា និងមានទេពកោសល្យជាងឆ្នាំដទៃផងដែរ។ ១. ឆ្នាំរកា​ ៖ មនុស្ស​ស្រី​ដែលកើត​ឆ្នាំ​រកា ជាមនុស្សដែលមានការ​តាំងចិត្ត និង​ឆ្លាត​វៃ មិន​ខ្លាច​ការលំបាក ឬ​ឧបសគ្គ​ឡើយ​។ ឧបសគ្គកាន់តែច្រើនដែលអ្នកឆ្នាំនេះបានជួបប្រទះ នឹងធ្វើឱ្យពួកគេកាន់តែបង្ហាញការតាំងចិត្ត និងកម្លាំងកាន់តែខ្លាំងដើម្បីយកឈ្នះពួកគេ។ អ្នកឆ្នាំមាន់មានទេពកោសល្យក្នុងការដោះស្រាយស្ថានភាពលំបាកដោយភាពបត់បែន និងឆ្លាតវៃ ជួយអ្នកឱ្យបិទកិច្ចព្រមព្រៀងធំៗ។ ជោគជ័យទាំងនេះបានជួយឱ្យមនុស្សឆ្នាំរការកប្រាក់បានយ៉ាងច្រើន ហើយត្រូវបានគេស្គាល់ថាជាស្ត្រីដែលលូតលាស់លឿនបំផុតក្នុងចំណោមឆ្នាំទាំង ១២។ ដោយការប្រុងប្រយ័ត្ន និងប្រាជ្ញាដូចជាមេមាន់ការពារកូនមាន់នៅក្រោមស្លាប ស្ត្រីដែលកើតក្នុងឆ្នាំរកា បង្កើតបណ្តាញទំនាក់ទំនងដ៏ស៊ីជម្រៅ និងយូរអង្វែង។ ជាមួយនឹងគំនិតនៃភាពជាអ្នកដឹកនាំដ៏រឹងមាំ មនុស្សឆ្នាំននេះមិនស្ទាក់ស្ទើរក្នុងការត្រួសត្រាយផ្លូវក្នុងការកសាងអាជីពរបស់គាត់ និងបង្កើតអាណាចក្រផ្ទាល់ខ្លួនរបស់គាត់ឡើយ។…

Cover Copy
គ្រួសារ

ចាស់ៗលោកផ្ដាំ! ​បុរសល្អ​មិន​យក​ប្រពន្ធ​ ៥ ​ប្រភេទ ស្ត្រី​ល្អមិន​យក​ប្តី​​ ៦ ​ប្រភេទ ចៀសបាន ជីវិតអ្នកនឹងសុខសាន្ត មានសំណាង មានក្ដីសុខ និងសុភមង្គល

មូលហេតុដែលប្ដីប្រពន្ធចាស់ៗពីដើម អាចរស់នៅចុះសម្រុងនឹងគ្នាពេញមួយជីវិតពិតជាឈានដល់កម្រិត “អាយុរាប់រយឆ្នាំ” ដោយសារតែពួកគេចេះឱ្យតម្លៃសីលធម៌ ស្រឡាញ់ និងគោរពគ្នាទៅវិញទៅមក ហើយស្នេហារបស់ពួកគេគឺ ស៊ីជម្រៅ និងមានន័យ។ យ៉ាងណាមិញ ទំនាក់ទំនង​ប្តី​ប្រពន្ធ​សព្វថ្ងៃ​កាន់តែ​ផុយស្រួយ​បន្តិច​ម្តងៗ ស្នេហា​មានតែ​ចុង​អណ្តាត និង​ចុង​បបូរមាត់​ប៉ុណ្ណោះ​។ នេះ​ប្រហែល​ជា​ដោយសារ​វប្បធម៌​ប្រពៃណី​ត្រូវ​បាន​បំផ្លាញ ក្បួន​សីលធម៌​ដែល​ចង​មនុស្សក៏ថយចុះ។ ដូច្នេះ​តើ​អ្នក​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ស្វែងរក​ដៃគូ​ជីវិត​ដែលអាចកំដរ​អ្នក​រហូត​ដល់​ថ្ងៃ​បញ្ចប់​នៃ​ជីវិត​របស់​អ្នក? មាន​ពាក្យ​មួយ​ឃ្លា​ថា “បុរស​មិន​យក​ប្រពន្ធ ៥ ប្រភេទ ស្ត្រី​មិន​រៀបការជាមួយនឹង​ប្តី ៦ ប្រភេទ” តើ​មាន​ន័យ​យ៉ាង​ណា? ១. បុរស​មិន​យក​ប្រពន្ធ ៥ ប្រភេទ – អកត្តញ្ញូ ៖ ស្ត្រី​ដែល​មិន​គោរព​ឪពុក​ម្តាយ​មិន​អាច​រៀប​ការ​បាន​ទេ។…

New Copy
ទស្សនៈ

កូនអ្នកក្រ តែងប្រកាន់ខ្ជាប់នូវគំនិតទាំង ៣ នេះ

កូនចៅ​អ្នកមាន​ អាចនឹងមិនសូវខ្វល់ ឬមានអ្វីដែលត្រូវគិតស្មុគស្មាញច្រើនទេ ព្រោះ​គ្រួសារ​គេមាន​សេចក្តីសុខ មានគ្រប់យ៉ាងតាមដែលពយកគេត្រូវការ​។ ពួកគេជឿថាកំហុសបច្ចុប្បន្ន នឹងមិនប៉ះពាល់ដល់អនាគតគេឡើយ។ ផ្ទុយទៅវិញ សម្រាប់កូនអ្នកក្រ គឺរស់នៅក្នុងជីវិតលំបាកច្រើន ហើយតែងប្រកាន់ខ្ជាប់នូវគំនិតទាំង ៣ នេះ គឺជាផលប៉ះពាល់ដល់ផ្លូវចិត្ត ផ្លូវអារម្មណ៍យ៉ាងខ្លាំង។ ១. ចក្ខុវិស័យមិនវែងឆ្ងាយ សង្គមបច្ចុប្បន្នមានទស្សនៈអវិជ្ជមានជាច្រើនអំពី “កូនអ្នកមាន” ដោយនិយាយថា កូនអ្នកមាន គឺគ្មានអ្វីត្រូវខ្វល់ កូនអ្នកមានអាចសប្បាយបានគ្រប់ពេល។ ប៉ុន្តែតាមពិត អ្នកមានជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង លើការដាំដុះខាងផ្នែកវិញ្ញាណរបស់កូន។ ពួកគេនាំកូនៗធ្វើដំណើរ ដើម្បីមើលឃើញទិដ្ឋភាពគ្រប់ប្រភេទ និងទិដ្ឋភាពនៃពិភពលោក អំពីទស្សនៈដ៏ធំទូលាយ។ នេះជួយពង្រីកចក្ខុវិស័យ និងការគិតរបស់កុមារ។…

New
សង្គម

បានប្រពន្ធល្អ សុទ្ធតែជាសំណាង តែកុំចេះតែធ្វើឱ្យប្រពន្ធទ្រាំមិនបាន ប្រយ័ត្នសំណាង ប្រែទៅជាគ្រោះ

ចិត្តមនុស្សស្រី ក្នុងនាមជាប្រពន្ធម្នាក់ តែងតែព្យាយាមអត់ធ្មត់​ អត់ធន់ ស្ទើរតែគ្រប់រឿង ព្រោះមិនចង់ឱ្យគ្រួសារ មានបញ្ហា មិនចង់ឱ្យជីវិតគូបាក់បែក។ ការដែលនាងព្យាយាមអត់ធ្មត់ ស៊ូអត់ទ្រាំ មិនចង់ឈ្លោះ នោះជាចំណុចល្អរបស់នាងហើយ វាជាសំណាង ដែលអ្នកបានប្រពន្ធចិត្តធ្ងន់។ បានប្រពន្ធល្អ បានប្រពន្ធចិត្តធ្ងន់ សុទ្ធតែជាសំណាងរបស់អ្នកហើយ តែកុំព្រោះតែឃើញនាងមិនមាត់ៗ ឃើញនាងអត់ធ្មត់ គិតថានាងខ្លាចអ្នក មិនហ៊ានជាមួយអ្នកឱ្យសោះ កុំឃើញប្រពន្ធមិនមាត់ គិតថានាងស្លូត មនុស្សស្រីស្ងៀមៗ មិនមែនស្លូតទេត្រូវដឹង ដូច្នេះហើយ កុំបានដៃ ចេះតែធ្វើខ្លួនផ្ដេសផ្ដាស មិនខ្លាចចិត្តនាងនោះ កុំធ្វើឱ្យលាភសំណាង ក្លាយជាគ្រោះ ព្រោះមនុស្សមិនមាត់មិនក…

2
សង្គម

គិតចាប់ពីនាទីនេះតទៅ ផ្លូវមួយនេះយើងមានគ្នារួមដំណើរហើយ មិនថាគិត ឬធ្វើអ្វីក៏ដោយ យើងត្រូវជួយគិត និងពិភាក្សាគ្នា

អាចនិយាយបានថា យើងមាននិស្ស័យនឹងគ្នាហើយ ទើបអាចបានមកស្គាល់គ្នា ហើយយើងក៏បានសាងទំនាក់ទំនងល្អជាមួយគ្នាច្រើនណាស់ហើយ ទើបអាចឱ្យយើងទាំងពីរនាក់មានថ្ងៃនេះជាមួយគ្នា មានលោកមេបាទាំងសងខាង និងញាតិបងប្អូនដឹងឮ ជួយធ្វើជាសាក្សីសម្រាប់ក្ដីស្រឡាញ់ និងចំណងជីវិតគូមួយនេះ។ កាលមុនធ្លាប់គិតថា គូខ្ញុំមានរូបរាងបែបណា? មុខមាត់យ៉ាងម៉េច? ជាមនុស្សបែបណា? ជាពិសេសគឺ តើយើងគួរស្រឡាញ់គ្នា ឬចាប់ផ្ដើមជាមួយគ្នាដោយរបៀបណា? តែពេលនេះដឹងហើយថា ម្នាក់នេះហើយជាគូខ្ញុំ ម្នាក់នេះហើយ ដែលត្រូវរួមដំណើរជីវិតជាមួយខ្ញុំ គិតចាប់ពីនាទីនេះតទៅ ហើយគិតថាយើងទាំងពីរក៏បានត្រៀមរួចរាល់ហើយដែរ ថានឹងចាប់ផ្ដើមរួមដំណើរជីវិតមួយនេះជាមួយគ្នាដោយបែបណា មិនដឹងទេថា យើងអាចចងទំនាក់ទំនងមួយនេះបានល្អប៉ុនណាទេ គ្រាន់តែដឹងថា យើងទាំងពីរនឹងព្យាយាមឱ្យល្អបំផុត សាងគ្រប់យ៉ាងឱ្យអស់ពីលទ្ធភាពដែលយើងមាន ហើយក៏ជឿថា អ្វីៗគ្រប់យ៉ាង នឹងបានល្អប្រសើរ។ អរគុណនិស្ស័យ…