
វិធីទាំង ៤ យ៉ាង ជួយឱ្យជីវិតបានសុខ ផុតទុក្ខ ជីវិតរស់នៅក៏គ្មានកង្វល់ សោកសៅ
ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ មនុស្សមានការព្រួយបារម្ភ ភ័យព្រួយច្រើន… ដូច្នេះតើធ្វើដូចម្តេចទើបអាចធ្វើឱ្យរឿងទាំងនេះបាត់ទៅវិញ? នេះជាវិធី ៤ យ៉ាងដែលព្រះបានប្រៀនប្រដៅឱ្យមានជីវិតគ្មានកង្វល់។ ១. ស្វែងយល់អំពីច្បាប់នៃជីវិត កើត-ចាស់-ឈឺ-ស្លាប់ ៖ ការយល់ដឹងពីច្បាប់នៃជីវិត មិនថាជីវិតខ្លីប៉ុនណានោះទេ វានឹងតែងតែមានសុភមង្គល និងមានន័យ។ មនុស្សគ្រប់រូបកើតមកក្នុងជីវិតនេះ ឆ្លងកាត់វដ្តច្បាប់នៃកំណើត កើតចាស់ ឈឺ ស្លាប់។ ដូច្នេះហើយ យើងត្រូវតែរៀនទទួលយកវា មិនថាអ្នកជានរណា មិនថាអ្នកធ្វើអ្វីក៏ដោយ អ្នកមិនអាចគេចផុតពីច្បាប់នេះបានទេ។ ចូរចាំថា ការមានជីវិតគឺជាពរជ័យ ចំណែកឯសេចក្ដីស្លាប់គឺចៀសមិនរួច ហេតុនេះហើយយើមិនគួរខ្លាចវាឡើយ។ បើខ្លាច ខ្លាចថាយើងរស់នៅលើលោកនេះ មិនអាចធ្វើអ្វីមានប្រយោជន៍…











