
ទីឋានលោកយាយ ម៉ៅ ភ្នំបូកគោ!!!
យាយម៉ៅ ឬ លោកយាយម៉ៅ ជាវីរៈនារីក្នុងទេវកថាពីបុរាណដ៏ពេញនិយមរបស់ប្រជាជនខ្មែរ [១] និងគេមានជំនឿថាជាទេវតាស័ក្តិសិទ្ធ តាមបែបព្រហ្មញ្ញសាសនាក្នុងប្រទេសកម្ពុជា។ **យាយម៉ៅ ត្រូវបានគេគោរពបូជា ធ្វើសក្ការៈនៅតាមឆ្នេរសមុទ្រ ឬច្រាំងសមុទ្រ ក៏ដូចជានៅចន្លោះផ្លូវពីក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ កំពត និងក្រុងកែប។ នៅភ្នំបូគោក្នុងខេត្តកំពត គេឃើញមានរូបសំណាកយាយម៉ៅ ដែលមានកំពស់ដល់ទៅ២៩ម៉ែត្រ ដែលត្រូវបានសំភោធឡើងក្នុងឆ្នាំ២០១២ ទន្ទឹមនឹងនោះ ក៏មានឃើញរូបសំណាករបស់លោកយាយនៅឆ្នេរសមុទ្រកែប ដែលត្រូវបានហៅថា “ស្រីស្អាត” ឬ”សិលាចាំប្តី” ទាំងនោះ គឺជារឿងព្រេងនិទានរបស់ស្រី្តម្នាក់ ដែលទន្ទឹងចាំស្វាមីរបស់ខ្លួន ហើយសំឡឹងមើលទៅទិសខាងលិច។ យាយម៉ៅ ត្រូវបានគេជឿថា គាត់គឺជាអ្នកការពារ ថែរក្សាអ្នកដំណើរ និងព្រានព្រៃឲ្យបានសេចក្តីសុខសប្បាយ។ អ្នកដំណើរដែលធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ តែងតែឈប់នៅមុខអាស្រមលោកយាយម៉ៅ នៅតាមបណ្តោយផ្លូវនោះ ដើម្បីធ្វើសក្ការៈ បូជា…











