
កុំឱ្យបង់លាភ ព្រោះតែមាត់! មនុស្សឆ្លាតពិតប្រាកដ នឹងចៀសវាង រឿងទាំង ៣ យ៉ាងនេះ
មុននឹងខ្ជាក់ពាក្យចេញក្រៅ អ្នកត្រូវដឹងពីពាក្យសម្ដី និងអត្ថន័យរបស់សម្ដីខ្លួនឯង មិនត្រូវឱ្យប៉ះពាល់ដល់អ្នកដទៃនោះឡើយ ជាពិសេសគឺ កុំឱ្យប៉ះទៅលើផ្លូវចិត្ត និងអារម្មណ៍របស់អ្នកស្ដាប់។ ដូច្នេះ មនុស្សឆ្លាត ត្រូវជ្រើសរើសការនិយាយស្ដី ដើម្បីកុំឱ្យប៉ះពាល់ដល់អ្នកដទៃ និងប៉ះពាល់ដល់ហុងស៊ុយរបស់ខ្លួនឯងថែមទៀតផង។ ១. ពាក្យកំហឹង កំរោលទៅកាន់មនុស្សក្នុងផ្ទះ ក្នុងជីវិតគឺពិបាកសម្រាប់មនុស្សគ្រប់រូបដើម្បីចៀសវាងការជួបបញ្ហា។ មនុស្សក្នុងពេលមានអារម្មណ៍តានតឹង ច្រើនតែមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯង បាននិយាយអ្វីដែលគេមិនគួរនិយាយ។ ជាពិសេសពេលនៅជាមួយសមាជិកគ្រួសារ យើងតែងតែឈ្លើយ ជួនកាលបញ្ចេញនូវការអន់ចិត្ត។ ជាក់ស្តែង យើងមិនគិតរឿងអាក្រក់បែបនេះនៅក្នុងចិត្តរបស់យើងទេ ប៉ុន្តែយើងនៅតែមិនអាចទប់មាត់ខ្លួនឯងបាន។ អ្នកខ្លះថែមទាំងមានអារម្មណ៍ថាខ្លួនត្រូវខឹងអ្នកដទៃ ពេលនោះកំហឹងក្នុងចិត្តអាចស្ងប់ចុះ។ ជាមួយមនុស្សជាទីស្រលាញ់ វាតែងតែពិបាកសម្រាប់យើងក្នុងការអត់ធ្មត់។ ដូច្នេះហើយ មិនថាអារម្មណ៍អាក្រក់បែបណា ជួបរឿងបញ្ហាស្មុគស្មាញយ៉ាងណា…











