ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

៩
ប្លែកៗ

មនុស្សស្រីដែលមានបបូរមាត់៤ទម្រង់នេះ មិនត្រឹមតែស្អាតប៉ុណ្ណោះទេ តែជាមនុស្សស្រីដែលឆ្លាតពូកែ​ និងមាន IQ ខ្ពស់ថែមទៀតផង

ជាការពិតណាស់ ប្រសិនបើនារីៗណាដែលមានបបូរមាត់បែប៤ទម្រង់នេះ មិនត្រឹមតែជួយលើកសម្រស់របស់នាងនោះឡើយ តែថែមទាំងបង្ហាញឱ្យដឹងថា នាងជាមនុស្សស្រីដែលមានសំណាងល្អ ជោគវាសនាល្អ​និងថែមទាំងមានបញ្ញា ស្មារតីខ្លាំងក្លាទៀតផង។ ១. បបូរមាត់ក្រាស់ យោងទៅតាមមនុស្សវិទ្យា ស្ត្រីដែលមានបបូរមាត់ក្រាស់ ភាគច្រើនជាអ្នកមានអាយុវែង និងចូលចិត្តផ្នែកសិល្បៈ។ ពួកគេមានទេពកោសល្យខ្ពស់ មានភាពឆ្លាតវាងវៃ ជាអ្នកស្តាប់ល្អ មាន EQ ខ្ពស់ ហើយត្រូវបានមនុស្សគ្រប់គ្នានៅជុំវិញស្រឡាញ់ទៀតផង។ នៅពេលប្រាស្រ័យទាក់ទង ឬទាក់ទងជាមួយមនុស្សណាម្នាក់ ពួកគេតែងតែស្វែងរកព័ត៌មានដែលមានប្រយោជន៍ដើម្បីផ្តល់ឱ្យអ្នកដទៃ។ ស្ត្រីដែលជាម្ចាស់បបូរមាត់នេះ ដឹងពីរបៀបទាញយកប្រយោជន៍ពីចំណុចខ្លាំងរបស់ពួកគេ ដូច្នេះធ្វើអ្វីៗទៅដោយរលូន។ ជាពិសេសពួកគេមានឯករាជ្យខ្លាំងណាស់ នៅក្នុងជីវិតមានបទដ្ឋានផ្ទាល់ខ្លួន មានភាពក្លាហាន និងហ៊ានសាកល្បងឧបសគ្គជាច្រើនដែលមនុស្សគ្រប់គ្នាមិនអាចធ្វើបាន។ ពួកគេមិនចូលចិត្តមនុស្សផ្សេងទៀតដែលជ្រៀតជ្រែកក្នុងផែនការរបស់ពួកគេឡើយ មនុស្សនេះចូលចិត្តភាពស្ងប់ស្ងៀម…

២
សង្គម

ភាពច្បាស់លាស់របស់មនុស្សប្រុស មិនមែនព្រោះគេសម្រេចចិត្តចូលស្ដីដណ្ដឹងអ្នកទេ តែព្រោះតែគេហ៊ានបោះបង់ការសប្បាយផ្ទាល់ខ្លួន និងបដិសេធស្រីផ្សេង ពេលដែលទាក់ទងនឹងអ្នក

ស្រីៗកុំគិតថា មនុស្សប្រុសច្បាស់លាស់ ប្រាកដប្រជាជាមួយអ្នក ព្រោះតែគេហ៊ាននាំឪពុកម្ដាយ បងប្អូនចូលស្ដីដណ្ដឹង និងព្រមរៀបការជាមួយអ្នកតាមផ្លូវច្បាប់ឱ្យសោះនោះ គឺគិតខុសហើយ។ មនុស្សប្រុស ទោះនៅចំពោះមុខឪពុកម្ដាយយើង ឬឪពុកម្ដាយគេក៏ដោយ ក៏គេហ៊ានក្បត់យើងដែរ ឱ្យតែគេចង់ក្បត់ កុំថាឡើយមានត្រឹមសំបុត្រអាពាហ៍ពិពាហ៍ ទោះមានកូនចៅពេញផ្ទះទៀត ក៏គេនៅតែលួចលាក់ទាក់ទង ចិញ្ចឹមស្រី មានប្រពន្ធចុងបានដែរ។ មនុស្សស្រីអាចនឹងច្បាស់លាស់ នៅពេលដែលនាងព្រមចូលរោងការ សាងគ្រួសារ និងបង្កើតកូនបង្កើតចៅ តែសម្រាប់មនុស្សប្រុសគឺមិនដូច្នោះទេ។ តែផ្ទុយទៅវិញ ប្រសិនបើមនុស្សប្រុស ហ៊ានលះបង់នូវរឿងអស់ទាំងនេះ នោះបញ្ជាក់ថា គេពិតជាស្រឡាញ់អ្នក ច្បាស់លាស់ចំពោះអ្នក និងចង់បានគ្រួសារមួយដែលមានក្ដីសុខ និងសុភមង្គលពិតប្រាកដហើយ។ ចំណុចខាងក្រោមនេះ ជាសញ្ញាបញ្ជាក់ថា…

Cover Copy
សង្គម

ហេតុអ្វីស្នេហាយើង ដើរដល់ផ្លូវមួយនេះ?

មិនមែនតិចឆ្នាំដែលបានស្រឡាញ់គ្នា មិនមែនតិចបញ្ហា ដែលបានតស៊ូឆ្លងកាត់ជាមួយគ្នា មិនមែនតតិចអនុស្សា ការចងចាំ ដែលបានសាងឡើងជាមួយគ្នា។ កន្លងមក មានទាំងស្នាមញញឹម មានទាំងទឹកភ្នែក ឈឺចាប់ប៉ុនណា ក៏នៅតែក្បែរគ្នា មិនបោះបង់គ្នាឡើយ ហើយក៏គ្មានថ្ងៃចោលគ្នាដែរ គឺនៅតែតស៊ូមកជាមួយគ្នា រហូតមកដល់ពេលនេះ ពួកយើងបានហែលឆ្លងរឿងរ៉ាវច្រើនណាស់ តែម្ដេចពេលនេះ ប្រែជាបែបនេះ យើងដើរដល់ផ្លូវមួយនេះដោយរបៀបណា? តាំងពីស្រឡាញ់គ្នា មិនដែលគិតទេថាយើងត្រូវបែកគ្នា គិតមិនឃើញពីហេតុផលដែលត្រូវបែកឡើយ តែមកដល់ពេលនេះ ត្រូវបែកគ្នា នឹកមិនចេញទេថា ហេតុអ្វី យើងចាប់ផ្ដើមមកដល់ពេលនេះ យើងផ្ដើមឡើងដោយរបៀបណា? ស្នេហាបែបនេះមែនទេ ត្រុវជួប ហើយក៏ត្រូវបែកបែបហ្នឹងមែនទេ? ហេតុអ្វី…

Cover Copy
សង្គម

មនុស្សស្រី ទោះបីយកប្ដីបែបណាក៏នៅតែមានទុក្ខដែរ លើកលែងតែ …

គេថាកើតមកជាមនុស្សស្រី គឺកម្ម​ ជាពិសេស កម្មរឿងជីវិតគូតែម្ដង មានមនុស្សស្រីតិចណាស់​ដែលមានសំណាងក្នុងរឿងនេះ តែមិនថា នាងរៀបការ បានប្ដីបែបណាក៏ដោយ ក៏នាងនៅតែប្រឈមមុខ នឹងទុក្ខលំបាកដដែល គ្រាន់តែថា តិច ឬច្រើនតែប៉ុណ្ណេាះ។ មនុស្សស្រី បើនាងបានប្ដីដឹកមុខ នាងប្រាកដជាមានទុក្ខ ព្រោះតែគ្មានសិទ្ធ និយាយ ស្ដី ថា ព្រោះការងារគ្រប់យ៉ាងនៅក្នុងគ្រួសារ គឺប្ដីធំ និងគ្រប់គ្រងទាំងអស់ ម្ល៉ោះហើយ នាងមានឈ្មោះត្រឹមជាស្ត្រីមេផ្ទះ ដាំបាយ ធ្វើម្ហូប រៀបចំផ្ទះ មើលថែកូនតែប៉ុណ្ណឹង។ មនុស្សស្រី បើបានប្ដីទន់ជ្រាយ មិនចេះធ្វើអី…

Cover Copy
ទស្សន៍ទាយ

ឡាក់ឆុងខ្លាំងណាស់! ម្ចាស់ឆ្នាំទាំង ៣ ឈានដល់ឆ្នាំ ២០២៥ ត្រូវប្រុងប្រយ័ត្នឱ្យមែនទែន ក្រែងខាតបង់ធ្ងន់ធ្ងរ

យោងតាមក្បួនហុងស៊ុយ ក្នុងឆ្នាំ ២០២៥ ខាងមុខនេះ ម្ចាស់ឆ្នាំទាំង ៣ នឹងចូលដល់ដំណាក់កាលឆុងឆ្នាំខ្លាំង អ្នកនឹងត្រូវជួបការលំបាក និងឧបសគ្គជាច្រើនក្នុងការងារ ហិរញ្ញវត្ថុ និងជីវិតប្រចាំថ្ងៃ។ ១. កំណើត​ក្នុង​ឆ្នាំជូត – ហិរញ្ញវត្ថុ ៖ ក្នុងឆ្នាំ ២០២៥ អ្នកឆ្នាំជូតនឹងត្រូវជួបហានិភ័យជាច្រើន ការខាតបង់ងាយកើតឡើង និងការវិនិយោគដែលមិនទទួលបានផលចំណេញ។ – អាជីព ការងារ ៖ ការងារមិនស្ថិតស្ថេរ ងាយនឹងមានជម្លោះជាមួយមិត្តរួមការងារ និងថ្នាក់លើ។ – សុខភាព ៖ អ្នកត្រូវតែយកចិត្តទុកដាក់លើបញ្ហាសុខភាព…

២
ទស្សន៍ទាយ

ស្ត្រីឆ្នាំទាំង ៣ ជាមនុស្សមានទេពកោសល្យខ្លាំង គុណធម៌ខ្ពស់ រកលុយក៏ខ្លាំងពូកែដែរ

ស្ត្រីដែលកើតក្នុងឆ្នាំទាំង ៣ នេះ ត្រូវបានគេដឹងថា ជាមនុស្សដែលមានគុណធម៌ខ្ពង់ខ្ពស់ ទេពកោសល្យខ្លាំងពូកែ មិនត្រឹមតែប៉ុណ្ណោះ ក៏ជាមនុស្សដែលពូកែធ្វើការ រកលុយខ្លាំងថែមទៀតផង រឿងលុយកាក់ មិនពិបាកសម្រាប់ពួកគេនោះឡើយ។ ១. ឆ្នាំមមី ៖ ​​​​អ្នក​កើត​ឆ្នាំ​សេះ គឺជា​មនុស្ស​ដែល​ងាយ​ចុះសម្រុង​មនុស្សជុំវិញខ្លួន។ ពួកគេជាមនុស្សស្លូតបូត ឧស្សាហ៍ព្យាយាម និងចេះអាណិតអាសូរដល់អ្នកដទៃ។ ជោគជតារាសីនាពេលខាងមុខបង្ហាញថា ស្ត្រីឆ្នាំនេះនឹងព្យាយាមអស់ពីសមត្ថភាពដោយស្មារតី និងការទទួលខុសត្រូវខ្ពស់បំផុត ហើយជីវិតនឹងមានការផ្លាស់ប្តូរជាវិជ្ជមាន។ បើអ្នកកើតឆ្នាំមមី យកចិត្តទុកដាក់បន្តិច អ្នកនឹងឃើញថាអ្នកជាមនុស្សស្លូតបូត សុភាពរាបសារ ហើយតែងតែជាមនុស្សដំបូងដែលបញ្ចប់រឿង និងមិនឈ្លោះជាមួយអ្នកដទៃឡើយ។ ហោរាសាស្ត្រ​និយាយ​ថា អ្នក​កើត​ឆ្នាំ​សេះ ច្រើន​តែ​ចេះ​អត់​ធ្មត់…

Cover Copy Recovered
សង្គម

នៅពេលដែលអ្នកគ្មានលុយ សូមកុំធ្វើ ៣ យ៉ាងនេះដាច់ខាត បើមិនចង់នាំបញ្ហាដាក់ខ្លួន

ការងារទាំង ៣ ខាងក្រោមនេះមិនត្រូវបានអនុញ្ញាតទេ នៅពេលដែលអ្នកដៃទទេ និងគ្មានលុយក្នុងហោប៉ៅរបស់អ្នក ព្រោះវាមិនត្រឹមតែគ្មានផលប្រយោជន៍សម្រាប់អ្នកនោះទេ តែវាថែមទាំងនាំបញ្ហាជាច្រើនដល់អ្នកថែមទៀតផង ដែលក្នុងនោះមានដូចជា៖ ១.អាជីវកម្មធំ៖ មនុស្សជាច្រើននៅពេលដែលពួកគេមានក្តីស្រម៉ៃចង់បើកអាជីវកម្មធំៗ ពួកគេសុខចិត្តខ្ចីលុយដើម្បីធ្វើជំនួញធំជាមួយនឹងឧត្តមគតិ ដោយមិនបានគិតពីហានិភ័យ និងការខាតបង់នៅពេលដែលអាជីវកម្មនោះមិនដំណើរការនោះទេ។ ពួកគេតែងតែយល់ថា កាលដែលបានធ្វើជាថៅកែគឺជារឿងល្អ ទាំងដែលជាក់ស្តែង មុននឹងធ្វើជាថៅកែ អ្នកត្រូវមានជំនាញ សមត្ថភាព និងហិរញ្ញវត្ថុច្បាស់លាស់ជាមុនសិន។ យកល្អអ្នកគួរតែសន្សំលុយជាមុនសិន រួចចាប់ផ្តើមជាមួយអាជីវកម្មខ្នាតតូចបណ្តើរៗជាមួយនឹងបទពិសោធន៍ និងជំនាញដែលប្រមូលបាន វាមិនយឺតពេលទេក្នុងការគិតអំពីការធ្វើជំនួញធំនៅពេលក្រោយ។ ២.អាជីវកម្មខុសច្បាប់៖ ការធ្វើជំនួញខុសច្បាប់គឺប្រហែលជា “រកលុយ” បានច្រើន តែវាមិនល្អទាល់តែសោះក្នុងការរកស៊ីជាមួយលុយខុសច្បាប់ ព្រោះពេលអ្នកមានបញ្ហា ឬ ធ្លោះធ្លោយ…

Avocado
ទស្សនៈ

ច្នៃផ្លែប័រធ្វើម៉ាសបិទមុខ ៥ ប្រភេទនេះ អាចបំពេញជាតិសំណើម ការពារស្បែកស្ងួត និងជួយស្តារស្បែកដែលខូច

ផ្លែបឺរមានផ្ទុកអាស៊ីត oleic និងអាស៊ីតខ្លាញ់សំខាន់ៗជាច្រើន ដែលមានប្រយោជន៍ក្នុងការព្យាបាលមុន ឬ រលាកស្បែក។ ផ្លែបឺរមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម សារធាតុរ៉ែ និងខ្លាញ់ដែលមានសុខភាពល្អច្រើន។ ផ្លែបឺរក៏ល្អសម្រាប់ស្បែកផងដែរ។ លើសពីនេះ ផ្លែឈើនេះក៏មានផ្ទុកវីតាមីន A និង E ដើម្បីជួយបំពេញជាតិសំណើម និងការពារស្បែកស្ងួត។ វីតាមីនទាំងនេះសុទ្ធតែមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយស្តារស្បែកដែលខូច។ ខាងក្រោមនេះជាម៉ាសបិទមុខធម្មជាតិដែលអាចច្នៃពីផ្លែប័រ ដែលងាយស្រួលធ្វើ តែមានប្រសិទ្ធភាពខ្ពស់៖ ១.ផ្លែប័រ និងចេក៖ ម៉ាសផ្លែប័រលាយចេកផ្តល់សំណើមដល់ស្បែក ធ្វើអោយស្បែកមានសុខភាពល្អ និងរលោង។ – វិធីធ្វើ៖ កិនផ្លែប័រ និងចេក ហើយលាយជាមួយទឹកឃ្មុំ។…

Young
គ្រួសារ

កុមារដែលមានបញ្ហាផ្លូវចិត្ត ច្រើនតែកើតចេញពីកត្តា៤យ៉ាងរបស់គ្រួសារ

គ្រួសារដែលបែកបាក់ ឬ ឪពុកម្តាយតែងតែឈ្លោះប្រកែកគ្នាមិនចុះសម្រុង នឹងធ្វើអោយកូនជួបសំណាងអាក្រក់ និងរងសម្ពាធយ៉ាងខ្លាំង។ របៀបដែលឪពុកម្តាយចិញ្ចឹមកូនអាចមានឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវិតរបស់កូនពួកគេ។ គ្រួសារនីមួយៗគឺមានរចនាប័ទ្មមាតាបិតាខុសៗគ្នា ហើយឪពុកម្តាយគ្រប់រូបសុទ្ធតែជាគម្រូដែលកូនត្រូវរៀនសូត្រតាម។ ហើយប្រសិនបើកូនធំឡើងដោយមានបញ្ហាផ្លូវចិត្ត វាអាចទាក់ទងនឹងរបៀបដែលឪពុកម្តាយរបស់គាត់ចិញ្ចឹមគាត់។ ក្នុងនោះកុមារដែលមិនសប្បាយចិត្តច្រើនតែកើតចេញពីគ្រួសារទាំងបួនដូចខាងក្រោម៖ ១.គ្រួសារដែលខ្វះឪពុក៖ ក្នុងករណីជាច្រើន ម្តាយត្រូវមានតួនាទីសំខាន់ក្នុងការថែទាំ និងអប់រំកូន ចំណែកឪពុកអាចអវត្តមានដោយសារការងារ ឬ ជម្លោះក្នុងគ្រួសារ។ ការស្រាវជ្រាវបង្ហាញថា ការមិនសប្បាយចិត្ត និងជម្លោះរវាងឪពុកម្តាយអាចជះឥទ្ធិពលអវិជ្ជមានដល់ការអភិវឌ្ឍន៍ និងបុគ្គលិកលក្ខណៈរបស់កុមារ។ នៅក្នុងវប្បធម៌ប្រពៃណី ឪពុកតែងតែដើរតួជាគំរូនៃការអះអាង និងទំនួលខុសត្រូវ ខណៈដែលម្តាយផ្តល់ភាពកក់ក្តៅ និងក្តីស្រលាញ់។ វត្តមានរបស់ឪពុកអាចជួយកុមារអភិវឌ្ឍស្មារតីនៃការទទួលខុសត្រូវ និងបង្កើតឆន្ទៈដ៏រឹងមាំ។ ដូច្នេះហើយ ការដែលកូនធំឡើងដោយគ្មានឪពុកក្នុងជីវិតប្រចាំថ្ងៃអាចជាចំណុចខ្វះខាតដ៏សំខាន់ក្នុងការអភិវឌ្ឍន៍របស់ពួកគេ។ ២.គ្រួសារតែងតែឈ្លោះប្រកែកគ្នា៖…

Tomato
ទស្សនៈ

រក្សាប៉េងប៉ោះតាមវិធីនេះ មិនបាច់ដាក់ក្នុងទូទឹកកក៏នៅតែស្រស់បានយូរ

ប៉េងប៉ោះគឺជាគ្រឿងផ្សំដែលភាគច្រើនគេចូលចិត្តយកមកច្នៃធ្វើជាម្ហូបសម្រាប់ទទួលទានណាស់ ជារឿយៗមនុស្សមានទម្លាប់ទិញប៉េងប៉ោះ ហើយរក្សាទុកក្នុងទូទឹកកក។ តែការធ្វើបែបនេះមិនមែនជាវិធីល្អបំផុតដើម្បីរក្សាប៉េងប៉ោះអោយនៅស្រស់ល្អនោះទេ ព្រោះសីតុណ្ហភាពទាបអាចប៉ះពាល់ដល់រសជាតិនៃប៉េងប៉ោះ។ លើសពីនេះ ការទុកប៉េងប៉ោះនៅក្នុងទូទឹកកកក៏ធ្វើឱ្យប៉េងប៉ោះងាយស្រួលស្រូបយកក្លិនពីអាហារផ្សេងៗផងដែរ។ ដូច្នេះហើយ អ្នកគួរតែកំណត់ការរក្សាទុកប៉េងប៉ោះនៅក្នុងទូទឹកកក ពោលគឺមានតែប៉េងប៉ោះទុំប៉ុណ្ណោះដែលត្រូវដាក់ក្នុងទូរទឹកកក។ ខាងក្រោមនេះជាវិធីរក្សាទុកប៉េងប៉ោះអោយនៅស្រស់ល្អ និងមិនធ្វើអោយប៉េងប៉ោះបាត់បង់រសជាតិ៖ ១.ហាមលាងប៉េងប៉ោះ៖ ប៉េងប៉ោះដែលបានទិញមក មិនចាំបាច់ត្រូវលាងសម្អាតទេ។ប្រសិនបើអ្នកឃើញដីខ្សាច់នៅលើប៉េងប៉ោះរបស់អ្នក គ្រាន់តែប្រើកន្សែងស្ងួតជូតវាឱ្យស្អាត។ បន្ទាប់មកដាក់វាក្នុងកន្ត្រកតូចមួយគឺជាការស្រេច ដែលវិធីនេះនឹងរក្សាប៉េងប៉ោះនៅស្រស់ល្អបានរយៈពេលពីរបីថ្ងៃ។ ហើយដើម្បីរក្សាប៉េងប៉ោះក្នុងបរិយាកាសខាងក្រៅឱ្យបានយូរជាងនេះ អ្នកអាចជ្រើសរើសវិធីមួយទៀត ដោយប្រើកន្សែងជូតទឹកប៉េងប៉ោះឱ្យស្អាត បន្ទាប់មកប្រើកាសែតដើម្បីរុំផ្ឡែប៉េងប៉ោះទាំងនោះ ហើយទុកក្នុងកន្លែងម្លប់ និងស្ងួត ជាពិសេសគឺដាក់អោយឆ្ងាយពីពន្លឺព្រះអាទិត្យ។ + របៀបជ្រើសរើសប៉េងប៉ោះស្រស់ – មើលពណ៌ ប៉េងប៉ោះល្អនឹងប្រែជាក្រហម និងលឿងយ៉ាងឆាប់រហ័ស។ ដោយសារផ្នែកផ្សេងៗនៃផ្លែឈើត្រូវបានប៉ះពាល់នឹងបរិមាណពន្លឺខុសៗគ្នា…

New Copy
ទស្សនៈ

សកម្មភាពទាំង ៩ បង្ហាញថា អ្នកជាមនុស្សឆ្លាត មាន IQ ខ្ពស់

ដ្បិតថាសកម្មភាពទាំង ៩ ខាងក្រោននេះ ជាសកម្មភាពសាមញ្ញ តូចតាច ក៏ពិតមែន តែវាបានបង្ហាញឱ្យឃើញថា អ្នកជាមនុស្សដែលមានប្រាជ្ញាឈ្លាសវៃ មាន IQ ខ្ពស់ ដូច្នេះហើយ បើអ្នកមានសកម្មភាពទាំងនេះ អ្នកពិតជាមនុស្សដែលខ្លាំងពូកែម្នាក់ សូមអបអរសាទរ។ ១. អត់ធ្មត់ អ្នកចិត្តសាស្រ្តបានបង្ហាញថា មនុស្សដែលរកបានពិន្ទុល្អលើការធ្វើតេស្តការយល់ដឹង គឺមានភាពជាប់លាប់។ ដើម្បី​បង្កើន​ការ​តស៊ូ​របស់​អ្នក ចូរ​កត់ចំណាំ​នូវ​រឿង​ដែល​តែងតែ​ធ្វើ​ឱ្យ​អ្នក​បាត់បង់​អារម្មណ៍ ហើយ​ធ្វើ​ការ​កត់ចំណាំ​វា​ដើម្បី​ឆ្លងកាត់​វា​។ ត្រូវចងចាំពាក្យថា ៖ របស់ល្អៗ រមែងចូលមកសម្រាប់តែមនុស្សដែលពូកែអត់ធ្មត់ ចេះរង់ចាំតែប៉ុណ្ណោះ។ ២. ចង់ដឹងចង់ឃើញពីពិភពលោកជុំវិញ មនុស្សឆ្លាតមានបទពិសោធន៍ជាច្រើនក្នុងវ័យកុមារ ដូច្នេះពួកគេតែងតែចង់ដឹងចង់ឃើញអំពីពិភពលោកជុំវិញពួកគេ។…

New Copy
ទស្សនៈ

មនុស្ស ៣ ប្រភេទ ងាយបង់ខាតខ្លាំងបំផុត

ទស្សនវិទូ​បស្ចិម​ប្រទេស​ធ្លាប់បាន​និយាយថា “​ការគ្រប់គ្រង​មាត់​ គឺជា​គុណធម៌​សំខាន់បំផុត​ដែល​មនុស្សជាតិ​ត្រូវ​រៀន​”​។ យ៉ាងណាមិញ មនុស្ស ៣ ប្រភេទខាងក្រោមនេះ ងាយនឹងរងគ្រោះ និងខាតបង់ខ្លាំងបំផុត។ ១. មនុស្ស​ដែល​មាន​បញ្ហា​បន្ទោស​អ្នក​ដទៃ ពូកែតែខាងអន់ចិត្ត នៅក្នុងជីវិតប្រចាំថ្ងៃ វាមិនតែងតែជាអ្វីដែលរំពឹងទុកនោះទេ។ មនុស្ស​ជា​ច្រើន​តែង​តែ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ចិត្ត។ ពួកគេបន្ទោសឪពុកម្តាយដែលកើតក្នុងគ្រួសារក្រីក្រ ខ្វះខាត ត្អូញត្អែរពីការងារច្រើនពេក សម្ពាធខ្លាំងពេក បន្ទោសមិត្តភ័ក្តិដែលមិនយល់ពីពួកគេ សូម្បីតែភ្លៀងខ្លាំងតិចតួច ក៏ពួកគេត្អូញត្អែរដែរ…។ តាម​ពិត ការ​អន់ចិត្ត​មិន​បាន​ជួយ​យើង​ដោះ​ស្រាយ​បញ្ហា​នោះ​ទេ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ការ​ស្តី​បន្ទោស​អ្នក​ដទៃ​ក៏​ធ្វើ​ឱ្យ​ជម្លោះ​កាន់​តែ​ខ្លាំង​ឡើងផងដែរ។ ការអន់ចិត្តក៏ជារឿងមួយដែលគ្មានប្រយោជន៍បំផុតនៅក្នុងពិភពលោក ដែលជាការបង្ហាញឱ្យឃើញពីការទទួលស្គាល់ថាអ្នកខ្សោយពេក។ បើ​មនុស្ស​ជួប​បញ្ហា​ដែល​មិន​ចេះ​អត់​ធ្មត់ មិន​អាច​រៀន​ស៊ូ​ទ្រាំ​ និងជ​ម្នះ​បាន នោះ​គេ​នឹង​មិន​ធំ​ឡើង​ឡើយ។…