ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Copy
ទស្សន៍ទាយ

ជាន់ចំជង្រុកទ្រព្យ! ម្ចាស់ឆ្នាំទាំង ៣ បន្ទាប់ពីថ្ងៃនេះទៅ លាភសំណាងចូលមកបន្តកន្ទុយគ្នា

សម្រាប់អ្នកកើតក្នុងឆ្នាំទាំង ៣ នេះ នឹងទទួលបានលាភសំណាងធំក្នុងអំឡុងពេលនេះ កាន់តែខំសំណាងកាន់តែកើនឡើង លាភទ្រព្យ លុយកាក់ ចូលមកបន្តកន្ទុយគ្នា គ្មានអ្វីមករារាំងសំណាងរបស់អ្នកបានឡើយ។ ១. ឆ្នាំថោះ ៖ បន្ទាប់ពី​ថ្ងៃនេះទៅ គឺជា​រយៈពេល​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​កើត​ឆ្នាំ​ទន្សាយ មាន​ភាព​រីកចម្រើន​ខ្លាំង​ក្នុង​អាជីព​ការងារ​។ អ្នកឆ្នាំនេះនឹងទទួលបានឱកាសជាច្រើនក្នុងការរកលុយ។ ស្មារតីការងាររបស់មនុស្សដែលកើតក្នុងឆ្នាំនេះ ក្នុងអំឡុងពេលនេះគឺមានភាពសាទរ និងពោរពេញដោយភាពរីករាយ អ្នកគួរចេះចាប់យកឱកាសដោយបត់បែនឱ្យបានល្អ។ អ្នកឆ្នាំថោះជា​មនុស្ស​ដែល​មិន​ខ្លាច​នឹង​ឧបសគ្គ ហើយ​តែង​តែ​ព្យាយាម​ដើម្បី​សម្រេច​បាន​សមិទ្ធផលជាទីគាប់ចិត្ត។ ហិរញ្ញវត្ថុរបស់មនុស្សឆ្នាំទន្សាយក៏រីកចម្រើនក្នុងអំឡុងពេលនេះ។ ប្រភពចំណូលបានកើនឡើងខ្ពស់ខ្លាំងពីប្រភពសំខាន់ និងបន្ទាប់បន្សំ។ អ្នកឆ្នាំថោះ​ត្រូវ​សិក្សា​ពី​របៀប​ចាយវាយ និង​គ្រប់គ្រង​ហិរញ្ញវត្ថុ​ឱ្យ​បាន​ល្អ​ក្នុង​អំឡុងពេល​នេះ​។ ចាប់​ពី​ពេល​នេះ​ទៅ វា​នឹង​ក្លាយ​ជា​សម័យ​រីក​ចម្រើន​សម្រាប់​អ្នកឆ្នាំថោះ។ ជាមួយនឹងការខិតខំប្រឹងប្រែងដែលពួកគេបានដាក់ក្នុងរយៈពេលកន្លងមក ពួកគេអាចរំពឹងទាំងស្រុងនូវអនាគតដ៏ភ្លឺស្វាង និងជោគជ័យដ៏អស្ចារ្យនៅក្នុងវិថីអាជីពការងារ។…

New Copy
គ្រួសារ

សុភមង្គលរបស់មនុស្សស្រី គឺការដែលមានប្ដីនៅជិត គ្រប់ពេលដែលនាងលំបាក

មនុស្សប្រុសកុំគិតថា ឱ្យតែអ្នកមានលុយឱ្យប្រពន្ធចាយពេញដៃ អាចឱ្យនាងមានក្ដីសុខ សុភមង្គលនោះ គឺមិនមែនទេ លុយដែលអ្នកមាន មិនអាចទិញអ្វីៗគ្រប់យ៉ាងបានទាំងអស់នោះឡើយ ជាពិសេសគឺ ចិត្តរបស់ប្រពន្ធអ្នក។ – ចិត្តមនុស្សស្រី ចិត្តរបស់ប្រពន្ធ ទោះបីយកមាសប្រាក់ទ្រព្យធនមកឱ្យនាងក្រាលដេក ក៏នាងដេកមិនស្រួល ដូចការដែលក្នុងផ្ទះ មានប្ដីនៅដេកក្បែរនាងនោះឡើយ។ – ទោះបី មានម្ហូបឆ្ងាញ់ៗនៅពាសពេញតុ ក៏ហូបមិនឆ្ងាញ់ ដូចការដែលមួយគ្រួសារ បានហូបបាយជុំគ្នានោះឡើយ។ – ទោះមានអង្គរក្សរាប់រយនាក់នៅក្បែរចាំការពារនាង ក៏មិនស្មើនឹងមានប្ដីម្នាក់ ដែលនៅក្បែរ ការពារ និងសុខចិត្តរ៉ាប់រងរាល់ទុក្ខលំបាកជំនួសនាងនោះឡើយ។ – ពេលនាងឈឺថ្កាត់ ទោះបីទៅពេទ្យថ្លៃៗ ឬមានគ្រូពេទ្យចាំថែយកចិត្តទុកដាក់យ៉ាងណា…

New
សង្គម

ប្រពន្ធថ្លៃថ្នូរគេមិនប្ដូរកិត្តិយស ទៅឈ្លោះជាមួយស្រី ឬប្រពន្ធចុងដែលបានត្រឹមជាស្រីកំដរការសប្បាយមួយពេលៗរបស់គេនោះឡើយ

ជាការពិតណាស់ថា គ្មានមនុស្សស្រីណាអាចទ្រាំនៅស្ងៀមបានទេ ដែលឃើញប្ដីលួចលាក់មានប្រពន្ធចុង ឬចិញ្ចឹមស្រីខាងក្រៅ ហើយត្រូវមកធ្វើមិនដឹងមិនឮ ឬបណ្ដោយឱ្យគេសប្បាយសោយសុខលើក្បាលយើងបែបនេះ។ ប៉ុន្តែប្រសិនបើអ្នកចង់រក្សាភាពថ្លៃថ្នូរក្នុងនាមខ្លួនជាប្រពន្ធដើម ប្រពន្ធមានអេតាស៊ីវិល ត្រឹមត្រូវទៅតាមច្បាប់ អ្នកគួរតែរក្សាភាពស្ងៀមស្ងាត់ ហើយលេងតាមផ្លូវច្បាប់វិញល្អជាង។ មួយវិញទៀត ក្រោមហេតុផលពីរចំណុចខាងក្រោមនេះ ដែលអ្នកគួរតែសម្រេចចិត្ត គិតឱ្យបានត្រឹមត្រូវ និងមិនគួរទៅឈ្លោះ​ ជេរប្រទេច បង្ហោះបង្ហើរ ហែកកេរ្តិ៍គ្នាជាមួយនឹងស្រី ឬប្រពន្ធចុងនោះឡើយ។ ១. ស្រី ឬប្រពន្ធចុង វាថោកទា បពេកដែលយើងមិនគួរបន្ទាបតម្លៃខ្លួនទៅជ្រលក់ជាមួយនោះទេ ពាក្យថាស្រីចិញ្ចឹម ឬប្រពន្ធចុង គឺវាគ្មានតម្លៃអ្វីនៅក្នុងសង្គមស្រាប់ទៅហើយ ដូច្នេះ ក្នុងនាមយើងជាប្រពន្ធដើមត្រឹមត្រូវទៅតាមច្បាប់ យើងក៏មិនគួរបន្ទាបខ្លួនឯង ទៅជេរ…

7
សង្គម

ស្នេហាមិនមែនជាការបង្ខំទេ ពេលខ្លះបើយើងបង្ខំ ឬបិទសិទ្ធគេ អាចនឹងឱ្យគេកាន់តែអស់ចិត្ត រឹតតែស្អប់យើងវិញក៏ថាបាន

មិនថាចំពោះដៃគូសង្សារ ឬត្រឹមជាអ្នកលួចស្រឡាញ់គេតែម្ខាងក៏ដោយ ឱ្យតែមានបាក្យថាបង្ខំពេក បិទសិទ្ធពេក រារាំង ឃាំងឃាត់ពេក គឺសុទ្ធតែជាបញ្ហា ធ្វើឱ្យទំនាក់ទំនងកាន់តែឃ្លាតឆ្ងាយ ឬសម្រាប់ដៃគូសង្សារ អាចនឹងបែកបាក់ប្រេះឆាផងក៏ថាបានដែរ។ ស្នេហា គឺជាការស្ម័គ្រចិត្ត លះបង់ យល់ព្រម និងផ្ដល់ឱ្យ មិនមែនទាមទារចង់បានតាមតែចិត្តយើង មិនមែនបង្ខំឱ្យគេធ្វើអ្វីៗដើម្បីតម្រូចិត្តយើង ក៏មិនមែនឃុំឃាំង រាំងរា ឱ្យគេមានតែយើង ផ្ដាច់ទំនាក់ទំនងជាមួយអ្នកដទៃ សូម្បីតែមិត្ត ក៏មិនឱ្យរាប់អានដែរនោះទេ។ ក្ដីស្រឡាញ់មួយដែលពិតប្រាកដ គឺត្រូវបើកចិត្តឱ្យទូលាយចំពោះមនុស្សដែលខ្លួនស្រឡាញ់ ត្រូវជឿជាក់ ទុកចិត្តលើគ្នាទៅវិញទៅមក បើត្រឹមមនុស្សដែលយើងលួចស្រឡាញ់ យើងរឹតតែមិនមានសិទ្ធ ទៅប្រចណ្ឌហួងហែងគេនោះដែរ យើងជាអ្នកស្រឡាញ់ ហើយក៏ទទួលស្គាល់ទៅថា…

New Copy
សង្គម

៧ ចំណុច បង្ហាញថា អ្នកជាមនុស្សស្រីមហិមា

ស្ត្រី​ដែល​ចង់​ជោគជ័យ និង​រីករាយ ត្រូវ​មាន​សមត្ថភាព​ខ្លាំង។ នារី​ចង់​ក្លាយ​ជា​ឥស្សរជន ទាំង​ឆ្លាត ទាំង​ស្អាត អ្នក​គួរ​រៀន ៧ ចំណុច​ខាង​ក្រោមនេះ ៖ ១. កម្មសិទ្ធិបញ្ញាយ៉ាងជ្រាលជ្រៅ មនុស្សស្រី​មុន​អាយុ​ ២០​ ឆ្នាំ​ ស្លូត​ត្រង់​គ្មាន​ទេព​កោសល្យ​ទេ​ មាន​តែ​សម្រស់​ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ជា​ប្រភព​ដើម​ទុន។ ស្ត្រីក្រោយអាយុ ២០ ឆ្នាំ រកលុយបានតាមសមត្ថភាព និងសម្រស់។ រហូតដល់អាយុ ៣០ ឆ្នាំ ស្ត្រីត្រូវតែមានប្រាជ្ញា ដើម្បីរស់នៅបានល្អរហូតដល់ចុងបញ្ចប់នៃជីវិតរបស់នាង។ មនុស្សស្រីត្រូវចាំថា ខំប្រឹងរៀនឥតឈប់ឈរ រៀនរកលុយ ដើរទិញអីវ៉ាន់តិច…

Cover Copy
ទស្សនៈ

អ្នកមាន មិនចូលចិត្តរាប់អានអ្នកក្រនោះឡើយ ព្រោះអ្នកក្រខ្លះ ក្រហើយខ្ជិល ក្រហើយឈ្លើយ ព្រហើន ខ្ជះខ្ជាយ

គ្រាន់តែឃើញឃ្លាដំបូងនេះភ្លាម គ្រប់គ្នាច្បាស់ជាគិតថា វាជាការប្រកាន់វណ្ណៈ គិតមានក្រជាមិនខាន។ តែទោះជាយ៉ាងណា យើងក្រឡេកមើលជាក់ស្ដែង ហើយអត្ថបទមួយនេះ គ្រាន់តែចង់និយាយដល់ចរិតអ្នកក្រមួយចំនួនតែប៉ុណ្ណោះ។ អ្នកមាន មិនចូលចិត្តរាប់អានអ្នកក្រ មិនមែនប្រកាន់វណ្ណៈ មិនមែនផ្តោតលើមាសប្រាក់ លុយកាក់ជាធំនោះឡើយ។ ប៉ុន្តែ ការដែលនិយាយថា អ្នកមានមិនចូលចិត្តរាប់អានអ្នកក្រ ក៏ព្រោះតែហេតុផលប៉ុន្មានចំណុចខាងក្រោមនេះហើយ ៖ – អ្នកក្រភាគច្រើន ចូលចិត្តគិតអ្វីដែលអវិជ្ជមាន នឹកឃើញតែរឿងមិនល្អ ហើយតែងតែគិតតែលើមានក្រៗ និយាយតែពាក្យហ្នឹង ដូច្នេះហើយ អ្នកមានពិតប្រាកដ គេមិនមានពេលគិតរឿងមានក្រនេះឡើយ។ ម្យ៉ាងវិញទៀត ភាពអវិជ្ជមានដែលអ្នកក្រមួយចំនួនបានគិត វាពិតជាមានផលមិនល្អចំពោះមនុស្សគំនិតមនុស្សក្បែរខ្លួន ដូច្នេះហើយ អ្នកមាន…

៦
សង្គម

៧ចំណុចសំខាន់ អាចជួយអ្នកបាន ក្នុងការថែរក្សាទំនាក់ទំនងរបស់អ្នក ឱ្យនៅឋិតថេរ និងពោរពេញដោយភាពរីករាយ

ជាការពិតណាស់ ទំនាក់ទំនង បើចង់ឱ្យគង់វង្សយូរអង្វែង និងមានក្ដីសុខ រីករាយ គឺទាមទារឱ្យដៃគូទាំងពីរត្រូវចេះថែរក្សា និងដឹងពីវិធីសាស្ត្រក្នុងការផ្គាប់ផ្គន់ និងយកចិត្តគូស្នេហ៍។ យ៉ាងណាមិញ ៧ចំណុចខាងក្រោមនេះ គឺជាចំណុចគោលធំៗ ដែលល្អខ្លាំងសម្រាប់គូស្នេហ៍គ្រប់គូ ដែលគួរតែយល់ដឹង និងអនុវត្តន៍ឱ្យបានល្អ ដើម្បថែរក្សាស្នេហារបស់អ្នក បើទោះបីជាគូស្នេហ៍ ឬអ្នកខ្លួនឯងផ្ទាល់ ធ្លាប់មានទំនាក់ទំនងជាមួយនឹងអ្នកចាស់យ៉ាងណាក៏ដោយ។ ១. កាត់ផ្ដាច់ទំនាក់ទំនងជាមួយនឹងសង្សារចាស់ មែនហើយ មនុស្សបើយល់ថាបែកគ្នាហើយនោះ ក៏គួរតែឱ្យដាច់ស្រេចជាមួយអ្នកចាស់ ព្រោះថាពេលខ្លះ គូស្នេហ៍ ឬសង្សារក្នុងពេលបច្ចុប្បន្នរបស់យើង គេពិតជាប្រកាន់ខ្លាំង ក្នុងការដែលយើងនៅតែរក្សាទំនាក់ទំនងជាមួយនឹងអ្នកចាស់ ឬសង្សារកាលពីអតីតរបស់យើង។ ម្យ៉ាងទៀត មិនមែនតែសង្សារយើងទេ សូម្បីតែយើងខ្លួនឯង…

98
សង្គម

អារម្មណ៍ពេលបែកបាក់ស្នេហាដំបូង គឺវាបែបហ្នឹង អ្នកធ្លាប់បែកបាក់ស្នេហា ទើបដឹងច្បាស់ …

ជាការពិតណាស់ មនុស្សធ្លាប់តែស្រឡាញ់គ្នា មនុស្សក៕ពុងតែល្អល្អូកល្អើននឹងគ្នាសើ សុខៗក៏ស្រាប់តែត្រូវមកបាក់បែកចែកផ្លូវគ្នាទីទៃ សួរថាតើមាននរណាអាចធ្វើចិត្តទទួលយកបាននោះ គឺមិនមែនជារឿងងាយឡើយ។ ការដែលត្រូវប្រឈមមុខនឹងការបែកបាក់ដំបូងៗគឺវាបែបនេះឯង បាយមិននឹក ទឹកមិនស្រេក ចង់តែដេក គ្មានកម្លាំងនឹងធ្វើអ្វី គ្មានអារម្មណ៍នឹងចេញទៅណា ស្មារតីមិននឹងន សូម្បីតែឈរក៏មិនចង់ឈរផង ទឹកក៏មិននឹកនាចង់ងូតដែរ គឺមិនខុសពីមនុស្សដែលគ្មានវិញ្ញាណជាប់នឹងខ្លួនឡើយ ។ ចំណែកអ្នកខ្លះទៀត ព្រោះតែមានការងារ ក៏ត្រូវព្យាយាមធ្វើចិត្តជាមនុស្សរឹងមាំ ខំញញឹមនៅចំពោះមុខគេឯង ទាំងការពោត ចិត្តនេះធ្លុះធ្លាយ ទន់ជ្រាយខ្លាំង ចង់តែស្រែលម្ដងៗទៅហើយ។ ហើយក៏មានសំណួរ ចោទសួរដេញដោលពេញខួរក្បាលដែលមានចម្លើយឆ្លើយថា ” វាមិនសម មិនពិតទេ មិនអាចទេ មិនមែនទេ…

៧
សង្គម

មនុស្សស្រីមាន៣ចំណុចនេះ ដឹងតែមានសំណាង និងទាក់ទាញខ្លាំងបំផុត

ក្រៅពីសម្រស់ និងការចេះរៀបចំតុបតែងខ្លួន ដែលជាមន្តស្នេហ៍ និងភាពទាក់ទាញរបស់មនុស្សស្រីហើយនោះ ក៏មាន៣ចំណុចផ្សេងទៀត ដែលនឹងធ្វើឱ្យនាងរឹតតែមានភាពទាក់ទាញកាន់តែខ្លាំង អ្វីដែលសំខាន់ ៣ចំណុចនេះដែរ ក៏នឹងជួយឱ្យនាងក្លាយជានារីដែលមានសំណាង ព្រោះតែមានបុរសល្អៗជាច្រើនតាមស្រឡាញ់ និងចង់បាននាងជាគូថែមទៀតផង។ ១. មានលក្ខណៈរីករាយ មែនហើយ មិនថាមនុស្សប្រុស ឬមនុស្សស្រីនោះទេ គឺសុទ្ធតែចាប់អារម្មណ៍ និងចូលចិត្តមនុស្សដែលមានចរិតលក្ខណៈរីករាយ និងស្រស់ស្រាយ ព្រោះថា ពេលដែលនៅក្បែរមនុស្សប្រភេទនេះ គឺជីវិតមានតែស្នាមញញឹម និងការសើចសប្បាយ បាត់អស់ទុក្ខកង្វល់ តែយ៉ាងណាមិញ វាក៏អាស្រ័យទៅលើតម្រូវការរបស់មនុស្សម្នាក់ៗផងដែរ។ ជាក់ស្ដែងណាស់ ចំពោះមនុស្សស្រីដែលមានបុគ្គលិកលក្ខណៈរីករាយ និងចូលចិត្តនិយាយកំប្លែង នេះគឺជាគុណសម្បត្តិមួយផ្នែកធំរបស់នាង លើសពីនេះ ភាពកំប្លុកកំប្លែងដែលនាងមាន…

៦
ប្លែកៗ

ទម្រង់ត្រចៀកពីរប្រភេទ ផ្សារភ្ជាប់នឹងដំណើរខ្សែជីវិត និងបុគ្គលិកលក្ខណៈរបស់អ្នក

វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ នៅពេលដែលអ្នកគិតថាត្រចៀករបស់អ្នកអាចកំណត់បុគ្គលិកលក្ខណៈរបស់អ្នក ខណៈពេលដែលមុខងាររបស់វាត្រូវបានគេជឿជាក់ថាជាការថែរក្សាសីតុណ្ហភាព និងតុល្យភាពនៃត្រចៀក។ វិទ្យាសាស្រ្តក្នុងការកំណត់បុគ្គលិកលក្ខណៈរបស់មនុស្សម្នាក់ៗ តាមរយៈលក្ខណៈរូបវន្ត និងផ្ទៃមុខរបស់ពួកគេត្រូវបានគេហៅថា “សរីរវិទ្យា” ។ មនុស្សគ្រប់រូបមានរូបសណ្ឋានប្លែកៗពីគ្នា ហើយវានិយាយអំពីចរិតលក្ខណៈដែលអ្នកមាន។ តោះ! ស្វែងយល់ពីអ្វីដែលអ្នកមាន ហើយមើលអ្វីដែលវានិយាយអំពីបុគ្គលិកលក្ខណៈរបស់អ្នក។ ១. ទងត្រចៀកវែង ប្រសិនបើអ្នកមានទម្រង់ត្រចៀកវែង វាបង្ហាញថាអ្នកជាមនុស្សដែលមានឯករាជ្យ និងសប្បុរស។ គ្មានអ្វីអាចរុញច្រានអ្នកបានទេ នៅពេលអ្នករត់ដោយច្បាប់ និងបទដ្ឋានផ្ទាល់ខ្លួន។ អ្នកមិនមានការព្រួយបារម្ភអំពីអ្វីដែលសង្គមរំពឹងពីអ្នកដូចដែលអ្នកបានបង្កើតរួចហើយ នូវអ្វីដែលអ្នកចូលចិត្ត និងអ្វីដែលសមនឹងអ្នក។ អ្នកគឺជានិយមន័យនៃស្មារតីសេរីដែលដើរតាមមាគ៌ាជីវិតដែលនាំអ្នក។ មិនថាអ្នកមានភាពឯករាជ្យ និងភាពជាខ្លួនឯង ខ្លួនទីពឹងខ្លួនក៏ដោយ អ្នកនៅតែមានភាពជិតស្និទ្ធជាមួយមនុស្សជុំវិញ ហើយអ្នករក្សាទំនាក់ទំនងជិតស្និទ្ធជាមួយមនុស្សដែលអ្នកឱ្យតម្លៃ និងការគោរព។…

៦
ប្លែកៗ

ទម្លាប់ងាយៗទាំង ៧ ដែលស្រីៗគួរតែរៀនសូត្រពីមនុស្សប្រុស ដើម្បីជួយលើកទឹកចិត្ត និងសម្រួលស្ថានភាពរស់នៅប្រចាំថ្ងៃ កុំឱ្យស្មុគស្មាញខ្លាំងពេក

ការសិក្សាមួយបានរកឃើញថា នៅពេលបែកបាក់ស្នេហា ស្ត្រីតែងតែមានទំនោរទៅរក ការធ្វើទារុណកម្មខ្លួនឯង ដែលផ្ទុយពីមនុស្សប្រុស ដែលតែងតែរីករាយសប្បាយចិត្ត ដោយគ្មានគិតខ្វល់ពីអ្វីនោះឡើយ។ ដូច្នេះហើយ មានទម្លាប់៧ ដែលមនុស្សស្រីគួរតែរៀនសូត្រពីមនុស្សប្រុសឱ្យបានច្រើន ដើម្បីកលើកទឹកចិត្តដល់ខ្លួនឯង និងជួយសម្រួលដល់ស្ថានភាពរស់នៅជាក់ស្ដែងរបស់ខ្លួនឯងផងដែរ។ ១. របៀបនៃការឆ្លុះកញ្ចក់ ជាធម្មតា មនុស្សស្រីជាច្រើនតែងតែមានទំនោរទៅរកភាពបាក់ទឹកចិត្ត និងស្អប់រូបរាងរបស់ខ្លួនឯង នៅពេលដែលពួកគេឆ្លុះកញ្ចក់ ខណៈពេលដែលបុរសស្ទើរតែមិនដែលឃើញពីគុណវិបត្តិរបស់ពួកគេនោះឡើយ។ មនុស្សស្រីពេលដែលឆ្លុះកញ្ចក់ម្ដងៗ នាងតែងតែសម្លឹងមើលឃើញនូវរូបរាងមិនល្អរបស់ខ្លួនឯងដូចជា មុខឡើងមុខ រាងធាត់ ស្បែកជ្រួញ មើលទៅចាស់ ជ្រុះស្រក់ជាដើម ទាំងនេះហើយ ដែលធ្វើឱ្យនាងរឹតតែមានអារម្មណ៍មិនល្អ។ តែផ្ទុយមកវិញ ចំពោះមនុស្សប្រុស រមែងឆ្លុះកញ្ចក់មើលឃើញរូបរាងខ្លួនឯងស្អាត សង្ហាជានិច្ច…

៦
សង្គម

មនុស្សស្រី កុំលះបង់ខ្លួនប្រាណទាំងឈ្មោះត្រឹមតែជាសង្សារ ព្រោះពេលមានបញ្ហា គេមិនអាណិតយើងទេ មានតែបន្ទោសថាយើងល្ងង់តែប៉ុណ្ណោះ

មិនដឹងថា តើមានមនុស្សស្រីប៉ុន្មាននាក់ ដែលត្រូវខកចិត្ត ខូចខ្លួន ព្រោះតែពាក្យថា “បញ្ជាក់ចិត្តស្មោះ” ក៏សុខចិត្តលះបង់ខ្លួនប្រាណមុនរៀបការ ដើម្បីឱ្យសង្សារជឿជាក់ និងទុកចិត្ត ថានាងពិតជាស្រឡាញ់គេមែន។ មែនហើយ មនុស្សប្រុសមួយចំនួន តែងតែចង់បានខ្លួនប្រាណមនុស្សស្រី ដោយលើកហេតុផលដើម្បីបញ្ជាក់ចិត្តស្មោះ លុះបានខ្លួនប្រាណហើយ ក៏ដោះដៃបោះបង់នាងចោល ទៅរកស្រីផ្សេង បំផ្លាញកិត្តិយស មុខមាត់ និងតម្លៃរបស់មនុស្សស្រី។ ជាក់ស្ដែងណាស់ ក៏មានមនុស្សស្រីខ្លះ ព្រោះតែស្រឡាញ់គេងប់ងល់ រហូតដល់ជ្រុលខ្លួន ភ្លេចគិត ក្លាយជាមនុស្សល្ងង់ល្ងិត ឱ្យគេធ្វើបាប សុខចិត្តលះបង់ដើម្បីគេ តែចុងក្រោយសល់អ្វី? គឺមានតែទឹកភ្នែកជូតក្បាលជង្គង់ សូម្បីតែកិត្តិយសក៏មិនសល់ផង នេះហេតុព្រោះតែភាពជឿជាក់…