ស្នេហាមិនមែនជាការបង្ខំទេ ពេលខ្លះបើយើងបង្ខំ ឬបិទសិទ្ធគេ អាចនឹងឱ្យគេកាន់តែអស់ចិត្ត រឹតតែស្អប់យើងវិញក៏ថាបាន

ស្នេហាមិនមែនជាការបង្ខំទេ ពេលខ្លះបើយើងបង្ខំ ឬបិទសិទ្ធគេ អាចនឹងឱ្យគេកាន់តែអស់ចិត្ត រឹតតែស្អប់យើងវិញក៏ថាបាន
ការផ្សាយពាណិជ្ជកម្ម

មិនថាចំពោះដៃគូសង្សារ ឬត្រឹមជាអ្នកលួចស្រឡាញ់គេតែម្ខាងក៏ដោយ ឱ្យតែមានបាក្យថាបង្ខំពេក បិទសិទ្ធពេក រារាំង ឃាំងឃាត់ពេក គឺសុទ្ធតែជាបញ្ហា ធ្វើឱ្យទំនាក់ទំនងកាន់តែឃ្លាតឆ្ងាយ ឬសម្រាប់ដៃគូសង្សារ អាចនឹងបែកបាក់ប្រេះឆាផងក៏ថាបានដែរ។

ស្នេហា គឺជាការស្ម័គ្រចិត្ត លះបង់ យល់ព្រម និងផ្ដល់ឱ្យ មិនមែនទាមទារចង់បានតាមតែចិត្តយើង មិនមែនបង្ខំឱ្យគេធ្វើអ្វីៗដើម្បីតម្រូចិត្តយើង ក៏មិនមែនឃុំឃាំង រាំងរា ឱ្យគេមានតែយើង ផ្ដាច់ទំនាក់ទំនងជាមួយអ្នកដទៃ សូម្បីតែមិត្ត ក៏មិនឱ្យរាប់អានដែរនោះទេ។

ការផ្សាយពាណិជ្ជកម្ម

82859128_941671962925887_4710664274203115520_n

ក្ដីស្រឡាញ់មួយដែលពិតប្រាកដ គឺត្រូវបើកចិត្តឱ្យទូលាយចំពោះមនុស្សដែលខ្លួនស្រឡាញ់ ត្រូវជឿជាក់ ទុកចិត្តលើគ្នាទៅវិញទៅមក បើត្រឹមមនុស្សដែលយើងលួចស្រឡាញ់ យើងរឹតតែមិនមានសិទ្ធ ទៅប្រចណ្ឌហួងហែងគេនោះដែរ យើងជាអ្នកស្រឡាញ់ ហើយក៏ទទួលស្គាល់ទៅថា ការស្រឡាញ់មួយនេះ គឺត្រូវតែព្រមទទួលយកគ្រប់យ៉ាង ដោយគ្មានលក្ខខណ្ឌ មិនអាចទាមទារ អ្វីបាននោះទេ គេមិនស្រឡាញ់យើង ត្រឹមយើងអាចមានសិទ្ធលួចស្រឡាញ់គេហ្នឹង វាល្អពេកទៅហើយ។

ការផ្សាយពាណិជ្ជកម្ម

ម្យ៉ាងវិញទៀត ស្នេហាមួយ បើកើតពីការបង្ខំ ឬទាមទារនោះ ក្ដីស្រឡាញ់ដែលបានមក វាក៏គ្មានតម្លៃអ្វីនោះដែរ ព្រោះគេមិនមែនស្រឡាញ់យើង ចេញពីចិត្ត និងបេះដូង គេធ្វើអ្វីៗដើម្បីយើងព្រោះតែការបង្ខំ និងទាមទារ មិនមែនធ្វើដោយក្ដីស្រឡាញ់ពិតប្រាកដនោះឡើយ។ កុំធ្វើឱ្យគេកាន់តែអស់ចិត្ត ឬរឹតតែស្អប់យើង ព្រោះតែការបង្ខំ ឬទាមទារជ្រុលហួសហេតុនោះ៕

101200977_871578353367559_1647655510373040128_n

ការផ្សាយពាណិជ្ជកម្ម

101402576_1227359424268163_291513608066564096_o

អត្ថបទ ៖ ភី អេក
ក្នុងស្រុករក្សាសិទ្ធ

ការផ្សាយពាណិជ្ជកម្ម
ការផ្សាយពាណិជ្ជកម្ម