
ក្បួនហុយស៊ុយ! វត្ថុទាំង៥យ៉ាងនេះ គួររៀបចំឱ្យបានល្អ កុំឱ្យពេលបើកទ្វាផ្ទះទៅឃើញ នាំឱ្យមានបញ្ហា កើតការមិនសប្បាយក្នុងគ្រួសារ និងការធ្វើការរកស៊ីជួបបញ្ហាបរាជ័យ
ជាការពិតណាស់ ការដាក់វត្ថុទាំងនេះនៅក្បែរមាត់ទ្វាផ្ទះ ជារឿងដែលអ្នកគួរតែកែប្រែផ្លាស់ប្ដូរ ព្រោះថាបើបន្តទុកបែបនេះ នៅពេលដែលបើកទ្វាផ្ទះទៅឃើញរបស់ទាំង៥នេះ វាពិតជាមិនល្អសម្រាប់ហុយស៊ុយផ្ទះរបស់អ្នកឡើយ វាអាចនឹងធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ ផ្លូវចិត្ត រួមទាំងហុងស៊ុយនៃការធ្វើការ រកស៊ីរបស់អ្នកផងដែរ។ ១. កញ្ចក់ គ្រួសារជាច្រើនចូលចិត្តដាក់ទូរដាក់ស្បែកជើង និងកញ្ចក់នៅខាងស្តាំទ្វារ ដើម្បីងាយស្រួលរកពាក់មុនពេលចេញទៅក្រៅ។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរតែរៀបចំដាក់កញ្ចក់ឱ្យបានត្រឹមត្រូវ ទើបអាចនាំមកនូវលាភសំណាងដល់ម្ចាស់ផ្ទះ។ ទ្វារចូលគឺជាកន្លែងសម្រាប់ស្វាគមន៍សំណាង និងវិបុលភាព។ ទន្ទឹមនឹងនេះ កញ្ចក់មានឥទ្ធិពលឆ្លុះបញ្ចាំង។ ដូច្នេះការដាក់កញ្ចក់នៅមាត់ទ្វារ នឹងធ្វើឱ្យទ្រព្យសម្បត្តិគ្រួសារត្រូវបានឆ្លុះបញ្ចាំងនិ ងចេញទៅក្រៅដែលជះឥទ្ធិពលអាក្រក់ដល់ហុងស៊ុយផ្ទះរបស់អ្នកយ៉ាងខ្លាំង។ ២. ធុងសំរាម ធុងសំរាមដាក់នៅជិតច្រកចូល អាចងាយស្រួលសម្រាប់ការរស់នៅ។ ទោះជាយ៉ាងណាក៏ដោយ នេះគឺជាធាតុដែលផ្ទុកឥទ្ធិពលអាក្រក់ច្រើន រំខានដល់តុល្យភាពហុងស៊ុយនៅក្នុងផ្ទះ។…











