ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

សញ្ញាដែលបង្ហាញថា ស្នេហារបស់អ្នកដល់តំបន់ក្រហមហើយ ដែលគួរតែប្រុងប្រយ័ត្ន
សង្គម

សញ្ញាដែលបង្ហាញថា ស្នេហារបស់អ្នកដល់តំបន់ក្រហមហើយ ដែលគួរតែប្រុងប្រយ័ត្ន

មនុស្សដែលស្រលាញ់អ្នកអាចកំដរគ្នាដើរកាត់ព្យុះភ្លៀង និងភាពសប្បាយរីករាយបាន ហើយអាចកាន់ដៃគ្នា ការពារគ្នាគ្រប់ពេលមិនឃ្លាតទៅណាឡើយ។ បើគិតទៅ ស្នេហាដែលល្អបំផុត គឺនៅពេលទើបតែស្រលាញ់គ្នា ព្រោះស្នេហាដំបូងពោរពេញទៅដោយ ភាពកក់ក្តៅ ស្និទ្ធិស្នាល រ៉ូម៉ែទិក រំភើប ក្នុងទូរសព្ទមិនដែលបាត់សាររបស់គេឡើយ នេះគឺជាការចងចាំដ៏ល្អបំផុត។ តែស្រលាញ់គ្នាយូរៗទៅ បែរជាសោះកក្រោះ បាត់អារម្មណ៍កាលពីមុនអស់រលីង ដូច្នេះសូមផ្តាំទៅអ្នកទាំងអស់គ្នាថា បើស្នេហារបស់អ្នកដើរដល់សភាពបែបនេះ សូមឆាប់ៗពង្រឹងចំណងស្នេហារបស់អ្នកឡើងវិញទៅ។ ១. គ្មានពាក្យអ្វីនិយាយគ្នា មានពេលខ្លះ យើងមិនត្រឹមតែត្រូវការការកំដរតែរូបកាយនោះទេ តែយើងរឹតតែត្រូវការការយល់ចិត្តគ្នាទៀតផង។ បន្ទាប់ពីដំណាក់កាលស្នេហាដ៏ផ្អែមល្អែម ហើយឈានដល់ការរៀបការ ពាក់ព័ន្ធនឹងដំណើរជីវិតកាន់ដៃគ្នាឆ្លងកាត់រឿងជាច្រើន ទាំងនេះសុទ្ធតែមិនអាចឃ្លាតឆ្ងាយពីការជជែក និងពិភាក្សាគ្នាឡើយ យូរៗទៅវានឹងញុំាងឱ្យអ្នកទាំងពីរមិនអាចអត់ពីគ្នាបានឡើយ ពេលដែលមានបញ្ហាអ្វីត្រូវតែរកអ្នកម្ខាងទៀត…

New Copy
ទស្សនៈ

លុបចេញជាបន្ទាន់! កម្មវិធី ៤ ក្នុងទូរសព្ទដៃ មិនអាចរក្សាទុកបានទេ ប្រយ័ត្នបាត់លុយក្នុងកុងធនាគារអស់

ថ្មីៗនេះ អ្នកជំនាញផ្នែកសន្តិសុខតាមអ៊ីនធឺណិតបានព្រមានជាបន្តបន្ទាប់ អំពីកម្មវិធីព្យាបាទនៅលើ Google Play Store (CH Play) ដែលមានសមត្ថភាពធ្វើចារកម្ម និងលួចយកទិន្ឋន័យរបស់អ្នកប្រើប្រាស់ ជាពិសេសគឺ លុយក្នុងកុងធនាគា។ ដូច្នេះហើយ កម្មវិធីទាំង ៤ ដែលបានរៀបរាប់នេះ ប្រសិបើអ្នកមាន សូមលុបវាចេញពីទូរស័ព្ទរបស់អ្នកជាបន្ទាន់ បើមិនចង់មានបញ្ហា។ ១. កម្មវិធីស្កេន QR កូដ QR កូដ ឥឡូវនេះត្រូវបានគេអនុវត្តយ៉ាងទូលំទូលាយនៅគ្រប់ទីកន្លែង ជាពិសេសពេញនិយមនៅក្នុងផ្សារទំនើប ឬហាងតូចធំផ្សេងៗ។ ពីមុន អ្នកប្រើប្រាស់ត្រូវទាញយកកម្មវិធីនេះ ដើម្បីអាចស្កេនកូដ QR…

New
បច្ចេកវិទ្យា

មេរៀនជីវិតដ៏មានតម្លៃ ពីរឿងរ៉ាវក្រុមហ៊ុនលំដាប់ពិភពលោកទាំង ៩

I. រឿងរ៉ាវ ៤ ដំបូង ១. Nokia បដិសេធមិនប្រើប្រាស់ប្រព័ន្ធ Android ៖ ចុះ Nokia ឥឡូវនេះយ៉ាងម៉េចហើយ? ២. Yahoo បដិសេធមិនទិញ Google ក្នុងតម្លៃ ៤ ពាន់លានដុល្លារ ៖ ចុងក្រោយតើ Yahoo ត្រូវបានទិញដោយនរណា? ៣. Kodak មិនទទួលយកគំនិតពីបុគ្គលិកក្នុងការបង្តើត digital cameras ៖ ចុងក្រោយប្រកាសក្ស័យធនក្នុងឆ្នាំ ២០១២ ៤.…

Cover Kh Food
PR

អស្ចារ្យមែន! ម្ហូបស្រុកខ្មែរល្បីថាឆ្ងាញ់ ​រហូតកម្មវិធីបរទេសល្បីចុះមកថត និងភ្លក់ដោយផ្ទាល់ ​ហើយលាន់មាត់ស្ទើរមិនគួរឱ្យជឿ (មានវីដេអូ)

ជាការពិតណាស់ ថ្មីៗនេះមុខម្ហូបស្រុកខ្មែរកាន់តែមានភាពល្បីល្បាញលើឆាកពិភពលោក ​តាមការកោតសរសើរតៗគ្នា  ជាពិសេសសូម្បីតែសារព័ត៌មានល្បី ​CNN  ក៏បានចុះអត្ថបទសរសើរក្នុងន័យជួយផ្សព្វផ្សាយផ្នែកទេសចរណ៍ស្រុកខ្មែរផងដែរ។ កាន់តែពិសេសថ្មីៗនេះ​ កម្មវិធីល្បី World Poker Tour (WPT) បានចុះមកប្រទេសកម្ពុជាផ្ទាល់ក្នុងភោជនីយដ្ឋានរំដេង ដើម្បីភ្លក់ម្ហូបខ្មែរយើងផងដែរ  ដោយម្ហូបពិសេសៗដែលពួកគេបានភ្លក់សុទ្ធតែជាម្ហូបដែលត្រូវបានជនបរទេសនិយមទទួលទាននៅស្រុកខ្មែរថែមទាំងលាន់មាត់ថាឆ្ងាញ់ដូចជា ការី ​អាម៉ុកត្រី ​ឆាត្រប់ដុត នំបញ្ចុក និងឆាអង្ក្រង។ ក្រោយពីការភ្លក់មុខម្ហូបពីមួយមុខទៅមួយមុខ ពួកគេសុទ្ធតែលាន់មានមុខម្ហូបខ្មែរពិតជាមានរសជាតិឈ្ងុយឆ្ងាញ់ដូចគេល្បីប្រាកដមែន  ជាពិសេសការបិទបញ្ចប់កម្មវិធិជាមួយនឹងការភ្លក់ស្រាសអង្ករខ្មែរ  ជាមួយទឹកឃ្មុំទៀតរឹតតែពិសេស។ ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖

Cover CNN Food
តោះញ៉ាំ

ឡូយមែន! គេហទំព័របរទេសល្បី ​CNN ប្រូម៉ូតម្ហូបខ្មែរឈ្ងុយឆ្ងាញ់ល្បីទាំង ​៣០មុខ ​ដែលជនបរទេសគួរតែសាកឱ្យបានម្តងពេលមកលេងស្រុកខ្មែរ

ដូចយើងបានដឹងរួចមកហើយថា ប្រទេសកម្ពុជាយើងគឺជាប្រទេសអច្ឆរិយៈ ​មានទឹកដីសម្បូរសប្បាយ  ទៅដោយវប្បធម៌ ​អរិយធម៌ និងធនធានធម្មជាតិជាច្រើនដែលប្រទេសមួយចំនួនមិនមានដូច។ ក្រៅពីសម្បត្តិវប្បធម៌ដ៏ច្រើនហើយនោះ ​ប្រទេសខ្មែរយើង  ក៏ត្រូវបានគេដឹងថា ​ជាប្រទេសពូកែច្នៃមុខម្ហូប សុទ្ធតែម្ហូបប្លែកៗ និងមានរសជាតិឆ្ងាញ់ពិសាមួយ ​រហូតម្ហូបខ្មែរខ្លះមានឈ្មោះល្បីលើការប្រកួតប្រជែងមុខម្ហូបពិភពលោកផងដែរ។ ហើយអាចថាជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល ​ដោយថ្មីៗនេះគេហទំព័រព័ត៌មានល្បី ​CNN  បានបង្ហោះពីមុខម្ហូបខ្មែរឆ្ងាញ់ៗចំនួន ​៣០មុខ ដែលជនបរទេសគួរតែសាកល្បងឱ្យបានម្តងពេលមកលេងស្រុកខ្មែរ។ ដូច្នេះមកតាមដានមុខម្ហូបដែល ​CNN  បានចាត់ទុកថាជាម្ហូបឆ្ងាញ់ទាំង ​៣០ មុខដូចខាងក្រោម ៖ ១. សម្លកកូរ ២. នំបញ្ចុក ៣. អាម៉ុក (ត្រី…

Cove Suffaron
តោះញ៉ាំ

ដឹងអត់ Saffron ជាប្រភេទផ្កាដ៏មានតំលៃបំផុត ជួយដល់សុខភាព និងសម្រស់ ហើយជាគ្រឿងទេសដែលឆ្ងាញ់បំផុតសំរាប់ឋានៈត្រកូលអភិជន

មនុស្សជាច្រើនប្រហែលជាដឹងហើយថា មានឈ្មោះថាផ្កាភាគច្រើនគឺមានរូបរាងស្រស់ស្អាត និងក្លិនក្រអូប ដែលពេលខ្លះអាចយកមកតុបតែងលំអ ធ្វើជាកាដូជូនមនុស្សជាទីស្រលាញ់ ឯផ្កាខ្លះក៏មានគុណប្រយោជន៍ច្នៃធ្វើជាឱសថបុរាណបានផងដែរ។ តែអ្នកប្រហែលជាមិនបានដឹងនោះទេថា នៅលើលោកយើងនេះមានផ្កាមួយប្រភេទ មិនត្រឹមតែមានសម្រស់ស្រស់ស្អាត និងក្លិនក្រអូប អាចច្នៃជាឱសថពិសេសតែចំពោះតម្លៃវាវិញគឺខ្ពស់កប់ពពកតែម្តង ដោយតម្លៃផ្កានេះ ១គីឡូក្រាម ប្រមាណជា ១ម៉ឺនដុល្លារឯណោះ នោះគឺផ្កា Saffron ។ Saffron ជាប្រភេទផ្កាដ៏មានតំលៃបំផុត ដែលមានអាយុកាលរាប់លានឆ្នាំ ដែលដុះនៅជ្រលងភ្នំនៃទ្វីបអឺរ៉ុប និង ចក្រភពអារ៉ាប់ តែភាគច្រើនត្រូវបានគេដាំនៅតាមតំបន់ដែលមានអាកាសធាតុក្តៅ ដូចជា ឥណ្ឌា​ អ៊ីរ៉ង់ អេស្បាញ អ៊ីតាលី និងតាមបណ្តាប្រទេសមួយចំនួនទៀត ហើយជាផ្កាដែលពេញនិយមបំផុតនៅក្នុងពិភពជំនួញ ដែលជួយដល់សុខភាព…

Cover Num
ដើរកម្សាន្ត

ឆ្ងល់យូរហើយថាបង្អែមនេះខ្មែរហៅថាម៉េច? ពេលនេះភ្ញាក់ខ្លួន តោះ! ​នាំគ្នាហៅបង្អែមនេះឱ្យបានត្រឹមត្រូវតាមប្រភពឈ្មោះដើមខ្មែរវិញទាំងអស់គ្នា

ជាការពិតណាស់ ​ម្ហូប និងបង្អែមខ្មែរជាច្រើនតាំងពីសម័យមុនរហូតដល់បច្ចុប្បន្ន ​ក្រៅពីមានរស់ជាតិឈ្ងុយឆ្ងាញ់ប្លែកហើយនោះ ​ថែមទាំងទទួលបានការពេញនិយមហូរចូលទៅក្នុងប្រទេសជិតខាងផងដែរ។ តែដោយសារតែប្រទេសយើងជួបកត្តាសង្គ្រាមរ៉ាំរ៉ៃ  មុខម្ហូប និងបង្អែមមួយចំនួនត្រូវបានបាត់បង់ បំភ្លេចចោល ​មិនស្គាល់ឈ្មោះ ​ព្រោះតែកង្វះខាតឯកសារ  និងការស្រាវជ្រាវផ្សេងៗ ​តែបែរជានំ ​បង្អែម ​និងអាហារមួយចំនួនបានត្រលប់ចូលស្រុកខ្មែរវិញ ​ហៅឈ្មោះទៅតាមប្រទេសដែលយកមុខម្ហូបយើងទៅកែច្នៃទៅវិញ។ នៅក្នុងនោះបង្អែមបាញ់ចានឿក  ដែលហៅតាមសំនៀងភាសាវៀតណាម ​ត្រូវបានគេទទួលស្គាល់ថាជាបង្អែមដើមមានប្រភពមកស្រុកខ្មែរ ​តែត្រូវបានប្រទេសវៀតណាមកែច្នៃដាក់ជាឈ្មោះភាសាជាតិខ្លួន ​សូម្បីតែខ្មែរយើងបានហៅបង្អែមតាមសំនៀងវៀតណាមដែរ ​រហូតមិនមានកូនខ្មែរណាម្នាក់ស្គាល់ឡើយថា ​ភាសាខ្មែរបង្អែមនេះមានឈ្មោះអ្វី។ តែអាចជារឿងមួយគួរឱ្យសរសើរ ​ពេលនេះ ឯកឧត្តម ​ ឃឹម​ ហ្វីណង់​ ដែលជាអភិបាលស្រុកបន្ទាយស្រី បានបង្ហោះរូបបង្អែមមួយមុខនេះ ​ថែមទាំងបានរៀបរាប់ឈ្មោះបង្អែមនេះឈ្មោះជាភាសាខ្មែរធ្វើឱ្យកូនខ្មែរភ្ញាក់ខ្លួនថា៖​…

Cover Prokriv
តោះញ៉ាំ

ធ្លាប់សាកបុកប្រក្រីវទេ? ​ជាមុខម្ហូបដ៏ល្បីមួយនៃជនជាតិដើមភាគតិច សាកញ៉ាំប្រាកដជាជាប់ចិត្តមិនខាន

បើនិយាយពីម្ហូបជនជាតិភាគតិច ​លោកអ្នកប្រាកដជានឹកឃើញទៅដល់ខេត្តស្ទឹងត្រែង រតនគិរី ​និងមណ្ឌលគិរីជាដើម ​ហើយម្ហូបល្បីៗនៃជនជាតិដើមភាគតិចគឺសុទ្ធតែប្លែកៗ  ឯរសជាតិក៏មិនណយដែរ ។ នៅថ្ងៃនេះដែរ ​« ក្នុងស្រុក ​» ​សូមណែនាំម្ហូបរបស់ជនជាតិដើមភាគតិចមួយមុខដ៏ល្បីមួយទៀតមកជម្រាបជូនប្រិយមិត្ត ​ដោយម្ហូបនេះមានឈ្មោះថា « ក្រឡុសកាដៀម ​ឬ បុកប្រក្រីវ »។ « ក្រឡុសកាដៀម ​ឬ បុកប្រក្រីវ » គឺជាម្ហូបអាហារប្រចាំថ្ងៃរបស់បងប្អូនជនជាតិដើមភាគតិចនៅភាគឦសាន ដែលមានតាំងពីយូរលង់ណាស់មកហើយ ដោយម្ហូបនេះជាប្រភេទម្ហូបអាហារគោក សម្រាប់ទទួលទាន នៅផ្ទះ ទៅចំការ ទៅព្រៃ និងធ្វើដំណើរផ្លូវឆ្ងាយ ថែមទាំងងាយស្រួលធ្វើទទួលទានណាស់។…

New Copy
សង្គម

ចង់ដឹងមនុស្សស្រីស្រលាញ់អ្នកមែន ឬលេងសើច មើលតែពីរកន្លែងនេះនឹងដឹងចម្លើយជាមិនខាន

នៅក្នុងរឿងស្នេហា មនុស្សគ្រប់គ្នាតែងសង្ឃឹមថាខ្លួនអាចជួបមនុស្សមានចិត្តស្មោះចំពោះខ្លួន ព្រោះនៅក្នុងដំណាក់កាលនេះយើងត្រូវលះបង់មិនថាជាពេលវេលា ឬប្រាក់កាក់នោះទេ ចុះបើយើងមានចិត្តស្មោះចំពោះគេហើយ តែគេបែរជាគេមានចិត្តមិនច្បាស់លាស់នឹងយើង តើមានសុភមង្គលយ៉ាងម៉េចទៅ? និយាយចំពោះមនុស្សប្រុសវិញ ឱ្យតែគេស្រលាញ់អ្នកណាហើយ គេសុខចិត្តលះបង់គ្រប់យ៉ាងដើម្បីនារីម្នាក់នោះ ទោះជាលទ្ធផលចុងក្រោយមិនដូចបំណងក៏ដោយ ក៏គ្មានអ្វីធំដុំសម្រាប់គេដែរ។ តែអ្វីដែលពួកគេខ្លាចបំផុតនោះ គឺខ្លួនគេខិតខំយកចិត្តស្មោះប្រគល់ឱ្យនាង តែនៅក្នុងចិត្តរបស់នាងសូម្បីតែស្រមោលគេក៏គ្មាន នេះទើបជារឿងដែលគួរឱ្យឈឺចាប់បំផុត។ ដូច្នេះចង់ដឹងថាមនុស្សស្រីមានចិត្តគំនិតអ្វីទៅលើអ្នកនោះ តាមពិតមធ្យោបាយមានច្រើន ជាទូទៅ គ្រាន់តែមើលទៅកន្លែងទាំងពីរនេះ អ្នកនឹងដឹងចម្លើយជាមិនខាន។ ១. នាងសុខចិត្តចាយប្រាក់របស់អ្នក ក៏សុខចិត្តជួយសន្សំសំចៃប្រាក់ដើម្បីអ្នកដែរ នៅក្នុងដំណើរផ្លូវស្នេហាមួយនេះ អ្នកទាំងពីរសុទ្ធតែមិនអាចគេចផុតពី “ប្រាក់” មួយនេះទេ។ នៅលើខ្លួនមនុស្សស្រី បើអ្នកសូម្បីតែប្រាក់មួយកាក់មួយសេនមិនដាច់ចិត្តចំណាយដើម្បីនាងនោះ បានន័យថានាងមិនមែនជាមនុស្សស្រីដែលអ្នកស្រលាញ់នោះឡើយ។ ដូចគ្នានេះដែរ…

Light
សង្គម

បន្ទាប់ពីរៀបការរួច ស្ត្រីត្រូវតែមាន “សន្លឹកបៀរ” ទាំង ៤ នេះ ដើម្បីទទួលបានអាពាហ៍ពិពាហ៍ដ៏កក់ក្តៅ និងសន្តិភាព

បន្ទាប់ពីរៀបការរួច អ្នកនឹងដឹងថាប្តីរបស់អ្នកមិនទទួលយករាល់ការត្អូញត្អែររបស់អ្នកទេ។ ពេលខ្លះគាត់នឹងព្រងើយកន្តើយ និងមិនយកចិត្តទុកដាក់ចំពោះអ្នក។ ពេលវេលាកន្លងផុតទៅ អ្នកនឹងសង្កេតឃើញថាស្នេហារវាងអ្នកទាំងពីរនឹងលែងដូចមុន ជាពិសេសបើអ្នកគ្មានសន្លឹកបៀរទាំង ៤ ខាងក្រោមនេះ នោះអ្នកនឹងចាប់ផ្តើមភ័យខ្លាចថានឹងបាត់បង់ប្តីអ្នកនៅថ្ងៃណាមួយ។ ១.ឈរក្បែរក្តីសុបិន្តរបស់អ្នក៖ ស្ត្រីភាគច្រើនលះបង់ខ្លួនឯងដើម្បីគ្រួសាររបស់ពួកគេ ហើយមិនអើពើនឹងក្តីសុបិនដែលពួកគេធ្លាប់បានស្វែងរកនោះទេ។ ស្ត្រីមិនត្រឹមតែត្រូវពូកែក្នុងអាជីពរបស់នាងប៉ុណ្ណោះទេ ថែមទាំងត្រូវតែពូកែរកលុយទៀតផង។ គ្មានបុរសណាល្អឥតខ្ចោះទេ ដូច្នេះកុំរស់ដោយពឹងលើគាត់។ នៅពេលដែលអ្នកមានក្តីស្រមៃ និងអាជីពផ្ទាល់ខ្លួន អ្នកនឹងលែងខ្លាចអ្វីទាំងអស់។ ២.ថែរក្សារង្វង់មិត្តភក្តិរបស់អ្នក៖ គ្រួសារមានសារៈសំខាន់ ប៉ុន្តែស្ត្រីគួរតែមានក្រុមមិត្តភក្តិផ្ទាល់ខ្លួន។ បន្ទាប់ពីរៀបការរួច អ្នកនឹងដឹងថាប្តីរបស់អ្នកមិនទទួលយករាល់ការត្អូញត្អែររបស់អ្នកទេ។ ពេលខ្លះគាត់នឹងព្រងើយកន្តើយ និងមិនយកចិត្តទុកដាក់ចំពោះអ្នក។ នៅពេលនេះ មិត្តភក្តិដែលនៅជុំវិញអ្នកនឹងក្លាយជាមនុស្សសំខាន់ខ្លាំងបំផុតសម្រាប់អ្នក។ ពេលដែលអ្នកមានរង្វង់មិត្តភ័ក្ដិអ្នកនឹងលែងធុញ ហើយមានអ្នកចាំស្តាប់នូវរឿងរ៉ាវដែលអ្នកចង់រ៉ាយរ៉ាប់ប្រាប់ពួកគេ។ ៣.អភិវឌ្ឍអាកប្បកិរិយាឱ្យល្អ៖…

Untitled 3
កីទ្បា

ជម្រើសជាតិ ស៊ែប៊ី គំរាមដកខ្លួនចេញពី Euro 2024 ដោយ​សារតែមូលហេតុមួយនេះ

ស៊ែប៊ីបានគំរាមដកខ្លួនចេញពី Euro 2024 បន្ទាប់ពីមានការត្អូញត្អែរចំពោះប្រទេសរួមក្នុងឧបទ្វីបបាល់កង់ដូចជា ក្រូអាត និងអាល់បានី។ ប្រទេសនេះបានអះអាងថាអ្នកគាំទ្រមកពីប្រទេសក្រូអាត និងអាល់បានីបានស្រែកថា “សម្លាប់ សម្លាប់ ស៊ែប៊ី” ក្នុងលទ្ធផលស្មើ 2-2 កាលពីម្សិលមិញរវាងក្រុមទាំងពីរ។ ស៊ែប៊ីជាក្រុមមួយក្នុងចំណោមក្រុមទាំងបួននៅក្នុងពូល C ជាមួយអង់គ្លេស ហើយពួកគេអាច​នឹងអាចដកខ្លួនចេញ មិន​ប្រកួតជាមួយក្រុមរបស់លោក Gareth Southgate  ប្រសិនបើជនជាតិស៊ែប៊ីបន្តទទួលការគំរាមកំហែងមកលើពួកគេ។ លោក Jovan Surbatovic អគ្គលេខាធិការសមាគមបាល់ទាត់នៃប្រទេសស៊ែប៊ី បានដាក់សំណើសុំឱ្យ UEFA ដាក់ពិន័យទាំងប្រទេសក្រូអាត និងអាល់បានី ចំពោះការស្រែកច្រៀងរបស់​អ្នកគាំទ្ររបស់​ពួកគេ។ លោក​ថា…

Vietjet 00000000001
PR

Vietjet បង្កើនការតភ្ជាប់ជើងហោះហើរទៅកាន់តំបន់ឆ្នេររបស់វៀតណាម ដើម្បីផ្តល់សេវាជូនភ្ញៀវធ្វើដំណើរនារដូវក្តៅ

* ការផ្តល់ជូនសំបុត្រមានរៀងរាល់ថ្ងៃសុក្រ ភ្នំពេញ ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៤ – តម្រូវការភ្ញៀវធ្វើដំណើរកាន់តែច្រើននារដូវក្តៅខិតជិតមកដល់ ក្រុមហ៊ុន Vietjet កំពុងពង្រីកជម្រើសនៃការធ្វើដំណើរសម្រាប់អ្នកចូលចិត្តដើរកំសាន្តតាមឆ្នេរសមុទ្រ ដោយការបង្កើនជើងហោះហើរទៅកាន់គោលដៅឆ្នេរសមុទ្រល្បីៗរបស់វៀតណាម ដូចជា ក្រុងញ៉ាត្រាង និង កោះភូកុក ខណៈពេលដែលបន្តពង្រីកបណ្តាញហោះហើរទៅកាន់គោលដៅអន្តរជាតិជាច្រើនទៀត។ ក្រុមហ៊ុន Vietjet បានបន្ថែមផ្លូវពីសៀមរាប-ហាណូយទៅកាន់បណ្តាញរបស់ក្រុមហ៊ុនអាកាសចរណ៍របស់ខ្លួនកាលពីចុងឆ្នាំមុន ដល់ផ្តល់សេវាដឹកអ្នកដំណើរទៅមកប្រចាំថ្ងៃរវាងទីក្រុងសៀមរាបនៃប្រទេសកម្ពុជា និងរដ្ឋធានីហាណូយនៃប្រទេសវៀតណាម ដោយចំណាយពេលហោះហើរត្រឹមតែ ១ ម៉ោង និង ៤០ នាទីក្នុងមួយជើងតែប៉ុណ្ណោះ។ អ្នកធ្វើដំណើរពីប្រទេសកម្ពុជា អាចទៅលេងកន្លែងកម្សាន្តល្បីៗរបស់វៀតណាមបានយ៉ាងងាយស្រួល…