ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Copy
ទស្សនៈ

ត្រូវតែប្រុងប្រយ័ត្ន! ទោះជាបងប្អូនបង្កើតក៏ដោយ បើរៀបការ មានគ្រួសាររៀងខ្លួនហើយ កុំឱ្យពាក់ព័ន្ធច្រើនពេកក្នុងរឿងលុយកាក់

ក្នុង​ជីវិត​នេះ ទំនាក់ទំនង​រវាង​បងប្អូន​នឹង​គ្នាគឺ​ប្រៀប​ដូច​ជា​ទន្លេ​ដែល​ប្រែប្រួល​បណ្តើរៗ​តាម​ពេលវេលា។ មុនពេលរៀបការ ខ្សែជីវិតនេះនឹងបែកមែកសាខា សាខាមួយហូរទៅកាន់គ្រួសាររបស់បុគ្គលម្នាក់ៗ សាខាមួយទៀតនៅតែហូរយឺតៗក្រោមការការពារពីគ្រួសារដើម។ មុនពេលរៀបការ ទំនាក់ទំនងរវាងបងប្អូនបង្កើតប្រៀបដូចជាទឹកហូរ គ្មានព្រំដែនច្បាស់លាស់ ពួកគេចុះសម្រុងនឹងគ្នា ស្និទ្ធស្នាល ល្អូកល្អើន។ ពួកគេ​គាំទ្រ និង​ពឹង​ពាក់លើ​គ្នា​ទៅ​វិញ​ទៅ​មក ជជែក​គ្នា​បានគ្រប់​រឿង ធ្វើ​គ្រប់​យ៉ាងដើម្បីគ្នា។ ប៉ុន្តែបន្ទាប់ពីអ្នករៀបការមានគ្រួសាររៀងៗខ្លួនរួចមក ទំនាក់ទំនងបងប្អូនរបស់អ្នកនឹងផ្លាស់ប្តូរ។ អ្នកនឹងផ្តោតលើគ្រួសារថ្មីរបស់អ្នកកាន់តែច្រើន។ ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរបែបនេះ ពាក្យសម្ដីមួយចំនួននឹងក្លាយទៅជាការប៉ះពាល់ ហើយមិនអាចនិយាយដោយសេរីបានទៀតទេ ហើយការចំណាយផ្នែកហិរញ្ញវត្ថុមួយចំនួនក៏គួរតែត្រូវបានពិចារណាផងដែរ ដើម្បីចៀសវាងជម្លោះ។ លុយជាកត្តាសំខាន់ក្នុងគ្រួសារ ហើយអាចក្លាយជាស្តង់ដារក្នុងទំនាក់ទំនងរវាងបងប្អូនបង្កើត។ យើងត្រូវចាំថា ភាតរភាពក៏ជាផ្នែកសំខាន់នៃសេចក្តីស្រឡាញ់ដែរ ប៉ុន្តែប្រសិនបើអ្នកជួយច្រើនពេក អ្នកនឹងមានបញ្ហា។ ក្រោយពេលរៀបការ អ្នកគួរតែផ្តោតលើគ្រួសាររបស់អ្នក…

10
តេស្តIQ

មនុស្សប្រុសកើតឆ្នាំទាំង៣នេះ មិនត្រឹមតែពូកែធ្វើការរកលុយទេ ថែមទាំងស្រឡាញ់ប្រពន្ធកូនខ្លាំងថែមទៀតផង

យោងតាមក្បួនហោរាបានឱ្យដឹងថា សម្រាប់បុរសដែលកើតក្នុងឆ្នាំទាំង៣ខាងក្រោមនេះ គឺជាបុរសដែលមានសមត្ថភាពខ្ពស់ ក្នុងការធ្វើការ រកលុយ ជីវិតពិតជារីកចម្រើន និងជោគជ័យខ្លាំង។ លើសពីនេះ មនុស្សប្រុសទាំងនេះ មិនត្រឹមតែពូកែខាងធ្វើការរកលុយប៉ុណ្ណោះទេ តែគេថែមទាំងស្រឡាញ់ប្រពន្ធកូនខ្លាំងថែមទៀតផង ចំពោះពួកគេ ប្រពន្ធកូន ទើបជាទ្រព្យដ៏មានតម្លៃបំផុតនៅក្នុងជីវិត ដូច្នេះ មនុស្សស្រីណាដែលបានបុរសទាំងនេះជាដៃគូ ជីវិតពីតជាមានសំណាងខ្លាំង ទាំងរឿងលុយកាក់ និងសុភមង្គលពេញមួយជីវិត។ ១. បុរសកើតឆ្នាំឆ្លូវ ជាយូរមកហើយ បុរសដែលកើតឆ្នាំឆ្លូវ ត្រូវបានគេដឹងថា ជាបុរសដែលស្រឡាញ់ក្រុមគ្រួសារខ្លាំងណាស់។ រាល់ការតស៊ូ និងការលះបង់របស់បុរសកើតឆ្នាំនេះ បំណងធំបំផុត គឺដើម្បីតែក្រុមគ្រួសារគេតែប៉ុណ្ណោះ។ នៅកន្លែងធ្វើការ មនុស្សដែលកើតក្នុងឆ្នាំឆ្លូវ តែងតែជាមនុស្សឧស្សាហ៍ព្យាយាម…

ស្រីៗកម្មណាស់! យកប៉ះមនុស្សប្រុស៥ប្រភេទនេះជាគូ គ្រាំទ្រូងមួយជីវិតមិនខាន
គ្រួសារ

ស្រីៗកម្មណាស់! យកប៉ះមនុស្សប្រុស៥ប្រភេទនេះជាគូ គ្រាំទ្រូងមួយជីវិតមិនខាន

មែនហើយ មនុស្សណាក៏មានកំហុស មនុស្សណាក៏មានចំណុចខ្វះចន្លោះ ព្រោះមនុស្សគ្រប់រូប គ្មាននរណាម្នាក់ល្អឥតខ្ចោះ ត្រូវគ្រប់រឿងនោះឡើយ។ តែយ៉ាងណាក៏ដោយ ក៏មានចំណុចខ្លះ វាពិតជាអកុសពេកហើយ តួយ៉ាងដូចមនុស្សប្រុស បើមានចំណុចទាំង៥ខាងក្រោមនេះហើយ ស្រីៗកុំយកខ្លួនបៀត ប្រជ្រៀតកម្មដាក់ខ្លួនឱ្យសោះ ព្រោះមនុស្សប្រុសទាំងនេះ មិនកើតជាការទេ មិនត្រឹមតែមិនអចរីកចម្រើនបានល្អប្រសើរហើយ ថែមទាំងនាំទុក្ខលំបាក វេទនាមកឱ្យអ្នកថែមទៀតផង។ ១. រឹងរូសមានះ មិនចេះស្ដាប់គេឯងហើយ ថែមទាំងចង់ត្រួតត្រាគេទៀត មនុស្សប្រុសជាមេគ្រួសារ ជាអ្នកដឹកនាំ គ្រប់គ្រងសមាជិកក្នុងគ្រួសារ វាគឺជារឿងធម្មតាទេ ប៉ុន្តែ លុះត្រាតែបុរសនោះមានចំណេះដឹង រឹងមាំ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ មើលថែ និងគ្រប់គ្រងគ្រួសារឱ្យបានល្អ…

ម៉ាក់ៗកុំចេះតែខឹង បន្ទោសកូនៗ បើឃើញគាត់បង្ហាញទម្លាប់ទាំងនេះ ព្រោះនេះជាសញ្ញាបញ្ជាក់ថា កូនរបស់អ្នកជាមនុស្សឆ្លាត និងមាន IQ ខ្ពស់ណាស់
ទស្សនៈ

ម៉ាក់ៗកុំចេះតែខឹង បន្ទោសកូនៗ បើឃើញគាត់បង្ហាញទម្លាប់ទាំងនេះ ព្រោះនេះជាសញ្ញាបញ្ជាក់ថា កូនរបស់អ្នកជាមនុស្សឆ្លាត និងមាន IQ ខ្ពស់ណាស់

ដូចពាក្យគេថា ក្មេងដែលរពិសខ្លាំង គឺសុទ្ធតែជាក្មេងឆ្លាត ប៉ុន្តែមានប៉ាម៉ាក់មួយចំនួន គាត់ពិតជាហត់នឿយ និងធុញទ្រាន់ជាមួយនឹងទម្លាប់រពិសខ្លាំងរបស់កូនៗណាស់ ព្រោះតែថា គាត់ហត់នឿយជាមួយនឹងការងារ មមាញឹកពេញមួយថ្ងៃ ហើយត្រូវមកដល់ផ្ទះកូនៗកូរខ្លាំងថែមទៀត ក៏មានថ្ងៃណាស់ ត្រូវគាត់អារម្មណ៍មិនល្អ មួម៉ៅជាមួយនឹងរឿងធ្វើការ រកស៊ីទៀតនោះ ធ្វើឱ្យគាត់កាន់តែចាក់ស្មុគជាមួយនឹងកូនៗ រហូតដល់ថ្នាក់ វាយតប់ ស្ដីបន្ទោស ស្រែកគំហកឱ្យកូនទៀតផង។ យ៉ាងណាមិញ អ្នកមិនគួរជះកំហឹង ស្ដីបន្ទោស ខឹងនឹងកូនៗនោះឡើយ បើអ្នកឃើញថាកូនរបស់អ្នករពិសខ្លាំង និងមានទ​ម្លាប់ទាំងប៉ុន្មានខាងក្រោមនេះ អ្នកគួរតែសប្បាយចិត្តឱ្យបានច្រើន ព្រោះនេះជាទម្លាប់ដែលបង្ហាញថា អ្នកទទួលបានសំណាងធំបំផុតក្នុងជីវិត ដែលមានកូនឆ្លាត និងមាន IQ ខ្ពស់…

Cover Copy
ទស្សនៈ

មនុស្ស ៣ ប្រភេទនេះ លំបាកមុនស្រណុកក្រោយ ទៅថ្ងៃមុខ ប្រាកដជាថ្កុំថ្កើង មានបានស្ដុកស្ដម្ភ

មានមនុស្សច្រើនណាស់ ដែលទោះជាពួកគេមានអាយុច្រើនយ៉ាងណាក្តី ក៏នៅតែមានភាពច្របូកច្របល់ គ្មានគោលដៅជីវិតច្បាស់លាស់។ ប៉ុន្តែមនុស្សជាច្រើន ទោះបីជាពួកគេនៅក្មេងក៏ដោយ ក៏រស់នៅយ៉ាងច្បាស់លាស់អំពីអ្វីៗទាំងអស់ ដោយសម្លឹងមើលមនុស្ស និងអ្វីៗដែលត្រឹមត្រូវបំផុត។ មនុស្ស​ប្រភេទ​នេះ​ពូកែ​ជ្រើសរើស​អាជីព​ជា​ដៃគូ​ ពីក្មេងអាចនឹងលំបាក តែថ្ងៃមុខប្រាកដជាជោគជ័យខ្លាំង។ ១. ប្រតិបត្តិ​ការ​តស៊ូ ការ​លះបង់ បុគ្គលជោគជ័យជាធម្មតា ពូកែតស៊ូខ្លាំងណាស់។ ជា​ពិសេស​ប្រភេទ​មនុស្ស​ដែល​រស់​ដើម្បី​ផ្តល់​ឱ្យ មនុស្ស​ទាំង​នេះ​កាន់​តែ​មាន​ស្នាដៃ​គួរ​ឱ្យ​កត់​សម្គាល់។ ពួកគេអាចបន្តធ្វើរឿងល្អៗ និងជោគជ័យជាច្រើននៅក្នុងជីវិត។ ពេលវេលាដែលពួកគេចំណាយលើការងារ និងការវិនិយោគត្រូវបានគ្រោងទុក ដូច្នេះរាល់ថ្ងៃដែលកន្លងផុតទៅ គឺមិនខ្ជះខ្ជាយទាល់តែសោះ។ ដូច្នេះ​ហើយ ​ការ​បំពេញ​ការងារ​របស់​ពួក​គេ​ខ្ពស់​ដោយ​រក្សា​ឱ្យ​ពួក​គេ​មាន​ឆន្ទៈ​ដើម្បី​ឈាន​ទៅ​មុខ​ជានិច្ច។ មនុស្សប្រភេទនេះ គឺស័ក្តិសមក្នុងការចាប់ផ្តើមអាជីវកម្ម ហើយថាមពល និងការតស៊ូរបស់ពួកគេអាចបង្កើតបានក្នុងវិស័យជាច្រើនដែលពួកគេខ្វះខាត។ របៀបរស់នៅរបស់មនុស្សគឺទាក់ទងដោយផ្ទាល់ទៅនឹងសមត្ថភាពការងារ។…

New Copy
ប្លែកៗ

សាវាណាស់! បុរសឆ្នាំទាំង ៤ នេះ អ្នកណាបានជាគូ ត្រូវស៊ូបន្តិចហើយ ព្រោះមិនចេះស្កប់ស្កល់ក្នុងរឿងស្នេហាទេ

បុរសដែលកើតក្នុងឆ្នាំទាំង ៤ ខាងក្រោមនេះ គឺជាមនុស្សដែលមានមន្តស្នេហ៍ ហេតុនេះហើយ បានធ្វើឱ្យគេក្លាយជាមនុស្សដែលមានអំនួតនឹងសម្រស់របស់ខ្លួន ដែលធ្វើឱ្យពួកគេមិនចេះស្កប់ស្កល់នៅក្នុងរឿងស្នេហា។ បុរសភាគច្រើនដែលកើតក្នុងឆ្នាំទាំងនេះ ច្រើនតែជាមនុស្សសាវា អ្នកណាបានរៀបការជាមួយ ដឹងតែស៊យធំហើយ។ យ៉ាងណាក៏ដោយ ក៏មិនមែនថា ទាំងអស់ សុទ្ធតែមិនស្មោះនោះដែរ គ្រាន់តែមានតិច។ ១. បុរសឆ្នាំឆ្លូវ បុរស​ឆ្នាំឆ្លូវ ច្រើនតែជាមនុស្សស្ងៀមស្ងាត់ មិនសូវជានិយាយច្រើនទេ ប៉ុន្តែ​នេះ​ជា «មេដែក» ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​មនុស្ស​ស្រីបំផុត។ នារីណាដែលបានជួបបុរសឆ្នាំគោលើកទី១ ប្រហែលជាមិនសូវចាប់អារម្មណ៍នឹងគេទេ តែលើកទី២ ងាយនឹង «លង់ស្នេហ៍» ជាមួយគាត់ ហើយបន្តចង់ជួបលើកក្រោយទៀត។ បុរសឆ្នាំគោ…

Cover Copy
ទស្សនៈ

៧ ចំណុចបង្ហាញថា អ្នកជាមនុស្សឆ្លាតខ្លាំង មិនចូលចិត្តនិយាយច្រើន តែបង្ហាញដោយសកម្មភាពជាក់ស្ដែង

មនុស្សដែលឆ្លាត មាន IQ ខ្ពស់ ច្រើនតែជាមនុស្សដែលចូលចិត្តបង្ហាញដោយសកម្មភាព និងទង្វើជាក់ស្ដែង មិនចូលចិត្តនិយាយច្រើននោះឡើយ។ យ៉ាងណាមិញ ប្រសិនបើអ្នកមានលក្ខណៈទាំង ៧ ចំណុចនេះ ក៏មានន័យថា អ្នកជាមនុស្សឆ្លាតខ្លាំងណាស់។ ១. ចង់ចេះចង់ដឹង ជាមួយនឹងព័ត៌មានលម្អិត យើងទាំងអស់គ្នាដឹងរឿងនេះច្បាស់។ មនុស្សឆ្លាតតែងតែស្រេកឃ្លានចំពោះចំណេះដឹងជាខ្លាំង។ ប្រសិនបើនរណាម្នាក់គិតថាការអានគួរឱ្យធុញ មនុស្សឆ្លាតវៃតែងតែមានសេចក្តីរីករាយក្នុងទម្លាប់នេះ។ ព័ត៌មានកាន់តែច្រើនដែលពួកគេទទួលបាន និងដំណើរការ ជីវិតរបស់ពួកគេកាន់តែគួរឱ្យចាប់អារម្មណ៍។ ២. ពួក​គេ​មិន​ងាយ​ត្រូវ​បាន​អ្នកដទៃបង្វិល មនុស្សឆ្លាតមានគំនិតច្រើន ពួកគេអាចអង្គុយតែម្នាក់ឯងដោយស្ងៀមស្ងាត់ ដើម្បីសិក្សាពីបញ្ហាគ្រប់យ៉ាងដែលបានកើតឡើង។ ពួកគេប្រយ័ត្ននឹងគំនិតរបស់ពួកគេខ្លាំងណាស់។ វានឹងមិនងាយស្រួលទេសម្រាប់ពួកគេ ក្នុងការអនុញ្ញាតឱ្យប្រព័ន្ធផ្សព្វផ្សាយសង្គមមួយបង្ហោះបង្ហាញពីទស្សនៈពិភពលោករបស់ពួកគេ។ ពួកគេយល់ពីសារៈសំខាន់នៃការសម្លឹងមើលបញ្ហាពីមុំជាច្រើន។…

Cover Copy
ទស្សនៈ

ទ្រឹស្ដីទាំង ៧ របស់មហាសេដ្ឋី លី កាស៊ី ជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅអាស៊ី

លោក Li Ka-shing ជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅអាស៊ី និងជាមហាសេដ្ឋីដែលបង្កើតទ្រព្យដោយបាតដៃទទេរ ជារឿយៗត្រូវបានគេកោតសរសើរចំពោះភាពប៉ិនប្រសប់ និងប្រាជ្ញារបស់គាត់។ “ទ្រឹស្តីមហាសេដ្ឋី” របស់គាត់មិនមែនជាគំនិតផ្លូវការទេ ប៉ុន្តែជាការប្រមូលផ្ដុំនៃជំនឿផ្ទាល់ខ្លួន យុទ្ធសាស្រ្ត និងដំបូន្មានស្តីពីទ្រព្យសម្បត្តិ ភាពជោគជ័យ និងជីវិតពិតរបស់គាត់។ វិធីសាស្រ្តរបស់លោក Li Ka-shing រួមបញ្ចូលគ្នានូវភាពសន្សំសំចៃ ការវិនិយោគជាយុទ្ធសាស្រ្ត ការរៀនសូត្រជាបន្តបន្ទាប់ និងទំនាក់ទំនងដ៏រឹងមាំ បង្កើតជាយុទ្ធសាស្រ្តដ៏ទូលំទូលាយមួយសម្រាប់ការសម្រេចបាន មិនត្រឹមតែទ្រព្យសម្បត្តិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានជោគជ័យ និងការបំពេញរយៈពេលវែងផងដែរ។ ទាំងនេះ​ជា​ធាតុ​សំខាន់​មួយ​ចំនួន​ដែល​ត្រូវ​បាន​គេ​សន្មត​ថា​ជា​ទស្សនវិជ្ជា​របស់ Li Ka-shing។ ១) ប្រុងប្រយ័ត្នក្នុងការចំណាយ (ថវិកា និងការសន្សំ)…

Cover Copy
ទស្សនៈ

កាន់តែស្ងៀម កាន់តែមានឥទ្ធិពល! ស្ថិតក្នុងស្ថានភាពទាំងនេះ ត្រូវតែចេះរក្សាភាពស្ងប់ស្ងាត់ ទើ់បមានតម្លៃ

ការរក្សាភាពស្ងៀមស្ងាត់ក្នុងពេលវេលាដ៏ត្រឹមត្រូវ អាចនាំទៅរកការសម្រេចចិត្តកាន់តែល្អប្រសើរ ក៏អាចជួយដល់ទំនាក់ទំនងកាន់តែប្រសើរឡើង និងសន្តិភាពខាងក្នុងកាន់តែខ្លាំង។ ហេតុដូច្នេះហើយ ពេលអ្នកស្ថិតក្នុងស្ថានភាពទាំងនេះ អ្នកត្រូវតែចេះរក្សាភាពស្ងៀមស្ងាត់ កាន់តែស្ងៀម កាន់តែមានឥទ្ធិពល កាន់តែស្ងាត់កាន់តែមានតម្លៃ នៅពេលដែលអ្នកចេះស្ងៀមស្ងាត់ អ្វីៗនឹងកាន់តែល្អប្រសើរ។ ១) ស្ងាត់ដើម្បីស្តាប់អ្នកដទៃ៖ ភាពស្ងៀមស្ងាត់ នឹងជួយឱ្យយើងអាចស្តាប់អំពីសម្ដី និបញ្ហារបស់អ្នកដទៃបានកាន់តែច្រើន និងជួយឱ្យយើងយល់ពីអ្វីដែលអ្នកផ្សេងទៀតកំពុងនិយាយបានកាន់តែច្បាស់។ នេះក៏នឹងអាចជួយក្នុងការកសាងទំនាក់ទំនងឱ្យកាន់តែរឹងមាំ និងចៀសវាងការយល់ច្រឡំ។ឮ ២) ស្ងាត់ក្នុងអំឡុងពេលមានជម្លោះ ឬកំពុងតែខឹងសម្បារ៖ ក្នុងពេលដែលអ្នកកំពុងតែខឹង ឬកំពុងតែមានជម្លោះកើតឡើង វាជារឿងល្អដែលអ្នកត្រូវនៅស្ងៀម ជាជាងនិយាយអ្វីដែលមិនគួរនិយាយ ពាក្យសម្ដីដែលយើងនិយាយក្នុងពេលខឹង ឬពេលដែលកំពុងតែឈ្លោះគ្នា មិនដែលមានពាក្យល្អទេ ការនិយាយចេញមមកអាចបង្កឱ្យមានការឈឺចាប់ ដែលអាចធ្វើឱ្យយើងស្ដាយក្រោយ។…

Untitled 1 Recovered
PR

Sequoia សហការជាមួយ MR Training and Jobs Center រៀបចំកិច្ចប្រជុំកំពូលធនធានមនុស្សនៅកម្ពុជាឆ្នាំ២០២៤ ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា

ភ្នំពេញ ប្រទេសកម្ពុជា, ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤៖ បន្ទាប់ពីទទួលបានភាពជោគជ័យ នៅក្នុងកិច្ចប្រជុំកំពូលភាពជាអ្នកដឹកនាំកាលពីឆ្នាំមុន ក្រុមហ៊ុន Sequoia Group និង MR Training and Jobs Center (MRTJC) មានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសពីការត្រលប់មកវិញនូវ ព្រឹត្តិការណ៍ដ៏សំខាន់មួយនេះសម្រាប់ឆ្នាំនេះផងដែរ។ កិច្ចប្រជុំកំពូលនេះ រៀបចំឡើងក្រោមប្រធានបទ “ការគ្រប់គ្រងទេពកោសល្យ ការរៀបចំផែនការជោគជ័យ និងការអភិវឌ្ឍភាពជាអ្នកដឹកនាំក្នុងសម័យឌីជីថល” ក្រោមគោលបំណងចម្បង ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ឱ្យឈានឆ្ពោះទៅរក វិស័យឧស្សាហកម្មឌីជីថល។ កិច្ចប្រជុំកំពូលនេះ ប្រារព្ធធ្វើឡើងនៅថ្ងៃទី១៧ ខែសីហា…

Cover Copy
ទស្សនៈ

គន្លឹះក្នុងការនិយាយ ឬជជែកជាមួយអ្នកជុំវិញខ្លួន ដើម្បីចៀសវាងកុំឱ្យមានបញ្ហា ថ្នាំងថ្នាក់ ល្អក់កករ បង្កជាជម្លោះនឹងគ្នា

ការនិយាយ អ្នកណាៗក៏គេចេះនិយាយដែរ គ្រាន់តែអ្នកខ្លះមិនចេះវិធីដើម្បីនិយាយ មិនដឹងពីកាលៈទេសៈក្នុងការនិយាយ រឹតតែមិនចេះរបៀបរបបក្នុងការនិយាយ ដើម្បីបង្កើនគុណភាពដល់ទំនាក់ទំនង។ មនុស្សជាច្រើន ដែលហាមាត់ឡើង និយាយឱ្យតែគេខឹងស្អប់ និយាយឱ្យតែគេបាក់ទឹកចិត្ត កើតមានអារម្មណ៍មិនល្អ នេះក៏ព្រោះតែពួកគេមិនចេះពីរបៀបនៃការនិយាយ។ ដូច្នេះហើយ ដើម្បីកុំឱ្យមានបញ្ហា ឬជម្លោះព្រោះតែពាក្យសម្ដី យើងគួរតេចេះពីវិធីក្នុងការនិយាយ ជាមួយនឹងគន្លឹះទាំង ៤ យ៉ាងនេះ បើយើងអាចធ្វើបាន ​​​​​​​​​​​​​​​​​​​នៅពេលដែលនិយាយជាមួយអ្នកដទៃ គឺមិនងាយនឹងមានបញ្ហា មិនអាចធ្វើឱ្យគេថ្នាក់ចិត្តនោះឡើយ។ ១. កុំនិយាយអំពីទម្ងន់ ឬអាយុរបស់គេ ៖ អាយុ និងទម្ងន់ គឺជាបញ្ហារសើបសម្រាប់មនុស្សគ្រប់គ្នា។ ដូច្នេះហើយ បើអ្នកមិនសរសើរពួកគេថាស្អាត…

Cover Copy
ទស្សន៍ទាយ

ម្ចាស់ឆ្នាំទាំង ៣ ជីវិតច្រើនតែជោគជ័យ មានក្ដីសុខ បបូរធូរធារ មានទាំងពរជ័យ និងសំណាងមកទាំងព្រម

សម្រាប់អ្នកដែលកើតក្នុងឆ្នាំទាំង ៣ នេះ ជីវិតច្រើនតែទទួលបានពរជ័យ លាភសំណាងច្រើន ដោយសារតែមានគុណធម៌ថ្លៃថ្លា ចិត្តគំនិតល្អជួយឱ្យពួកគេទទួលបានជោគជ័យ និងសេចក្ដីសុខ ធូរធារមិនបាច់ត្រូវខ្វល់ខ្វាយរឿងខ្វះខាតនោះឡើយ។ ១. ឆ្នាំខាល – បុគ្គលិកលក្ខណៈ ៖ មនុស្សដែលកើតក្នុងឆ្នាំខ្លា ច្រើនតែសម្គាល់ដោយភាពរឹងមាំ ការតាំងចិត្ត និងភាពក្លាហាន។ មនុស្សទាំងនេះមានទំនោរធ្វើជាអ្នកដឹកនាំ ហើយចូលចិត្តទទួលយកបញ្ហាប្រឈម។ លើសពីនេះពួកគេក៏ជាមនុស្សដែលមានចក្ខុវិស័យ ហើយតែងតែស្វែងរកឱកាសដើម្បីកែលម្អជីវិតរបស់ខ្លួនឱ្យកាន់តែប្រសើរឡើង។ – ជោគវាសនា ៖ អ្នកឆ្នាំខ្លាច្រើនតែមានសំណាងក្នុងអាជីព និងហិរញ្ញវត្ថុ ដោយសារការឧស្សាហ៍ព្យាយាម និងភាពក្លាហាន។ មនុស្សទាំងនេះមានសមត្ថភាពក្នុងការទាក់ទាញការយកចិត្តទុកដាក់ និងអាចសម្រេចបាននូវភាពជោគជ័យដ៏អស្ចារ្យ ឱ្យតែអ្នរក្សាឱ្យបាននូវភាពអត់ធ្មត់…