
ក្រប៉ុនណាក៏ដោយ បើឈានដល់វ័យក្បាល ៤០ ហើយ ត្រូវតែចេះវិនិយោគលើរឿងទាំង ៤ យ៉ាងនេះ
នៅពេលដែលអ្នកឈានចូលដល់វ័យ ៤០ ឆ្នាំឡើងទៅ នេះជាវ័យមួយដែលអ្នកមានបន្ទុកជាច្រើនដែលត្រូវរ៉ាប់រង ត្រូវខំគ្មានពេលសម្រាកទេ ខាងលើអ្នកមានឪពុកម្ដាយចាស់ៗដែលត្រូវទទួលខុសត្រូវ ខាងក្រោមអ្នកមានកូនៗដែលត្រូវទំនុកបម្រុងរហូតដល់ពួកគេអាចរកឃើញកោះត្រើយដោយខ្លួនឯង។ ដូច្នេះហើយ នៅពេលដេលអ្នកឈានដល់វ័យនេះ មានរឿង ៤ យ៉ាងដែលអ្នកត្រូវតែវិនិយោគ មិនថាអ្នកមាន ឬក្រទ្រព្យប៉ុនណាក៏ដោយ មិនអាចបណ្ដោយធ្វេសប្រហែសបានទេ។ ១) វិនិយោគលើសុខភាព ៖ សម្រាប់មនុស្សវ័យកណ្តាល សុខភាពគឺជាទ្រព្យដ៏មានតម្លៃបំផុត។ បើអ្នកមិនបានថែរក្សារាងកាយឱ្យបានល្អ ពេលរកប្រាក់បានច្រើន អ្នកនឹងមិនមានឱកាសចាយវាឡើយ។ លុយអាចទិញរបស់បានច្រើន តែមិនអាចទិញសុខភាពបានទេ។ គ្រឿងបន្លាស់របស់ខ្លួនគឺមានតម្លៃ បើទោះជាអាចជំនួសបានក៏ដោយ ក៏មិនអាចល្អដូចដើមដែរ។ អ្នកគួូរចំណាយពេលដើរហាត់ប្រាណឱ្យបានយ៉ាងតិច ៣០ នាទីជាប្រចាំ ដើម្បីស្រូបខ្យល់អាកាសបរិសុទ្ធ…











