ស្រីៗ! ៤ក្បាច់នេះ នឹងជួយឱ្យអ្នកទទួលបានការគោរព និងចាប់អារម្មណ៍ពីប្ដី

02
ការផ្សាយពាណិជ្ជកម្ម

មែនហើយ មនុស្សស្រីភាគច្រើន រវល់តែតាមហួងហែង តាមទ្រប្ដីឥតឈប់ រហូតពេលខ្លះ ធ្វើហួសហេតុពេក បង្កើតទៅជាបញ្ហា ធ្វើឱ្យប្រុសៗកើតចិត្តធុញទ្រាន់ គួរឱ្យរំខានទៅវិញ។ តែយ៉ាងណាមិញ សម្រាប់មនុស្សស្រីដែលឆ្លាត ចេះតែវិធី៤ខាងក្រោមនេះ អ្នកមិនហត់នឹងត្រូវទៅតាមទ្រ ហួងហែងប្ដីទៀតនោះឡើយ ឱ្យតែអ្នកអាចធ្វើបាន ធានាថា ស្វាមីរបស់អ្នក មានតែការគោរព និងឱ្យតម្លៃអ្នកមិនខានឡើយ។

62d2899b3b0d89aa8dbd13975194b988

ការផ្សាយពាណិជ្ជកម្ម

១. ចិត្តទូលាយ មានហេតុផល ដឹងខុសត្រូវ

ជឿទេថា មនុស្សប្រុសមិនខ្លាចទេ ប្រពន្ធដែលរញុំារញ៉ូវ រករឿង គ្មានហេតុផល មិនដឹងខុសត្រូវ។ ផ្ទុយទៅវិញ មនុស្សប្រុស ខ្លាច និងគោរពបំផុត ចំពោះប្រពន្ធដែលមានចិត្តទូលាយ មិនងាយនឹងខឹង រករឿងឈ្លោះផ្ដេសផ្ដាស ហើយក៏គោរពបំផុត ចំពោះប្រពន្ធដែលមានហេតុផលច្បាស់លាស់ ដឹងខុសត្រូវ និងមានទស្សនៈគិតរាក់ជ្រៅ វែងឆ្ងាយ។

ការផ្សាយពាណិជ្ជកម្ម

ព្រោះមនុស្សស្រីប្រភេទនេះ នាងមិនងាយនឹងនិយាយច្រើនអត់ប្រយោជន៍នោះឡើយ ហើយអ្វីដែលនាងនិយាយចេញទៅហើយ គឺនិយាយតែមួយដង ឬពីរដងតែប៉ុណ្ណោះ សម្ដីរបស់នាងម៉ាត់ៗ ច្បាស់លាស់ នោះហើយជាហេតុធ្វើឱ្យបុរសជាស្វាមី មិនហ៊ាននឹងធ្វើរឿងផ្ដេសផ្ដាសដាក់នាងនោះឡើយ។

២. យកចិត្តទុកដាក់ថែរក្សារូបរាង និងសម្រស់ខ្លួនឯងឱ្យបានល្អ

ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រីភាគច្រើនដែលរៀបការរួច ច្រើនតែព្រលែងខ្លួនចោល ដោយមិនខ្វល់ពីរូបរាង រូបសម្រស់របស់ខ្លួនឡើយ ដោយយកលេសថា រៀបការហើយ ទៅខ្វល់អីទៀតនឹងរឿងទាំនេះ រៀបការហើយ ត្រូវរវល់មមាញឹក គិតគូរ យកចិត្តទុកដាក់ចំពោះប្ដី មានកូនត្រូវខ្វល់ពីកូន ទើបមិនមានពេលគ្រប់គ្រាន់នឹងថែរក្សារូបរាង និងសម្រស់របស់ខ្លួនឯង។

ទោះយ៉ាងណាក៏ដោយ អ្នកមិនគួរយកលេសទាំងនេះ ហើយបណ្ដែតបណ្ដោយឱ្យខ្លួនឯងត្រូវបាត់បង់រូបរាង សម្រស់ កាន់តែចាស់ជ្រីវជ្រួញ យារធ្លាក់នោះឡើយ។ អ្នកត្រូវតែចេះចំណាយ និងឆ្លៀតពេលដើម្បីមើលថែរូបរាង និងសម្រស់របស់ខ្លួនឯងឱ្យបានល្អ កុំរវល់តែផ្គាប់ប្ដី តាមប្រចណ្ឌហួងហែង ឬបិទសិទ្ធិប្ដីមិនឱ្យមានស្រីខាងក្រៅអី សំខាន់ឱ្យតែអ្នកនៅតែស្អាត រូបរាងឡូយ សម្រស់ក្មេងជាងវ័យ ​មិនបាច់ឃាត់ប្ដីទេ ប្ដីក៏មិនហ៊ាននឹងក្បត់អ្នកដែរ មានតែក្រឡេកមកខ្វល់ យកចិត្តទុកដាក់នឹងអ្នកទៅវិញទេ។

ការផ្សាយពាណិជ្ជកម្ម

0390515a901e7a9c4a50a60fa8b5d01b

៣. ធ្វើចិត្តឱ្យរីករាយ គិតវិជ្ជមានឱ្យបានច្រើន

ការផ្សាយពាណិជ្ជកម្ម

មនុស្សស្រីដែលចេះរីករាយក្នុងជីវិត ចេះគិតរឿងល្អៗ និងវិជ្ជមាន គឺជាមនុស្សស្រីដែលមានសំណាង គ្មានសម្ពាធផ្លួវចិត្ត ហើយជីវិតក៏គ្មានរឿងសង្ស័យច្រើនអត់ប្រយោជន៍នោះដែរ។ ហើយមនុស្សស្រីប្រភេទនេះ រមែងនាំឱ្យខ្លួននាងមានរឿងល្អៗចូលមកក្នុងជីវិតជាបន្តបន្ទាប់ មិនថាក្នុងរឿងស្នេហា ការងារ ឬទំនាក់ទំនងជាមួយនឹងមនុស្សនៅជុំវិញខ្លួននោះឡើយ។

លើសពីនេះ មនុស្សស្រីប្រភេទនេះ រមែងតែគិតរឿងល្អៗចំពោះដៃគូ ជឿជាក់ គោរព ឱ្យតម្លៃ ដូច្នេះ ជីវិតគូរបស់នាងក៏មានក្ដីសុខ រីករាយទៅតាមនោះ។ ចំពោះនេះហើយ ដែលធ្វើឱ្យបុរសជាស្វាមី តែងតែឱ្យតម្លៃ គោរពចំពោះនាង និងត្រូវការនាងនៅក្បែរគ្រប់ពេលវេលា ព្រោះមាននាង ជីវិតក៏មានក្ដីសុខ កក់ក្ដៅ និងមានតែភាពរីករាយតែប៉ុណ្ណោះ។

ការផ្សាយពាណិជ្ជកម្ម

៤. មានគំនិតផ្ទាល់ខ្លួន

មែនហើយ មនុស្សប្រុសភាគច្រើន គឺមិនចូលចិត្តឱ្យមនុស្សស្រី ឬប្រពន្ធបញ្ចេញមតិយោបល់ ឬគ្រប់គ្រងលើគាត់នោះឡើយ។ តែយ៉ាងណាក៏ដោយ ក្នុងនាមអ្នកជាស្ត្រី ជាប្រពន្ធ ក៏ជាដៃគូក្នុងជីវិតរបស់គាត់ អ្នកគួរតែចេះមានគំនិតផ្ទាល់ខ្លួន កុំអីក៏ដោយ ក៏ចេះតែស្របតាមប្ដី ដោយគ្មានគំនិតខ្លួនឯងទាល់តែសោះនោះ។

យ៉ាងណា រាល់គំនិតផ្ទាល់ខ្លួនអ្នក អ្នកគួរតែរក្សាក្នុងគោលដៅត្រឹមត្រូវ ល្អប្រសើរ ដែលអាចជាហេតុនាំឱ្យកើតផលល្អ មានប្រយោជន៍ ស្របជាមួយនឹងការនិយាយស្ដីនូវពាក្យល្អៗ ដូច្នេះ អាចឱ្យដៃគូស្ដាប់អ្នកបានមិនខានឡើយ។ មនុស្សស្រីត្រូវចាំថា អ្នកត្រូវមានគំនិតផ្ទាល់ខ្លួន ចេះមានមតិយោបល់ត្រឹមត្រូវ ទើបអាចឱ្យអ្នកមានតម្លៃ ទទួលបានការចាប់អារម្មណ៍ពីស្វាមីរបស់អ្នក៕

5acd24ff72757ba3fd35d8acea1439be

អត្ថបទ ៖ pHknongsrok / Knongsrok

ការផ្សាយពាណិជ្ជកម្ម