ម៉ាក់ៗកុំចេះតែខឹង បន្ទោសកូនៗ បើឃើញគាត់បង្ហាញទម្លាប់ទាំងនេះ ព្រោះនេះជាសញ្ញាបញ្ជាក់ថា កូនរបស់អ្នកជាមនុស្សឆ្លាត និងមាន IQ ខ្ពស់ណាស់

ម៉ាក់ៗកុំចេះតែខឹង បន្ទោសកូនៗ បើឃើញគាត់បង្ហាញទម្លាប់ទាំងនេះ ព្រោះនេះជាសញ្ញាបញ្ជាក់ថា កូនរបស់អ្នកជាមនុស្សឆ្លាត និងមាន IQ ខ្ពស់ណាស់
ការផ្សាយពាណិជ្ជកម្ម

ដូចពាក្យគេថា ក្មេងដែលរពិសខ្លាំង គឺសុទ្ធតែជាក្មេងឆ្លាត ប៉ុន្តែមានប៉ាម៉ាក់មួយចំនួន គាត់ពិតជាហត់នឿយ និងធុញទ្រាន់ជាមួយនឹងទម្លាប់រពិសខ្លាំងរបស់កូនៗណាស់ ព្រោះតែថា គាត់ហត់នឿយជាមួយនឹងការងារ មមាញឹកពេញមួយថ្ងៃ ហើយត្រូវមកដល់ផ្ទះកូនៗកូរខ្លាំងថែមទៀត ក៏មានថ្ងៃណាស់ ត្រូវគាត់អារម្មណ៍មិនល្អ មួម៉ៅជាមួយនឹងរឿងធ្វើការ រកស៊ីទៀតនោះ ធ្វើឱ្យគាត់កាន់តែចាក់ស្មុគជាមួយនឹងកូនៗ រហូតដល់ថ្នាក់ វាយតប់ ស្ដីបន្ទោស ស្រែកគំហកឱ្យកូនទៀតផង។

យ៉ាងណាមិញ អ្នកមិនគួរជះកំហឹង ស្ដីបន្ទោស ខឹងនឹងកូនៗនោះឡើយ បើអ្នកឃើញថាកូនរបស់អ្នករពិសខ្លាំង និងមានទ​ម្លាប់ទាំងប៉ុន្មានខាងក្រោមនេះ អ្នកគួរតែសប្បាយចិត្តឱ្យបានច្រើន ព្រោះនេះជាទម្លាប់ដែលបង្ហាញថា អ្នកទទួលបានសំណាងធំបំផុតក្នុងជីវិត ដែលមានកូនឆ្លាត និងមាន IQ ខ្ពស់ ព្រោះមិនមែនគ្រប់ឪពុកម្ដាយទាំងអស់ សុទ្ធតែទទួលបានកូនបែបនេះនោះឡើយ។

ការផ្សាយពាណិជ្ជកម្ម

១. ក្មេងៗដែលចូលចិត្តកម្ទេច និងបំផ្លាញរបស់របរ និងប្រដាប់លេង

228206993_391268549035322_7272479673729918253_n

ការផ្សាយពាណិជ្ជកម្ម

ជាការពិតណាស់ ក្មេងៗភាគច្រើន គឺចូលចិត្តចង់ដឹងនូវអ្វីដែលពួកគេមិនដឹង តែងតែឆ្ងល់ឥតឈប់ឈរ ម្ល៉ោះហើយ ក៏ធ្វើឱ្យពួកគេតែងតែកម្ទេច និងបំផ្លាញរបស់លេងមិនចេះឈប់ ទម្លាប់បែបនេះ ក៏មានឪពុកម្ដាយមួយចំនួន មានអារម្មណ៍ខឹងសម្បារយ៉ាងខ្លាំង និងបន្ទោសកូនៗថា លេងមិនចេះថែ ចេះតែបំផ្លាញ ជួនកាលគាត់វាយកូនថែមទៀតផង។

តែយ៉ាងណាមិញ ផ្ទុយពីការស្ដីបន្ទោស និងវាយតប់ ជេរប្រទិចដាក់កូន អ្នកគួរតែបង្រៀនពួកគាត់ពីរបៀបរុះរើ និងរៀបចំរបស់ដែលខូចខាតនោះឡើយដោយ ដើម្បីឱ្យគាត់ដឹងពីអ្វីដែលអាចកែច្នៃបានឡើងវិញ។ ក្មេងៗនៅតូច គឺជាវ័យមួយដែលអាចចាប់បានលឿនណាស់ ដូច្នេះ អ្វីដែលពួកគេត្រូវទទួលបាន គឺចំណេះដឹង និងទំនួលខុសត្រូវ រឿងល្អៗ សុទ្ធតែជាអ្វីដែលយើងជាឪពុកម្ដាយគួរតែបង្ហាញដល់គាត់។

ការផ្សាយពាណិជ្ជកម្ម

២. ហែកក្រដាសលេងពង្រាយពេញផ្ទះ

ជាការពិត ក្មេងៗច្រើនណាស់ ដែលមានទម្លាប់ចូលចិត្តលេងក្រដាស និងហែកក្រដាសចោលពង្រាយពេញផ្ទះ ធ្វើឱ្យមើលទៅរញ៉េរញ៉ៃខ្លាំង ដូច្នេះម្ដាយមួយចំនួន គាត់មានអារម្មណ៍ថា ហត់នឿយនឹងបោសម្អាតរៀបចំ គាត់តែងតែបន្ទោសកូនៗយ៉ាងខ្លាំង។

ការផ្សាយពាណិជ្ជកម្ម

តែយ៉ាងណាមិញ ទម្លាប់ហែកក្រដាសបែបនេះ គឺបង្ហាញពីការធ្វើចលនាដៃបានល្អ។ យោងតាមអ្នកចិត្តសាស្រ្ត ដៃគឺជាខួរក្បាលទីពីររបស់កុមារ។ ក្មេងៗរើដៃរបស់ពួកគេក៏មានន័យដូចគ្នាជាមួយនឹងការគិតដែរ។ ប្រសិនបើអ្នកមិនអនុញ្ញាតឱ្យកូនរបស់អ្នកសកម្មទេ នោះមានន័យថាអ្នកកំពុងបញ្ឈប់គាត់ពីការគិតហើយ។

238842904_390270505801793_3017411224897429495_n

ការផ្សាយពាណិជ្ជកម្ម

៣. និយាយច្រើន

មែនហើយ ធម្មជាតិក្មេង គឺចូលចិត្តនិយាយច្រើន សូម្បីតែកាលពីយើងនៅតូច ក៏ចូលចិត្តនិយាយសួរនាំច្រើនដែរ រីឯកូនៗរបស់យើងក៏ដូចគ្នា។ សូមកុំធុញទ្រាន់ ឬបន្ទោសកូន នៅពេលដែលពួកគាត់និយាយ ឬសួរនាំច្រើន។ ក្មេងដែលចូលចិត្តនិយាយ និងសួរនាំច្រើន បង្ហាញថា ពួកគេកំពុងតែរៀនគិត និងអភិវឌ្ឍន៍លើសមត្ថភាពភាសារបស់ពួកគាត់។

ការផ្សាយពាណិជ្ជកម្ម

ដូច្នេះហើយ ជំនួសឱ្យការធុញទ្រាន់ និងស្ដីបន្ទោសទៅលើពួកគាត់ ក្នុងនាមជាឪពុកម្ដាយ អ្នកគួរតែធ្វើជាអ្នកស្ដាប់ដ៏ល្អ ហើយក៏ណែនាំពួកគាត់ឱ្យចេះនិយាយ និងយល់ពីអ្វីដែលល្អៗ និងមានប្រយោជន៍ពីមាត់របស់ពួកគាត់ កុំបញ្ឈប់រាល់សម្ដី ឬអ្វីដែលពួកគាត់និយាយ តែត្រូវណែនាំ ពន្យល់ចំពោះពាក្យសម្ដីដែលគាត់បាននិយាយចេញមក ថាពាក្យណាល្អ ពាក្យណាមិនល្អ​នេះទើបជាការប្រសើរ។

234355250_388558859306291_4186845184878933149_n

៤. ក្មេងចូលចិត្តសួរច្រើន

ក្មេងដែលចូលចិត្តនិយាយច្រើន ក៏ចូលចិត្តសួរច្រើនផងដែរ ដូច្នេះ​ការឆ្ងល់បង្កើតឱ្យមានជាសំណួរ សួរកាន់តែច្រើន ទទួលបានចម្លើយ និងការយល់ដឹងក៏កាន់តែច្រើនតាមហ្នឹងដែរ ដូច្នេះ កុំធុញទ្រាន់នឹងសំណួរដែលកូនៗរបស់អ្នកចោទសួរ ។

នៅពេលដែលក្មេងៗគាត់ចោទជាសំណួរ វាបង្ហាញថា ពួកគាត់កំពុងតែឆ្ងល់ ហើយក៏ចង់ដឹងពីចម្លើយកាន់តែច្បាស់ នេះក៏មានន័យថា គាត់ចង់ដឹង ចង់ចេះ និងចង់បានហេតុផលដែលល្អ និងត្រឹមត្រូវពិតប្រាកដ ដូច្នេះ អ្នកគួរតែបង្ហាត់ បង្រៀនឱ្យគាត់បានយល់ពីការពិត នជជាសមត្ថភាពរុករកដ៏ខ្លាំងរបស់ក្មេងៗ៕

ប្រភព ៖ Phunutoday / Knongsrok

ការផ្សាយពាណិជ្ជកម្ម