
ជីវិត! មិនថាស្ថិតក្នុងស្ថានភាពបែបណា ត្រូវចងចាំមេរៀនទាំង៤ប្រការនេះទុក កុំភ្លេចឱ្យសោះ
ជីវិតមនុស្សមាន ៤ ប្រការដែលត្រូវចងចាំទុកគឺ ពេលមានទុក្ខមិនត្រូវរអ៊ូរទាំ ពេលសប្បាយកុំអួតអាងភ្លេចខ្លួន ជួបបញ្ហាកុំអាលភ័យស្លន់ស្លោ ពេលជោគជ័យកុំងប់ងល់ខ្វាក់ភ្នែក តើអ្នកអាចធ្វើបានដែរទេ? ចិត្តសប្បុរស គំនិត ប្រាជ្ញា និងភាពចាស់ទុំរបស់មនុស្សត្រូវបានឆ្លុះបញ្ចាំងនៅក្នុងគ្រប់លម្អិតនៃជីវិត។ ពេលវេលានឹងហ្វឹកហាត់ទាំងអស់។ អ្នកប្រហែលជាមិនជោគជ័យ ប៉ុន្តែអ្នកមិនអាចបរាជ័យក្នុងការរីកចម្រើនបានទេ។ ១. ពេលមានទុក្ខមិនត្រូវរអ៊ូរទាំឡើយ មានសុភាសិតមួយឃ្លាបានននិយាថា “របួសជាអំណោយដ៏ល្អបំផុត ដែលជីវិតបានផ្តល់ឱ្យអ្នក”។ មនុស្សគ្រប់រូបកើតមក ទម្រាំតែធំធាត់ ដឹងក្ដីនៅក្នុងលោកនេះ សុទ្ធតែត្រូវឆ្លងកាត់ការលំបាក និងការឈឺចាប់។ ជំនួសឱ្យការរអ៊ូរទាំគ្រប់រឿង វាជាការប្រសើរក្នុងការរក្សាវានៅក្នុងចិត្តរបស់អ្នក ហើយប្រើកម្លាំងរបស់អ្នកដើម្បីបញ្ជាក់ និងដោះស្រាយវាបន្តិចម្ដងៗ។ ការរងទុក្ខ តែមិននិយាយ មិនរអ៊ូរទាំ…











