
២០រូបភាព នៃរឿងខ្លីមួយ បានបង្ហាញយ៉ាងច្បាស់ថា ការងប់ងល់និងទូរស័ព្ទ ពិតជាធ្វើឲ្យស្នេហាបាត់បង់បានយ៉ាងងាយ!
បុរសម្នាក់គាត់បានងប់ងល់និងទូរស័ព្ទរបស់គាត់ណាស់ គាត់តែងតែលេងហ្គេមជារៀងរាល់ថ្ងៃ សូម្បីតែទៅធ្វើការក៏គាត់ឲ្យប្រពន្ធរបស់គាត់ជាអ្នកបើកឡានដែរ ដោយសារគាត់កំពុងជាប់លេងហ្គេម។ ដំបូងឡើយប្រពន្ធរបស់គាត់ហាក់ដូចជាមិនសូវជាចាប់អារម្មណ៍នោះទេ មើលតែក្នុងរូបទៅដឹងហើយ គ្រាន់តែក្រោកពីគេងភ្លាមកាន់ទូរស័ព្ទលេងភ្លាម មិនទាន់ចូលងូតទឹកទៅធ្វើការទៀត។ ឯប្រពន្ធរបស់គាត់រៀបចំហើយបាត់ទៅហើយ។ ពេលបើកឡានទៅធ្វើការគាត់ឲ្យប្រពន្ធរបស់គាត់ជាអ្នកបើឡាន ព្រោះគាត់អាចឆ្លៀតលេងហ្គេមបានពីរបីហ្ស័រដែរ ទំរាំដល់កន្លែងធ្វើការ។ សូម្បីតែក្នុងម៉ោងការងារក៏គាត់នៅតែលេងទូរស័ព្ទទៀត ធ្វើឲ្យមេរបស់គាត់មានការខឹងសម្បារយ៉ាងខ្លាំង។ នៅថ្ងៃមួយគាត់ទាំងពីបានមកញ៉ាំអាហារនៅខាងក្រៅជាមួយគ្នា តែគាត់ជាប្តីមិនបានញ៉ាំទេព្រោះតែគាត់កំពុងព្យាយាមលេងហ្គេមដើម្បីយកឈ្នះ។ ល្អណាស់គាត់បានឈ្នះដូចបំណងមែន។ ការព្យាយាមររបស់គាត់ពិតជាឈ្នះហ្គេមពិតមែន គាត់សប្បាយចិត្តខ្លាំងណាស់។ ប៉ុន្តែនៅពេលដែលគាត់ងាកទៅរកប្រពន្ធរបស់គាត់ ស្រាប់តែមិនឃើញប្រពន្ធរបស់គាត់។ តាមពិតប្រពន្ធរបស់គាត់មិនបានទៅណាទេ គាត់បានធ្វើឲ្យភ្ញៀវដទៃទៀតភ្ញាក់ផ្អើល គាត់បានរត់ចេញមកក្រៅ គាត់បានយំហើយស្រែកហៅឈ្មោះប្រពន្ធរបស់គាត់ ទីបំផុតគាត់គិតត្រឹមត្រូវហើយ គាត់បានបិទទូរស័ព្ទរបស់គាត់ចោល។ បន្ទាប់មកគាត់ស្រាប់តែឃើញដៃប្រពន្ធរបស់គាត់ ហើយគាត់បានស្រវ៉ាចាប់យ៉ាងលឿន។ គាត់សប្បាយចិត្តយ៉ាងខ្លាំង ហើយបាននិយាយថា “សូមកុំទៅណាចោលបងណាអូនសម្លាញ់”។…











