បុរសម្នាក់គាត់បានងប់ងល់និងទូរស័ព្ទរបស់គាត់ណាស់ គាត់តែងតែលេងហ្គេមជារៀងរាល់ថ្ងៃ សូម្បីតែទៅធ្វើការក៏គាត់ឲ្យប្រពន្ធរបស់គាត់ជាអ្នកបើកឡានដែរ ដោយសារគាត់កំពុងជាប់លេងហ្គេម។
ដំបូងឡើយប្រពន្ធរបស់គាត់ហាក់ដូចជាមិនសូវជាចាប់អារម្មណ៍នោះទេ

មើលតែក្នុងរូបទៅដឹងហើយ គ្រាន់តែក្រោកពីគេងភ្លាមកាន់ទូរស័ព្ទលេងភ្លាម មិនទាន់ចូលងូតទឹកទៅធ្វើការទៀត។ ឯប្រពន្ធរបស់គាត់រៀបចំហើយបាត់ទៅហើយ។

ពេលបើកឡានទៅធ្វើការគាត់ឲ្យប្រពន្ធរបស់គាត់ជាអ្នកបើឡាន ព្រោះគាត់អាចឆ្លៀតលេងហ្គេមបានពីរបីហ្ស័រដែរ ទំរាំដល់កន្លែងធ្វើការ។

សូម្បីតែក្នុងម៉ោងការងារក៏គាត់នៅតែលេងទូរស័ព្ទទៀត ធ្វើឲ្យមេរបស់គាត់មានការខឹងសម្បារយ៉ាងខ្លាំង។

នៅថ្ងៃមួយគាត់ទាំងពីបានមកញ៉ាំអាហារនៅខាងក្រៅជាមួយគ្នា

តែគាត់ជាប្តីមិនបានញ៉ាំទេព្រោះតែគាត់កំពុងព្យាយាមលេងហ្គេមដើម្បីយកឈ្នះ។

ល្អណាស់គាត់បានឈ្នះដូចបំណងមែន។

ការព្យាយាមររបស់គាត់ពិតជាឈ្នះហ្គេមពិតមែន គាត់សប្បាយចិត្តខ្លាំងណាស់។

ប៉ុន្តែនៅពេលដែលគាត់ងាកទៅរកប្រពន្ធរបស់គាត់ ស្រាប់តែមិនឃើញប្រពន្ធរបស់គាត់។

តាមពិតប្រពន្ធរបស់គាត់មិនបានទៅណាទេ គាត់បានធ្វើឲ្យភ្ញៀវដទៃទៀតភ្ញាក់ផ្អើល

គាត់បានរត់ចេញមកក្រៅ

គាត់បានយំហើយស្រែកហៅឈ្មោះប្រពន្ធរបស់គាត់

ទីបំផុតគាត់គិតត្រឹមត្រូវហើយ គាត់បានបិទទូរស័ព្ទរបស់គាត់ចោល។

បន្ទាប់មកគាត់ស្រាប់តែឃើញដៃប្រពន្ធរបស់គាត់ ហើយគាត់បានស្រវ៉ាចាប់យ៉ាងលឿន។

គាត់សប្បាយចិត្តយ៉ាងខ្លាំង ហើយបាននិយាយថា “សូមកុំទៅណាចោលបងណាអូនសម្លាញ់”។

បន្ទាប់ពីគាត់និយាយហើយទឹកភ្នែករបស់គាត់ក៏ស្រក់មក ហើយប្រពន្ធរបស់គាត់សប្បាយចិត្តខ្លាំងណាស់។

ពួកគេទាំងពីរក៏បានដើរចូលទៅក្នុងហាងអាហារវិញ។

ហើយប្រពន្ធរបស់គាត់ក៏បន្តញ៉ាំមី

ចំណែកគាត់ដែលជាប្តីមានអារម្មណ៍កក់ក្តៅឡើងវិញ នៅពេលឃើញប្រពន្ធរបស់គាត់ញ៉ាំមីដោយទឹកមុខគួរឱ្យស្រឡាញ់។

ជាចុងក្រោយអ្នកត្រូវតែប្រាប់ខ្លួនឯងថា តើទូរស័ព្ទនិងដៃគូរបស់អ្នកមួយណាសំខាន់ជាង? Disconnect to Reconnect

Credit photo: Tum Ulit

