ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Untitled 1
ប្លែកៗ

១៨ សន្លឹកបង្ហាញពីមនុស្សដែលប៉ិនប្រសព្វក្នុងការច្នៃប្រឌិតហើយធ្វើឱ្យយើងក្ដៀនយោលបល់

សម្លៀកបំពាក់ផេកឃីឬវីរភីសដែលមើលទៅគួរឱ្យស្ញប់ស្ញែងនឹងមិនត្រូវបានបង្ហាញនៅក្នុងសារមន្ទីរទេប៉ុន្តែវាមិនមានន័យថាវាមិនមានតម្លៃនោះទេ។ ការច្នៃប្រឌិតរបស់មនុស្សអាចក្លាយជារឿងអស្ចារ្យហើយវាក៏ធ្វើឱ្យយើងមានអារម្មណ៍ល្អផងដែរ។ រីករាយជាមួយរូបភាពទាំងនេះ! ១ ២ ៣ ៤ ៥ ៦ ៧ ៨ ៩ ១០ ១១ ១២ ១៣ ១៤ ១៥ ១៦ ១៧ ១៨ ប្រែសម្រួលដោយ៖ Kalib9 ប្រភព៖ BrightSide

Untitled 1
សម្រង់

២៨រូបភាព ដ៏សង្វេគបំផុត នៃថ្ងៃដង្ហែរអដ្ឋិធាតុ ឯកឧត្តមសាស្រ្តចារ្យវេជ្ជបណ្ឌិត Beat Richner ឃើញហើយទប់ទឹកភ្នែកមិនបាន​!

អដ្ឋិធាតុឯកឧត្តមសាស្ត្រាចារ្យវេជ្ជបណ្ឌិត Beat Richner ត្រូវបានដង្ហែ​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបហើយ នៅព្រឹកថ្ងៃទី៥ខែធ្នូឆ្នាំ២០១៨នេះ បន្ទាប់​មកដង្ហែរឆ្ពោះទៅកាន់មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ដើម្បីយកមកតម្កល់នៅចេតិយនៅមុខមន្ទីរពេទ្យគន្ធបុប្ផាសៀមរាបដើម្បី​តម្កល់​ទុកអោយឲ្យពលរដ្ឋខ្មែរអាចគោរពវិញ្ញាណក្ខន្ធ័របស់ឯកឧត្តម។ សូម​វិញ្ញាណក្ខន្ធ​របស់​ឯកឧត្ដម​ បានទៅ​កាន់​សុគតិភព​កុំ​បី​ឃ្លៀងឃ្លាត​ឡើយ។

Untitled 1
សម្រង់

១១វិធី យ៉ាងសាមញ្ញបំផុត ដែលកៅស៊ូកង អាចធ្វើឱ្យជីវិតរបស់អ្នក កាន់តែងាយស្រួលបំផុត!

ប្រៃសណីយ៍ដំបូងត្រូវបានបង្កើតឡើងនៅប្រទេសអង់គ្លេស ចំពោះសេវាកម្មប្រៃសណីយ៍នៅសហរដ្ឋអាមេរិកត្រូវបានគេចាត់ទុកថាជាមានអ្នកប្រើប្រាស់ដ៏ច្រើនបំផុត។ អ្នកផ្ញើសំបុត្រប្រើកៅស៊ូជារៀងរាល់ថ្ងៃនៅពេលដែលពួកគេតម្រៀបសំបុត្រឬប្រគល់កាសែតទៅតាមផ្ទះ។ នោះហើយជាមូលហេតុដែលអ្នកប្រហែលជាមានកៅស៊ូមួយចំនួនដែលដាក់នៅក្នុងផ្ទះរបស់អ្នកហើយអ្នកអាចប្រើកៅស៊ូជាជំនួសក្នុងការប្រើប្រាស់អ្វីមួយបាន។ នៅក្នុងអត្ថបទនេះយើងនឹងបង្ហាញពីវិធីមួយគួរឱ្យភ្ញាក់ផ្អើលនៃការប្រើប្រាស់កៅស៊ូជាជំនួយដ៏សាមញ្ញក្នុងជីវភាពរបស់អ្នក។ 1.ប្រើកៅស៊ូចងធ្វើជាខ្សែគំរបកាមេរ៉ា នេះគឺជាគំនិតមួយដ៏សាមញ្ញបំផុតដើម្បីជួយឲ្យគំរបកាមេរ៉ារបស់មិនបាត់ដោយយថាហេតុណាមួយ។   View this post on Instagram   A post shared by PSC (@machopechu) on Sep 7, 2017 at 9:34pm PDT   2. ងាយក្នុងការបើកទំព័រអានសៀវភៅ វីធីនេះគឺពិតជាងាយស្រួលណាស់ ដោយការបើកពីទំព័រមួយទៅទំព័រមួយដោយមិនមានជាន់ទំព័រឡើយ។…

Untitled 1
សុខភាព

៩ ចំណុច ដែលអ្នកអាចធ្វើបាន ដើម្បីជួយកូនរបស់អ្នក បញ្ឈប់ការដេកនោមដាក់ខោ!

ការគេងនោមដាក់លើគ្រែនៅតែជារឿងធម្មតាដែលកើតលើក្មេងមានអាយុចន្លោះពី 4 ទៅ 7 ឆ្នាំ។ កុមារប្រហែល 15% នៅអាយុនេះការនោមដាក់គ្រែយ៉ាងហោចណាស់ពីរដង ក្នុងមួយសប្តាហ៍។ ដូច្នេះប្រសិនបើវានៅតែកើតមានឡើងចំពោះកូនរបស់អ្នកសូមចាំថាវាជារឿងធម្មតាហើយមានរឿងមួយចំនួនដែលអ្នកអាចធ្វើបានដើម្បីព្យាយាមបង្ការវានៅពេលអនាគត។ ដូច្នេះហើយក្រុមការងារយើងបានដកស្រង់នូវចំនុច ទាំង ៩ ដែលមានប្រយោជន៍ក្នុងការជួយក្នុងករណីនេះដើម្បីជួយឱ្យកូនរបស់អ្នកឈប់ដេកនោមដាក់គ្រែ។ 1. បន្ថយចំនួនភេសជ្ជៈមុនពេលគេង ដើម្បីបងា្ករផ្លោកនោមរបស់កុមារមិនឱ្យហួសកម្រិតពេលល្ងាចវាជាការសំខាន់ក្នុងការគ្រប់គ្រងបរិមាណសារធាតុរាវដែលពួកគេផឹកនៅពេលព្រឹកនិងមុនពេលចូលគេង។ ទុកឱ្យមានសារធាតុរាវគ្រប់គ្រាន់នៅពេលព្រឹកនិងអំឡុងពេលអាហារថ្ងៃត្រង់បន្ទាប់មកបន្ថយបរិមាណនេះបន្តិចម្តង ៗ នៅពេលដែលថ្ងៃចាប់ផ្តើមងងឹត។ ដូចគ្នានេះផងដែរវាជាការសំខាន់ណាស់សម្រាប់កុមារឱ្យទៅបង្គន់ជារៀងរាល់យប់មុនពេលគេង។ ធ្វើឲ្យវាក្លាយជាផ្នែកមួយនៃទម្លាប់ពេលល្ងាចរបស់ពួកគេ។ 2. ជៀសវាងអាហារមួយចំនួនដែលអាចធ្វើឱ្យកុមារឆាប់នោម មានប្រភេទអាហារមួយចំនួនដែលអាចធ្វើឱ្យរលាកប្លោកនោមក្នុងកុមារតូចដែលបង្កឱ្យមានគ្រោះថ្នាក់នៅពេលពួកគេដេកដោយសារតែពួកគេមិនមានការគ្រប់គ្រងប្លោកនោមគ្រប់គ្រាន់។ ចៀសវាងអាហារដែលមានជាតិអាសុីតពេកដូចជាទឹកផ្លែឈើដែលមានជាតិ lemon, ទឹកក្រូច, ម្នាស់, ផ្លែប៉ោមឬ cranberry ។…

Untitled 1
ប្លែកៗ

មិនគួរឲ្យជឿ! សត្វផេនឃ្វីនមួយក្បាល ហែលទឹក 5000 ម៉ាយ ជារៀងរាល់ឆ្នាំ ដើម្បីជួបជុំជាមួយបុរសម្នាក់ដែលបានសង្គ្រោះជីវិតរបស់វា!

ក្នុងឆ្នាំ 2011 លោក Joao Pereira de Souza អាយុ 73 ឆ្នាំបានឃើញសត្វភេនឃ្វីនដែលជិតនឹងស្លាប់នៅលើឆ្នេរខ្សាច់។ គាត់បានយកសត្វភេនឃ្វីនយ៉ាងលឿនទៅផ្ទះរបស់គាត់ហើយថែទាំវាឱ្យមានសុខភាពល្អឡើង។ ប៉ុន្តែគាត់មិនដែលគិតថាទង្វើរបស់គាត់នឹងបានធ្វើឲ្យគាត់មានទំនាក់ទំនងជាមួយសត្វភេនឃ្វីននោះទេ។ នៅពេលដែលគាត់បានរកឃើញសត្វភេនឃ្វីនកំពុងស្ថិតនៅជិតនឹងសេចក្ដីស្លាប់ហើយស្រេកឃ្លាននៅពេលដែលវាដេកលើផ្ទាំងថ្ម។ សត្វផេនឃ្វីនកំសត់នេះក៏ត្រូវបានគ្របដណ្តប់ដោយប្រេងខ្មៅផងដែរ។ វាត្រូវចំណាយពេលមួយសប្តាហ៍ដើម្បីលាងសម្អាតប្រេងដែលនៅពីក្រោមស្លាបរបស់សត្វភេនឃ្វីន។ បន្ទាប់ពីសត្វនេះបានដឹងខ្លួនឡើងវិញសុខភាពរបស់វាក៏បានដូចដើមឡើងវិញ បុរសចាស់នេះបានយកវាទៅកាន់សមុទ្រវិញដើម្បីឲ្យវាត្រឡប់ទៅផ្ទះរបស់វាវិញ។ ទោះជាយ៉ាងណាក៏ដោយសត្វផេនឃ្វីនបានត្រលប់មកឆ្នេរសមុទ្រវិញនៅឆ្នាំក្រោយដែលភ្លាមៗគាត់បានស្គាល់លោក Joao និងបានត្រឡប់ទៅផ្ទះវិញជាមួយគាត់។ តាំងពីពេលនោះមកសត្វភេនឃ្វីនតែងតែត្រលប់មកវិញរាល់ឆ្នាំហើយហែលទឹករហូតដល់ 5000 ម៉ាយដើម្បីជួបអ្នកសង្គ្រោះរបស់វា។ សត្វផេនឃ្វីន Magellanic អាមេរិចខាងត្បូងដែលត្រូវបានលោក Joao ដាក់ឈ្មោះថា Dindim វាចំណាយពេលប្រាំបីខែជាមួយលោក Joao មុនពេលត្រលប់ទៅតំបន់ឆ្នេរនៃប្រទេសអាហ្សង់ទីននិងឈីលីសម្រាប់រដូវបង្កាត់ពូជ។…

Untitled 1
ប្លែកៗ

បេក្ខនារីបវរកញ្ញាពិភពលោករបស់ជប៉ុន គឺជាពូជពង្សរបស់នាគសាំមូរ៉ៃ នាឆ្នាំ 1600

Kanako Date អ្នកតំណាងរបស់ប្រទេសជប៉ុនសម្រាប់ការប្រឡងបវរកញ្ញាពិភពលោកគឺទំនងជាកូនចៅក្នុងវង្សត្រកូលផ្ទាល់ម្នាក់របស់ម្ចាស់សាំម៉ារ៉ៃដែលគ្រប់គ្រងលើផ្នែកមួយនៃប្រទេសជប៉ុនក្នុងអំឡុងពេលសតវត្សទី 17 ។ យោងទៅតាម SoraNews24 ម្ចាស់សាមូរ៉ៃ Date Masamune បានគ្រប់គ្រងលើអ្វីដែលគេស្គាល់សព្វថ្ងៃនេះថាជាទីក្រុង Sendai ក្នុងខេត្ត Miyagi ។ នាងទទួលបានរហស្សនាមថា “One-Eyed Dragon” បន្ទាប់ពីនាងបានបាត់បង់ភ្នែករបស់នាងមួយចំហៀងដោយសារជំងឺអុតស្វាយ។ កើតនៅចុងសតវត្សទី 16 Masamune ត្រូវបានគេចាត់ទុកថាជាអ្នកយុទ្ធសាស្ត្រឆ្នើមម្នាក់ក្នុងអំឡុងពេលនៃរជ្ជកាលរបស់គាត់ដែលបានចាប់ផ្តើមនៅឆ្នាំ 1600 រហូតដល់គាត់បានស្លាប់នៅឆ្នាំ 1636 ។ គាត់ត្រូវបានគេទទួលស្គាល់ផងដែរសម្រាប់ឆុតសាំម៉ូរ៉ៃរបស់គាត់។ នៅខណៈនោះ Kanako មិនស្ថិតនៅឆ្ងាយពីវង្សត្រកូលសាមូរ៉ៃដែលមានឋានៈខ្ពស់របស់ខ្លួនទេបើទោះជាមានមនុស្ស 21 ជំនាន់នៅឆ្ងាយក៏ដោយ។…

Untitled 1
ប្លែកៗ

១១ តំបន់ទេសចរណ៍ ដែលមានគ្រោះថ្នាក់បំផុត នៅលើពិភពលោក

កន្លែងទាំងអស់នេះស្ថិតក្នុងចំណោមកន្លែងធ្វើដំណើរដែលមានទេសភាពដ៏ស្រស់ស្អាត និងគួរឱ្យចងចាំបំផុតនៅលើពិភពលោក – ហើយក៏ជាកន្លែងដែលគ្រោះថ្នាក់បំផុតផងដែរ។ ពីអាគា ជាភ្នំ ជាកោះដែលពោរពេញដោយគ្រោះថ្នាក់ ទាំង 11 គោលដៅដ៏គ្រោះថ្នាក់នេះតើអាចជាកន្លែងទេសចរណ៍របស់អ្នកដែលឬទេទេ? យើងបានរៀបចំបញ្ជីដ៏គួរឱ្យរំភើបនិងគ្រោះថ្នាក់បំផុតនៅលើពិភពលោក។ ប្រសិនបើអ្នកចង់ឱ្យថ្ងៃឈប់សម្រាករបស់អ្នក ក្លាយជាថ្ងៃផ្សងព្រេង នោះទាំង១១ កន្លែងគ្រោះថ្នាក់នេះគឺអាចនឹងសាកសមសម្រាប់អ្នក។ តោះទៅទស្សនាទាំងអស់គ្នា! 1.​ ភ្នំវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កំពូលភ្នំវ៉ាស៊ីនតោនទទួលបានកំណត់ត្រាពិភពលោកដែលមានខ្យល់បក់លឿនបំផុតនៅលើផែនដី។ ល្បឿនដែលបានកត់ត្រាខ្ពស់ជាងគេគឺ 203 ម៉ាយក្នុងមួយម៉ោង (327 គីឡូម៉ែត្រ / ម៉ោង) ។ ប៉ុន្តែខ្យល់បក់ខ្លាំងមិនមែនជាកង្វល់តែមួយគត់នៅក្នុងតំបន់នេះទេ សីតុណ្ហភាពត្រជាក់ដែលអាចធ្លាក់ចុះដល់កម្រិតទាបបំផុតត្រឹម -40 អង្សារនិងការធ្លាក់ព្រិលយ៉ាងខ្លាំងធ្វើឱ្យភ្នំវ៉ាស៊ីនតោនជាកន្លែងគ្រោះថ្នាក់បំផុត។…

Untitled 1
សេដ្ឋកិច្ច

២២ រូបភាពបង្ហាញពីដំណាក់កាល នៃការរីកលូតលាស់របស់ទារកក្នុងផ្ទៃ តាំងពីកកើតរហូតដល់គ្រប់ខែ!

អ្នកថតរូបជនជាតិស៊ុយអែតលោក Lennart Nilsson (ឆ្នាំ 1922 – 2017) គឺជាអ្នកវិទ្យាសាស្រ្តដែលសេចក្ដីស្រឡាញ់ក្នុងការថតរូបបាននាំគាត់ឱ្យធ្វើអ្វីដែលមិនគួរឱ្យជឿដោយប្រើប្រាស់កាំរស្មី។ ក្នុងឆ្នាំ 1965 ទស្សនាវដ្តី LIFE បានបោះពុម្ពរូបភាពគួរឱ្យភ្ញាក់ផ្អើលជាច្រើនរបស់គាត់អំពីដំណើរការនៃការលូតលាស់របស់ទារក។ រូបភាពដំបូងដែលគាត់បានថតក្នុងឆ្នាំ 1957 គឺមានពណ៌ខ្មៅនិងសនិងមិនច្បាស់លាស់ទាំងស្រុងនោះទេ។ ទោះជាយ៉ាងណាក៏ដោយគាត់បានធ្វើដូចគ្នាម្តងហើយម្តងទៀតនៅក្នុងដំណើរការនៅឆ្នាំ 1965 ហើយបានបង្កើតរូបថតដ៏អស្ចារ្យបែបនេះដែលយើងមិនអាចអត់ទ្រាំនឹងការចែករំលែករូបភាពទាំងនេះសម្រាប់ទាំងគ្នា។ អូសចុះខាងក្រោមដើម្បីពិនិត្យមើលភាពស្រស់ស្អាតនៃជីវិតដែលត្រូវបានបង្កើតឡើង! មេជីវិតឈ្មោលផ្លាស់ទីតាមបណ្ដោយបំពង់ស្បូនឆ្ពោះទៅរកស៊ុត។ ស៊ុត គ្រាដ៏សំខាន់នេះ មួយក្នុងចំណោម 200 លានមេជីវិតឈ្មោលរបស់ឪពុកជ្រាបចូលទៅក្នុងភ្នាសស៊ុត។ មេជីវិតឈ្មោលចូលក្នុងស៊ុត មួយសប្តាហ៍ក្រោយមកអំប្រ៊ីយ៉ុងបានផ្លាស់ប្តូរទៅរកស្បូនដោយអណ្តែតចុះទៅក្រោមតាមបំពង់ស្បូន។ បន្ទាប់ពីសប្តាហ៍មួយទៀតអំប្រ៊ីយ៉ុងភ្ជាប់ទៅជញ្ជាំងនៃស្បូន។ អំប្រ៊ីយ៉ុងអាយុ 22 ថ្ងៃនៃការអភិវឌ្ឍ។…

Untitled 1 40
ប្លែកៗ

នារីអាយុ 27 ឆ្នាំម្នាក់ បានក្លាយជាស្ត្រីដំបូងដែលទៅទស្សនាគ្រប់ប្រទេសទាំងអស់នៅលើផែនដី!

វាជាក្តីសុបិន្តរបស់អ្នករាល់គ្នាដែលធ្វើដំណើរជុំវិញពិភពលោកហើយទទួលបានប្រាក់ឈ្នួលថែមទៀតផង។ បន្ទាប់ពីរយៈពេលមួយឆ្នាំកន្លះនៃការរៀបចំផែនការ Cassie De Pecol អាយុ 27 ឆ្នាំមកពីខេត្ដ Connecticut បានចាប់ផ្តើមធ្វើដំណើរកំសាន្តជុំវិញពិភពលោក ហើយនាងបានក្លាយជាក្មេងស្រីដែលក្មេងជាងគេបផុតដែលបានដើរលេងជុំវិញពិភពលោកគ្រប់ប្រទេស។ ការធ្វើដំណើរនេះដែលចំណាយអស់សរុបចំនួន 111 000 ដុល្លារបានបញ្ចប់រយៈពេល 18 ខែ។ នាងស្ទើរតែធ្លាក់ផ្លូវនៅពេលនាងអស់ប្រាក់នៅពាក់កណ្តាលនៃការធ្វើដំណើរប៉ុន្តែនៅទីបញ្ចប់នាងបានមើលឃើញប្រទេសដែលមានអធិបតេយ្យភាពចំនួន 196 ហើយបានបំបែកឯតទគ្គកម្ម Guinness World Record ពីរ។ កំណត់ត្រាពីរនេះមិនថោកទេ ហើយ De Pecol ត្រូវតែមានគំនិតច្នៃប្រឌិតដើម្បីចំណាយសម្រាប់ ការធ្វើដំណើរ។ នាងបានប្រាប់ MONEY…

Untitled 1
ប្លែកៗ

៣០ រូបចម្លាក់ ដែលមិនគួរឱ្យជឿបំផុតរបស់ពិភពលោកដែលបានឆកយកអារម្មណ៍របស់អ្នកនៅពេលបានឃើញ!

រូបចម្លាក់ទាំងនេះត្រូវបានបង្កើតឡើងពីថ្ម លោហធាតុ និងឈើក្នុងទីក្រុងនិងឧទ្យានរបស់ពិភពលោកមានរូបចម្លាក់គួរឱ្យភ្ញាក់ផ្អើលជាច្រើននៅតាមបណ្តាប្រទេសនានា។ ពួកវាមានភាពមមាញឹកខ្លាំងហើយតំណាងឱ្យសិល្បៈរបស់មនុស្ស។ រូបចម្លាក់ខ្លះមើលហើយមិនងាយយល់ពីអត្ថន័យរបស់វាទេ។ ពួកវាត្រូវបានច្នៃបង្កើតមកពីសិល្បករដែលត្រូវការបង្ហាញនូវគំនិតរបស់ពួកគេនៅពេលពួកគេពិសោធន៍ជាមួយទម្រង់និងសម្ភារៈផ្សេងៗ។ រូបចម្លាក់ជាច្រើនរាប់មិនអស់ត្រូវបានធ្វើនៅទូទាំងពិភពលោកប៉ុន្តែមានមិនច្រើនទេដែលជំរុញឱ្យមានអារម្មណ៍កោតសរសើរពីមនុស្សជាតិ។ នៅទីនេះមានរូបចម្លាក់គួរឱ្យភ្ញាក់ផ្អើលចំនួន 30 ពីទីក្រុងនានានៅជុំវិញពិភពលោកដែលបង្ហាញសមត្ថភាពនៃការច្នៃប្រឌិតរបស់ខួរក្បាលមនុស្ស។ Cap’è caxx ដោយ Yoan Capote សួនច្បារលីស្នេហានៅកោះ Jeju ប្រទេសកូរ៉េ រូបចម្លាក់ Fat Lady រូបសំណាកនៅសានហូសេ, កូស្តារីកា រូបចម្លាក់នៅលើស្ពានប៊្រុគ្លីន អាណាព្យាបាលនៃពេលវេលា, Stonehenge – ចក្រភពអង់គ្លេស សានតូដូមីងសូសាវីអូមីល្លីន – អង់តូឃីយ៉ាប្រទេសកូឡុំប៊ី ចម្លាក់អស្ចារ្យនៅក្នុងប្រទេសកូរ៉េខាងត្បូង…

Untitled 1 Recovered
ប្លែកៗ

២២ រូបភាពនៃភាពប្លែកៗ ពីជ្រុងផ្សេងៗរបស់ពិភពលោក ដែលអ្នកនឹងមិនចង់ជួបប្រទះឡើយ!

គ្មាននរណាម្នាក់នៅក្នុងពិភពលោកដែលមិនធ្លាប់ឆ្លងកាត់រឿងរ៉ាវនិងព្រឹត្តិការណ៍មិនល្អនោះទេ។ ពិតណាស់មនុស្សគ្រប់គ្នានៅលើពិភពលោកត្រូវប្រឈមមុខនឹងរឿងល្អ និងអាក្រក់។ ហើយតើអ្នកនឹងមានអារម្មណ៍យ៉ាងណាដែរនៅពេលជួបរឿងរ៉ាវទាំងនេះ? មនុស្សជាច្រើនមើលឃើញរឿងទាំងនេះនឹងហួសចិត្ត ហើយសើចមិនខាង។ ប្រសិនបើថ្ងៃណាមួយរឿងទាំងនោះនឹងអាចកើតឡើងចំពោះអ្នក… ហើយត្រូវជួបប្រទះបញ្ហាទាំងនោះជាមួយខ្លួនឯងនៅពេលណា។ ជាការពិតណាស់ហើយនេះគឺជារូបភាព​ ២២សន្លឹកដែលប្លែក អ្នកនឹងមិនចង់កើតឡើងចំពោះខ្លួនអ្នកទេ។ ប្រសិនបើអ្នកត្រៀមខ្លួនរួចរាល់ហើយទៅមើលទាំងអស់គ្នា។ 1. នៅមិននៅចង់ឈឺសាច់ហើយអាពៅ! ជិះកង់យកឈើដាក់ចូលកាំកង់ (ព្រូស…………….) 2. លេងសើចទេដឹង………… 3. តាមពិតគាត់គ្រាន់គ្រាន់តែចងខ្សែស្បែកជើង! តែសង្សារគាត់យល់ច្រឡំថា… 4. ថ្វីត្បិតតែក្រៅបេះដូង តែវាឈឺណាស់ 5. នៅពេលដែលអ្នកភ្លេចបិទបង្អួចឡាននៅពេលរាត្រីដែលមានព្រិលធ្លាក់ 6. តែប៉ុណ្នឹងអន់ចង់ហើយ… 7. មាន់ធ្លាក់ពេញផ្លូវ 8. ចូលស្រួលតែពេលចេញវាមិនងាយស្រួលទេអានាង…

Untitled 1
សេដ្ឋកិច្ច

ប្រសិនបើអឆរិយៈវត្ថុទាំង ៧ នៃតំបន់បុរាណវិទ្យារបស់ពិភពលោក “ជួសជុលឲ្យដូចដើម” អ្នកប្រាកដជាភ្ញាក់ផ្អើល!

ទស្សនាតំបន់បេតិកភណ្ឌដ៏សំខាន់ចំនួន 7 របស់ពិភពលោកបន្ទាប់ពីការជួសជុលដូចដើមកាលពីសម័យបុរាណរឡើងវិញនៅគេហទំព័ររបស់ខ្ញុំនេះដោយប្រើកម្មវិធីជំនួយកុំព្យូទ័រ។ ដើម្បីដឹងថាតើការស្ដារឡើងវិញត្រូវបានធ្វើរួច ថាតើវានឹងមានរូបរាងយ៉ាងដូចម្តេច។ ប្រសិនបើអ្នកត្រៀមខ្លួនរួចរាល់ហើយ តោះទៅមើលទាំងអស់គ្នា។ ១.ទីក្រុងបុរាណ Parthenon នៃក្រុងអាថែន ប្រទេសក្រិក ២.វិមាន Domus Aurea ទីក្រុងរ៉ូមប្រទេសអ៊ីតាលី ៣.បន្ទាយ Fort Masada, អ៊ីស្រាអែល ៤.ប្រាសាទអង្គរវត្តនៅកម្ពុជាយើង ៥.វិមាន Maxentius ទីក្រុងរ៉ូមប្រទេសអ៊ីតាលី ៦.កន្លែងងូតទឹកបុរាណនៃបន្ទប់ទឹករ៉ូម៉ាំង, ប្រទេសអង់គ្លេស ៧.Great Kiva Ruins of Aztec Tribe, សហរដ្ឋអាមេរិក…