ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

New Copy
សង្គម

ក្រៅពីការកំដរ នៅក្បែរ តើមនុស្សស្រីត្រូវការរបស់អ្វីទៀត?

និយាយដល់ “ការកំដរ” នេះ គ្មានមនុស្សស្រីណាម្នាក់ដែលខ្លួនកំពុងមានស្នេហា មិនចង់ឱ្យមនុស្សខ្លួនស្រលាញ់នៅក្បែរនាងនោះឡើយ ហើយ “ការកំដរ” នេះ គឺជាឱសថទិព្វសម្រាប់ធ្វើឱ្យចំណងស្នេហារបស់ពួកគេកាន់តែស្អិតរមួត ប៉ុន្តែបើនិយាយឱ្យស៊ីជម្រៅជាងនេះ មនុស្សស្រីត្រូវការចាំបាច់ជាងការកំដរនេះទៀតនោះ តើជាអ្វីទៅ? ខាងក្រោមនេះនឹងធ្វើការសង្ខេបជូនប្រិយមិត្តអានកម្សាន្ត។ ១. ក្រៅពីការកំដរ នាងត្រូវការជំនួយក្នុងគ្រាដែលនាងជួបទុក្ខលំបាក គេតែងនិយាយថា « ពេលវេលាអាចពិសោធន៍ចិត្តមនុស្សបាន ហើយការលំបាកក៏អាចបង្ហាញពីមុខមាត់ពិត និងចិត្តគំនិតរបស់ខ្លួនគេដែរ »។ ស្នេហាក៏ដូចគ្នា បើគ្មានការលំបាកទេ ក៏មិនអាចបញ្ជាក់ពីចិត្តស្មោះរបស់មនុស្សពីរនាក់ដែរ ជួនកាលពេលដែលពួកគេជួបការលំបាកម្តងៗ តែមានចិត្តត្អួយត្អែរ ធុញទ្រាន់ ពិបាកចិត្ត ប៉ុន្តែកត្តាទាំងនេះហើយដែលធ្វើឱ្យពួកគេបានស្គាល់ពីចិត្តមនុស្សជុំវិញខ្លួនកាន់តែច្បាស់។ ក្រៅពីការកំដរ អ្វីដែលមនុស្សស្រីត្រូវការជាចាំបាច់នោះគឺជាស្មាដ៏កក់ក្តៅ…

Dragon 000031
សេដ្ឋកិច្ច

គុណសម្បត្ដិទាំង ១០ ដែលអ្នកអាចហៅខ្លួនឯងបានថា ជាមនុស្សពេញវ័យ និងចាស់ទុំ

នៅពេលអ្នកពេញវ័យឬឈានដល់អាយុស្របច្បាប់ វាមិនបានធ្វើឱ្យអ្នកមានភាពចាស់ទុំដោយស្វ័យប្រវត្តិទេ។ អ្នកខ្លះរីកចម្រើនខាងរាងកាយ ប៉ុន្តែខាងអារម្មណ៍របស់ពួកគេនៅតែប្រើពេលវែងឆ្ងាយដើម្បីក្លាយជាមនុស្សពេញវ័យដែលមានភាពចាស់ទុំ។ ដើម្បីឱ្យខ្លួនរបស់អ្នកក្លាយជាមនុស្សចាស់ទុំអ្នកត្រូវបង្ហាញពីចរិតលក្ខណៈមួយចំនួនដូចជាអាចរីករាយសប្បាយសម្រាប់នរណាម្នាក់ផ្សេងទៀត។ បើតាមគេហទំព័រ Bright Side បានលើកយកលក្ខណៈចាំបាច់ត្រូវយកចិត្តទុកដាក់ប្រព្រឹត្តមុនពេលអ្នកអាចហៅខ្លួនអ្នកថាជាមនុស្សពេញវ័យនិងចាស់ទុំ។ 1. មានការគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួន ជំនួសឱ្យការខឹងសម្បារងាយៗចំពោះនរណាម្នាក់ទៅលើទង្វើអ្វីដែលពួកគេបានធ្វើ មនុស្សដែលមានភាពចាស់ទុំនឹងរក្សាអារម្មណ៍ភ្លាមៗ។ ក្លាយជាមនុស្សចាស់ទុំមានន័យថាអ្នកនឹងមិនឲ្យអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកគ្របដណ្ដប់លើខ្លួនរបស់អ្នក ហើយមានប្រតិកម្មក្នុងលក្ខណៈហឹង្សាឡើយ។ 2. ទទួលខុសត្រូវចំពោះខ្លួនអ្នកនិងសកម្មភាពរបស់អ្នក © The Pursuit of Happyness / Columbia Pictures ជារៀងរាល់ថ្ងៃមនុស្សធ្វើការជ្រើសរើសហើយជម្រើសទាំងនោះមានលទ្ធផល។ នរណាម្នាក់ដែលមានភាពចាស់ទុំនឹងទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ។ អ្នកមានភាពចាស់ទុំនៅពេលអ្នកចេះថែរក្សាខ្លួនអ្នក សុភមង្គលរបស់អ្នក និងអ្វីៗដែលជាលទ្ធផលរបស់អ្នកដោយសារតែជម្រើសរបស់អ្នក។ 3. រីករាយនឹងអ្វីដែលខ្លួនឯងមាន…

Dragon 000033
ប្លែកៗ

អ្នកមានប្រជ្រុយទាំង ៥ នេះ មានសំណាងច្រើន មិនចេះខ្វះលុយចាយឡើយ

មនុស្សយើងភាគច្រើនមានប្រជ្រុយយ៉ាងតិច ១ នៅលើខ្លួន។ ពួកគេអាចដុះលូតលាស់គ្រប់ទីកន្លែង។ យ៉ាងណាមិញ ប្រសិនបើអ្នកមានប្រជ្រុយមួយ ក្នុងចំណោមទាំង៥ខាងក្រោមនេះ មានន័យថាអ្នកជាអ្នកមានស្ដុកស្ដម្ភ កុំបារម្ភខ្លាចខ្វះខាតលុយកាក់ឱ្យសោះ។ ១. ប្រជ្រុយលាក់ក្នុងរោមចិញ្ចើមខាងឆ្វេង ប្រជ្រុយនៅខាងក្នុងចិញ្ចើមត្រូវបានគេចាត់ទុកថា ជាគ្រាប់ពូជដែលលាក់នៅក្នុងស្មៅ។ ដោយសារតែលាក់ជាងប្រជ្រុយផ្សេងទៀត វាកាន់តែលូតលាស់ល្អ។ ប្រសិនបើស្ត្រីមានប្រជ្រុយនៅរោមចិញ្ចើមខាងឆ្វេង មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ខ្លួននាង អភិវឌ្ឍអាជីពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់អាជីពប្តីរបស់នាងក្រោយរៀបការទៀតផង។ អ្នក​ទាំង​នេះ​តាំង​ពី​នៅ​ក្មេង​មាន​ទេព​កោសល្យ​ខ្លាំង​ពូកែ​ មាន​ទេព​កោសល្យ​ក្នុង​ការ​ធ្វើ​យុទ្ធ​សាស្ត្រ រាសី​ឡើង​ខ្ពស់ត្រដែត។ ក្រោយ​រៀបការ​ហើយ ពរជ័យ​នេះ​នាំ​មក​ដល់​គ្រួសារ​ប្តី ដែល​អាច​ជួយ​គាត់ និង​នាំ​ទ្រព្យសម្បត្តិ​មក​ក្នុង​គ្រួសារ ។ ២. ប្រជ្រុយនៅលើចង្កា ខាង​នរវិទ្យា​ហៅ​ថា​មុខ​ទូលាយ ដែល​បង្ហាញ​ពី​ទ្រព្យសម្បត្តិរបស់​មនុស្ស​ក្នុង​វ័យ​ចាស់ ។…

Jhj
ប្លែកៗ

ចំណង​ស្នេហ៍​ប្ដី​ប្រពន្ធ​នឹង​ដាច់​ដូច​គេ​កាត់ បើ​មិន​ព្រម​ដក​របស់ ៣ នេះ​ចេញ​ពី​បន្ទប់​គេង

តាម​ក្បួន​ហុងស៊ុយ​តែងតែ​ដំណាល​តាំង​ពី​ដើម​មក​ថា ក្នុង​បន្ទប់​គេង​របស់​គូ​ស្វាមី​ភរិយា​ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នៅ​ក្បួន​ខ្នាត​មួយ​ចំនួន ជៀសវាង​ធ្វើ​ឲ្យ​ទំនាក់ទំនង​ស្នេហា​របស់​ពួក​គេ ជួប​រឿង​មិន​ល្អ និង​ងាយ​បែកបាក់​ទៅ​ថ្ងៃ​មុខ។ បើ​ចង់​រឹតបន្តឹង​ចំណង​ស្នេហ៍​គូ​ស្វាមី​ភរិយា​ឲ្យ​ជាប់​បាន​យូរ​អង្វែង អ្នក​ត្រូវ​ចាំ​ថា ហាម​ផ្តាច់​ដាក់​របស់​ ៣ ដូច​បង្ហាញ​ខាង​ក្រោម នៅ​ក្នុង​បន្ទប់​គេង៖ ៣) វត្ថុ​អនុស្សាវរីយ​សល់​ពី​គូ​ស្នេហ៍​ចាស់ មនុស្ស​ជា​ច្រើន​បន្ទាប់​ពី​បែកបាក់​គ្នា​ហើយ ក៏​បាន​រក្សា​និង​ស្ពាយ​នៅ​របស់​ដែល​ធ្លាប់​មាន​ទាក់ទង​នឹង​រឿងរ៉ាវ​អតីត មក​ជាមួយ។ យ៉ាង​ណា​តាម​ក្បួន​ហុងស៊ុយ ការ​រក្សា​ទុក​របស់​ទាំង​អស់​នេះ​ជា​រឿង​មិន​ត្រឹមត្រូវ​នោះ​ទេ។ វា​នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​អ្នក​ទាំង​ពីរ ងាយ​បែកបាក់ មាន​ភាព​មិន​ចុះ​សម្រុង ហើយ​ធ្វើ​ឲ្យ​ប្តី ឬ​ប្រពន្ធ​នៅ​តែ​មាន​អារម្មណ៍​រវើរវាយ​នឹក​ដល់​អ្នក​ចាស់ នាំ​ឲ្យ​រារាំង​សុភមង្គល​ដែល​អាច​កើត​មាន​នៅ​ពេល​បច្ចុប្បន្ន​បាន។ ដូច្នេះ​បើ​អ្នក​ចង់​រក្សា​ទុក គួរ​ទុក​ឲ្យ​ឆ្ងាយ​ពី​បន្ទប់​គេង។ ២)​ រូបថត​អ្នក​ស្លាប់ នៅ​ក្នុង​បន្ទប់​គេង គួរ​តែ​ស្វាន​ដាក់​រូបថត​គូស្នេហ៍ ឬ​រូបភាព​បែប​ធម្មជាតិ​ណា​មួយ​ដែល​ទាក់ទង​នឹង​ស្នេហា។ អ្នក​មិន​គួរ​ដាក់​រូប​ថត​បុគ្គល​ដែល​បាន​ចែកឋាន​ទៅ​ក្នុង​បន្ទប់​គេង​នោះ​ទេ…

Knongsrok Thumbnail
សម្រង់

តារាងសេដ្ឋីមានបំផុតក្នុងលោកប្រចាំឆ្នាំ ២០២៥ របស់ Forbes

តារាងថ្មីបំផុតរបស់ Forbes ដែលបង្ហាញសេដ្ឋីមានបំផុតក្នុងលោក បានបង្ហាញពីបុគ្គលដែលមានឥទ្ធិពលចំពោះសេដ្ឋកិច្ចសកល ជាមួយនឹងទ្រព្យសម្បត្តិដ៏អស្ចារ្យដែលបញ្ជាក់ពីឧស្សាហកម្មដែលពួកគេដឹកនាំ។ តោះមកមើលសេដ្ឋីទាំង ១០ ដែលបានឈានដល់កំពូលក្នុងបញ្ជីនេះ។ ១. Elon Musk – $416.1 ពាន់លានដុល្លារ អ្នកបង្កើត Tesla និង SpaceX បន្តឈរលើកំពូលតារាងជាមួយទ្រព្យសម្បត្តិ $416.1 ពាន់លានដុល្លារ។ សហគ្រាសរបស់ Musk ក្នុងឧស្សាហកម្មរថយន្តអគ្គិសនី និងការស្វែងយល់អវកាស បានធ្វើឱ្យគេក្លាយជាជនមានមានបំផុតក្នុងសតវត្សទី 21។ ២. Jeff Bezos – $233.1…

53
Inspiration

ត្បូងត្រជាក់ត្រជុំ! ជ្រើសរើសយកត្បូងមួយដែលអ្នកពេញចិត្តដើម្បីសរបង្ហាញថាអ្នកជាមនុស្សដូចម្តេច

ត្បូងទី១ ប្រសិនបើអ្នករើសយកត្បូងទី១ អ្នកគឺជាមនុស្សដែលស្ងប់ស្ងាត់តែពោរពេញទៅដោយថាមពល។ អ្នកទំនោរចង់បានសេរីភាពក្នុងជីវិតនិងចាកចេញពីភាពស្មុគស្មាញទាំងឡាយ។ អ្នកគឺជាមនុស្សដែលឱ្យតម្លៃទៅលើសេចក្តីសុខដូចនេះអ្នកហ៊ានជម្នះរាល់ឧបសគ្គដើម្បីទាញយកនូវសេចក្តីសុខសម្រាប់ខ្លួនឯងនិងអ្នកដ៏ទៃ។ ត្បូងទី២ ប្រសិនបើអ្នករើសយកត្បូងទី២ អ្នកគឺជាមនុស្សសុទិដ្ធិនិយមនិងតែងមើលឃើញអ្វីៗគ្រប់យ៉ាងក្នុងផ្លូវល្អ ដូចនេះអ្នកមិនងាយចុះសម្រុងជាមួយនឹងមនុស្សដែលតែងតែគិតអវិជ្ជមាននោះទេ។ អ្នកគឺមនុស្សដែលទន់ភ្លន់និងតែងយកអាសារអ្នកដ៏ទៃដោយមិនគិតអំពីសំណងឡើយ។ យ៉ាងណាមិញ អ្នកក៏គួរសង្កេតទៅលើមនុស្សបែបណាដែលអ្នកគួរជួយនិងមនុស្សបែបណាដែលអ្នកមិនគួរជួយផងដែរ។ ត្បូងទី៣ ប្រសិនបើអ្នករើសយកត្បូងទី៣ អ្នកគឺជាមនុស្សដែលស្រលាញ់សន្តិភាពនិងភាពមិនក្លែងបន្លំ។ ត្បូងនេះត្រូវបានគេយកតាមខ្លួនដើម្បីនាំសំណាង ដូចនេះប្រសិនបើអ្នកមានចំណាប់អារម្មណ៍លើវា បានន័យថាអ្នកជាមនុស្សសំណាងខ្លាំងណាស់។ យ៉ាងណាមិញ អ្នកគឺជាមនុស្សដែលឆាប់ស្មុគស្មាញនិងរងនូវបន្ទុកច្រើនណាស់ ហេតុនេះហើយអ្នកតែងចំណាយពេលក្នុងជីវិតរបស់អ្នកដើម្បីស្វែងរកសេចក្តីស្ងប់ពិតប្រាកដមួយ។ ត្បូងទី៤ ប្រសិនបើអ្នករើសយកត្បូងទី៤ អ្នកគឺជាមនុស្សដែលដឹងគុណទៅលើអ្វីៗគ្រប់យ៉ាងមិនថាមនុស្ស សត្វឬវត្ថុអ្វីមួយនោះទេ។ អ្នកតែងមើលឃើញចំណុចល្អទៅលើអ្វីៗគ្រប់យ៉ាង ហើយអ្នកតែងព្យាយាមស្វែងរកភាពឥតខ្ចោះមួយ។ យ៉ាងណាមិញ នេះគឺជាវេលាល្អមួយដែលអ្នកគួរបោះចោលទម្លាប់មិនល្អមួយចំនួនរបស់អ្នកហើយចាប់យកអ្វីដែលថ្មីនិងមានប្រយោជន៍សម្រាប់អ្នក។ ត្បូងទី៥ ប្រសិនបើអ្នករើសយកត្បូងទី៥ អ្នកគឺជាមនុស្សដែលមានមនោសញ្ចេតនាខ្លាំងណាស់។…

Cover Copy (2)
ទស្សនៈ

មុនអាយុ៤០ឆ្នាំ ស្ត្រីឆ្លាតមិនគួររំលង ៧ ចំណុចនេះ

ប្រសិនបើអ្នកស្អប់ការងាររបស់អ្នកនៅពេលនេះ អ្នកគួរតែរកវិធីដើម្បីប្តូរទៅការងារផ្សេងទៀតមុនពេលអ្នកមានអាយុ 40 ឆ្នាំ។ កាលណាយើងស្នាក់នៅក្នុងវិស័យណាមួយកាន់តែយូរ វានឹងកាន់តែពិបាកដើរចេញ។ ម្យ៉ាងទៀត បើអ្នកជាមនុស្សស្រីវិញ អ្នកត្រូវតែឆ្លាតក្នុងការធ្វើរឿងទាំង៧ចំណុចនេះអោយរួចស្រេចមុនឈានចូលដល់វ័យ៤០ឆ្នាំ៖ ១.ផ្លាស់ប្តូរការងារ៖ នៅអាយុនេះ អ្នកយល់ច្បាស់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់អ្នក ដូច្នេះអ្នកនឹងមិនធ្វើអ្វីដោយងងឹតងងុលឡើយ។ ប្រសិនបើអ្នកស្អប់ការងាររបស់អ្នកនៅពេលនេះ អ្នកគួរតែរកវិធីដើម្បីប្តូរទៅការងារផ្សេងទៀតមុនពេលអ្នកមានអាយុ 40 ឆ្នាំ។ កាលណាយើងស្នាក់នៅក្នុងវិស័យណាមួយកាន់តែយូរ វាកាន់តែពិបាកចេញ។ ប៉ុន្តែសូមចំណាំផងដែរថា អ្វីគ្រប់យ៉ាងមានផែនការច្បាស់លាស់ពីការកែលម្អជំនាញ ជម្រើសនៃការផ្លាស់ប្តូរសមរម្យសម្រាប់ស្ថានភាព និងជំនាញរបស់អ្នក ដែលជាកន្លែងដែលអ្នកឃើញខ្លួនអ្នកបង្កើនសមត្ថភាពរបស់អ្នក និងទទួលបានប្រាក់ខែសមរម្យ។ ២.មានភាពសកម្ម និងបង្ហាញទំនុកចិត្ត៖ នៅពេលយើងមានអាយុ 21 ឆ្នាំ យើងមានទំនោរមិនចង់បង្កើតមិត្តជាមួយមនុស្សអាយុរបស់យើងទេ។…

Cover Copy (2)
សង្គម

អនុវត្ត៥ចំណុចឥឡូវនេះ ដើម្បីធ្វើឱ្យគ្រួសារអ្នកកាន់តែមានសុភមង្គល

គ្រួសារដែលមានសុភមង្គលគឺខុសពីយើងបន្តិច។ ពួកគេសប្បាយចិត្តជាងដោយគ្រាន់តែពួកគេរស់នៅដោយគោលបំណង និងហ្វឹកហាត់ខ្លួនឯងជាមួយនឹងទម្លាប់វិជ្ជមាន។ ជាងនេះទៅទៀត ពួកគេ និងកូនៗរបស់ពួកគេ ផ្តល់តម្លៃជីវិតដល់ពួកគេជាខ្លាំង។ ខាងក្រោមនេះជារឿង ៥ យ៉ាងដែលគ្រួសារមានសុភមង្គលធ្វើខុសពីយើង៖ ១.គ្រួសារមានសុភមង្គល មានប្រពៃណីគ្រួសារ៖ សព្វថ្ងៃនេះហាក់ដូចជាអ្នករាល់គ្នាជាប់រវល់រឿងលុយកាក់ និងរឿងផ្សេងៗ ប៉ុន្តែគ្រួសារមានសុភមង្គលចំណាយពេលប៉ុន្មានម៉ោងក្នុងមួយសប្តាហ៍ជាមួយគ្នា។ ដូច្នេះរឿងដំបូង និងសំខាន់បំផុតដែលអ្នកត្រូវធ្វើគឺត្រូវទុកពេលសម្រាប់គ្រួសារទាំងមូលនៅជាមួយគ្នា ហើយធ្វើអ្វីមួយជាប់លាប់ជារៀងរាល់សប្តាហ៍ រៀងរាល់ខែ ក្នុងរដូវបុណ្យទាន ដើម្បីបង្កើតអនុស្សាវរីយ៍ស្រស់បំព្រង បង្កើតជាប្រពៃណីគ្រួសារ។ តាមពិតវាសាមញ្ញ និងងាយស្រួលធ្វើដូចជា ញ៉ាំអាហារពេលព្រឹកជាមួយគ្នា ព្រឹកថ្ងៃអាទិត្យ លេងហ្គេមជាមួយគ្នា យប់ថ្ងៃសុក្រ ចេញក្រៅជុំគ្នា ចុងសប្តាហ៍ ទៅលេងគ្រួសារនៅជនបទមួយខែម្តងជាដើម។ ២.គ្រួសារមានសុភមង្គលព្រោះស្រឡាញ់ការផ្តល់ឲ្យ៖…

Cover Copy (2)
សង្គម

មូលហេតុដែលអ្នកត្រូវរស់នៅដោយបន្ទាបខ្លួន ទោះបីមានទ្រព្យសម្បត្តិច្រើនក៏ដោយ

បុគ្គលដែលមានចិត្តរាបទាបមិនចូលចិត្តបង្ហាញការមិនពេញចិត្ត ក្រអឺតក្រទម ភាពអន្ទះអន្ទែង ឬ អួតខ្លួនឡើយ។ ដូច្នេះហើយ ពួកគេរស់នៅដោយមានអារម្មណ៍សប្បាយរីករាយចេញពីក្នុងព្រលឹងរបស់ពួកគេ។ ការរស់នៅដោយដាក់ខ្លួន សុភាពរាបសារ គោរពអ្នកដទៃ បើកចំហរ សេវកម្ម ការដឹងពីរបៀបបង្កើនតម្លៃខ្លួនឯង នឹងជួយអ្នកឱ្យអ្នកជោគជ័យ ទទួលបានការគោរពពីមនុស្សគ្រប់គ្នា និងត្រូវបានជួយនៅពេលអ្នកជួបការលំបាក។ មនុស្សរាបទាប គឺជាអ្នកដែលបង្ហាញលក្ខណៈដូចខាងក្រោម៖ ១.ដឹងពីរបៀបស្តាប់៖ មនុស្សរាបសារតែងតែចេះស្តាប់យោបល់អ្នកដទៃ។ ពួកគេគោរពគ្នាទៅវិញទៅមក ស្តាប់ ហេតុផល ដើម្បីផ្តល់ដំបូន្មាន និងឆ្លើយតបទៅកាន់អ្នកដទៃ។ ពួកគេទទួលយកយោបល់ដើម្បីកែលម្អខ្លួនឯង ដែលអ្នកផ្សេងសំដៅលើពួកគេ និងអនុវត្តយ៉ាងសកម្មដោយគ្មានចិត្តខឹង។ ២.ដឹងពីរបៀបជួយអ្នកដទៃ៖ មនុស្សរាបសារតែងតែចេះផ្តល់ និងជួយអ្នកដទៃដោយអស់ពីចិត្ត។ ការផ្តល់ជាមធ្យោបាយលឿនបំផុតដើម្បីភ្ជាប់មនុស្ស…

Cover Copy (2)
សង្គម

ពរជ័យ៣យ៉ាងក្នុងជីវិត បើអ្នកទទួលបានពរទាំងនោះ ជីវិតនឹងជោគជ័យ សន្តិភាព និងរីករាយ

ពរទាំងប្រាំប្រភេទនេះ រួមផ្សំគ្នាបង្កើតបានជាជីវិតដ៏ល្អឥតខ្ចោះ។ បើអ្នកមានវាទំាងអស់ ជីវិតរបស់អ្នកនឹងបានជោគជ័យ សន្តិភាព និងរីករាយ…។ ខាងក្រោមនេះជាពរជ័យ៥យ៉ាងនៃជីវិត ដែលមនុស្សជាច្រើនប្រាកដជាមិនបានដឹងច្បាស់៖ ១.សន្តិភាពគឺជាសុភមង្គល៖ សាកគិតទៅមើល តើមានមនុស្សប៉ុន្មាននាក់ក្នុងលោកដែលរងគ្រោះពីសង្គ្រាម និងភាពវឹកវរ រស់នៅដោយការតស៊ូ និងគ្រោះថ្នាក់? ដូច្នេះបើយើងអាចរស់នៅដោយសន្តិភាព នោះគឺពិតជាពរជ័យដ៏អស្ចារ្យដែលយើងទទួលបាន។ គិតទៅមើល ពិភពលោកនេះ មានមនុស្សស្លាប់ច្រើនណាស់ របួសច្រើនណាស់ ដេកពេទ្យច្រើនណាស់ ។ យើងមានសុខភាពល្អ និងរឹងមាំ តើវាមិនមែនជាពរជ័យទេឬ? ២.អវិជ្ជា ជាសេចក្តីសុខ៖ គិតទៅ ធ្លាប់មានមនុស្សជាច្រើនដែលឆ្លាតពេក ប៉ុន្តែត្រូវរងគ្រោះថ្នាក់ដោយសារភាពឆ្លាតវៃរបស់ពួកគេ ដូច្នេះពេលខ្លះពួកគេគ្រាន់តែចង់ក្លាយជាមនុស្សល្ងង់ប៉ុណ្ណោះ។ ឆ្លាតគឺពិបាក…

Cover Copy (2)
សង្គម

លក្ខណៈ៣យ៉ាងរបស់មនុស្សអកុសល គ្មានលាភសំណាង មួយជីវិតនេះពិបាកធ្វើរឿងធំណាស់

អ្វីដែលគួរឲ្យខ្លាចបំផុតក្នុងជីវិតមិនមែនពេលអ្នកដួលទេ ប៉ុន្តែពេលអ្នកបាត់បង់ឆន្ទៈក្នុងការក្រោកឡើងវិញ។ មនុស្សមានពរ ទោះបីជីវិតឥឡូវលំបាកក៏គេមិនបោះបង់ដែរ ដែលផ្ទុយពីមនុស្ស៣ប្រភេទនេះ ដែលគេហៅថាមនុស្សអកុសល ធ្វើការងារច្រើនតែមិនជោគជ័យ កុំថាឡើយរឿងធំ សូម្បីតែរឿងតូចក៏ពិបាកនឹងគេចពីកំហុសបានដែរ។ បើអ្នកមានអត្តចរិតមួយក្នុងចំណោម៣នេះ ចូរព្យាយាមកែវាចេញ ដើម្បីជៀសវាងទៅថ្ងៃក្រោយរស់នៅក្នុងអណ្តូងដែលបិទគម្រប គ្មានភាពរីកចម្រើននឹងគេ៖ ១.គ្មានសមត្ថភាព តែចូលចិត្តបង្ហាញ៖ ពាក្យចាស់ពោលថា ដើរបីគ្នា ត្រូវតែមានម្នាក់ជាគ្រូរបស់យើង។ មានន័យថា មិនថាយើងមានទេពកោសល្យយ៉ាងណាក៏ដោយ ក៏តែងតែមានមនុស្សនៅជុំវិញខ្លួនយើងដែលល្អជាង និងគួររៀនសូត្រពីគេ។ មានមនុស្សជាច្រើនដែលអសមត្ថភាព ឬ មានទេពកោសល្យពីកំណើត ប៉ុន្តែអាកប្បកិរិយារបស់ពួកគេដែលតែងតែបង្ហាញភាពមិននឹកស្មានដល់បានប្រែក្លាយពួកគេទៅជាតួកំប្លែងក្នុងក្រសែភ្នែកអ្នកដទៃ។ មនុស្សប្រភេទនេះជាធម្មតាមិនមានសមិទ្ធផលអ្វីទេ ហើយមានទ្រព្យសម្បត្តិផ្ទាល់ខ្លួនតិចតួចបំផុត។ លុះត្រាតែមនុស្សម្នាក់កែលម្អខ្លួនឯងជានិច្ច ហើយដឹងពីរបៀបរៀនពីអ្នកដទៃ ទើបគាត់រីកចម្រើន ហើយពរជ័យនៅជុំវិញគាត់កើនឡើង។…

Cover Copy (2)
ទស្សនៈ

ក្លិនក្រអូបចេញពីក្នុងខ្លួន៣ប្រភេទរបស់មនុស្សស្រី ដែលមនុស្សប្រុសចូលចិត្តខ្លាំងបំផុត

គេថាទឹកអប់មានក្លិនក្រអូបវាជាការពិត តែប្រសិនបើស្ត្រីមានចិត្តល្អ នោះនៅជុំវិញខ្លួននាងច្បាស់ជាពោរពេញទៅដោយថាមពល និងក្លិនពិដោរចេញពីអត្តចរិតដ៏ល្អមួយនេះ។ ត្បិតថាទឹកអប់មានក្លិនក្រអូបខាងក្រៅពិតមែន តែវាមិនអាចប្រៀបធៀបទៅនឹងក្លិន៣ប្រភេទដែលចេញពីក្នុងខ្លួននោះទេ ដែលវាអាចធ្វើអោយមនុស្សប្រុសងប់ងល់បំផុត៖ ១.ក្លិននៃសេចក្តីសប្បុរស៖ បើមនុស្សស្រីចង់ស្វែងរកអ្នកដែលអាចឆ្លងកាត់ជីវិតជាមួយនាង នោះដំបូងនាងត្រូវតែធ្វើជាមនុស្សល្អគ្រប់គ្រាន់សិន។ ព្រោះមនុស្សល្អតែងតែទាក់ទាញមនុស្សល្អ ស្ត្រីដែលបញ្ចេញសម្រស់ដោយចិត្តសប្បុរស នឹងតែងធ្វើឲ្យមនុស្សប្រុសល្អៗចូលទៅជិត។ មនុស្សស្រីមានចិត្តល្អពោរពេញទៅដោយមន្តស្នេហ៍ ធ្វើឲ្យមនុស្សបំភ្លេចនាងមិនបាន។ ២.ក្លិននៃភាពជាស្ត្រីអាចធ្វើឱ្យបុរសស្រឡាញ់អ្នកខ្លាំងណាស់៖ ក្នុងយុគសម័យថ្មី ភាពជាស្ត្រីនិយមបានក្លាយជានិន្នាការទំនើប។ ស្ត្រីជាច្រើនគិតថា ស្ត្រីជោគជ័យអាចកាន់ផ្ទៃមេឃទាំងមូលដោយខ្លួននាងផ្ទាល់ ដោយមិនត្រូវការនរណាម្នាក់សរសើរនាងឡើយ។ ប៉ុន្តែវាខុសស្រឡះ ព្រោះប្តីជាច្រើនត្រូវបានធានាការរស់នៅដោយប្រពន្ធរបស់ពួកគេ។ ប្រពន្ធអាចមើលថែគ្រប់យ៉ាងក្នុងគ្រួសារ តែនាងក៏ត្រូវតែមានភាពជាស្រី ចេះម្ញេកម្ញក់ទើបមនុស្សប្រុសដកចិត្តមិនរួច។ ៣.ក្លិននៃចំណេះដឹង៖ ចំណេះដឹងដែលទទួលបានពីសៀវភៅដែលបានអាននឹងត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការសន្ទនារបស់ស្ត្រី។ ស្ត្រីដែលអានច្រើននឹងបញ្ចេញក្លិននៃចំណេះដឹងយ៉ាងទូលំទូលាយ។ រូបរាងរបស់ស្ត្រីអាចទាក់ទាញបុរសជាច្រើន ប៉ុន្តែប្រសិនបើបុរសរកឃើញថាព្រលឹងរបស់ស្ត្រីគឺអាក្រក់ ពួកគេនឹងចាកចេញពីស្រ្តីទាំងនោះភ្លាម។…