
មេផ្ទះ ៩០ ភាគរយមិនដឹងទេ ថាបន្លែផ្លែឈើ ១២ ប្រភេទនេះមិនត្រូវរក្សាទុកក្នុងទូទឹកកក
ទូទឹកកកជាកន្លែងដែលមានសីតុណ្ហភាពទាប សម្រាប់ក្លាសេឬរក្សាទុករបស់ដែលចាំបាច់មួយចំនួន។ យ៉ាងណាមិនមែនសុទ្ធតែរបស់ទាំងអស់ត្រូវដាក់ក្នុងទូ នោះទេព្រោះវាធ្វើឲ្យខូចគុណភាព និងពេលខ្លះអាចបង្កផលប៉ះពាល់ដល់សុខភាពទៀតប្រសិនអ្នកយកមកទទួលទាន។ ខាងក្រោមបង្ហាញពីបន្លែផ្លែឈើ ១២ ប្រភេទដែលមិនត្រូវដាក់ក្នុងទូទឹកកក ហើយជាអ្វីដែលស្រ្តីមេផ្ទះភាគច្រើនមិនធ្លាប់បានដឹង៖ ផ្លែក្រូច នេះគឺជាផ្លែឈើដែលមានជាតិអាស៊ីតខ្ពស់ ដូច្នេះវាងាយនឹងខូចពេលដែលរក្សាទុកក្នុងកន្លែងមានសីតុណ្ហភាពទាប។ នៅពេលរក្សាទុក សំបកក្រូចវានឹងស្រអាប់ហើយប្រែពណ៌។ ផ្លែបឺរ ការទុកផ្លែបឺរនៅក្នុងទូទឹកកកយូរ វានាំឲ្យផ្លែនោះមិនងាយនឹងឡើងទុំ ដោយល្អបំផុតគឺត្រូវរក្សាទុកនៅខាងក្រៅមានសភាពត្រជាក់បែបធម្មជាតិ។ ប៉េងប៉ោះ ប៉េងប៉ោះមិនត្រូវគ្នាជាមួយសីតុណ្ហភាពត្រជាក់ខ្លាំងឡើយ ដោយការរក្សាទុកវាក្នុងទូទឹកកក នឹងនាំឲ្យវាខូចរសជាតិដើម ហើយឡើងទន់ និងលេចចេញចំណុចខ្មៅៗលើសំបក។ ឪឡឹក បើរក្សាទុកក្នុងទូទឹកកក ផ្លែឪឡឹកនឹងប្តូររសជាតិ បែបនេះល្អបំផុតគឺដាក់ក្នុងទូធម្មតា ឬត្រាំក្នុងទឹកត្រជាក់។ ផ្លែប៉ោម ទុកផ្លែប៉ោមក្នុងទូទឹកកក នឹងនាំឲ្យសាច់វាចុះថយគុណភាព…











