ថ្មីៗពីយើង

អត្ថបទថ្មីៗ

អត្ថបទថ្មីៗពី Knongsrok ដែលទើបតែចេញផ្សាយ។

Cover Sea
សង្គម

រំភើបខ្លាំង និងមិនធ្លាប់មាននៅស្រុកខ្មែរ! វីដេអូសុំរៀបការនៅក្រោមបាតសមុទ្រខ្មែរ ទាំងឈ្លក់ទឹកផងពុលរលកផង តែថ្មីប្លែកហើយទទួលបានការចាប់អារម្មណ៍ខ្លាំង (មានវីដេអូ)

ខេត្តព្រះសីហនុ៖ ថ្មីៗនេះវីដេអូសុំរៀបការមួយបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើល និងរំភើបជាខ្លាំង ព្រោះការសុំរៀបការនេះមានលក្ខណៈប្លែកខ្លាំងមិនធ្លាប់មាននៅស្រុកខ្មែរ នោះគឺកាសុំរៀបការ នៅក្រោមបាតសមុទ្រខ្មែរនៅកោះតាងមុនគេបង្អស់នៅកម្ពុជា។ យោងទៅតាមការបង្ហោះវីដេអូពីគណនីហ្វេសប៊ុកផេក Jakkho Film – ចក្ខុហ្វៀម ការសុំរៀបការនៅបាតសមុទ្រមានការលំបាកខ្លាំងមែនទែន មានទាំងឈ្លក់ទឹកផង ពុលរលកផង និងមានក្រុមការងារជាច្រើនត្រូវរ៉ាប់រងកម្មវិធីដ៏ថ្មីស្រឡាងមួយនេះ ជាពិសេសគឺក្រុមការងារជ្រមុជទឹកកម្ពុជា Khmer Dive តែម្តង។ តាមរយៈវីដេអូដែលបានរៀបរាប់ដោយភាគីខាងប្រុសដែលជាគូស្នេហ៍មានគំនិតរៀបចំកម្មវិធីនេះឡើង បានឱ្យដឹងថា ការមានគំនិតបែបនេះដោយសារតែគុស្នេហ៍របស់លោកជាមនុស្សស្រីពោរពេញទៅដោយមនោសញ្ចេតនាដូច្នេះការរៀបចំកម្មវិធីប្លែកថ្មីបែបនេះអាចឱ្យនារីជាគូស្នេហ៍រំភើបនិងចាំក្នុងចិត្តអស់មួយជិវិត ដោយការជ្រមុជទឹកនេះទៀតសោតគឺជាចំណង់ចំណូលចិត្តរបស់អ្នកទាំង២តែម្តង ថែមទាំងធ្លាប់បានសិក្សារៀនជ្រមុជទឹក២នាក់ផងដែរ។ នៅក្នុងវីដេអូឃើញថាមានការរៀបចំច្រើនមែនទែនទាំងការដេគ័រនៅបាតសមុទ្រ ការរៀបចំទីតាំងពិសេសមានផ្លាកអក្សរ Will You Marry Me? ដែលគ្រាន់តែខាងស្រីហែលទៅបាតសមុទ្រឃើញភ្លាមរំភើបភ្លែត និងយល់ព្រមតាមការសុំរៀបការតែម្តង…

Cover Num
តោះញ៉ាំ

អីយ៉ាស់ឆ្ងាញ់ប្លែក! ​នំអន្សមខ្មែរកម្ពុជាក្រោមយើង ​ស្នូលពងទាប្រៃ  សាកម្តងដឹងតែជាប់មាត់ (មានវីដេអូ)

ជាការពិតណាស់ ​ឱ្យតែដល់រដូវបុណ្យភ្ជុំម្តងៗ ប្រជាពលរដ្ឋខ្មែរតាមទីស្រុកស្រែចម្ការក្រៅពីនាំគ្នាទោធ្វើបុណ្យធ្វើទានប្រគេនចង្ហាន់ព្រះសង្ឃនៅទីវត្តអារាម ​ឱ្យតែរាល់ជិតភ្ជុំធំគេនឹងនាំគ្នាវេចអន្សមនៅតាមផ្ទះគ្រប់ៗគ្នាមិនដែលអាកខានឡើយ។ ជាក់ស្តែងនំអន្សមខ្មែរយើងមានច្រើនប្រភេទណាស់ ​ទៅតាមតំបន់ខុសៗគ្នាបន្តិចបន្តួច ​ទាំងការវេច ​ទាំងគ្រឿងផ្សំជាដើម  តែសម្រាប់អន្សមខ្មែរនៅកម្ពុជាក្រោមវិញ ​ហាក់មានភាពខុសប្លែកពីអន្សមខ្មែរកណ្តាលដាច់តែម្តងពោលគឺទាំងរូបរាង ​រសជាតិ ​និងគ្រឿងផ្សំ ឯរសជាតិពិតជាឆ្ងាញ់ប្លែកស្ទើរនឹកស្មានមិនដល់។ នំអន្សមកម្ពុជាក្រោម ​ត្រូវបានគេដឹងថាមានតែប្រជាជននៅក្នុងតំបន់កម្ពុជាក្រោម (ពេលនេះស្ថិតក្នុងប្រទេសវៀតណាម) ​តែប៉ុណ្ណោះដែលចេះវេច ​ចំពោះរូបរាងនំគឺធំខ្លាំង ​ដោយក្នុងមួយនំមានទម្ងន់ជាង ​១គីឡូឯណោះ។ ចំណែកសាច់ខាងក្នុងវិញ ​អង្ករដំណើបត្រូវលាយជាមួយស្លឹកងប់ឱ្យចេញជាពណ៌បៃតងដោយមិនលាយជាមួយកាកដូង ​ឬខ្ទិះដូងដូចនំអន្សមខ្មែរកណ្តាលឡើយ។  ឯស្នូលខាងក្នុងវិញ ​សណ្តែកបាយត្រូវបានគេកិនហើយស្ងោរឱ្យឆ្អិនជាមុនសិន ​រួចវេចជាមួយសាច់ជ្រូកបីជាន់ និងពងទាប្រៃឆ្អិនចំនួន​៣គ្រាប់ ​ធ្វើជាស្នូលកណ្តាលមួយ។ បន្ទាប់ពីបានស្នូលកណ្តាលហើយ ​ទើបគេយកស្នលនោះវេចជាមួយអង្ករអំណើប និងស្លឹកចេកជារាង ​៤ជ្រុង…

Web Cover
សុខភាព

អត្ថប្រយោជន៍ជាច្រើនយ៉ាងរបស់ទឹកឃ្មុំ នឹងជួយដល់រាងកាយរបស់អ្នក​ ប្រសិនបើអ្នកចាប់ផ្តើមញ៉ាំវារាល់ថ្ងៃ

ជារៀងរាល់ថ្ងៃយើងតែងតែព្យាយាមស្វែងរកផលិតផល រឺ អាហារណាដែលមានគុណភាពនិងជួយដល់រាងកាយរបស់យើង។ ក្នុងនោះដែលទឹកឃ្មុំក៏អាចនិយាយបានថាជាថ្នាំវេទមន្តមួយផងដែរ សម្រាប់រាងកាយរបស់យើង  ហើយវាមិនត្រឹមតែជួយដល់សុខភាពនោះទេថែមទាំងមានរសជាតិឆ្ងាញ់ទៀតផង។ ខាងក្រោមនេះគឺបង្ហាញពីសមត្ថភាពរបស់ទឹកឃ្មុំដែលមានអត្ថប្រយោជន៍ដល់រាងកាយយើង © depositphotos ទឹកឃ្មុំគឺជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដ៏ល្អមួយដែលញុំាវាជាប្រចាំនឹងសំអាតរាងកាយរបស់អ្នកនូវជាតិពុលផ្សេងៗ។ លើសពីនេះទៀតលក្ខណៈសម្បត្តិប្រឆាំងនឹងបាត់តេរីរបស់វានឹងធ្វើអោយស្ថានភាពស្បែករបស់អ្នកប្រសើរឡើង។ © depositphotos ប្រសិនបើអ្នកកំពុងគិតពីឡើងទំងន់របស់អ្នកពេទ្យណែនាំមិនអោយញុំាបង្អែមទាំងអស់ណាដែលមានជាតិស្ករ – ប៉ុន្តែមិនមែនទឹកឃ្មុំទេ។ នោះគឺដោយសារតែជាតិស្ករដែលមាននៅក្នុងទឹកឃ្មុំមានសមាសធាតុខុសពីស្ករដែលមាននៅក្នុងស្ករផ្សេងទៀត។ ទឹកឃ្មុំជួយបង្កើនការរំលាយអាហាររបស់អ្នកដែលចាំបាច់សម្រាប់ការសម្រកទម្ងន់។ © depositphotos ទឹកឃ្មុំគ្មានកូលេស្តេរ៉ុលទាល់តែសោះ។ ផ្ទុយទៅវិញសមាសធាតុផ្សំនិងវីតាមីនរបស់វាធ្វើឱ្យកម្រិតកូឡេស្តេរ៉ុលថយចុះ។ ការទទួលទានទឹកឃ្មុំរាល់ថ្ងៃមានប្រសិទ្ធិភាពជះឥទ្ធិពលទៅលើកម្រិតនៃសមាសធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងខ្លួនដែលអាចប្រឆាំងនឹងកូលេស្តេរ៉ុលលើស។ © depositphotos ការស្រាវជ្រាវបង្ហាញថាសារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងទឹកឃ្មុំអាចការពារសរសៃឈាមមិនឱ្យរួមតូច។ ការកើតឡើងការរួមតូចអាចបណ្តាលឱ្យខ្សោយបេះដូង, ការចុះខ្សោយនៃការចងចាំឬឈឺក្បាល។ ការផឹកទឹកមួយកែវជាមួយទឹកឃ្មុំពីរបីស្លាបព្រានឹងគ្រប់គ្រាន់ដើម្បីការពារបញ្ហានោះ។ © depositphotos.…

Cover Knongsrok
សង្គម

លោក ខាន់ ស៊ីអឿន តារាចម្រៀងកម្ពុជាក្រោម ចេញចម្រៀងមួយបទ ដុតស្រីៗដែលចូលចិត្តស្លៀកខ្លីទៅវត្ត (មានវីដេអូ)

ប្រិយមិត្តជាច្រើន ប្រហែលជាបានស្គាល់តារាចម្រៀងកម្ពុជាក្រោម លោក ខាន់ ស៊ីអឿន (Khanh Sioun) ម្ចាស់បទ « ស្រឡាញ់គ្នាយូរម៉េចស្ទាវ » ដែលធ្លាប់បានផ្ទុះយ៉ាងខ្លាំងនៅរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរកន្លងមក រហូតមានផលិតកម្មស្រុកខ្មែរល្បីទិញសិទ្ធមកច្រៀងឡើងវិញផងដែរ។ ហើយសម្រាប់រដូវបុណ្យភ្ជុំបិណ្ឌនេះ លោកស្រាប់តែបានចេញនូវចម្រៀងថ្មីមួយបទទៀតហើយ ដើម្បីបម្រើអារម្មណ៍ប្រិយមិត្តអ្នកគាំទ្រ មានចំណងជើងថា « សឹកសង្ឃអស់ហើយ » ដោយនៅក្នុងបទចម្រៀងមួយបទនេះ មានអត្ថន័យដុតផងអប់រំស្រីៗដែលចូលចិត្តស្លៀកខ្លីទៅវត្តផង ឱ្យបែរមកស្លៀកពាក់បែបប្រពៃណីវិញផងដែរ សូម្បីតែសាច់រឿងចម្រៀង (MV)ក៏មានភាពកំប្លុកកំប្លែង ក្នុងន័យជួយលើកតម្កើននូវប្រពៃណី និង តម្លៃនារីខ្មែរយើងទៀតផង។ គួរឱ្យដឹងផងដែរថា បទចម្រៀង « សឹកសង្ឃអស់ហើយ…

Thumnail
សង្គម

ផលិតកម្ម LD នាំយកទិដ្ឋភាពនាឆ្នាំ១៩៦០ តាមរយៈរឿង នាឡិកាដាស់វិញ្ញាណ ឬ The Clock Spirit Awakening

ភ្នំពេញ៖ ផលិតកម្មផលិតខ្សែភាពយន្តដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា LD Picture តែងផលិតនូវខ្សែភាពយន្តជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ដើម្បីផ្ដល់ជូននូវទស្សនីយភាពដ៏ល្អ សម្រាប់ប្រជាជនកម្ពុជា ប៉ុន្តែសម្រាប់ចុងឆ្នាំនេះ ផលិតកម្មធំមួយនេះ បានផលិតខ្សែភាពយន្តថ្មីសន្លាងមួយ ដែលជាការផ្ដិតយកទិដ្ឋភាពនាឆ្នាំ ១៩៦០ ទៀតផង។ រឿង នាឡិកាដាស់វិញ្ញាណ ជាភាពយន្តថ្មីមួយដែលបានផលិតរួរាល់ និងគ្រោងដាក់បញ្ចាំងនៅលើរោងភាពយន្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា នៅចុងឆ្នាំនេះ ដែលសាច់រឿងត្រូវបានរៀបចំឡើងក្នុងឆ្នាំ ១៩៦០ នាទីរួមខេត្តបាត់ដំបង ដែលតួសម្ដែងមានទាំងខ្មែរ និងជនជាតិបារាំង ជាពិសេសតួសម្ដែង លោក នូ ឧសភា ក៏តម្រូវឱ្យនិយាយជាភាសាបារាំងផងដែរ។ សាច់រឿងនេះ ជាប្រភេទសាច់រឿងបែបរន្ធត់ ដែលមានផ្សារភ្ជាប់ជាមួយ…

2
សង្គម

មនុស្សដែលស្រឡាញ់យើងពិត គេមិនខ្លាចនឹងបណ្ដើរយើងនៅទីសាធារណៈ ឬបង្ហាញឱ្យអ្នកណាដឹងនោះឡើយ

ពិបាករកបំផុតគឺ មនុស្សដែលស្មោះត្រង់ចំពោះទំនាក់ទំនងស្នេហា រឹតតែពិបាករកជាងនេះនោះគឺ មនុស្សដែលហ៊ានប្រឈមមុខនឹងគ្រប់យ៉ាងជាមួយយើង ហ៊ានបង្ហាញឱ្យអ្នកដទៃបានដឹងពីទំនាក់ទំនងរវាងយើង និងគេ ថាត្រូវជាអ្វីនឹងគ្នា។ អ្នកខ្លះស្រឡាញ់ហើយ ស្មោះហើយ តែគេនៅតែខ្លាចនឹងបង្ហាញឱ្យអ្នកដទៃបានដឹងអំពីទំនាក់ទំនង គេខ្លាចនឹងឱ្យអ្នកដទៃដឹងថាគេមានម្ចាស់ ឬមានដៃគូរួចហើយ ។ ចំណែកអ្នកខ្លះទៀត មិនហានប្រឈមមុខ កុំថាឡើយឱ្យអ្នកដទៃបានដឹង សូម្បីតែអ្នកផ្ទះទេ ក្រុមគ្រួសារគេ គេមិនហ៊ាននឹងបង្ហាញឱ្យដឹងផង ព្រោះតែពាក្យថា ខ្លាច។ ក៏មានអ្នកខ្លះទៀត មិនហ៊ានឱ្យអ្នកណាដឹងទេ ព្រោះខ្លាចមិនអាចទាក់ទងអ្នកផ្សេងទៀតបាន ខ្លាចគ្មានកង់សឺកួរ បែបហ្នឹងគេហៅថា មិនស្មោះត្រង់។ តែសម្រាប់អ្នកខ្លះទៀត គេមិនខ្លាចនឹងបង្ហាញឱ្យអ្នកដទៃដឹង នៅទីសាធារណៈនោះឡើយ ហើយក៏រឹតតែមិនចេះលាក់លៀម ចំពោះអ្នកណាដែលចង់ចូលមកជ្រៀតជ្រែកជីវិតគូរបស់គេ។…

1
សង្គម

ចង់ក្លាយជាកូនក្រមុំដ៏ស្រស់ស្អាតម្នាក់មិនពិបាកទេ តែបើចង់ក្លាយជាប្រពន្ធដែលមានក្ដីសុខសុភមង្គលនោះទើបមិនងាយ

មនុស្សស្រីទោះបីកើតមកមានរូបរាងបែបណា ក៏អាចប្រែជាស្អាតបានដែរ។ ប៉ុន្តែ បើនិយាយរឿងជីវិតគូវិញ មនុស្សស្រី មិនថារូបអាក្រក់ ឬស្អាតប៉ុនណាទេ ក៏អាចជួបទុក្ខវេទនា ផ្លូវកាយ និងចិត្ត ដ្បិតថាជ្រើសគូជីវិតខុស។ មនុស្សស្រីខ្លាចណាស់ គឺខ្លាចការជួបជីវិតគូដែលមានតែទុក្ខ រកាំរកូស ខុសបំណង តែនាងក៏ត្រូវតែមកឆ្លងកាត់នូវជីវិតគូ គ្រាន់តែថា មនុស្សស្រីខ្លះ នាងមានសំណាងបានជួបគូគ្រងដែលល្អ តែមនុស្សស្រីខ្លះទៀត គឺខុសទាំងស្រុង រៀបការហើយ ស្ទើរតែដូចរស់នៅក្នុងនរកអ៊ីចឹង។ យ៉ាងណាមិញ ចង់ក្លាយជាកូនក្រមុំដ៏ស្រស់ស្អាតម្នាក់មិនពិបាកទេ អ្វីដែលពិបាកនោះគឺ តើអាចក្លាយជាប្រពន្ធដែលមានក្ដីសុខ សុភមង្គលបានដែរទេ បន្ទាប់ពីរៀបការរួច នេះហើយដែលជាចំណងចងក្នុងចិត្តមនុស្សស្រីទាំងអស់ ដែលនាងតែងតែនឹក គិត…

Web Cover
ទស្សនៈ

វត្ថុមួយចំនួនខាងក្រោមនេះគឺជាការឆ្នៃប្រឌិតដ៏អស្ចារ្យវានិងជួយដល់ការរស់នៅរបស់អ្នកអោយមានភាពប្រសើរឡើង

ប្រសិនបើអ្នកកំពុងស្វែងរកអំណោយហើយអ្នកនៅតែមិនដឹងថាត្រូវទិញអ្វីសម្រាប់សាច់ញាតិរបស់អ្នកនៅថ្ងៃពិសេសរបស់ពួកគេ។ខាងក្រោមនេះនឹងជួយអ្នកឱ្យរកឃើញអ្វីដែលមានលក្ខណៈច្នៃប្រឌិត។ ឧទាហរណ៍ជញ្ជីងដែលអាចគណនាបានថាតើកាឡូរីប៉ុន្មានប្រភេទដែលមានក្នុងអាហាររបស់អ្នក។ 1. ពែងដែលអាចផ្លាស់ប្តូរសីតុណ្ហភាពនៃភេសជ្ជៈបាន © Ember អេលប៊ែនគឺជាពែងសេរ៉ាមិចដែលបពេញនិយមយ៉ាងខ្លាំង: អ្នកសរសេរប្លុកល្បី ៗ ជាច្រើនបានពិនិត្យមើលការបង្កើតថ្មីនេះ។ ភាពខុសគ្នាសំខាន់របស់វាពីពែងធម្មតាគឺថាវាអាចរក្សាសីតុណ្ហភាពនៃភេសជ្ជៈបានយូរ។ ដូច្នេះបើអ្នកចង់អោយកាហ្វេពេលព្រឹករបស់អ្នកត្រជាក់អ្នកក៏អាចគ្រប់គ្រងវាបានដោយប្រើកម្មវិធីស្មាតហ្វូនត្រជាក់បានផងដែរ។ 2. Nokia Fit © Issam Trabelsi / YD Nokia Fit គឺជាឧបករណ៍ដែលមិនប្រើដៃនិងមិនដាក់ត្រចៀកដែលកំពុងស្ថិតក្នុងដំណាក់កាលគិតនៅឡើយ។ សំឡេងរោទិ៍វាបានកម្ចាត់វិទ្យុសកម្មប៊្លូធូសទាំងអស់នៅជុំវិញត្រចៀករបស់អ្នកហើយទទួលយកការហៅដោយដាក់ម្រាមដៃរបស់អ្នកនៅលើត្រចៀករបស់អ្នកតែនៅពេលចាំបាច់។ ជាការពិតចិញ្ចៀននេះត្រូវបានរចនាឡើង ឲ្យ សមនឹងទំហំម្រាមដៃផ្សេងៗគ្នាដូច្នេះអ្នកណាម្នាក់ក៏អាចប្រើវាបានដែរ។ 3. បច្ចេកវិទ្យា ​Holographic  © Uni-3d /…

Web Cover
ទស្សនៈ

របស់សាមញ្ញទាំង ១០ ដែលមានលក្ខណៈពិសេស ដែលមនុស្សភាគច្រើនមិនបានដឹងពីអត្ថប្រយោជន៍របស់វាទេ

ជាធម្មតាមនុស្សភាគច្រើនតែងតែមើលរំលងនិងមិនចាប់អារម្មណ៍លើមុខងារដែលមានប្រយោជន៍មួយចំនួនដែលមាននៅលើវត្ថុដែលប្រើប្រាស់សព្វថ្ងៃ។ 1. រន្ធដែលមាននៅលើកាតាបស្ពាយរបស់អ្នក កាលពីដើមឡើយរន្ធមួយនេះមានតែនៅលើកាបូបស្ពាយរបស់អ្នកទេសចរទេ: គេធ្វើវាសម្រាប់ដាក់សម្ភារមួយចំនួនដូចជា​  ប្រើប្រាស់សម្រាប់ដាក់ឆ័ត្រ​​  ដបទឹក  ឬ ស្បែកជើងប៉ាតារបស់អ្នកផងដែរ។ល។ 2. ប្រហោងមូលនៅផ្នែកខាងក្រោយកាមេរ៉ារបស់​ iPhone © Bhubeth_Bhajanavorakul / depositphotos ប្រហោងមូលនៅផ្នែកខាងក្រោយកាមេរ៉ាគឺជាម៉ៃក្រូហ្វូនទីពីរ។ វាចាំបាច់ក្នុងការទប់ស្កាត់សំលេងរំខានខាងក្រៅនិងធ្វើឱ្យសម្លេងកាន់តែច្បាស់ក្នុងអំឡុងពេលសន្ទនារបស់អ្នក។ 3. ឈើចាក់ធ្មេញ © zachraffensperger / reddit មនុស្សជាច្រើនគិតថានេះគ្រាន់តែជាការរចនាដែលគួរឱ្យអស់សំណើចប៉ុណ្ណោះ។​ ប៉ុន្តែតាមពិតឈើចាក់ធ្មេញជប៉ុននេះបានរចនាម៉ូតផ្នែកខាងលើគឺចង់បង្ហាញថា  បើសិនផ្នែកខាងលើត្រូវបានកាត់ផ្ដាច់នោះមានន័យថាឈើនោះបានប្រើរួចហើយ។ 4.  សញ្ញាបន្ទាត់នៅលើក្តារចុច បន្ទាត់ដែលមាននៅលើអក្សរ (F) និងអក្សរ…

Cover Time
សង្គម

មើលទៅគួរឱ្យអស់សំណើច តែបុរសដែលកំពុងតែល្បីនៅបណ្តាញសង្គម ការពិតគឺជាកំពូលអ្នកអប់រំ និងលើកទឹកចិត្តល្បីនៅឥណ្ឌា ថែមទាំងបំបែកកំណត់ត្រាមិនចេះតិច (មានវីដេអូ)

ឥណ្ឌា៖ ថ្មីៗនេះអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកភាគច្រើន ប្រាកដជាកំពុងតែផ្ទុះសំណើចំពោះវីដេអូបុរសជនជាតិឥណ្ឌាម្នាក់ដែលមើលទៅហាក់កំពុងតែថ្លែងសន្ទរកថា ឬនិយាយអ្វីមួយទៅកាន់មហាជនដែលកំពុងតែចាំស្តាប់យ៉ាងយកចិត្តទុកដាក់ដោយនិយាយភាសាអង់គ្លេសតែសំនៀងជាភាសាឥណ្ឌា។ ជាការពិតណាស់ទោះបីជាស្តាប់ទៅគួរឱ្យអស់សំណើច តែសម្តីមួយៗបើប្រឹងស្តាប់ឱ្យជាក់ការពិតគឺជាការអប់រំ និងទូន្មានដ៏ល្អមួយដែលការអប់រំរបស់លោកថែមទាំងត្រូវបានពិភពលោកទទួលស្គាល់ផងដែរ ដោយលោកមានឈ្មោះថា Nithyananda ។ ថ្ងៃនេះ « ក្នុងស្រុក» សូមបើកកកាយជីវប្រវត្តិរបស់លោកខ្លះៗជម្រាបជូនដល់ប្រិយមិត្ត៖ លោក Nithyananda គឺជាបព្វជិតសាសនាហិណ្ឌូ ជាកំពូលអ្នកអប់រំលើកទឹកចិត្តជនជាតិឥណ្ឌាដ៏ល្បី និងជាទ្រីស្តីវិទូឥណ្ឌាផងដែរ ដោយលោកមានឈ្មោះពិតថា A. Rajasekaran បានកើតនៅថ្ងៃទី១ ខែមករា ឆ្នាំ ១៩៧៨ បើគិតមកទល់សព្វថ្ងៃលោកមានអាយុ ៤១ ឆ្នាំ ដោយលោកមានស្រុកកំណើតនៅទីក្រុង Tiruvannamalai រដ្ឋ…

Web Cover
Inspiration

Fresh fruit juices

Unbalanced diets kill more people nowadays than smoking tobacco. Scientists discovered that lacking important nutrients can harm your health. However some products, which we include in our diet for their so called beneficial qualities, might…